Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

១ week
1 នាទីក្នុងការអាន
35
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ  ឬ International Monetary Fund មានអ្វីខ្លះ?
FacebookTwitterLinkedinTelegramQR Code

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាអង្គការអន្តរជាតិដែល លើកតម្កើងការរីកចម្រើននៃសេដ្ឋកិច្ចពិភពលោក រក្សាស្ថិរភាពហិរញ្ញវត្ថុពិភពលោក និងជំរុញការជួញដូរអន្តរជាតិ ព្រមទាំងកាត់បន្ថយភាពក្រីក្រ។

មូលនិធិរូបិយវត្ថុអន្តរជាតិត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៥ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង Bretton Woods ក្នុងគោលបំណងជំរុញដល់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិ តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនៃរូបិយប័ណ្ណដែលអាចប្តូរបាន (convertible currencies) ក្នុងអត្រាប្តូរប្រាក់ថេរមួយ (fixed exchange rates) ក្នុងចំណោមប្រទេសដែលជាសមាជិក។ បន្ទាប់ពីប្រព័ន្ធ ​Bretton Woods ដួលរលំក្នុងឆ្នាំ ១៩៧០ មូលនិធិរូបិយវត្ថុអន្តរជាតិបានបង្កើតប្រព័ន្ធរូបិយប័ណ្ណថ្មីមួយទៀតគឺ អត្រាប្តូរប្រាក់អណ្តែត (floating exchange rate) ដែលតម្លៃនៃរូបិយប័ណ្ណនឹងប្រែប្រួលអាស្រ័យលើការផ្គត់ផ្គង់ និងតម្រូវការនៃរូបិយប័ណ្ណនោះ។ បច្ចុប្បន្ន IMF មានសមាជិក​ ១៩០ ​ប្រទេសជុំវិញពិភពលោក។ 

ដើម្បីសម្រួលដល់ដំណើរការសេដ្ឋកិច្ចរបស់ប្រទេសដែលជាសមាជិក IMF មានតួនាទីសំខាន់ៗ ៣ ដូចជា៖ 

  • ត្រួតពិនិត្យ (Surveillance)៖ IMF ប្រមូលទិន្នន័យជាច្រើនទាក់ទងនឹងពាណិជ្ជកម្ម សេដ្ឋកិច្ចជាតិ​ និងអន្តរជាតិ ហើយផ្តល់នូវការព្យាករណ៍ដល់ប្រទេសដែលជាសមាជិក។ IMF ផ្តល់យោបល់ដល់រាជរដ្ឋាភិបាលរបស់ប្រទេសដែលមានបញ្ហាសេដ្ឋកិច្ច ដើម្បីកែប្រែគោលនយោបាយសេដ្ឋកិច្ច និងអភិវឌ្ឍរហូតដល់មានស្ថិរភាពហិរញ្ញវត្ថុក្នុងប្រទេស។
  • ពង្រឹងសមត្ថភាព (Capacity Building)៖ IMF ធ្វើការជាមួយរាជរដ្ឋាភិបាលរបស់ប្រទេសដែលជាសមាជិក ដោយការផ្តល់នូវជំនួយការផ្នែកបច្ចេកទេស ការហាត់ការ និងផ្តល់ដំបូន្មានលើគោលនយោបាយសេដ្ឋកិច្ច ព្រមទាំងបង្ហាត់មន្ត្រីជាតិរបស់ប្រទេសនោះឱ្យចេះប្រមូលទិន្នន័យ និងវិភាគទិន្នន័យ ដើម្បីធ្វើជារបាយការណ៍សម្រាប់ជាប្រយោជន៍ដល់ការសង្កេតពីសេដ្ឋកិច្ចជាតិ និងអន្តរជាតិ។ ម្យ៉ាងទៀត IMF ក៏ជួយប្រទេសដែលជួបបញ្ហាសេដ្ឋកិច្ចក្នុងការរៀបចំ គ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ប្រទេស កែប្រែប្រព័ន្ធធនាគារ និងច្បាប់ផ្សេងៗ (Legal Framework) សម្រួលដល់ការវិភាគ ការព្យាករណ៍ ការធ្វើរបាយការណ៍នៃសេដ្ឋកិច្ច និងពង្រឹងគោលការណ៍ពន្ធ(tax policy)។
  • ផ្តល់កម្ចី (Lending)៖ IMF ផ្តល់កម្ចីដល់ប្រទេសដែលកំពុងជួបបញ្ហាសេដ្ឋកិច្ចដើម្បីបញ្ចៀសពីវិបត្តិសេដ្ឋកិច្ច។ 

នៅពេលគ្មានស្ថាប័នណាមួយព្រមផ្តល់កម្ចីដល់ប្រទេសដែលមានបញ្ហា ពួកគេតែងតែទៅរក IMF ព្រោះ IMF ផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាបជាងគេ ហើយមិនយកការប្រាក់ពីប្រទេសក្រីក្រ។ កម្ចីនេះអាចផ្តល់ឱកាសដល់ប្រទេសទាំងនោះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច ហើយកែប្រែគោលការណ៍ហិរញ្ញវត្ថុរបស់ខ្លួន។ ជំនួយរបស់ IMF ក៏បានទាក់ទាញវិនិយោគិន និងធនាគារត្រឡប់មកវិនិយោគក្នុងប្រទេសផងដែរ។

សរុបសេចក្តីមក មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានតួនាទីយ៉ាងសំខាន់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក តាមរយៈការផ្តល់ជំនួយហិរញ្ញវត្ថុដល់ប្រទេសសមាជិកដែលមានវិបត្តិហិរញ្ញវត្ថុ  ការផ្តល់ជំនួយបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការណែនាំអំពីគោលនយោបាយ និងការឃ្លាំមើលសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ៕ 

ប្រភព៖ East Asia Forum
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

ពន្ធលើចំណេញមូលធន និងរបៀបគណនា

អត្ថបទបន្ទាប់
តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist