Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

នៅ​ក្មេង​ហេតុ​អ្វី​ត្រូវ​មាន​ធា​នា​រ៉ាប់​រង​អាយុជីវិត

២ ឆ្នាំមុន
1 នាទីក្នុងការអាន
243
ទស្សនា
FacebookTwitterLinkedinTelegramQR Code
នៅ​ក្មេង​ហេតុ​អ្វី​ត្រូវ​មាន​ធា​នា​រ៉ាប់​រង​អាយុជីវិត
FacebookTwitterLinkedinTelegramQR Code

​ធានា​រ៉ាប់រង​អាច​មាន​ច្រើន​ប្រភេទ​ ​ដោយ​ក្នុង​នោះ​រួម​មាន​ដូចជា​ ​ធានា​រ៉ាប់រង​ជីវិត​មាន​ពេលកំណត់​ (​Term​ o​f​ ​Life Insurance​) ​ធានា​រ៉ាប់រង​សុខភាព​ (​Health Insurance​) ​គ្រោះថ្នាក់​ជាយថាហេតុ​ ​និង​ ​ធានា​រ៉ាប់រង​ទ្រព្យសម្បត្តិ​ដូចជា​ផ្ទះ​ ​ឬ​ឡាន​ជាដើម​។​

“​ឆ្ងល់​ដែរ​ ​អាយុ​នៅក្មេង​សោះ​ ​ប្រញាប់​ទិញ​ធានា​រ៉ាប់រង​ម៉េះ? ​ចាំ​ចូល​អាយុ​ ​៣​០​-​៤​០​ឆ្នាំ​ ​ចាំ​ទិញ​ទៅ​ថី​?” ​វា​មិន​ខុស​ទាស់អី​ទេ​ ​អ្នក​អាច​រង់ចាំ​ដល់អាយុ​ច្រើន​ ​ចាំ​ទិញ​ធានា​រ៉ាប់រង​ក៏បាន​ ​ប៉ុន្តែ​ការ​ទទួលយក​ធានា​រ៉ាប់រង​អាយុជីវិត​ចន្លោះ​ពី​អាយុ​ ​២​០​ឆ្នាំ​ឬ​ ​២​៥​ឆ្នាំ​អាច​ជួយ​សន្សំប្រាក់​អ្នក​ក្នុងរយៈពេល​វែង​ ​និង​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​ ប្រសិនបើ​អ្នក​គិតគូរ​ពី​ឥឡូវនេះ​។​

​១​. ​គម្រោង​កញ្ចប់​ប្រាក់​សម្រាប់​អនាគត​

​គម្រោង​កញ្ចប់​ប្រាក់​សម្រាប់​អនាគត​

​ឥឡូវ​អ្នក​ប្រហែល​មិនទាន់​មាន​អ្នកណា​ពឹងពាក់​លើ​ជីវភាព​អ្នក​នៅឡើយ​ ​ប៉ុន្តែ​ស្ថានភាព​អាច​នឹង​ផ្លាស់ប្ដូរ​ក្នុងរយៈពេល​ ​៤​ទៅ​៥​ឆ្នាំ​ទៀត​។​ ​មាន​ធានា​រ៉ាប់រង​កំឡុង​ពេលនេះ​មានន័យ​ថា​អ្នកមាន​ការ​ការពារ​មួយ​ ​ទុកឲ្យ​កូន​ៗ​ ​ប្តី​/​ប្រពន្ធ​ ​ឬ​ឪពុក​ម្តាយ​ចាស់ជរា​ដែល​អាច​នឹង​កំពុង​ពឹង​លើ​ប្រាក់ចំណូល​របស់​អ្នក​តែម្នាក់​។​ ម្យ់ា​ង​វិញទៀត​ ​ការរៀបចំ​គម្រោង​ប្រាក់​ទុកមុន​ ​អាច​ផ្ដល់​ឱកាស​ឱ្យ​អ្នក​រៀបចំ​គម្រោង​ចំណាយ​លើ​កូន​របស់​អ្នក​ ​នៅពេលដែល​ពួកគេ​រៀនចប់​ថ្នាក់​វិទ្យាល័យ​ ​និង​ត្រូវ​បន្ត​ដល់​ថ្នាក់ឧត្ដម​សិក្សា​ថែមទៀត​។​

​២​. ​អត្រា​តម្លៃ​នៃ​ធានា​រ៉ាប់​រង​គឺ​ធៀប​នឹង​អាយុ​របស់​អ្នក​ម្នាក់ៗ​

អត្រា​តម្លៃ​នៃ​ធានា​រ៉ាប់​រ៉ាប់រង​គឺ​ធៀប​នឹង​អាយុ​របស់​អ្នក​ម្នាក់ៗ​

​មែនទែន​ទៅ​ ​ពេល​អ្នក​នៅក្មេង​ ​តួលេខ​អាយុតិច​ ​មាន​សុខភាព​ល្អ​មាំមួន​ ​ការ​បង់​ប្រាក់ចំណាយ​ក៏​ធូរ​ថ្លៃ​ទៅតាម​ហ្នឹង​ដែរ​។​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាយុជីវិត​ពិចារណា​លើ​ហា​និ​ភ័យ​ដែល​អ្នក​អាច​នឹង​ទាមទារ​នៅ​ពេលណា​មួយ​នា​ពេល​អនាគត​ ​បន្ទាប់មក​គេ​នឹង​កំណត់​តម្លៃ​របស់​អ្នក​ត្រូវ​បង់​ទៅតាម​នោះ​។​ ​ដូច្នេះ​ការ​ទិញ​នៅក្មេង​មានន័យ​ថា​ទទួល​បាន​ ​តម្លៃ​មួយ​ធូរ​ថ្លៃ​ ​ជាង​អ្នកមាន​អាយុ​ច្រើន​។​

​៣​. ​ឱកាស​ទទួល​បាន​ការធានា​រ៉ាប់រង​ក្នុងរយៈពេល​យូរ​

ឱកាស​ទទួល​បាន​ការធានា​រ៉ាប់រង​ក្នុងរយៈពេល​យូរ​

​ធម្មតា​គោលការណ៍​ធានា​រ៉ាប់រង​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ចំនួន​រយៈពេល​នៃ​ធាន​រ៉ាប់រង​ទាំងនោះ​អាច​មាន​ ​១​៥​, ​២​០​, ​២​៥​ ​ឬ​ ​៣​០​ឆ្នាំ​ ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាច​អនុញ្ញាត​ឱ្យ​អ្នកទិញ​ធានា​រ៉ាប់រង​ច្រើន​បំផុត​ដល់អាយុ​ ​ចន្លោះ​ពី​៦​០​ឆ្នាំទៅ​ ​៦​៥​ឆ្នាំ​ប៉ុណ្ណោះ​។​

​ឧទាហរណ៍​ថា​ ​អ្នកទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ ​នៅ​អាយុ​២​៥​ឆ្នាំ​នោះ​អ្នក​អាច​រីករាយ​នឹង​អត្ថប្រយោជន៍​ ​ជិត​ ​៥​០​ឆ្នាំ​ហើយ​អ្នក​នឹង​មាន​សុវត្ថិភាព​ផ្លូវចិត្ត​ពី​ការ​បាត់បង់​ ​ឬ​គ្រោះថ្នាក់​ណាមួយ​ដែល​អាច​កើតឡើង​ចំពោះ​អ្នក​ក្នុងរយៈពេល​យូរ​។​ ​ប៉ុន្តែ​បើ​អ្នកទិញ​ ​ធានា​រ៉ាប់រង​អាយុជីវិត​នៅ​អាយុ​40​ឆ្នាំ​ការធានា​រ៉ាប់រង​របស់​អ្នក​នឹង​មាន​ត្រឹម​ ​២​៥​ឆ្នាំ​នោះ​ទេ​។​

​៤​. ​បង្កើត​ទម្លាប់​សន្សំ​ជាប្រចាំ​ខែ​/​ឆ្នាំ​

បង្កើត​ទម្លាប់​សន្សំ​ជាប្រចាំ​ខែ​/​ឆ្នាំ​

ធានា​រ៉ាប់រង​ប្រៀប​បាន​បីដូច​ជា​ការ​សន្សំប្រាក់​រយៈពេល​វែង​មួយ​ដូច្នោះ​ដែរ​ ​ធានា​រ៉ាប់រង​នឹង​ជួយ​ក្នុង​ការ​រៀបចំផែនការ​លុយកាក់​ប្រចាំខែ​របស់​អ្នក​។​ ​សម្រាប់​ធានា​រ៉ាប់រង​ជីវិត​អាច​មាន​រយៈពេល​ ​២​០​ឆ្នាំ​ឬ​ច្រើនជាង​នេះ​ ​ដោយ​អ្នក​នឹង​ទទួល​បាន​ប្រាក់​របស់​អ្នក​ត្រឡប់មកវិញ​ ​នៅ​ពេល​ដល់​កាល​កំណត់​ (​ធានា​រ៉ាប់រង​ជីវិត​) ​បើ​ទោះ​ជាង​អ្នក​មិន​មានរឿង​អ្វី​កើតឡើង​ក៏ដោយ​។​ ​ដូច្នេះ ​វា​ដូចជា​ការ​សន្សំទុក​ទៅថ្ងៃមុខទៀត​ ​ដែល​អាច​​​យក​លុយ​នោះ​ទៅ​បង្កើត​មុខរបរ​ ​ឬ​សម្រាប់​សម្រេច​គោលដៅ​ជីវិតរបស់​អ្នក​។​

​យ៉ាងណាក៏ដោយ​ ​ក្នុង​ចន្លោះ​វ័យ​នេះ​ ​អ្នក​ក៏​មិន​អាច​ទិញ​ធានា​រ៉ាប់រង​បាន​ទាំងអស់​នោះ​ឡើយ​ ​ដ្បិត​ថា​អ្នក​ក៏​អាច​មាន​ចំណាយ​ច្រើន​បន្ថែម​ក្រៅពី​ធានា​រ៉ាប់រង​។​ ​ហេតុនេះ​ហើយ​ ​អ្នក​ត្រូវ​គិត​ពី​តម្រូវ​ការ​អ្នក​ ​បន្ទាប់មក​គិត​ពី​លទ្ធភាព​ដែល​អាចប​ង់ ​និង​រយៈពេល​ណាមួយ​អ្នក​ចង់បាន​ ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើសរើស​ ​ថា​អ្នក​សាក​សម​ជាមួយ​ធានា​រ៉ាប់រង​កញ្ចប់​មួយ​ណា​៕

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: ប្រភេទ​ធា​នា​រ៉ាប់​រង​ដែល​អ្នក​នឹង​ត្រូវ​ការ​នា​ពេល​អនាគត

ពាក្យទាក់ទង: ត្រូវមានធានារ៉ាប់រងអាយុជីវិតនៅក្មេង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៥ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៥ ខែមុន

ផែនការថែទាំសុខភាព

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?
ធានារ៉ាប់រង
៦ ខែមុន

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
ធានារ៉ាប់រង
៦ ខែមុន

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?
ធានារ៉ាប់រង
៦ ខែមុន

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

ធានារ៉ាប់រង
៧ ខែមុន

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

ធានារ៉ាប់រង
៧ ខែមុន

ទំនួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង
៩ ខែមុន

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

អត្ថបទបន្ទាប់
គន្លឹះ​ទិញ​អីវ៉ាន់​កុំ​ឱ្យ​ចាយ​លើស​ពី​តម្រូវការ

គន្លឹះ​ទិញ​អីវ៉ាន់​កុំ​ឱ្យ​ចាយ​លើស​ពី​តម្រូវការ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version