Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

៨ ខែមុន
1 នាទីក្នុងការអាន
10
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?
FacebookTwitterLinkedinTelegramQR Code

​“​មួយ​ខែ​ៗ​រកតែ​លុយ​បង់​ធនាគារ​មិនចង់រួច​ផង​ ​ទម្រាំ​បង់​ធានា​រ៉ាប់រង​ទៀត​ ​មិន​ដឹង​ត្រូវ​រត់​យ៉ាងណា​?”
​ការពិត​មិន​ដូច្នោះ​ទេ​! ​បើ​អ្នក​បែងចែក​គ្រប់គ្រង​ប្រាក់ចំណូល​ ​និង​ផ្លាស់ប្ដូរ​ទម្លាប់​ចាយវាយ​ខ្លះ​ ​អ្នក​ប្រាកដជា​រក​ឃើញ​ផ្នែក​ដែល​អ្នក​អាចប​ង់​ធានា​រ៉ាប់រង​បានហើយ​! ​ឧទាហរណ៍​ថា​គម្រោង​ធានា​រ៉ាប់រង​មួយ​តម្រូវ​ឲ្យ​បង់​ប្រាក់​បុព្វលាភ​ប្រចាំ​ឆ្នាំ​ចំនួន​៤​០​០​ដុល្លារ​ ​នោះ​មានន័យ​ថា​ ​អ្នក​ត្រូវការ​ប្រហែល​៣​៤​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ ​ឬ​ ​ជាង​ ​៤​៥​០​០​រៀល​ប៉ុណ្ណោះ​ក្នុងមួយថ្ងៃ​ ​ស្មើ​រ​នឹង​កាហ្វេ​មួយ​កែវ​ហ្នឹង​!

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

​ចុះ​អ្នកដឹង​ទេ​ថា​ ​បើ​យើង​ជា​អ្នកធ្វើការ​ ​កញ្ចប់​ធានា​រ៉ាប់រង​នឹងជា​ជំនួយ​សំខាន់​សម្រាប់​យើង​នៅ​គ្រា​ចាំបាច់​ថ្ងៃក្រោយ​? ​ថ្ងៃនេះ​ ​យើង​នឹង​លើក​បង្ហាញ​នូវ​អត្ថប្រយោជន៍​សំខាន់​ៗ​បី​ ​ដែល​អ្នក​គួរតែ​ឆាប់​ពិចារណា​ ​លៃលក​ប្រាក់កាស​មួយ​ផ្នែក​សម្រាប់​បង់​ធានា​រ៉ាប់រង​ឥឡូវនេះ​!!

ត្រៀមលុយសម្រាប់ចំណាយលើសុខភាព

ត្រៀមលុយសម្រាប់ចំណាយលើសុខភាព

​ធ្វើការ​រាល់ថ្ងៃ​ ​អ្នកប្រើ​ទាំង​កម្លាំង​កាយ​ចិត្ត​ដើម្បី​ផ្គត់ផ្គង់​ខ្លួនឯង​ ​និង​គ្រួសារ​។​ ​បើ​ស្រាប់តែ​ថ្ងៃមួយ​អ្នក​ធ្លាក់ខ្លួន​ឈឺ​ ​ឬ​ជួប​គ្រោះថ្នាក់​ ​គម្រោង​ធានា​រ៉ាប់រង​ដែល​អ្នក​បាន​ទិញ​ ​នឹង​រ៉ាប់រង​ថ្លៃ​ព្យាបាល​នោះ​។​ ​អ៊ីចឹង​ ​យើង​អាច​សម្រាល​ចំណាយ​បាន​មួយ​ផ្នែក​ធំ​ទៅ​ហើយ​! ​តួយ៉ាង​ ​ដូចជា​គម្រោង​សុខភាព​ ​មេ​នូ​ឡាយ​ហ្វ៍​បរិ​បូ​ណ៍ ​អ្នក​នឹង​ទទួល​បាន​កញ្ចប់​លុយ​សម្រាប់​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ក​ម្រិ​ត​ធ្ងន់​ ​លុយ​ប្រចាំថ្ងៃ​ពេល​សម្រាក​មន្ទីរពេទ្យ​ ​និង​លុយ​សំណង​ករណី​ពិការភាព​ទាំងស្រុង​ ​ឬ​មរណភាព​ទៀត​ផង​។​
**​ព័ត៌មាន​លម្អិត​ ​សូម​ចូល​ទៅកាន់​: ​h​t​t​p​s://​w​w​w​.​man​u​life​.​co​m​.k​h​/…/​life​/​man​u​life​-bo​rib​o.​h​t​m​l​

ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក

ការពារសុវត្ថិភាពហិរញ្ញវត្ថុរបស់អ្នក

​ចំពោះ​អ្នកធ្វើការ​ ​ខិតខំ​រាល់ថ្ងៃ​រកចំណូល​គឺ​ដើម្បី​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​។​ ​មិនថា​អ្នក​នៅ​លីវ​ ​ឬ​មានគ្រួសារ​ហើយ​នោះ​ទេ​ ​បើ​អ្នក​កំពុង​ធ្វើការ​ដើម្បី​ប្រាក់ចំណូល​ ​ការ​មាន​ធានា​រ៉ាប់រង​អាយុជីវិត​នឹង​អនុញ្ញាត​ឲ្យ​អ្នក​ផ្តោត​សំខាន់​ទៅលើ​ការ​សម្រេច​គោលដៅ​
​និង​រស់នៅ​ក្នុង​ជីវិត​ពេញលេញ​មួយ​ដោយ​មិន​បារម្ភ​ខ្លាច​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ ​ឬ​ព្រឹត្តិការណ៍​អកុសល​ណាមួយ​ឡើយ​។​

ស្រោចទឹកថ្ងៃនេះបានផ្លែថ្ងៃក្រោយ

ស្រោចទឹកថ្ងៃនេះបានផ្លែថ្ងៃក្រោយ

​ការ​ទិញ​ធានា​រ៉ាប់រង​ប្រៀប​ដូចជា​ការ​សន្សំ​លុយ​ ​ឬ​វិនិយោគ​អ៊ីចឹង​ដែរ​។​
​ពេល​ដល់​កាល​កំណត់​ ​អ្នក​នឹង​ទទួល​បាន​មកវិញ​នូវ​ទំហំ​ទឹកប្រាក់​ទៅតាម​ប្រភេទ​និង​គម្រោង​ធានា​រ៉ាប់រង​ដែល​អ្នក​បាន​ទិញ​នោះ​។​ ​ឧទាហរណ៍​ថា​ ​អ្នក​បាន​ទិញ​គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​មួយ​ដែល​មាន​ ​ទឹកប្រាក់​ធានា​ចំនួន​ $​១​០​,​០​០​០​ ​សម្រាប់​រយៈពេល​ ​១​៥​ឆ្នាំ​។​ ​ប្រសិនបើ​អ្នក​សុខសប្បាយ​ ​អ្នក​នឹង​ទទួល​ប្រាក់​ត្រឡប់មកវិញ​ពេល​ដល់​កាល​កំណត់​ ​និង​ការប្រាក់​។​ ​បន្ថែម​ពី​នេះ​ ​ក្នុង​កំឡុង​ពេល​សន្សំ​១​០​ឆ្នាំ​នោះ​ ​អ្នក​នៅតែ​ទទួល​បានការ​ការពារ​ក្នុង​គម្រោង​ដូចជា​៖​
– ​ទឹកប្រាក់​រហូតដល់​ ​១​០​,​០​០​០​ដុល្លារ​ ​សម្រាប់​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​
– ​ទឹកប្រាក់​រហូតដល់​ ​៤​០​,​០​០​០​ដុល្លារ​ ​ប្រសិនបើ​ជួប​គ្រោះ​អកុសល​ ​ឬ​ពិការភាព​ ​មិនថា​មាន​បញ្ហា​ឬ​អត់​ ​អ្នក​នៅតែ​ទទួល​បាន​ផ្លែផ្កា​នៅ​ថ្ងៃមុខ​ ​ព្រម​ជាមួយនឹង​ការ​ការពារ​នៅ​ពេល​បច្ចុប្បន្ន​ទៀត​!

​បាន​ទាំង​ការ​ការពារ​ ​បាន​ទាំង​សន្សំ​! ​មិនបាច់​ព្រួយបារម្ភ​ថា​ធ្វើការ​មិន​មាន​សល់​អ្វី​ទៀត​ឡើយ​! ​អ៊ីចឹង​ហើយ​កុំ​ចាំ​យូរ​ទៀត​អី​! ​ផ្តល់​ការ​ការពារ​ឲ្យ​ខ្លួនឯង​នៅ​ពេល​បច្ចុប្បន្ន​ ​និង​ចាំ​ទទួល​ផ្លែផ្កា​មកវិញ​នៅ​ថ្ងៃក្រោយ​ទាំងអស់គ្នា​ 💚

​សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​គម្រោង​ “​មរតក​ខ្ញុំ​ ​ជាមួយ​ ​មេ​នូ​ឡាយ​ហ្វ៍” ​ដែល​ផ្ដល់​ទាំង​ការ​ការពារ​ ​និង​ធានា​ប្រាក់សន្សំ​ត្រឡប់មកវិញ​នៅ​កាល​កំណត់​នេះ​ ​សូម​ទាក់ទង​ទៅកាន់​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ ​Man​u​life​ ​Cam​bo​d​i​a​

 

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ទិញ​ធានា​រ៉ាប់រង
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៦ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៦ ខែមុន

ផែនការថែទាំសុខភាព

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?
ធានារ៉ាប់រង
៧ ខែមុន

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
ធានារ៉ាប់រង
៨ ខែមុន

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

ធានារ៉ាប់រង
៩ ខែមុន

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

ធានារ៉ាប់រង
៩ ខែមុន

ទំនួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង
១០ ខែមុន

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

មើលថែសុខភាពផ្លូវកាយ និងផ្លូវចិត្ត
ធានារ៉ាប់រង
១១ ខែមុន

កាតព្វកិច្ចផ្ទាល់​ខ្លួនដែលអ្នកគួរធ្វើបើស្រលាញ់​ខ្លួនឯង

អត្ថបទបន្ទាប់
កាត់ស្ត្រេសអត់អស់លុយ

កាត់ស្ត្រេសអត់អស់លុយ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist