Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?

៧ ខែមុន
1 នាទីក្នុងការអាន
1
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?
FacebookTwitterLinkedinTelegramQR Code

​យើង​ច្រើន​គិតថា​ ​បើសិនជា​ថ្ងៃណាមួយ​ ​យើង​ឈប់​បន្ត​សន្សំ​ធានា​រ៉ាប់រង​អាយុជីវិត​ ​យោង​តាម​ហេតុផល​សមស្រប​ណាមួយ​ ​ក្រុមហ៊ុន​នឹង​ឱ្យ​លុយ​ដែល​យើង​បង់​ពីដើម​មកវិញ​ជាមិនខាន​។​ ​តែ​ការ​ឈ្វេងយល់​បែប​នេះ​ ​គឺ​មិន​ត្រឹមត្រូវ​ឡើយ​។​ ​បន្ថែម​លើ​នេះ​ ​យើង​នឹង​ប្រឈម​នឹង​ការ​បាត់បង់​អត្ថប្រយោជន៍​ដទៃទៀត​ ​រួម​មាន​៖​

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី

​១​. ​លែង​មានការ​ការពារ​ប្រសិនបើ​មានរឿង​អកុសល​កើតឡើង​

​ប្រសិនបើ​មានរឿង​អកុសល​ណាមួយ​កើតឡើង​ជាយថាហេតុ​ ​ធ្វើឲ្យ​អ្នក​មិន​អាចប​ន្ត​តួ​នា​ទីអ្នកផ្គត់ផ្គង់​គ្រួសារ​ ​តើ​អ្នក​ ​និង​គ្រួសារ​ត្រូវ​ជួប​ផល​ពិបាក​អ្វីខ្លះ​? ​មិន​មាន​ប្រាក់ចំណូល​ហើយ​ត្រូវការ​ចំណាយ​ប្រចាំថ្ងៃ​ផ្សេងៗ​ទៀត​ ​នេះ​បើ​មាន​បំណុល​ធនាគារ​ដែល​ត្រូវ​សង​ទៀត​ ​បន្ទុក​ជាន់​បន្ទុក​ហើយ​ ​អត្ថប្រយោជន៍​ផ្សេងៗ​ដែល​បាន​ចែង​លើ​ប​ណ្ណ​សន្យា​រ៉ាប់រង​ ​នឹង​ត្រូវ​អសារបង់​។​

​២​. ​ខាតបង់​លុយ​សន្សំ​ពីដើម​ទី​

​បង់​ធានា​រ៉ាប់រង​ “​អាយុជីវិត​” ​ប្រៀប​ដូចជា​ការ​សន្សំ​មួយ​ដែរ​អ៊ីចឹង​ ​ខំ​បង់​តាំងពី​ណាណី​មក​ហើយ​ ​បើ​ឈប់​ត្រឺ​ម​ពាក់កណ្ដាល​ទី​បែប​នេះ​ប្រៀប​ដូច​យក​ការ​ខំប្រឹង​ពីដើម​ទៅ​បោះបង់​ចោល​។​ ​ជា​គោលការណ៍​ ​ក្រុមហ៊ុន​មិន​អនុញ្ញាត​ឲ្យ​ទាមទារ​ត្រឡប់មកវិញ​នូវ​បុព្វលាភធានារ៉ាប់រង​ដែល​បាន​បង់​ឡើយ​។​ ​ធ្វើ​បែប​នេះ​ ​ស្មើនឹង​បំពាន​កិច្ចសន្យា​
​លុយ​ដែល​សន្សំ​ទាំង​អម្បាលម៉ាន​នឹង​ចាត់ទុកជា​មោឃៈ​។​

​៣​. ​មិនបាន​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ដូចដែល​បាន​គ្រោងទុក​

​ជឿ​ថា​ពេល​ដែល​មានគំនិត​ចង់​ទិញ​ធានា​រ៉ាប់រង​ច្បាស់ជា​មានបំណង​ចង់​សម្រេច​នូវ​គោលដៅ​ហិរញ្ញវត្ថុ​ណាមួយ​ដែល​បាន​គ្រោងទុក​ហើយ​។​ ​បើ​កំពុង​សម្រេច​ក្ដី​ស្រមៃ​បាន​៥​០​%​ហើយ​ ​ស្រាប់តែ​ឈប់​ពាក់កណ្ដាល​ទី​ទៅវិញ​ ​មិន​ត្រឹមតែ​មិន​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​នោះ​ទេ​ ​បាត់បង់​ទាំង​ប្រាក់សន្សំ​ ​ហើយ​អាច​ប្រឈម​នឹង​អ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ផង​ដែរ​។​

​៤​. ​បើ​កត្តា​សុខភាព​អ្នកមាន​ការ​ប្រែប្រួល​ក្នុង​លក្ខខណ្ឌ​ណាមួយ​ ​អ្នក​នឹង​មិន​អាច​ទទួល​បានការ​ការពារ​បន្ត​

​រឿង​ទៅ​ថ្ងៃមុខ​ ​គ្មាន​នរណា​អាច​ស្មាន​ដឹង​ទុកមុន​ទេ​ ​ថ្ងៃក្រោយ​ទៅ​បើ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ​តើ​មាន​ថវិកា​បម្រុង​គ្រប់គ្រាន់​សម្រាប់​ការ​ព្យាបាល​ដែរ​ឬទេ​? ​អ្នក​អាច​គិតថា​មិន​បន្ត​បង់​ ​ព្រោះ​គិតថា​ខ្លួន​នៅក្មេង​ ​សុខភាព​នៅ​រឹង​មាំ​ ​មិន​ត្រូវការ​ធានា​រ៉ាប់រង​ ​ចុះបើ​សុខ​ៗ​ស្រាប់តែ​ធ្លាក់ខ្លួន​ឈឺ​ ​អ្នក​នឹង​មិន​ទទួល​បាន​កញ្ចប់​សាច់ប្រាក់​ស​ម្រប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ទេ​។​ ​អ្នក​នឹង​ប្រើប្រាស់​លុយ​ពី​ហោប៉ៅ​ខ្លួន​ដែល​អាច​ប៉ះពាល់​ដល់​ផែនការ​ហិរញ្ញវត្ថុ​ផ្សេងៗ​។​

​ប្រាកដ​ណាស់​ ​អ្នក​អាច​ឈប់​បង់​បុព្វលាភធានារ៉ាប់រង​ពាក់កណ្ដាល​ទី​ដោយហេតុ​ផល​ណាមួយ​។​ ​ប៉ុន្តែ​ជំនួស​ឲ្យ​ការប្រញាប់​សម្រេច​ចិត្ត​ ​អ្នក​គួរ​ស្វែងរក​ជំនួយ​ ​ប្រឹក្សា​យោបល់​ពី​ខាង​អ្នកជំនាញ​ ​ឬ​ដំណោះស្រាយ​ផ្សេងៗ​ដែល​ក្រុមហ៊ុន​ធានា​រ៉ាប់រង​អាច​ផ្ដល់​ជូន​ ​ព្រោះ​អ្នក​ក៏​មិន​ចង់​បាត់បង់​អត្ថប្រយោជន៍​ ​និង​ថវិកា​ដែល​ខំ​សន្សំ​តាំងពី​ដើមទី​មក​ដែរ​៕​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ធានារ៉ាប់រងអាយុជីវិត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក
ធានារ៉ាប់រង
៦ ខែមុន

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន
ធានារ៉ាប់រង
៦ ខែមុន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រង
៦ ខែមុន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ផែនការជីវិតទៅតាមវ័យ
ធានារ៉ាប់រង
៦ ខែមុន

ផែនការជីវិតទៅតាមវ័យ

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?
ធានារ៉ាប់រង
៧ ខែមុន

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?

ធានារ៉ាប់រង
៧ ខែមុន

ឪពុកម្ដាយសម័យថ្មីគួរ ថែទាំបុត្រធីតារបៀបណា?

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៩ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៩ ខែមុន

ផែនការថែទាំសុខភាព

អត្ថបទបន្ទាប់
កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist