Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង

២ ឆ្នាំមុន
1 នាទីក្នុងការអាន
183
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង
FacebookTwitterLinkedinTelegramQR Code

​ធ្មេច​បើក​ៗ​ ​ខ្វះ​តែ​កន្លះ​ខែ​ទៀត​ចប់​ឆ្នាំ​ចាស់​ ​ហើយក៏​ជិតដល់​ពេល​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ការងារ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​ដែរ​។​ ​គិត​មើលទៅ​ ​ធ្វើការ​បាន​យូរឆ្នាំ​ ​ហើយ​ការងារ​ក៏​កាន់តែ​ច្រើនជាង​មុន​ ​តែ​ឆ្ងល់​ថា​ហេតុអ្វីបានជា​ប្រាក់ខែ​ខ្លួន​មិន​ឡើង​បាន​ច្រើន​អ៊ីចឹង​ ? ​ប្រសិនបើ​យើង​ពិចារណា​ឲ្យ​ស៊ី​ជម្រៅ​បន្តិច​ ​យើង​ប្រហែលជា​ឃើញ​ពី​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង​ ​ឬ​កើន​ឡើង​ក្នុង​បរិមាណ​ដ៏​តិចតួច​ ហេី​យ​កត្តា​នេះ​មាន​ដូចជា​៖​

កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យប្រាក់​ខែ​របស់​និ​យោ​ជិ​ក​មិន​កើន​ឡើង

​១​. និ​យោ​ជិ​ក​មិនបាន​ស្នើសុំ​ ​ឬ​មិន​ចេះ​ពី​របៀប​ស្នើសុំ​

​ប្រាក់ខែ​ប្រាកដ​ណាស់​ជា​ចំណាយ​ ​ឬ​បន្ទុក​បន្ថែម​របស់​និយោជក​ ​តែ​វា​គឺជា​តម្រូវ​ការ​របស់​និ​យោ​ជិ​ក​។​ ​ដូចនេះ​គ្រប់​និយោជក​ទាំងអស់​មិន​ប្រាកដ​ថា​អាច​ដំ​ឡើងប្រាក់ខែ​អេា​យ​និ​យោ​ជិ​ក​ដោយ​ងាយស្រួល​នោះ​ទេ​ប្រសិនបើ​គ្មាន​ការ​ស្នើសុំ​។​ការ​ស្នើសុំ​ទៀត​ចាំបាច់​ត្រូវតែ​មាន​វិធី​សា​ស្រ្ត​ត្រឹមត្រូវ​បូក​ផ្សំ​ជាមួយនឹង​ហេតុផល​ដ៏​សមរម្យ​ដោយ​មិនមែន​ចេះតែ​នឹកឃើញ​ស្នើសុំ​ខុសម៉ោង​ខុសពេល​នោះ​ទេ​ ​ព្រោះ​ការ​ស្នើសុំ​ខុស​ពេលវេលា​នេះ​អាច​ធ្វើឲ្យ​និយោជក​មិន​ស្តាប់​អ្នក​​ឬ​មិន​យកមក​ពិចារណា​។​

​២​. ​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​ការងារ​របស់​និ​យោ​ជិ​ក​

ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​ការងារ​របស់​និ​យោ​ជិ​ក​

​ហេតុផល​ដ៏​ធំ​មួយ​ក្នុង​ការ​ដំ​ឡើងប្រាក់ខែ​របស់​និ​យោ​ជិ​ក​ ​គឺ​អាស្រ័យ​ទៅលើ​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​ក្នុង​ការ​ស​ម្រ​ច​ការងារ​របស់​ម្នាក់ៗ​។​ ​ប្រសិទ្ធ​ភាព​ ​មានន័យ​ថា​និ​យោ​ជិ​ក​អាច​សម្រេចការ​ងារ​បាន​ល្អ​ប្រសើរ​ជាង​ការ​រំពឹង​ទុក​។​ ​ឧទាហរណ៍​ និ​យោ​ជិ​ក​អាច​ធ្វើ​របាយការណ៍​ប្រចាំ​ឆ្នាំ​បាន​ល្អ​​​ជាង​មុន​ ​ដោយមាន​កំហុស​តិចតួច​ ​ឬ​ត្រូវការ​ជំនួយ​តិច​ពី​អ្នកគ្រប់គ្រង​។​ ​ចំណែក​ឯ​ប្រសិទ្ធ​ផល​សំដៅ​ទៅដល់​របៀប​ដែល​និ​យោ​ជិ​ក​អាច​សម្រេចការ​ងារ​បាន​ ដេា​យ​ចំណាយ​ពេលវេលា​ ​និង​ធនធាន​របស់​ក្រុមហ៊ុន​តិច​ជាង​មុន​។​ ​ឧទាហរណ៍​ និ​យោ​ជិ​ក​ប្រើប្រាស់​ពេលវេលា​ដូចគ្នា​តែ​អាច​លេី​ក​នេះ​អាច​​​រក​អតិថិជន​បាន​ច្រើនជាង​មុន​ ​ឬ​ធ្វើឲ្យ​កា​រលក់​កើន​ឡើងជា​ង​ពេលមុន​។​ ​ដូចនេះ​ការ​ដំ​ទ្បេី​ង​ប្រាក់ខែ​ក៏​សំខាន់​ទៅ​លេី​ហេតុផល​មួយ​នេះ​ ​ប្រសិន​បេីនិ​យោ​ជិ​ក​ទទួល​បាន​ប្រសិទ្ធ​ភាព​ ​និង​ប្រសិទ្ធ​ផល​នូវ​មាន​ក​ម្រិ​ត​ល្អ​។​

​៣​. ​ជំនាញ​របស់​និ​យោ​ជិ​ក​មិន​គ្រប់គ្រាន់​

ជំនាញ​របស់​និ​យោ​ជិ​ក​មិន​គ្រប់គ្រាន់​

​ការ​បំ​ពេញការ​ងារ​បាន​ច្រើន​មិន​ប្រាកដ​ថា​សុទ្ធតែ​ល្អ​នោះ​ទេ​។​ ​ការងារ​មួយ​ចំនួនជា​ការងារ​ដដែល​ៗ​ ​ដែល​មិនបាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​ក្រុមហ៊ុន​ ​ទោះបី​និ​យោ​ជិ​ក​ធ្វើ​បាន​ច្រើន​ប៉ុនណា​។​ ​អ៊ីចឹង​ហើយ​ ​ប្រសិនបើ​និ​យោ​ជិ​ក​មិនបាន​ពង្រឹង​ជំនាញ​របស់​ខ្លួន​ឲ្យបាន​គ្រប់គ្រាន់​ ​ទាំង​ជំនាញ​បច្ចេកទេស​ ​និង​ជំនាញ​ផ្នែកទន់​នោះ​ទេ​ ​ប្រាកដ​ណាស់​ និ​យោ​ជិ​ក​មិន​អាច​ធ្វើអ្វី​លើស​ពី​ការងារ​ដែលគេ​កំពុង​ធ្វើការ​រាល់ថ្ងៃ​នោះ​ទេ​ ​ហើយក៏​មិន​ស័ក្តិសម​ក្នុង​ការ​ទទួល​បាន​ប្រាក់ខែ​បន្ថែម​ដែរ​ ​។​

​៤​. និ​យោ​ជិ​ក​មាន​ភាព​ជឿជាក់​ខ្ពស់​ពេក​

​មូលហេតុ​មួយទៀត​ដែល​និ​យោ​ជិ​ក​មិន​ត្រូវ​បាន​គេ​ដំ​ឡើងប្រាក់ខែ​ព្រោះ​ និ​យោ​ជិ​ក​ពេលខ្លះ​មានការ​ជឿជាក់​ខ្លាំងពេក​លើ​សមត្ថភាព​របស់​ខ្លួន​ដើម្បី​ទាមទារ​ប្រាក់ខែ​ដែល​វា​ ​ផ្ទុយពី​ស្ថានភាព​ជាក់ស្តែង​នៃ​សមត្ថភាព​ ​ដូចជា​ការ​វាយ​តម្លៃ​របស់​និ​យោ​ជិ​ក​។​ ​ឧទាហរណ៍​និយោជក​សុំ​ឲ្យ​ដំឡើង​ប្រាក់​ដល់​ 15% ​ក្នុង​ខែ​បន្ទាប់​ បុ៉នែ្ត​នេះ​បើ​តាម​ការិយាល័យ​ស្ថិតិ​ការងារ​របស់​អា​មេ​រិ​ច​បាន​អេា​យ​ដឹង​ថា​ ​ជាមធ្យម​ពួកគេ​បាន​កើន​ឡើង​មុខងារ​ដូចគ្នា​នេះ​អាច​ឡើង​បាន​ត្រឹមតែ​ ​៣​% ​នៅ​ ​ឆ្នាំ​២​០​២​០​ (​Indeed​, 2021)​។​

​៥​. ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​

ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​

​ជាក់ស្ដែង​ ​អាច​ដោយសារតែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​មិនសូវ​ល្អ​ ​តួយ៉ាងដូចជា​កំឡុង​ពេល​កូ​វី​ដ​១​៩​ទេី​ប​និយោជក​មិន​អាច​សម្រេច​ចិត្ត​ថា​នឹង​ដំ​ឡើងប្រាក់ខែ​ដល់​បុគ្គលិក​បាន​ ​និង​ពេលខ្លះ​ថែមទាំង​ឈាន​ដល់​ការ​កាត់បន្ថយ​បុគ្គលិក​ផង​ដែរ​ ​ដើម្បី​កាត់បន្ថយ​នូវ​ចំណាយ​ក្នុង​ការ​បន្ត​ដំណើរការ​ក្រុមហ៊ុន​ទៅមុខ​បន្ត​ទៀត​។​ ​ការ​មិន​ដំ​ឡើងប្រាក់ខែ​អាច​អាស្រ័យ​លើ​កត្តា​ជាច្រើន​ ​ហើយក៏​អាច​មាន​កត្តា​ច្រើន​ផ្សេងទៀត​ ​ក្រៅពី​កត្តា​ដូច​បាន​ចែករំលែក​ខាងលើ​នេះ​។​ ​នេះ​មានន័យ​ថា​វា​មិន​អាស្រ័យតែ​នៅ​លើ​រយៈ​ពេលធ្វើការ​របស់​និ​យោ​ជិ​ក​មួយ​មុខ​ក្នុង​ការ​ដំ​ឡើងប្រាក់ខែ​នោះ​ទេ​។​

​ដូចនេះ​ដើម្បី​ប្រាកដ​ថា​ខ្លួន​អ្នក​ពិតជា​អាច​ទទួល​បាន​ប្រាក់ខែ​ដូច​អ្វី​ដែល​ខ្លួន​ចង់បាន​មែន​នោះ​ ​អ្នក​គួរតែ​មាន​វាយ​តម្លៃ​លើ​ការងារ​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​ជាមុន​សិន​ ​ថា​តើ​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រាក់ខែ​បន្ថែម​ ​ឬ​មុខតំណែង​ថ្មី​ដែរ​ឬទេ​៕​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: វិធីគ្រប់គ្រងសម្រាប់អ្នកប្រាក់ខែ​២​០​០​ដុល្លារ​ ​


© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ សប្តាហ៍មុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
១ month

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
២ ខែមុន

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សូម្បីតែគេងក៏អាចរកចំណូល
ចំណូលចំណាយ
៩ ខែមុន

សូម្បីតែគេងក៏អាចរកចំណូលបាន

អត្ថបទបន្ទាប់
​ក​ម្ចីទិញផ្ទះចាត់ទុកជា​ទ្រព្យ​​ ​ឬ​ជា​បំណុល​?

​ក​ម្ចីទិញផ្ទះចាត់ទុកជា​ទ្រព្យ​​ ​ឬ​ជា​បំណុល​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist