Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?

១២ ខែមុន
1 នាទីក្នុងការអាន
41
ទស្សនា
FacebookTwitterLinkedinTelegramQR Code
បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?
FacebookTwitterLinkedinTelegramQR Code

​ថ្ងៃនេះ​ប្លែក​បន្តិច​! អេ​ដ​មីន​សូម​ពាំ​នាំ​បទពិសោធន៍​មិត្ត​ភក្ដិ​ម្នាក់​របស់​អេ​ដ​មីន​ ​មក​ចែករំលែក​ជាមួយ​អ្នក​ទាំងអស់គ្នា​។​
​រាល់ថ្ងៃ​ ​សុជាតិ​ ​មាន​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ​ឯណោះ​! ​ចុះ​ប្រិយ​មិត្ត​ឆ្ងល់​ឬ​អត់​ថា​ ​ម៉េច​បាន​គាត់​មាន​ច្រើន​ម៉្លេះ?
​គាត់​បាន​បកស្រាយ​ថា​វា​គឺជា​វិធី​សា​ស្រ្ត​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​គាត់​ ​ដែល​គណនី​នីមួយៗ​សុទ្ធ​មាន​គោលដៅ​ប្រើប្រាស់​ខុសៗគ្នា​ ​ដែល​មាន​ដូច​ខាងក្រោម​។​

បើក​គណនី​ធនាគារ​ដល់ទៅ​ ​៥​ ដើម្បីអ្វី?

​១​. ​គណនី​សម្រាប់​ចំណាយ​ទូទៅ​ប្រចាំថ្ងៃ​

​គណនី​នេះ​ប្រើ​សម្រាប់​ផ្គត់ផ្គង់​ចំណាយ​ទូទៅ​ប្រចាំថ្ងៃ​ ​ដូចជា​លើ​ម្ហូបអាហារ​ ​សម្ភារ​:​ប្រើប្រាស់​តូចតាច​ ​និង​តម្រូវ​ការ​ប្រចាំថ្ងៃ​ផ្សេងៗ​។​ ​គាត់​តែង​កំណត់​ចំនួន​ចំណាយ​សរុប​ជា​រៀងរាល់​ខែ​ ​ហើយ​ចាយ​លើ​ចំណាយ​ទូទៅ​ប្រចាំថ្ងៃ​តែ​ពី​គណនី​មួយ​នេះ​ទេ​ ​ដើម្បី​ចៀសវាង​ការ​ចាយ​លើស​កំណត់​។​ ​ណាមួយ​ ​វា​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​តាមដាន​ចំណាយ​របស់​គាត់​ទៀត​ផង​។​ ​ចំពោះ​គណនី​មួយ​នេះ​ ​គាំ​ត់​បាន​បើក​ជា​ប្រភេទ​គណនីចរន្ត​(​Current Account​)​ដែល​វា​ងាយស្រួល​ក្នុង​កា​រដាក់​ប្រាក់​ ​និង​ដកប្រាក់​។​


​២​. ​គណនី​សម្រាប់​បង់ថ្លៃ​សេវា​ប្រចាំខែ​

​សម្រាប់​គណនី​នេះ​ ​គាត់​ទុកដាក់​តែ​ថវិកា​ដែល​ត្រូវ​ចំណាយ​មួយ​ប្រចាំខែ​ដូចជា​ ​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ថ្លៃ​អ៊ី​ន​ធឺ​ណែ​ត​ ​និង​ថ្លៃឈ្នួល​ផ្ទះ​។​ ​ដូច្នេះ​ហើយ​ ​គាត់​មិនសូវ​ស្មុគ​ស្មាញ​ ​ឬ​ភ័យ​ព្រួយ​ថា​ច្រឡំ​ដក​លុយ​ចាំបាច់​ទៅ​ចាយវាយ​លើ​អ្វី​ផ្សេង​ទេ​។​ ​ដូចគ្នានឹង​គណនី​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​ដែរ​ ​គាត់​បាន​បើក​គណនី​នេះ​ជា​ប្រភេទ​គណនីចរន្ត​(​Current Account​) ​ព្រោះ​ត្រូវធ្វើ​ប្រតិបត្តិការ​ចេញចូល​ជាប្រចាំ​។​


​៣​. ​គណនី​សម្រាប់​ ​Emergency Fund​

​Emergency Fund​ ​គឺជា​កញ្ចប់​ថវិកា​សម្រាប់​ទុក​ប្រើប្រាស់​នៅ​ពេល​មានអាសន្ន​ ​ឬ​មាន​បញ្ហា​កើតឡើង​ភ្លាម​ៗ​ ​ដែល​មើលមិនឃើញ​។​ ​តួយ៉ាង​ ​ដូចជា​ការ​ព្យាបាល​ជំងឺ​ ​ការ​ជួសជុល​ផ្ទះសម្បែង​ ​និង​តម្រូវ​ការ​មួយ​ចំនួន​ទៀត​ដែល​មិនបាន​រំពឹង​ទុក​។​ ​គណនី​នេះ​ជា​គណនី​សំខាន់​មួយ​របស់​សុជាតិ​ ​ព្រោះ​គាត់​ត្រូវ​ត្រៀម​ខ្លួន​ក្នុង​ករណី​គាត់​ប្រឈម​នឹង​បញ្ហា​អាសន្ន​។​ ​គាត់​បាន​ណែនាំ​ថា​ ​ចំពោះ​កញ្ចប់​លុយ​ ​Emergency Fund​ ​នេះ​គួរតែ​មាន​ចំនួន​ប្រហាក់ប្រហែល​ ​ឬ​យ៉ាងតិច​ណាស់​ក៏​អាច​ផ្គត់ផ្គង់​លើ​ចំណាយ​ទូទៅ​ក្នុងរយៈពេល​៣​ខែ​ ​ទៅ​៦​ខែ​ដែរ​។​ ​ម្យ៉ាងទៀត​ ​យើង​គួរតែ​បើក​គណនី​នេះ​ជា​គណនី​បញ្ញើ​សន្សំ​មានកាល​កំណត់​ ​ក្នុងរយៈពេល​កំណត់​ ​៣​ ​ទៅ​៦​ខែ​ ​ដ្បិត​ថា​គណនី​ប្រភេទ​នេះ​វា​ផ្ដល់​អត្រា​ការប្រាក់​ច្រើនជាង​ ​គណនី​សន្សំ​ធម្មតា​។​


​៤​. ​គណនី​សម្រាប់​ចូលនិវត្តន៍​

​ដោយ​គាត់​មាន​គោលដៅ​ចង់​ចូលនិវត្តន៍​ពេល​ចាស់​ទៅ​ ​អ៊ីចឹង​ហើយ​ ​គាត់​បាន​ចាប់ផ្ដើម​អនុវត្ត​ផែនការ​ហិរញ្ញវត្ថុ​របស់​គាត់​ដោយ​ទុក​ប្រាក់សន្សំ​សម្រាប់​ចូលនិវត្តន៍​ដាច់ដោយឡែក​។​ ​សុជាតិ​បាន​បន្ថែម​ថា​ ​ដោយ​គណនី​នេះ​គឺ​សម្រាប់​គោលដៅ​រយៈពេល​វែង​ ​ព្រោះ​នៅ​យូរឆ្នាំ​ទៀត​ ​ដូចនេះ​ ​បើ​អ្នកប្រើ​គណនី​សន្សំ​សម្រាប់​ចូលនិវត្តន៍​ ​គួរតែ​ប្រើ​គណនី​សន្សំ​មានកាល​កំណត់​ ​ឬ​ជ្រើសរើស​គណនី​ណា​ដែល​ផ្តល់​អត្រា​ការប្រាក់​ខ្ពស់​។​ ​អ្នក​អាច​ចាប់ផ្តើម​សន្សំ​បន្តិចម្តងៗ​ ​ដោយ​ដក​ប្រហែល​ ​៥​% ​ទៅ​ ​១​០​% ​នៃ​ប្រាក់ចំណូល​ក៏បាន​ ​ហើយ​ចាប់ផ្ដើម​កាន់តែ​ឆាប់​ ​កាន់តែ​ល្អ​។​


​៥​. ​កាត​ឥណទាន​

​ចុងក្រោយ​ ​មិន​ចំជា​គណនី​ទេ​ ​តែ​គឺជា​កាត​ឥណទាន​ ​ដែល​សុជាតិ​ប្រើ​ដើម្បី​កសាង​ពិន្ទុ​ឥណទាន​ឲ្យ​ល្អ​ ​ហើយ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ស្នើសុំ​ក​ម្ចី​ផ្សេងៗ​នៅ​ថ្ងៃក្រោយ​។​ ​ដើម្បី​ធានា​ថា​គាត់​មានលទ្ធភាព​សងវិញ​ទាន់​កាល​កំណត់​ ​និង​អាច​សន្សំ​ពិន្ទុ​បាន​ល្អ​ប្រាកដ​ ​គាត់​ប្រើ​កាត​ឥណទាន​សម្រាប់​ទូទាត់​តែ​ចំណាយ​តិចតួច​ ​ហើយ​ចាយ​មិន​ឲ្យលើស​៣​០​%​នៃ​ចំនួន​កំណត់​ទេ​។​

​យើង​ឃើញ​ថា​ ​នេះ​ក៏​អាច​ចាត់ទុកជា​វិធី​សា​ស្រ្ត​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ល្អ​មួយ​ដែរ​ ​ដ្បិត​ថា​យើង​មាន​គណនី​សម្រាប់​ប្រភេទ​ចំណាយ​ផ្សេងគ្នា​ ​មិន​ឡូកឡំ​គ្នា​ ​និង​មាន​ភាព​ច្បាស់លាស់​ក្នុង​ការពិនិត្យ​ ​តាមដាន​ ​បែងចែក​ចំណាយ​ចំណូល​ ​និង​រៀប​គម្រោង​ផ្ទាល់ខ្លួន​ផង​។​
​ចុះ​ប្រិយ​មិត្ត​កាក់​សេន​វិញ​ ​យល់​យ៉ាងណា​ដែរ​លើ​វិធី​គ្រប់​គ្រប់​លុយ​របស់​សុជាតិ​មួយ​នេះ​?

ចុចទីនេះដេីម្បី​ យល់​ពី វិធី​បង្កើត ​Emergency Fund


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: បើក​គណនី​ធនាគារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ដើរលេង​សៀមរាប​ចំណាយ​ត្រឹមតែ​៤​០​ម៉ឺន​រៀល​

ដើរលេង​សៀមរាប​ចំណាយ​ត្រឹមតែ​៤​០​ម៉ឺន​រៀល​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist