Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

​បទពិសោធន៍​ការងារ​​ ​នឹង​នាំ​យើង​ទៅដល់​ណាខ្លះ​?

Sovannara Chhun ដោយ Sovannara Chhun
1 year មុន
ប្រភេទ វិនិយោគ
​បទពិសោធន៍​ការងារ​​ ​នឹង​នាំ​យើង​ទៅដល់​ណាខ្លះ​?
183
ទស្សនា

​ហេតុ​អី​ឱ្យ​តែ​ទៅ​សម្ភាសន៍​ការងារ​ ​គេ​តែងតែ​និយាយ​ថា​ ​«​So​, ​tell​ ​me​ ​about​ ​yourself​?​»​ ​គេច​ង់​ញ៉ែ​យើង​មែន​? ឱ្យ​យើង​ឆ្លើយ​ពី​ព័ត៌មាន​ផ្ទាល់ខ្លួន​ ​ចំណង់ចំណូលចិត្ត​ ​ឬ​ពី​ប្រវត្តិ​គ្រួសារ​មែន​?

​មិន​នោះ​ទេ​! ​តាមពិត​ទៅ​ ​សំនួរ​នេះ​ ​អ្នក​សម្ភាសន៍​ចង់​ឱ្យ​យើង​រៀបរាប់​ត្រួសៗ​ពី​ប្រវត្តិ​ការសិក្សា​ ​ក៏ដូចជា​បទពិសោធន៍​ការងារ​ដែល​យើង​ធ្លាប់​មាន​ ​ដើម្បី​បញ្ជាក់​ប្រាប់​គេ​ថា​ ​ហេតុ​អី​យើង​ស័ក្តិសម​ទទួល​បានការ​ងារ​នោះ​។​ ​

ចុះ​ក្រៅពី​ហេតុផល​មួយ​នេះ​ ​តើ​បទពិសោធន៍​ការងារ​ដែល​យើង​មាន​ ​នឹង​នាំ​យើង​ទៅដល់​ណាខ្លះ​?


➊. ​ស្វែងយល់​ពី​ខ្លួនឯង​

​ពេល​នៅ​រៀន​ ​ធ្លាប់​គេ​សួរ​អត់​ថា​ ​«​អនាគត​ចង់​ធ្វើការ​ខាង​អី​?​»​ ​គាំង​! ​ស្រពេចស្រពិល​? ​ការស្វែងរក​នូវ​ចំណុច​ខ្លាំង​ ​និង​ទេពកោសល្យ​របស់យើង​ ​ផ្ដើម​ចេញពី​ការ​ដក​បទពិសោធន៍​ការងារ​ផ្សេងៗ​គ្នា​នេះឯង​។​ ​ការងារ​ទាំងនោះ​អាច​មាន​ដូចជា​ការងារ​ហាត់​ការ​ ​ការងារ​ឯករាជ្យ​ ​ឬ​ការងារ​ក្រៅ​ម៉ោង​។​ ​បទពិសោធន៍​នីមួយៗ​នឹង​បង្រៀន​អ្នក​ឱ្យ​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ថា​ ​ស្រឡាញ់​ការងារ​ណា​ ​និង​មិន​ចូលចិត្ត​ការងារ​បែប​ណា​។​


➋. ​ប្រឡូក​ក្នុង​សង្គម​

ប្រឡូក​ក្នុង​សង្គម​

​បទពិសោធន៍​ការងារ​នឹង​នាំ​អ្នក​ឱ្យ​ស្គាល់​មនុស្ស​គ្រប់​ប្រភេទ​ ​និង​មេរៀន​ជាច្រើន​នៅ​ក្នុង​សង្គម​ ​ដែល​ជា​មេរៀន​មិន​មាន​បង្រៀន​នៅ​សាលា​។​ ​យើង​ម្នាក់ៗ​ត្រូវការ​អភិវឌ្ឍ​ខ្លួន​ទាំង​ជំនាញ​ពីសា​លា​ ​និង​ជំនាញ​ទន់​ (​Soft​ ​skill​) ​ដូចជា​ ​ជំនាញ​ទំនាក់ទំនង​ ​ការងារ​ជា​ក្រុម​ ​ជំនាញ​សម្របសម្រួល​ ​និង​ការ​​​ដឹកនាំ​ក្រុម​ការងារ​ជាដើម​។​ ​ក្រៅពី​ ​នោះ​អ្នក​អាច​ស្វែងយល់​ការងារ​ ​និង​យក​ទ្រឹស្តី​ ​ចំណេះ​ដឹង​ដែល​បាន​រៀន​យកមក​អនុវត្ត​ជាក់ស្តែង​ក្នុង​បរិ​បទ​ការងារ​ ​ដើម្បីឲ្យ​ខ្លួនឯង​កាន់តែ​រីក​ចម្រើន​ខ្លាំង​ទៅមុខ​។​


➌. ​ឱកាស​ទទួល​បានការ​ងារ​

ឱកាស​ទទួល​បានការ​ងារ​

​នៅពេលដែល​អ្នកដាក់ពាក្យ​ធ្វើការ​ (C​V​) ​ស្ថិត​ក្នុង​ដំណាក់កាល​ជ្រើសរើស​ (​Short​list​) ​គេ​នឹង​ផ្ដោ​ត​ខ្លាំង​ទៅលើ​បទពិសោធន៍​ការងារ​របស់​អ្នក​ទាំងអស់គ្នា​។​ ​អ៊ីចឹង​! ​បើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​ពីមុន​ ​ឱកាស​ទទួលការ​ជ្រើសរើស​នឹង​ច្រើនជាង​អ្នកដទៃ​។​ ​ជាង​នេះ​ទៅទៀត​ ​បទពិសោធន៍​ការងារ​ក៏​ផ្ដល់​ផលប្រយោជន៍​ដល់​អ្នក​ ​សម្រាប់​យកទៅ​ចរចា​ជាមួយ​ស្ថាប័ន​ ​ឬ​ក្រុមហ៊ុន​ពី​រឿង​ប្រាក់​ពលកម្ម​អ្នក​ទៀត​ផង​។​


➍. ​បង្កើន​បណ្តាញ​ទំនាក់ទំនង​

បង្កើន​បណ្តាញ​ទំនាក់ទំនង​

​នៅ​ពេល​អ្នកធ្វើការ​ងារ​នៅកន្លែង​ណាមួយ​ ​អ្នកតែង​តែ​រាប់អាន​មិត្ត​រួមការ​ងារ​ ​និង​អាច​សុំ​ ​ឲ្យ​ពួកគាត់​ជួយ​ណែនាំ​រឿង​ផ្សេងៗ​។​ ​ការ​រាប់អាន​នៅ​ក្នុង​ន័យ​នេះ​ ​មិនមែន​ចង់​មានន័យ​ថា​ ​រាប់អាន​រក​ផលប្រយោជន៍​នោះ​ទេ​ ​តែ​ការ​រាប់អាន​គ្នា​តែងតែ​ផ្តល់​ផល​ល្អ​ដល់គ្នា​ទៅវិញទៅមក​ ​ដូចជា​អ្នក​អាច​ផ្តល់​ជា​ព័ត៌មាន​សំខាន់​ៗ​ ​ទៅដល់​មិត្ត​រួមការ​ងារ​ ​ការ​ចែករំលែក​ចំណេះ​ដឹង​ផ្សេងៗ​។​ ​ឬ​នៅពេលដែល​មានឱកាស​ណាមួយ​ ​ពួកគាត់​អាច​ណែនាំ​អ្នក​សម្រាប់​ការងារ​នោះ​ជាដើម​។​


➎. ​យល់​ដឹង​កាន់តែ​ច្បាស់​ពី​លុយកាក់​

យល់​ដឹង​កាន់តែ​ច្បាស់​ពី​លុយកាក់​

​អ្នក​នឹង​ចាប់ផ្ដើម​ដឹង​ថា​ ​«​លុយ​មិន​ងាយស្រួល​រក​នោះ​ទេ​»​ ​ប៉ុន្តែ​ឪពុក​ម្ដាយ​របស់យើង​ពុះពារ​គ្រប់បែបយ៉ាង​ក្នុង​ការ​ប្រាក់ចំណូល​ដើម្បី​រក្សា​លំនឹង​នៅ​ក្នុង​គ្រួសារ​ ​និង​ប្រាកដ​ថា​ ​កូន​ៗ​របស់​គាត់​រៀន​ចប់ចុងចប់ដើម​។​ ​ក្រៅពី​នេះ​ ​អ្នក​ផ្ទាល់​ក៏​ចាប់ផ្ដើម​ចេះ​ចាយវាយ​បែប​សន្សំសំចៃ​ ​មាន​ផែន​ការត្រឹមត្រូវ​ ​ជួនកាល​អាច​ជា​ពូកែ​សន្សំ​ជាង​ឪពុក​ម្ដាយ​យើង​ថែមទៀត​ផង​។​


​នៅចាំ​អារម្មណ៍​បើកប្រាក់ខែ​ដំបូង​អត់​? ​ចាំ​ជួយ​ប្រាប់​អេ​ដ​មីន​ផង​ ​ថ្ងៃ​បើកប្រាក់ខែ​ដំបូង​សប្បាយចិត្ត​ខ្លាំង​ប៉ុនណា​ដែរ​?
​បទ​ពិសោធ​ន៏​ការងារ​មិនមែន​បង្រៀន​អ្នកឲ្យ​ចេះតែ​ធ្វើការងារ​ជំនាញ​របស់​អ្នក​តែមួយមុខ​នោះ​ទេ​ ​វា​បង្រៀន​អ្នក​ជាច្រើន​ចំណុច​ទៀត​នៅ​ក្នុង​ជីវិត​របស់​អ្នក​។​ ​វា​ទាំង​បង្ហាញ​អ្នក​អំពី​ជីវិត​រស់នៅ​ ​ក្នុង​សង្គម​ជាក់ស្តែង​ ​ដែល​ធ្វើឲ្យ​ចិត្តគំនិត​របស់​អ្នក​កាន់តែ​ចាស់ទុំ​ជាង​មុន​។​ ​ដូចនេះ​ ​អ្នក​គួរតែ​ឆ្លៀតឱកាស​ចុះ​ហាត់​ការងារ​ ​ឬ​ធ្វើការងារ​ដើម្បី​យក​បទពិសោធន៍​ ​និង​ស្វែងយល់​ពី​របៀប​ធ្វើការ​ ​ព្រោះ​សម័យ​បច្ចុប្បន្ននេះ​មាន​សញ្ញាបត្រ​តែមួយមុខ​មិន​គ្រប់​នោះ​ឡើយ​៕

ពាក្យទាក់ទង: ​បទពិសោធន៍​ការងារ​​

អត្ថបទទាក់ទង

5 factors to consider before buying a real estate for the first time
វិនិយោគ

5 កត្តាគួរពិចារណា​ មុនទិញអចលនទ្រព្យលេីកដំបូង 

August 12, 2022
why you should investing in real estate in your 20s and 30s
វិនិយោគ

ហេតុអ្វីបានគួរវិនិយោគលេីអចលនទ្រព្យក្នុងវ័យ២០ទៅ៣០ឆ្នាំ?  

August 12, 2022
វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​
វិនិយោគ

វិធី​ធ្វើ​ទី​ផ្សារ​ឌី​ជី​ថល​សម្រាប់​អាជីវកម្ម​

August 12, 2022
អត្ថបទបន្ទាប់
យល់​ពីការ​​​រំលស់សង​ក​ម្ចី​​យានយន្ត​ ​

យល់​ពីការ​​​រំលស់សង​ក​ម្ចី​​យានយន្ត​

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។