Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

បង្កើន​ផលិតភាព​ការងារជាមួយ​គន្លឹះ​មួយ​ចំនួន

២ ឆ្នាំមុន
1 នាទីក្នុងការអាន
246
ទស្សនា
FacebookTwitterLinkedinTelegramQR Code
បង្កើន​ផលិតភាព​ការងារជាមួយ​គន្លឹះ​មួយ​ចំនួន
FacebookTwitterLinkedinTelegramQR Code

​មិនថា​នៅ​កន្លែងធ្វើការ​ ​ឬ​ពេលធ្វើការ​ពី​ចម្ងាយ​ ​ទន្ទឹម​ជាមួយ​បទពិសោធន៍​ការងារ​ជាច្រើន​ក៏មាន​លាយឡំ​ជាមួយគ្នា​នូវ​ភាព​នឿយហត់​ ​អារម្មណ៍​ផ្ដោ​ត​មិនបាន​ល្អ​ដូចមុន​ ​ដែល​នាំឲ្យ​លទ្ធផល​ការងារ​មិនសូវ​សមប្រកប​។​ ​ក៏ប៉ុន្តែ​បញ្ហា​ទាំងនោះ​ ​យើង​ពុំអាច​បន្ទោស​បរិស្ថាន​ការងារ​ទាំងស្រុង​រហូត​នោះ​ទេ​។​

​ជាក់ស្ដែង​ ​វា​អាច​បណ្ដាលមកពី​កត្តា​ផ្ទាល់ខ្លួន​ផង​ដែរ​ ​ដែល​ទាមទារ​ឲ្យ​យើង​ស្វែងយល់​ ​និង​យកចិត្តទុកដាក់​ ​ព្យាយាម​បង្កើន​ផលិតភាព​ការងារ​ ​ឬ​ ​work​ ​productivity​ ​ដោយខ្លួនឯង​ ​ដើម្បី​ធានា​ភាព​រលូន​ទៅមុខ​នៃ​ការងារ​ ​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​ក៏ដូចជា​រក្សា​បាន​នូវ​សុខុមាលភាព​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​របស់​អ្នក​បំ​ពេញការ​ងារ​ដូចគ្នា​។​

​ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​មួយ​ចំនួន​ដែល​អ្នក​គួរ​អនុវត្ត​។​

បង្កើន​ផលិតភាព​ការងារ

​១​. ​រាយ​កិច្ចការ​ដែល​ត្រូវធ្វើ​

​ដើម្បី​ឱ្យ​ការងារ​មាន​ភាព​រលូន​ ​ហើយ​អ្នក​នឹង​មិន​ស្មុគ​ថា​ ​គួរ​ធ្វើ​អី​មុន​ ​ទុក​អី​ក្រោយ​ ​អ្នក​គួរ​រៀប​កិច្ចការ​ទាំងនោះ​ទៅ​ក្នុង​ ​To​-​do​-​list​ ​មួយ​ ឱ្យ​មាន​របៀបរៀបរយ​។​ ​វា​នឹង​បង្ហា​យ​ឱ្យ​អ្នក​ឃើញ​អាទិភាព​ការងារ​ណា​សំខាន់​ត្រូវធ្វើ​មុន​ ​ការងារ​សំខាន់​តែ​មិន​បន្ទាន់​ ​និង​បន្តបន្ទាប់​រៀង​គ្នា​។​ ​វា​ប្រៀប​ដូចជា​ការកំណត់​គោលដៅ​តូច​មួយ​ ​ដែល​អ្នក​ត្រូវ​បំ​ពេញការ​ងារ​ដែល​បាន​គ្រោង​នោះ​ ​ម្ដង​មួយ​ ​ជា​ជំហាន​ៗ​បន្តបន្ទាប់​ ​មិន​ស្មុគ​ស្មាញ​ ​និង​ងាយស្រួល​តាមដាន​សកម្មភាព​ការងារ​របស់​ខ្លួន​ផង​។​


​២​. ​កុំ​ធ្វើការ​ច្រើនមុខ​ក្នុង​ពេល​តែមួយ​ (​M​u​l​t​i​-​task​in​g​)

​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​ ​និង​អ្នកស្រាវជ្រាវ​មួយ​ចំនួន​បាន​រក​ឃើញ​ថា​ ​ការ​ធ្វើការងារ​ច្រើន​ក្នុង​ពេល​តែមួយ​ ​នឹង​កាត់បន្ថយ​ផលិតភាព​ដល់ទៅ​ ​៤​០​% ​ឯណោះ​។​ ​ជាការល្អ​ ​យើង​គួរ​បណ្ដុះ​ទម្លាប់​ធ្វើការងារ​មួយ​ឲ្យ​ចប់​ ​សឹម​ចូល​ការងារ​មួយទៀត​។​ ​ធ្វើ​បែប​នេះ​ ​អាច​ពង្រឹង​ការ​ផ្ដោ​ត​ស្មារតី​បាន​ខ្លាំង​ជាង​មុន​ ​មិន​ច្របូកច្របល់​ ​ចំណេញពេលវេលា​ ​និង​អាច​បញ្ចប់​ការងារ​បាន​រហ័ស​ជាង​មុន​ទៀត​ផង​។​


​៣​. ​ចៀសវាង​ផល​រំខាន​ដោយ​ឧបករណ៍​អេ​ឡិច​ត្រូនិ​ច​ពី​កម្មវិធី​កំសាន្ត​ផ្សេងៗ​

​សំឡេង​ ​notification​s ​ទីង​ទឹងៗ​ចេញពី​ទូរសព្ទ​ ​អ៊ី​មែ​ល​ ​កម្មវិធី​បណ្ដាញ​សង្គម​ដូចជា​ ​ហ្វេសប៊ុក​ ​Inst​a​gram​ ​យូ​ធូប​ ​ឬ​ហ្គេ​ម​ ​អាច​រំខាន​សកម្មភាព​ការងារ​បាន​។​ ​យើង​គួរ​កំណត់កាល​វិភាគ​ឆែក​អ៊ី​មែ​ល​ ​និង​បិទ​សំឡេង​រំខាន​ ​បិទ​ ​notification​s ​មិន​ទាក់ទង​នឹង​ការងារ​ ​ឬ​ប្រើប្រាស់​វា​ក្នុងរយៈពេល​សមស្រប​មួយ​ត្រឹម​សម្រាក​ខួរក្បាល​ពី​ការងារ​មួយភ្លែត​បានហើយ​។​ ​ដូចនេះ​ទើប​មិន​បែកអារម្មណ៍​ ​អាច​បង្កើន​ផលិតភាព​ការងារ​បាន​ប្រសើរ​ជាង​មុន​ ​ហើយ​យើង​ក៏​មិន​ជាប់​ឈ្មោះ​ជា​ទាសករ​បច្ចេកវិទ្យា​ផង​ដែរ​។​


​៤​. ​មាន​ម៉ោង​ពេល​សម្រាក​ត្រឹមត្រូវ​

​យើង​គិតថា​អង្គុយ​ធ្វើការ​យូរ​ ​បង្ហើយការ​ងារ​បាន​កាន់តែ​ច្រើន​។​ ​តែ​តាមពិត​ទៅ​ ​វា​ធ្វើឲ្យ​យើង​ងាយ​ហេវហត់​ ​ផលិតភាព​ការងារ​ធ្លាក់ចុះ​ទៅវិញ​ទេ​។​ ​ក្រៅពី​អង្គុយ​អូស​ហ្វេសប៊ុក​ជំនះ​ភាព​ស្ត្រេ​ស​ ​អ្នក​អា​ចចាយ​ពេល​ ​៥​នាទី​ ​សម្រាក​ដៃជើង​ ​ចក្ខុ​ ​និង​ខួរក្បាល​ ​ដើរ​ជុំវិញ​បរិវេណ​ធ្វើការ​បន្តិច​ ​ឬ​១​៥​នាទី​ទទួលទាន​កាហ្វេ​ ​និង​ធ្វើ​លំ​ហាត់ប្រាណ​តិចតួច​ ​ដើម្បី​អារម្មណ៍​ស្រស់ស្រាយ​។​


​៥​. ​គេង​ឱ្យ​បាន​គ្រប់គ្រាន់​

​ក្រោយ​ពី​បញ្ចប់​ការងារ​រួចរាល់​ ​នៅ​ពេល​ត្រឡប់​ផ្ទះ​វិញ​ ​ស្រស់ស្រូប​អាហារ​ឲ្យ​មានកម្លាំង​ ​ងូតទឹកឲ្យ​ត្រជាក់​កាយា​ ​ចូលគេង​ឲ្យបាន​គ្រប់​ ​ទើប​អារម្មណ៍​ស្កប់ស្កល់​។​ ​ការ​គេង​មិន​គ្រប់គ្រាន់​ ​ធ្វើឲ្យ​ការ​គិត​ចុះ​ខ្សោយ​ ​ភ្លេចភ្លាំង​ ​ឆាប់​មួម៉ៅ​ ​បាក់ទឹកចិត្ត​ ​សុខ​ភាពទ្រុឌទ្រោម​ ​ដែល​ទាំងនេះ​សុទ្ធតែ​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ផលិតភាព​ការងារ​។​ ​យោងទៅតាម​ ​National​ ​Sleep​ ​Foundation​ ​មនុស្ស​ដែល​មាន​អាយុ​ចន្លោះ​ ​២​៦​ ​ដល់​ ​៦​៤​ ​គួរ​ទទួលទានដំណេក​រយៈពេល​ ​៧​ ​ទៅ​៩​ម៉ោង​ក្នុង​មួយ​យប់​។​

​ការ​យកចិត្តទុកដាក់​លើ​ការ​ជំរុញ​ផលិតភាព​ការងារ​ ​មិន​ត្រឹមតែ​ជួយ​ឲ្យ​អ្នក​បំ​ពេញការ​ងារ​បាន​ជោគជ័យ​ ​លទ្ធផល​ការងារ​ចេញ​មក​មានគុណ​ភាព​ ​និង​ប្រសិទ្ធ​ភាព​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ថែមទាំង​ធានា​បាន​ថា​ ​ការ​ធ្វើការងារ​នោះ​មិន​ផ្ដល់​សម្ពាធ​ដល់​សុខភាព​ផ្លូវ​កាយ​ ​និង​ផ្លូវចិត្ត​ថែមទៀត​ផង​។​
​បញ្ជាក់​៖​ ​វិធីសាស្ត្រ​ខាងលើ​ពុំ​សំដៅ​ដល់​ក្រឹត្យក្រម​ដែល​លោកអ្នក​ត្រូវ​ប្រតិបត្តិ​ជាចាំបាច់​ទេ​ ​អត្ថបទ​នេះ​គ្រាន់តែ​ចែករំលែក​គន្លឹះ​ខ្លះ​ៗ​ក្នុង​ការ​ជំរុញ​ផលិតភាព​ការងារ​ប៉ុណ្ណោះ​។​ ​លោកអ្នក​អាច​អនុវត្ត​នូវ​វិធីសាស្ត្រ​ផ្សេងៗ​ទៀត​ដែល​មាន​ប្រសិទ្ធ​ភាព​បំផុត​ចំពោះខ្លួន​ ​ដ្បិត​វាក​៏​អាស្រ័យ​លើ​ស្ថានភាព​ផ្ទាល់ខ្លួន​ ​ចំណង់ចំណូលចិត្ត​ ​ការ​បង្ក​ភាព​ងាយស្រួល​ ​និង​ផាសុកភាព​នៅ​ពេល​ធ្វើ​វា​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. 5 ​Way​s ​To​ ​Increase​ ​Your​ ​Productivity​ ​At Work​ (​for​be​s.​co​m​)
​២​. 15 ​Way​s ​to​ ​Increase​ ​Productivity​ ​at Work​ | ​Inc​.​co​m​
​៣​. ​How​ ​M​u​l​t​i​task​in​g​ ​Affect​s ​Productivity​ ​and​ ​Brain​ ​Health​ (​very​well​mind​.​co​m​)
​៤​. ​How​ ​to​ ​Increase​ ​Your​ ​Productivity​ ​at Work​ (​t​h​e​balance​s​m​b.​co​m​)
​៥​. ​How​ ​Much​ ​Sleep​ ​Do​ ​W​e​ ​Really​ ​Need​? | ​Sleep​ ​Foundation

ពាក្យទាក់ទង: បង្កើន​ផលិតភាព​ការងារ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
៦​ចំណុច​គួរ​ពិចារណាមុន​​វិនិយោគលើ​ប្រភេទ​អចល​ន​ទ្រព្យ

៦​ចំណុច​គួរ​ពិចារណាមុន​​វិនិយោគលើ​​អចល​ន​ទ្រព្យ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist