Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់, វិនិយោគ, ហិរញ្ញវត្ថុ

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

១ month
1 នាទីក្នុងការអាន
132
ទស្សនា
FacebookTwitterLinkedinTelegramQR Code
អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”
FacebookTwitterLinkedinTelegramQR Code

ប្រិយមិត្តមានដឹងអត់ ថាដីឡូតិ៍ខ្យល់អីគេ?

ថ្ងៃនេះ អេដមីនសុំលើកប្រធានបទទាក់ទងនឹង ការវិនិយោគដីឡូតិ៍ខ្យល់ ដើម្បីឱ្យអ្នកទាំងអស់គ្នាមានការយល់ដឹងកាន់តែច្បាស់ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់។

ការវិនិយោគខ្យល់ ជាការដាក់ទុនលើការវិនិយោគអ្វីមួយដែលមិនមានពិតប្រាកដ ហើយភាគច្រើនការវិនិយោគខ្យល់ គឺជាការបោកប្រាស់។ មួយរយៈនេះ សន្ទុះនៃការលក់ដីមានការកើនឡើងខ្លាំង ដែលធ្វើឲ្យជនខិលខូចមួយចំនួនឆ្លៀតឱកាសបោកប្រាស់ប្រជាជនតាមរយៈការលក់ដីឡូតិ៍។

រឿងដីឡូតិ៍ខ្យល់នេះ មិនមែនទើបតែមានថ្មីៗនេះទេ វាធ្លាប់មានច្រើនករណីតាំងពីប៉ុន្មានឆ្នាំមុនមកម៉្លេះ។ កាលពីឆ្នាំ២០១៨ មានករណីលក់ដីឡូតិ៍ខ្យល់ បានកើតឡើងនៅក្នុងខណ្ឌដង្កោ សង្កាត់គងនយ។ ជនបោកប្រាស់បានដាក់លក់ដីឡូតិ៍ដល់ប្រជាជនក្នុងតំបន់នោះ ដោយមានការចុះកិច្ចសន្យាត្រឹមត្រូវ​ តែដល់ពេលអ្នកទិញសុំមើលដី ក្រុមហ៊ុនបែរជាគ្មានដីឱ្យគេមើល ទើបធ្វើឱ្យមានការប្តឹងផ្តល់កើតឡើង។ ហើយក្នុងឆ្នាំ២០២០ មានការបោកប្រាស់បែបនេះកាន់តែធំជាមុនទៀត ដោយក្នុងនោះមានប្រជាជន ៧០គ្រួសារបានទិញដីឡូតិ៍ចំនួន ១០០ឡូតិ៍ ដែលស្មើនឹងចំនួនទឹកប្រាក់ប្រហែល ១លានដុល្លារ។ ក្នុងករណីនេះអ្នកលក់ក៏មិនមានដីឱ្យប្រជាជនទេ ដែលនាំឱ្យមានការប្តឹងផ្តល់កើតឡើង ហើយអ្នកលក់បានព្យាយាមរត់ភៀសខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ កាលពីព្រឹកថ្ងៃទី០៧ ខែសីហានេះ ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានចាប់ខ្លួនពីការចោទប្រកាន់ គ្មានដីសម្រាប់ផ្តល់ឱ្យអ្នកទិញ ពោលគឺលក់ដីឡូតិ៍ខ្យល់ឱ្យប្រជាជន។ ពេលនោះ ក្រុមហ៊ុនក៏បានចេញមុខដោះស្រាយផងដែរ តែហាក់ដូចជាមិនអាចដោះស្រាយបាន ជាហេតុនាំឱ្យប្រជាជនដាក់ពាក្យបណ្ដឹងតែម្តង។

ការបោកប្រាស់តាមរយៈការលក់ដីឡូតិ៍ ជនឆបោកបានធ្វើឡើងតាមរយៈរូបភាពផ្សេងៗដូចជា 

  • ក្រុមហ៊ុនមិនមានការចុះបញ្ជីពាណិជ្ជកម្មត្រឹមត្រូវ
  • ដើរចង្អុលដីអ្នកដទៃថាជារបស់ខ្លួន 
  • ការបង្ហាញត្រឹមតែប្លង់គម្រោងឱ្យអតិថិជនបានឃើញ
  • ដីមិនមានប្លង់រឹងត្រឹមត្រូវ 
  • លក់ដីក្រោមតម្លៃទីផ្សារជ្រុលពេក

ដើម្បីបង្ការពីការបោកប្រាស់ក្នុងការទិញ និងលក់ដីបែបនេះ អ្នកទិញគួរតែគិតពិចារណាទៅលើកត្តាមួយចំនួនដូចជា 

  • អ្នកគួរសួរនាំមន្ត្រីមូលដ្ឋាន (មន្ត្រីភូមិ ឃុំ) ពីគម្រោងដែលអ្នកគ្រោងនឹងទិញនោះ
  • ត្រូវស៊ើបសួរឲ្យច្បាស់ពីម្ចាស់ដី
  • ពិនិត្យមើលប្លង់ដី និងទីតាំងដីឱ្យបានត្រឹមត្រូវ 
  • សិក្សាស្វែងយល់ពីប្រវត្តិក្រុមហ៊ុនមុនសម្រេចចិត្តទិញ ឬវិនិយោគ
  • ត្រួតពិនិត្យ ការចុះបញ្ជីពាណិជ្ជកម្ម ប័ណ្ណប៉ាតង់ និងការស្នើសេចក្តីយល់ព្រមលើបទបញ្ជាផ្ទៃក្នុងពីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ 
  • អ្នកគួរតែមានមេធាវីម្នាក់ដែលនឹងផ្តល់ទីប្រឹក្សា រាល់ពេលធ្វើឯកសារនានា។

ក្នុងលក្ខខណ្ឌដែលអ្នកបានលង់ខ្លួនបង់ប្រាក់ទៅឱ្យគេអស់មួយចំនួនទៅហើយ ទើបដឹងថាជាការបោកប្រាស់ អ្នកគួរតែបញ្ឈប់នូវការបង់ប្រាក់ជាបន្ទាន់ ហើយដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីដោះស្រាយតាមផ្លូវច្បាប់។

ចង់វិនិយោគ ឬទិញ លក់ដី ត្រូវចំណាយលុយច្រើន អ្នកទាំងអស់គ្នាត្រូវប្រុងប្រយ័ត្ន សិក្សាស្វែងយល់ គិតគូរឲ្យបានច្បាស់លាស់មុនសម្រេចចិត្តទិញ។ ប្រសិនបើជួបការបោកប្រាស់ណាមួយ អ្នកនឹងត្រូវខាតពេលវេលា បាត់បង់ទំនុកចិត្ត ជាពិសេសរឿងលុយតែម្ដង៕​

ប្រភព៖ Santa Cruz Properties
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
១ week

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៣ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
៣ សប្តាហ៍មុន

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

វិនិយោគ
៤ សប្តាហ៍មុន

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

អត្ថបទបន្ទាប់
អ្វីដែលគួរដឹងអំពី Payday Loan

អ្វីដែលគួរដឹងអំពី Payday Loan

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist