Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ

ហេតុអ្វីបានជា​អ្នក​គួរ​ចាប់ផ្តើម​សន្សំប្រាក់​តាំងពី​អាយុ ២០ ឆ្នាំ​?

១ year
1 នាទីក្នុងការអាន
129
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីបានជា​អ្នក​គួរ​ចាប់ផ្តើម​សន្សំប្រាក់​តាំងពី​អាយុ ២០ ឆ្នាំ​?
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នកដឹង​ថា​ហេតុអ្វីបានជា​អ្នក​គួរ​ចាប់ផ្តើម​សន្សំប្រាក់​តាំងពី​អាយុ ២០ ឆ្នាំ​ដែរ​ឬទេ​? ​ថ្ងៃនេះ​ អេ​ដ​មីន​បង្ហាញ​ហេតុផល​៣​ដែល​អ្នក​គួរ​ចាំបាច់​ចាប់ផ្ដើម​ពី​ឥលូវ​នេះ​!

ហេតុអ្វីបានជា​អ្នក​គួរ​ចាប់ផ្តើម​សន្សំប្រាក់​តាំងពី​អាយុ ២០ ឆ្នាំ​

ការ​បង្កើត​ទម្លាប់​សន្សំ​:

​នៅ​វ័យ​នេះ​ ​ទោះបីជា​អ្នក​មិន​អាច​សន្សំប្រាក់​បាន​រាប់​រយ​ដុល្លារ​ជា​រៀងរាល់​ខែ​នៅឡើយ​ក៏ដោយ​ ​ការ​រៀន​សន្សំ​ពី​ចំនួន​បន្តិចបន្តួច​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​ពី​វ័យក្មេង​ ​វា​អាច​បង្កើត​បានជា​ទម្លាប់​ល្អ​ ​មួយ​។​ ​ជា​ធម្មតា​ ​យើង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ច្រើន​ឆ្នាំ​អនុវត្ត​អ្វីមួយ​ ​ដើម្បី​អេា​យ​វា​ក្លាយ​ជា​ទម្លាប់​បាន​។​ ​នៅ​ពេល​យើង​ចេះ​ទម្លាប់​តាំងពី​នៅក្មេង​ ​វា​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​យើង​នៅពេលអនាគត​ ​ព្រោះ​នៅ​ពេល​ចាស់​ទៅ​ ​យើង​នឹង​មាន​ទំនួល​ខុសត្រូវ​ ​និង​ចំណាយ​កាន់តែ​ច្រើន​។​ ​ម្យ៉ាង​វិញទៀត​ ​ពេល​យើង​ឆាប់​បានឃើញ​ទឹកប្រាក់​ដែល​បាន​សន្សំ​ចេះតែ​កើន​ឡើង​តាំងពី​វ័យក្មេង​ទៅ​ ​វា​ថែមទាំង​អាច​លើកទឹកចិត្ត​យើង​បន្ថែម​ក្នុង​ដំណើរ​បន្ត​ផ្លូវ​ឆ្ពោះទៅ​រក​គោលដៅ​ហិរញ្ញវត្ថុ​។​

Click here to read more about: How to save money from salary

ឆាប់​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​៖​

​មនុស្ស​គ្រប់រូប​តែង​មាន​គោលដៅ​ហិរញ្ញវត្ថុ​រៀងៗខ្លួន​ ​ដូចជា​ ​ទិញ​ផ្ទះ​ ​ទិញ​យានជំនិះ​ ​បង្កើន​ទ្រព្យ​ ​ឬ​សន្សំប្រាក់​ទុក​រៀបការ​។​ល​។​ ​ដើម្បី​សម្រេច​គោលដៅ​ហិរញ្ញវត្ថុ​ណាមួយ​នេះ​បាន​ ​វា​ត្រូវការ​ទាំង​ថវិកា​និង​ពេលវេលា​។​ ​ដូច្នេះ​ការ​ចាប់​ផ្តេី​ម​សន្សំ​អេា​យ​កាន់តែ​ឆាប់​អាច​ជួយ​ពន្លឿន​ការ​សម្រេច​បាន​មួយ​ផ្នែក​ផង​ដែរ​។​ ​ឧទាហរណ៍​៖​ ​អ្នក​កំណត់​គោលដៅ​សម្រាប់​ខ្លួន​ថា​ ​អ្នក​ត្រូវ​សន្សំប្រាក់​ ​ដើម្បី​ទិញ​ផ្ទះ​មួយ​ល្វែង​នៅមុន​អាយុ​៣​០​។​ ​ឥឡូវនេះ​ ​អ្នក​ត្រូវ​គិត​និង​បែងចែក​ថា​ ​តើ​ត្រូវ​សន្សំ​ប៉ុន្មាន​ក្នុង​មួយ​ខែ​? ​ហើយ​ត្រូវការ​ពេល​ប៉ុន្មាន​ខែ​ ​ឬ​ឆ្នាំ​ទើប​អាច​សម្រេច​បាន​? ​ឬ​គួរ​ចាប់ផ្ដើម​សន្សំ​ពី​ថ្ងៃនេះ​ទៅ​ ​ទើប​ឆាប់​សម្រេច​បាន​លឿន​ជាង​នេះ​? ​បន្ថែម​ពី​នេះ​ ​អ្នក​គួរ​មាន​ផែន​ការត្រឹមត្រូវ​ក្នុង​ការ​សម្រេច​គោលដៅ​នេាះ​ផង​ ​ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធ​ភាព​។​

ជៀសវាង​ភាព​តានតឹង​ហិរញ្ញវត្ថុ​៖​

​មូលហេតុ​សំខាន់​មួយទៀត​ក្នុង​ការ​ចាប់ផ្តើម​សន្សំប្រាក់​ឱ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​គឺ​ដោយសារតែ​វា​ ​អាច​ជួយ​ប​ញ្ជៀ​សភាព​តានតឹង​ហិរញ្ញវត្ថុ​។​ ​ដូច​បាន​លើកឡើង​ពី​ខាងលើ​ ​ពេល​យើង​ចាស់​ទៅ​ ​ទំនួល​ខុសត្រូវ​ ​និង​តម្រូវ​ការ​ចំណាយ​ដែល​ត្រូវ​រ៉ាប់រង​នឹង​កាន់តែ​កើន​ច្រេី​ន​។​ ​ជាពិសេស​ ​ប្រសិន​បេី​មានអាសន្ន​ដែល​មិន​នឹកស្មាន​ដល់​បាន​កើតឡើង​ដូចជា​ ​ពេល​បាត់បង់​ការងារ​ ​ឬ​ធ្លាក់ខ្លួន​ឈឺ​ ​ពេល​នេាះ​អ្នក​នឹង​ត្រូវ​ការប្រាក់​ជាចាំបាច់​មក​ដោះស្រាយបញ្ហា​។​ ​តែ​បើ​អ្នកមាន​ប្រាក់​ ​សន្សំ​ខ្លះ​នៅនឹង​ខ្លួន​ ​អ្នក​នឹង​មាន​អារម្មណ៍​ធូរ​ស្បើយ​ ​និង​សុវត្ថិភាព​មួយ​ក​ម្រិ​ត​ ​ទោះបី​មាន​បញ្ហា​ហិរញ្ញវត្ថុ​ណា​កើតឡើង​ដោយ​ ​ចៃដន្យ​ ​។​

ត្រូវ​ចងចាំ​ថា​ ​ការ​សន្សំប្រាក់​តាំងពី​វ័យក្មេង​អាច​ជួយ​ឱ្យ​អ្នកបង្កើត​បាន​ទម្លាប់​សន្សំ​ ​ជៀសវាង​ភាព​តានតឹង​ហិរញ្ញវត្ថុ​ ​ហើយក៏​អាច​ជួយ​ឱ្យ​អ្នក​ឆាប់​សម្រេច​បាន​ ​គោលដៅ​ផ្សេងៗ​របស់​អ្នក​ទៀត​ផង​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ចាប់ផ្តើម​សន្សំប្រាក់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០
សន្សំ
៥ ខែមុន

សម្រេចផែនការសន្សំជាមួយរូបមន្ត ៧០/២០/១០

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​
សន្សំ
៦ ខែមុន

សញ្ញាបង្ហាញថា​ ​អ្នក​កំពុងតែ​សន្សំសំចៃ​ជ្រុល​ហួស​

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?
សន្សំ
៦ ខែមុន

សន្សំ​លុយលើកដំបូងគួរ​ចាប់ផ្តើម​ពីណា​ ​?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

សន្សំ
៧ ខែមុន

ចង់បើកគណនីសន្សំគួរគិតលើកត្តាអ្វីខ្លះ?

កាត់ស្ត្រេសអត់អស់លុយ
សន្សំ
៨ ខែមុន

កាត់ស្ត្រេសអត់អស់លុយ

អត្ថបទបន្ទាប់
លុយ ​និងការបំពេញន័យឱ្យជីវិត

លុយ ​និងការបំពេញន័យឱ្យជីវិត

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist