Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

ពន្ធ​កាត់​ទុក

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
2.4k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពន្ធកាត់ទុក
FacebookTwitterLinkedinTelegramQR Code

​អ្នក​ដែល​មាន​គណនី​សន្សំ​នៅ​ធនាគារ​ធ្លាប់​ចាប់អារម្មណ៍​ឬទេ​?
​មុននឹង​ខាង​ធនាគារ​ផ្ទេរ​ការប្រាក់​ឱ្យ​អ្នក​ ​គេ​បាន​គិត​និង​កាត់​ទុក​ពន្ធ​លើ​ការប្រាក់​ដែល​អ្នក​ត្រូវ​ទទួល​បាន​នោះ​រួចស្រេច​ទៅ​ហើយ​។​ ​ពន្ធ​នេះ​ដែរ​ ​គឺ​គេ​ហៅថា​ពន្ធ​កាត់​ទុក​។

ពន្ធកាត់ទុក

ពន្ធ​កាត់​ទុក​គឺជា​ពន្ធ​មួយ​ប្រភេទ​ដែល​ត្រូវ​អនុវត្ត​លើ​ចំណូល​ឬ​ការ​ទូទាត់​ថ្លៃ​សេវាកម្ម​ផ្សេងៗ​ទៅ​ឱ្យ​បុគ្គល​ ​ឬ​ ​សហគ្រាស​ ​ឬ​ ​អង្គការ​ណា​ ​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​ ​ប្រកបរបរ​រកស៊ី​ ​ឬ​ផ្ដល់​សេវាកម្ម​ ​ប៉ុន្តែ​មិនបាន​ចុះបញ្ជី​ពន្ធដារ​ ​ហើយ​គាត់​ទទួលការ​ទូទាត់​ជា​ ​សាច់ប្រាក់​ ​ឬ​ជា​វត្ថុ​ជាក់លាក់​ណាមួយ​។​
​ប្រសិនបើ​អ្នកទទួលការ​ទូទាត់​ទាំងនោះ​ ​មាន​វត្តមាន​និង​មាន​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​លើស​ពី​ ​១​៨​២​ថ្ងៃ​ (​ប្រហែល​៦​ខែ​) ​ហើយ​តាំង​កន្លែង​រកស៊ី​ជា​អ​ចិន្រ្តៃយ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​គេ​ហៅថា​និវាស​ជន​ (​resident​ ​taxpayer​)​។​ ​តែ​បើ​ផ្ទុយពី​នេះ​ ​គេ​ហៅថា​អ​និវាស​ន​ជន​ (​non-​resident​ ​taxpayer​)​។​

​ពន្ធ​កាត់​ទុក​នេះ​ ​ត្រូវ​បាន​គិតទៅ​លើ​ការ​ទូទាត់​ដូចជា​ ​ការប្រាក់​ ​ថ្លៃ​សេវា​គ្រប់គ្រង​ ​សេវា​ពិគ្រោះ​ ​ឬ​សេវា​បច្ចេកទេស​ផ្សេងៗ​ ​សួយសារ​ចំពោះ​ទ្រព្យ​អរូបី​ (​royal​tie​s) ​ការ​ចម្រាញ់​នូវ​ធនធានធម្មជាតិ​ ​ថ្លៃ​ជួល​ចលន​ ​ឬ​អចល​ន​ទ្រព្យ​ ​ភាគ​លាភ​ (​dividend​)​។​ ​រីឯ​អត្រា​ពន្ធ​កាត់​ទុក​គឺ​ខុសៗគ្នា​ទៅតាម​ប្រភេទ​នៃ​ការ​ទូទាត់​ ​និង​អ្នកទទួលការ​ទូទាត់​នោះ​។​

​ចំពោះ​ការ​ទូទាត់​ទៅកាន់​និវាស​ន​ជន​ ​ឬ​ ​resident​ ​taxpayer​៖​

​»​ ​១​៥​% ​ចំពោះ​ ​ថ្លៃ​សេវា​គ្រប់គ្រង​ ​សេវា​ពិគ្រោះ​ ​ឬ​សេវា​បច្ចេកទេស​ផ្សេងៗ​ ​សួយសារ​ចំពោះ​ទ្រព្យ​អរូបី​ ​ការ​ចម្រាញ់​នូវ​ធនធានធម្មជាតិ​ ​និង​ថ្លៃ​ការប្រាក់​ដែល​ទូទាត់​ក្រៅពី​ស្ថាប័ន​ហិរញ្ញវត្ថុ​
​»​ ​១​០​% ​ចំពោះ​ ​ថ្លៃ​ជួល​ចលន​ ​ឬ​អចល​ន​ទ្រព្យ​
​»​ ​៦​% ​ចំពោះ​ ​ការប្រាក់​ទទួល​ពី​គណនី​សន្សំ​មានកាល​កំណត់​ ​និង​
​»​ ​៤​% ​ចំពោះ​ ​ការប្រាក់​ទទួល​ពី​គណនី​សន្សំ​គ្មាន​កាល​កំណត់​

​រីឯ​ការ​ទូទាត់​ទៅកាន់​អ​និវាស​ន​ជន​ ​ឬ​ ​non-​resident​ ​taxpayer​ ​គឺ​ ​១​៤​% ​ចំពោះ​
​គ្រប់​ប្រភេទ​ការប្រាក់​ (​Interest​)
​សួយសារ​ (​Royal​tie​s) ​ថ្លៃឈ្នួល​ ​និង​ប្រាក់ចំណូល​ផ្សេងៗ​ ​ទាក់ទិន​នឹង​ការប្រើប្រាស់​ទ្រព្យសម្បត្តិ​
​ការ​ទូទាត់​ចំពោះ​សេវា​គ្រប់គ្រង​ ​និង​សេវា​បច្ចេកទេស​នានា​ ​ដែល​និង​ត្រូវ​កំណត់​ដោយ​ប្រកាស​របស់​​​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​
​ភាគ​លាភ​ (​Dividend​)

​គេ​គណនា​ពន្ធ​កាត់​ទុក​ដោយ​យក​ ​មូលដ្ឋាន​គិត​ពន្ធ​ ​គុណ​នឹង​ ​អត្រា​ពន្ធ​នៃ​ការ​ទូទាត់​នោះ​
​ដែល​មូលដ្ឋាន​គិត​ពន្ធ​កាត់​ទុក​ ​គឺ​ចំនួន​ទឹកប្រាក់​ដែល​ត្រូវ​ទូទាត់​។​

​ត្រលប់​មក​ការ​គិត​ពន្ធ​លើ​ការប្រាក់​ពី​គណនី​សន្សំ​មានកាល​កំណត់​ដែល​អ្នក​ត្រូវ​ទទួល​បាន​ពី​ធនាគារ​វិញ​ ​ឧទាហរណ៍​ថា​ ​អ្នក​ត្រូវ​បាន​ការប្រាក់​ $100 ​តែ​ការប្រាក់​នោះ​ត្រូវ​​​ជាប់​ពន្ធ​កាត់​ទុក​ 6% ​នោះ​បន្ទាប់ពី​គិត​ពន្ធ​កាត់​ទុក​រួច​ ​ការប្រាក់​ដែល​អ្នក​នឹង​ទទួល​បាន​ពិតប្រាកដ​នោះ​ត្រឹមតែ​ $94 ​តែប៉ុណ្ណោះ​៕​

​ព័ត៌មាន​ដកស្រង់​ចេញពី​៖

https://www.tax.gov.kh/bwt.php
https://www.tax.gov.kh/bl/WT_Booklet_2013.pdf

ពាក្យទាក់ទង: ពន្ធកាត់ទុក
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ក្រៅពីផ្ដល់ប្រាក់កម្ចីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មានផ្តល់សេវាអ្វីទៀត?

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៧ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៨ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៨ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

អត្ថបទបន្ទាប់
អាយុក្រោម៣០ឆ្នាំគួរទិញធានារ៉ាប់រងអ្វីខ្កះ?

អាយុក្រោម​៣០​ឆ្នាំ​គួរ​ទិញ​ធានា​រ៉ាប់​រង​អ្វី​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist