Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

​ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់​អនុ​បណ្ឌិត​ ​ទទួលរង​ការរិះគន់​​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
51
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់​អនុ​បណ្ឌិត​ ​ទទួលរង​ការរិះគន់​​?
FacebookTwitterLinkedinTelegramQR Code

​ពីមុន​ ​កាល​ជំនាន់​ព័ត៌មាន​មិនសូវ​ទូលាយ​ដល់​គ្រប់​ភូមិ​ ​តាម​បណ្ដាញ​សង្គម​ ឱ្យ​តែ​និយាយ​រឿង​កូនស្រី​រៀន​បាន​ខ្ពស់​ ​គេ​ច្រើន​ពេបមាត់​ហើយ​និយាយ​ថា​ ​មិន​ដឹង​ឱ្យ​រៀន​ខ្ពស់​ធ្វើ​អី​ផង​ បេី​គង់តែ​ថ្ងៃក្រោយ​នៅ​មេផ្ទះ​ ​មើលកូន​ ​ដាំបាយ​ ​បម្រើ​ប្ដី​ដដែល​ហ្នឹង​? ​ឥឡូវ​រាង​អន់​បន្តិច​ហើយ​ ​តែ​ក៏​នៅ​មិនទាន់​បាត់​ទាំងស្រុង​ដែរ​ ​រឿង​មិន​ចង់​ឱ្យ​កូនស្រី​រៀន​បាន​ខ្ពង់ខ្ពស់​នេះ​ ​ជាពិសេស​នៅ​តាម​ទី​ជនបទ​។​

​បើ​យោង​តាម​តួលេខ​របស់​ឯកសារ​ ​W​omen​ ​and​ ​Men​ ​in​ ​Cam​bo​d​i​a​ ​ដែល​ចេញផ្សាយ​ក្នុង​ឆ្នាំ​ 2018 ​ដោយ​ ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​របស់​​​ក្រសួងផែនការ​ ​ពិនិត្យមើល​តួលេខ​ចុះឈ្មោះ​ចូលរៀន​នៅ​ក​ម្រិ​ត​ឧត្ដម​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​ 2015-2016 ​មាន​សិស្ស​ប្រុស​ ​ចុះឈ្មោះ​ចូលរៀន​ថ្នាក់​អនុ​បណ្ឌិត​ 7% ​ខណៈ​ដែល​មាន​សិស្ស​ស្រី​តែ​ 3% ​ប៉ុណ្ណោះ​។​ ​ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់ខ្ពស់​ដូចជា​អនុ​បណ្ឌិត​ ​នៅតែ​ទទួលរង​ការរិះគន់​ ​និង​មិនសូវ​ទទួល​បានការ​គាំទ្រ​ ​និង​ឱ្យ​តម្លៃ​ដូច្នេះ​?

ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់​អនុ​បណ្ឌិត​ ​ទទួលរង​ការរិះគន់

១​.​ផ្នត់គំនិត​ដែល​មិន​គោរព​ឱ្យ​តម្លៃ​ស្ត្រី​៖​

​ទោះបី​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងឡាយ​ប្រឹងប្រែង​លើក​ក​ម្ពស់​សមភាព​យេ​ន​ឌ័​រ​ដើម្បី​ឱ្យ​ស្ត្រី​ ​និង​បុរស​ទទួល​បានឱកាស​ស្មើគ្នា​ក្នុង​សង្គម​ក្ដី​ ​ផ្នត់គំនិត​លម្អៀង​យេ​ន​ឌ័​រ​នៅតែ​មាន​។​ ​សម័យនេះ​ហេី​យ​ ​នៅតែ​មាន​អ្នក​មេី​ល​ងាយ​ស្ត្រី​ថា​ ​ស្ត្រី​មាន​តួនាទី​ជា​មេផ្ទះ​ ​ដោយ​គិតថា​ការងារ​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ជា​ការងារ​របស់​បុរស​ ​ហើយ​បើ​កូនស្រី​រៀន​ច្រើនពេក​ ​ពួកគាត់​នឹង​គ្មាន​ពេលវេលា​គ្រប់គ្រាន់​ធ្វើ​កិច្ចការ​ផ្ទះ​ ​និង​មើល​ថែទាំ​កូន​នោះ​ទេ​ ​ឬ​ការងារ​ផ្ទះសម្បែង​គ្មាន​អ្នកណា​ធ្វេីព្រេាះ​ប្តី​រវល់​រកលុយ​។​

​២​.​ផ្នត់គំនិត​ថា​ពិបាក​រក​ស្វាមី​៖​

​មូលហេតុ​មួយទៀត​ដែលគេ​មិនសូវ​ចង់​ឱ្យ​កូនស្រី​រៀនសូត្រ​បាន​ខ្ពស់​ ​គឺ​គេ​ច្រើន​គិតថា​ ​មនុស្ស​ស្រី​រៀន​បាន​ខ្ពស់​ ​មិន​មាន​ប្រុស​ណា​គេ​ហ៊ាន​ចូល​ស្ដី​នោះ​ទេ​។​ ​ប៉ុន្តែ​តាមដែល​ធ្លាប់​បានឃើញ​កន្លងមក​ ​បង​ប្អូនស្រី​ៗ​ដែល​រៀនសូត្រ​បាន​ខ្ពស់​ ​គូស្រករ​របស់​គាត់​ក៏​មិន​អន់​ដែរ​ព្រោះ​ចំណេះ​ដឹង​ ​និង​បទពិសោធន៍​ជួយ​ឱ្យ​ស្ត្រី​អាច​ពិចារណា​ជ្រើសរើស​បុរស​ដែល​ស័ក្ដិសម​ជា​គូ​អនាគត​យូរអង្វែង​។​ ​ម្យ៉ាងទៀត​ ​ផ្នត់គំនិត​សង្គម​គិតថា​បុរស​ជា​មេ​គ្រួសារ​ត្រូវ​រក​ប្រាក់ចំណូល​ ​ធ្វើ​ឱ្យ​ស្វាមី​ដែល​មាន​ប្រាក់ខែ​ទាប​ជាង​ប្រពន្ធ​ហាក់​មាន​សម្ពាធ​។​ ​តាមពិត​ទៅ​ ​ចំណុច​នេះ​គួរតែ​បាន​ពិភាក្សា​ ​ព្រមព្រៀង​ ​និង​យល់​ពី​គ្នា​តាំងពី​ចាប់ដៃ​ស្រឡាញ់​គ្នា​ដំបូង​ម្ល៉េះ​។​ ​សំខាន់​គឺ​អ្នក​ទាំងពីរ​ពិភាក្សា​ ​និង​យល់ព្រម​ជាមួយគ្នា​អំពី​តួនាទី​របស់​ខ្លួន​នៅ​ក្នុង​គ្រួសារ​ ​និង​ការរៀបចំ​ហិរញ្ញវត្ថុ​គ្រួសារ​ឱ្យ​បាន​ល្អ​។​ ​បើ​បាន​ព្រមព្រៀងគ្នា​ហើយ​អ្នកណា​រក​បាន​តិច​ជាង​ឬ​ច្រើនជាង​ពុំគួរ​មាន​បញ្ហា​ទេ​។​

​៣​.​វិសមភាព​ក្នុង​តួនាទី​អ្នកគ្រប់គ្រង​៖​

​គេ​សង្កេតឃើញ​ថា​ ​ក្នុង​តួនាទី​គ្រប់គ្រង​ស្ថាប័ន​ ​ភាគច្រើន​នៅតែ​ជា​បុរស​។​ ​ចំណុច​នេះ​ក៏​ជា​ឧបសគ្គ​រាំង​ស្ទះ​ ​ដល់​ការ​ខិតខំ​ប្រឹងប្រែង​កសាង​សមត្ថភាព​របស់​ស្ត្រី​ ​ព្រោះ​ពេលខ្លះ​គេ​គិតថា​ស្រ្តី​គ្មាន​ស​ម្ថ​ភាព​គ្រប់គ្រាន់​ក្នុង​ការ​កាន់​តំណាង​ ​ឬ​បំពេញកិច្ចការ​នេះ​។​ ​ម្យ៉ាងទៀត​គេ​គិតថា​ ​ទោះ​ប្រឹង​រៀន​បាន​ខ្ពស់​យ៉ាងណា​ក៏​មិន​អាច​បាន​កាន់​តួនាទី​ធំ​ដែរ​។​ ​ដូចនេះ​ ​ការ​មេី​ល​ងាយ​ ​និង​ឧបសគ្គ​តែងតែ​មាន​ក្នុង​សមភាព​យេ​ន​ឌ័​រ​។​

​ទោះជាយ៉ាងណា​ ​យើង​ចាប់ផ្ដើម​មើលឃើញ​គំរូ​ល្អ​ៗ​ជាច្រើន​ដែល​ស្ត្រី​បន្ត​ប្រឹងប្រែង​សិក្សា​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ទាំង​នៅ​ស្ថាប័ន​ឧត្តម​សិក្សា​ក្នុង​ប្រទេស​ ​និង​នៅ​ក្រៅ​ប្រទេស​។​ ​ការ​បង្ហាញ​គំរូ​ល្អ​ៗ​ទាំងនេះ​ ​បាន​ផ្ដល់​ជា​កម្លាំងចិត្ត​ដល់​ប្អូន​ៗ​ ​និង​ក្មួយ​ៗ​ជា​ស្ត្រី​ទូទាំង​ប្រទេស​ឱ្យ​ប្រឹងប្រែង​ទម្លុះ​ឧបសគ្គ​នឹង​ការលំបាក​ទាំងឡាយ​ក្នុង​ ​គោលបំណង​ក្លាយ​ជា​អនាគត​ស្ត្រី​មួយ​រូប​ដែល​ឯករាជ្យ​ ​អាច​ពឹងពាក់​ខ្លួនឯង​បាន​ ​ព្រោះ​ស្ត្រី​ ​និង​បុរស​មាន​តួនាទី​ទ្រទ្រង់​គ្រួសារ​ដូចគ្នា​ ​មិន​មាន​បែងចែក​ថា​ការងារ​ណាមួយ​ស័ក្ដិសម​តែ​បុរស​ធ្វើ​ ​ឬ​ការងារ​ណា​ស័ក្ដិសម​សម្រាប់​នារី​នោះ​ទេ​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
​គម្រោង​​ P​on​z​i​ ​Scheme​ (​ផុន​ស៊ី​) ​

​គម្រោង​​ P​on​z​i​ ​Scheme​ (​ផុន​ស៊ី​) ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist