Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

បើ​គ្រប់​គ្នា​បាន​ចាក់រ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩ តើសេដ្ឋកិច្ច​និងទៅជាយ៉ាងណា?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
202
ទស្សនា
FacebookTwitterLinkedinTelegramQR Code
បើ​គ្រប់​គ្នា​បាន​ចាក់រ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩ តើសេដ្ឋកិច្ច​និងទៅជាយ៉ាងណា?
FacebookTwitterLinkedinTelegramQR Code

​ជាង​ ​០​២​ឆ្នាំ​មក​ហើយ​ ​បើ​គិត​មកដល់​ថ្ងៃនេះ​ ​ដែល​ជំងឺ​កូ​វី​ដ​ ​១​៩​ ​បាន​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​សកលលោក​ ​ជាពិសេស​នៅ​កម្ពុជា​យើង​។​ ​ជំងឺ​កូ​វី​ដ​-​១​៩​ ​មិន​ត្រឹមតែ​បង្ក​ភាព​អាសន្ន​ទៅលើ​ផ្នែក​សុខភាព​សាធារណៈ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​មេរោគ​នេះ​ ​ថែមទាំង​បាន​គម្រាម​កំហែង​ទៅលើ​វិ​ស័​យ​សេដ្ឋកិច្ច​ក្នុងស្រុក​យ៉ាង​ដំណំ​ ​ទាំង​ទេសចរណ៍​ ​ការនាំចេញ​ ​និង​វិ​ស័​យ​សំណង់​ជាដើម​។​ ​ក្ដី​សង្ឃឹម​ចុងក្រោយ​ដើម្បី​ឱ្យ​សេដ្ឋកិច្ច​ងើបឡើង​វិញ​ ​បន្ទាប់ពី​ការ​រក​ឃើញ​នៅ​វ៉ាក់សាំង​ការពារ​ជំងឺ​ ​១​៩​។​

បើ​គ្រប់​គ្នា​បាន​ចាក់រ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩ តើសេដ្ឋកិច្ច​និងទៅជាយ៉ាងណា?

​បើ​យោងទៅតាម​សន្និសីទ​សារ​ព័ត៌មាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍ថា​ ​ប្រទេស​កម្ពុជា​ត្រូវការ​វ៉ាក់សាំង​ចំនួន​ ​២​០​លាន​ដូ​ស​ ​ឬ​ស្មើនឹង​ចំនួន​ប្រជាជន​ ​១​០​លាន​នាក់​ ​ដើម្បី​ឱ្យ ​ដើម្បី​ធានា​ពី​សុវត្ថិភាព​ប្រជាជន​ពី​ការ​ចម្លង​រីក​រាលដាល​។​ ​វត្តមាន​នៃ​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​នេះ​ ​ជា​បច្ច័យ​ចូលរួម​ស្ដារសេដ្ឋកិច្ច​ឡើងវិញ​ ​តាមរយៈ​សេ​ណារី​យ៉ូ​ធំ​ៗ​ ​០​៣​ ​គឺ​៖​

១. ​សេដ្ឋកិច្ច​គ្រួសារ​

សេដ្ឋកិច្ច​គ្រួសារ​

  • តួនាទី​ចម្បង​របស់​វ៉ាក់សាំង​ ​គឺ​ការ​កសាង​ទំនុក​ចិត្ត​របស់​ប្រជាជន​គ្រប់រូប​ ​បានន័យ​ថា​កាលណា​វ៉ាក់សាំង​ជួយ​ឲ្យ​រាងកាយ​មាន​កងការពារ​គ្រប់គ្រាន់​ ​នោះ​មនុស្ស​ហ៊ាន​ចេញពី​ផ្ទះ​ ​ប្រកប​អាជីវកម្ម​ឡើងវិញ​ដូចធម្មតា​ ​បំពេញកិច្ចការ​ងារ​ដូចសព្វដង​។​
  • ​វ៉ាក់សាំង​ចូល​រួមចំណែក​ស្រោចស្រង់​ជីវភាព​គ្រួសារ​ទាំងឡាយ​ណា​ដែល​មាន​សមាជិក​ជា​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ​រួម​មាន​អាជីវករ​លក់​បន្លែ​ត្រី​សាច់​តាម​ទី​ផ្សារ​ ​អ្នក​រត់​ម៉ូតូឌុប​ ​រ៉ឺម៉ក​ ​អ្នក​លក់​អាហារ​តាម​ចិញ្ចើមថ្នល់​ ​ហាងកាត់សក់​។​ល​។​
  • បន្ទាប់ពី​មានគ្រួសារ​ណា​ដែល​រស់នៅ​ក្នុង​តំបន់​ងាយ​ប្រឈម​ខ្ពស់​ (​ដូច​តំបន់​ក្រហម​ជាដើម​) ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-​១​៩​ ​តាម​ការណែនាំ​របស់​ថ្នាក់​ដឹកនាំ​ ​នោះ​អត្រា​ឆ្លង​រាលដាល​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ​ឬ​កាត់បន្ថយ​ហា​និ​ភ័យ​គ្រោះថ្នាក់​ ​ហើយ​ទាំង​សមាជិក​គ្រួសារ​ជា​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក្ដី​ ​ក្នុង​ប្រព័ន្ធ​ក្ដី​នឹង​មានលទ្ធភាព​ចេញ​រកស៊ី​ធ្វើការ​ដូចដើម​វិញ​ ​ដើម្បី​រកចំណូល​ចូល​ផ្ទះ​។​

២. ​សេដ្ឋកិច្ច​ប្រទេសជាតិ​៖​

សេដ្ឋកិច្ច​ប្រទេសជាតិ​៖

  • ទំនុក​ចិត្ត​ ​ដោយ​មិន​ភ័យ​ព្រួយ​ពី​មេរោគ​ចម្លង​ ​បន្ទាប់ពី​មាន​វ៉ាក់សាំង​ក្នុង​ខ្លួន​ ​ធ្វើឲ្យស​ង្វាក់​ផលិតកម្ម​ក​ម្រើ​ក​ឡើងវិញ​ ​រោងចក្រ​បើកទ្វារ​ជា​ធម្មតា​ ​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ត្រូវ​បាន​កាត់បន្ថយ​
  • មនុស្ស​អាច​ដើរហើរ​ឡើងវិញ​ ​ពេល​នោះ​ទេសចរណ៍​បើកចំហ​វិ​ស័​យ​ជើងមេឃ​ ​ត្រឡប់មក​រក​ភាព​ដើម​ ​ធ្វើ​ឱ្យវិ​ស័​យ​សេវាកម្ម​រស់​ឡើងវិញ​ដូចជា​សណ្ឋាគារ​ ​ក្រុមហ៊ុនទេសចរណ៍​ ​ក្រុមហ៊ុន​អាកាសចរណ៍​ ​ភោជនីយដ្ឋាន​ជាដើម​
  • ពាណិជ្ជករ​បរទេស​ វិនិ​យោគិន​រកស៊ី​វិនិយោគ​ធំ​ៗ​មាន​សង្ឃឹម​ឡើងវិញ​
  • វ៉ាក់សាំង​ជូន​បុគ្គលិក​អប់រំ​ ​និង​គ្រូបង្រៀន​ ​នឹង​បម្រើ​ឲ្យ​វិ​ស័​យ​អប់រំ​មានដំណើរ​ការ​ប្រកបដោយ​គុណភាព​ ​និង​សមភាព​ ​ដើម្បីឲ្យ​គ្រឹះស្ថានសិក្សា​បើក​បង្រៀន​វិញ​ ​សម្រាប់​បណ្ដុះបណ្ដាល​សិស្សានុសិស្ស​ ​គ្រប់​ក​ម្រិ​ត​សិក្សា​ ​ព្រោះ​ធនធានមនុស្ស​ទាំងអស់​នេះ​ជា​ច​លក​រ​ចូល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​ ​ទាំងមូល​។​
  • បើ​សិន​ ​៦​០​-​៧​០​% ​នៃ​ប្រជាជន​សរុប​ ​បាន​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​-​១​៩​ ​នោះ​សេដ្ឋកិច្ច​ប្រទេសជាតិ​នឹង​ដំណើរការ​ល្អ​ប្រក្រតី​ឡើងវិញ​។​ ​ម្យ៉ាងទៀត​ ​យោង​ទៅ​ធនាគារ​អភិវឌ្ឍ​អាស៊ី​ ​A​D​B ​បាន​ប៉ាន់ស្មាន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​ដើរថយក្រោយ​គឺ​ -​៤​% ​និង​បាន​ព្យាករ​ថា​នឹង​មាន​កំណើន​ឡើងវិញ​ក្នុង​ឆ្នាំ​ ​២​០​២​១​ ​គឺ​ដល់ទៅ​ ​៥​.​៩​%​។​

៣. ​សេដ្ឋកិច្ច​សកល​

សេដ្ឋកិច្ច​សកល​

• ​មានការ​​​ដឹកជញ្ជូន​ភស្ដុភារ​ ​ដោះ​ដូរ​ពាណិជ្ជកម្ម​ដោយ​រលូន​ ​គ្មាន​ឧបសគ្គ​ ​ទាំង​ផ្លូវគោក​ ​ផ្លូវទឹក​ ​ផ្លូវអាកាស​
• ​ទេសចរណ៍​ជុំវិញ​ពិភពលោក​ ​លែង​មាន​របាំង​ដូចមុន​
• ​ភាព​រាំង​ស្ទះ​ផ្នែក​សកល​ភា​វូ​បី​យ​កម្ម​ត្រូវ​បាន​ដោះស្រាយ​
• ​G​D​P​ ​សកលលោក​ក្នុង​ឆ្នាំ​ ​២​០​២​១​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ ​៤​% ​បន្ទាប់ពី​ធ្លាក់ចុះ​ ​៤​.​៣​%​ក្នុង​ឆ្នាំ​ ​២​០​២​០​ ​នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក​។​

​យ៉ាងណាក៏ដោយ​ ​យើង​គប្បី​ដឹង​ថា​ ​វ៉ាក់សាំង​នេះ​មិន​អាច​ធានា​ដល់​លទ្ធភាព​ទប់ទល់​ការ​ឆ្លង​បាន​ទាំងស្រុង​ទេ​ ​ពោល​គឺ​វ៉ាក់សាំង​មួយ​មុខ​មិន​គ្រប់គ្រាន់​ឡើយ​ ​គឺ​ទាល់តែ​មាន​ការចូលរួម​យ៉ាង​ស្វិតស្វាញ​ពី​ប្រជាជន​គ្រប់គ្នា​ ​រួម​មាន​ស្ដាប់​តាម​ការណែនាំ​របស់​​​ក្រសួងសុខាភិបាល​ ​និង​គោរព​បទបញ្ជា​ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ ​ពិសេស​វិធានការ​៣​ការពារ​ ​និង​៣​កុំ​។​ ​វ៉ាក់សាំង​ ​និង​ការចូលរួម​របស់យើង​ម្នាក់ៗ​ ​ជា​រស្មី​នៃ​ការ​យកជ័យ​ជម្នះ​ទៅលើ​វី​រុ​ស​កូ​វ៉ូ​ណា​ ​និង​ការ​ស្ដារ​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​ឡើងវិញ​។​


‣ ​ឯកសារ​ស្រាវជ្រាវ​ ​និង​ដកស្រង់​ចេញពី​៖​
​១​. ​សន្និសីទ​សារ​ព័ត៌មាន​សម្តេច​តេជោ ​ហ៊ុន​ ​សែន​ ​នៃ​កម្ពុជា​បន្ទាប់ពី​ទទួលអំណោយ​ដ៏​ថ្លៃថ្លា​ ​វ៉ាក់សាំង​ S​AR​S-​Co​V​2 (​Sin​o​p​harm​) ​ពី​រដ្ឋាភិបាល​ចិន​ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-​១​៩​ | ​h​t​t​p​s://​press​oc​m​.​go​v​.k​h​/​archives​/69837
​២​. ​កិច្ច​សម្ភាសន៍​រវាង​ស្ថាប័ន​ព័ត៌មាន​ថ្មីៗ​ ​និង​លោក​លោក​បណ្ឌិត​ឆេង​ ​គឹម​ឡុង​ ​នាយក​មជ្ឈមណ្ឌល​ន​វា​នុ​វត្ត​ន៍ ​ផ្នែក​អភិបាល​កិច្ច​
​៣​. ​សារ​ព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ | ​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ ​៤​០​ ​ម៉ឺន​ដូ​ស​ ​ដែល​ជា​ជំនួយ​បន្ថែម​របស់​ចិន​នឹង​មកដល់​កម្ពុជា​នៅ​ថ្ងៃស្អែក​
​៤​. ​World Bank​ | ​G​l​ob​a​l​ ​Economy​ ​to​ ​Expand​ ​by​ 4% ​in​ 2021; ​Vaccine​ ​Deploy​men​t​ ​and​ ​Investment​ ​Key​ ​to​ ​Sustain​in​g​ ​t​h​e​ ​Recovery​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

អត្ថបទបន្ទាប់
​វ័យ​ខ្ទង់​២​០ឆ្នាំគួរ​ធ្វើ​អ្វី​ខ្លះ?

​វ័យ​ខ្ទង់​២​០ឆ្នាំគួរ​ធ្វើ​អ្វី​ខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist