Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

“Demand” និង “Need”ខុសគ្នា​ដែរ​ទេ?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
406
ទស្សនា
FacebookTwitterLinkedinTelegramQR Code
“Demand” និង “Need”ខុសគ្នា​ដែរ​ទេ?
FacebookTwitterLinkedinTelegramQR Code

​យើង​តែងតែ​ឮ​ពាក្យ​ “​Demand​” ​និង​ “​Need​” ​ប៉ុន្ដែ​អ្នក​ទាំងអស់​ដែល​ឆ្ងល់​ឬទេ​ថា​ពាក្យ​ “​Demand​” ​និង​ “​Need​” ​ហ្នឹង​ខុស​ដូចម្ដេច​ទៅ​? ​ពាក្យ​ “​Demand​” ​មាន​អត្ថន័យ​តម្រូវ​ការ​ ​ឬ​ការ​ទាមទារ​ ​ខណៈ​ពេល​ពាក្យ​ “​Needs​” ​មាន​អត្ថន័យ​ត្រូវការ​ ​សេចក្ដីត្រូវ​ការ​ ​ឬ​តម្រូវ​ការ​។​ ​ពាក្យ​ទាំងនេះ​ ​ស្ដាប់​មើលទៅ​ ​ហាក់​មាន​អត្ថន័យ​ស្រដៀងគ្នា​ក៏​ពិតមែន​ ​ប៉ុន្តែ​ក្នុង​ជីវិត​យើង​ជាក់ស្ដែង​ ​វា​មាន​លក្ខណៈ​ខុសគ្នា​៖​

“Demand” និង “Need”ខុសគ្នា​ដែរ​ទេ?

Need

​Need​ ​សំដៅ​លើ​អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​ ​ជាទូទៅ​ ​Need​ ​ត្រូវ​បាន​បែងចែក​ជា​ ​តម្រូវ​ការ​ផ្នែក​រាងកាយ​ ​តម្រូវ​ការ​សង្គម​ ​និង​តម្រូវ​ការ​បុគ្គល​។​ ​ដោយ​ក្នុង​នោះ​ ​តម្រូវ​ការ​ផ្នែក​រាងកាយ​មាន​ដូចជា​ ​ម្ហូបអាហារ​ ​ស​ម្លៀ​ក​បំពាក់​ ​ជម្រក​ ​និង​ទឹកជា​ដើម​ ​ដើម្បី​អាច​រស់នៅ​បាន​។​ ​រីឯ​តម្រូវ​ការ​សង្គម​មាន​ដូចជា​ ​ទំនាក់ទំនង​ ​និង​ការ​ស្រឡាញ់​រវាង​គ្រួសារ​និង​មិត្ត​ភក្ដិ​ជាដើម​។​ ​ចំណែក​ឯ​តម្រូវ​ការ​បុគ្គល​វិញ​ ​គឺ​អាស្រ័យ​ទៅតាម​គំនិត​របស់​បុគ្គល​រៀងៗខ្លួន​ដែល​មាន​ដូចជា​ ​ការអប់រំ​ ​ការពិនិត្យ​សុខភាព​ ​និង​ធានា​រ៉ាប់រង​ជាដើម​។​ ​កន្លងមក​ ​យើង​ក៏​ធ្លាប់​បាន​លើកឡើង​ពី​សេចក្ដីត្រូវ​ការ​របស់​មនុស្ស​ ​តាមរយៈ​ឋានានុក្រម​នៃ​តម្រូវ​ការ​ ​Ma​slow​ (​Ma​slow​ ​hierarchy​ o​f​ ​needs​) ​របស់​លោក​ ​A​br​a​ham​ ​Ma​slow​ ​ផង​ដែរ​។​


Demand

​បើ​យើង​ក្រឡេក​មក​មើល​ ​Demand​ ​វិញ​ ​វា​សំដៅ​ទៅលើ​តម្រូវ​ការ​ (​Need​) ​ដែល​យើង​មាន​ ​និង​សមត្ថភាព​ដែល​យើង​អាច​បំពេញ​តម្រូវ​ការ​ (​Need​) ​នោះ​បាន​ ​នៅ​ក្នុង​ក​ម្រិ​ត​ណាមួយ​ដែល​អ្នក​មានលទ្ធភាព​គ្រប់គ្រាន់​អាច​បំពេញ​វា​។​

​និយាយ​ឱ្យ​ខ្លី​ ​និង​កាន់តែ​ងាយ​ “​Needs​” ​ជា​អ្វី​ដែល​យើង​ត្រូវ​ការចាំបាច់​មិន​អាច​ខ្វះ​បាន​ដើម្បី​រស់នៅ​ ​ខណៈ​ពេល​ដែល​ “​Demand​” ​សំដៅ​លើ​អ្វី​ដែល​យើង​ចង់បាន​លើស​ពី​សេចក្ដីត្រូវ​ការ​ ​ហើយ​យើង​កំពុង​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​នេះ​។​

​យើង​នឹង​លើកយក​ឧទាហរណ៍​មក​បកស្រាយ​ពី​ទំនាក់ទំនង​រវាង​ “​Demand​” ​និង​ “​Need​” ​នេះ​។​ ​ឧទាហរណ៍​ថា​ “​សុខ​” ​ត្រូវការ​ (​Need​) ​ទិញ​ផ្ទះ​ដើម្បី​ជា​ជម្រក​សម្រាប់​រស់នៅ​ ​ប៉ុន្តែ​យ៉ាងណាមិញ​ ​សម្រាប់​ជីវភាព​របស់​គាត់​ ​ស្ថិត​ក្នុង​ក​ម្រិ​ត​ល្អ​មួយ​ដែល​គាត់​មានលទ្ធភាព​គ្រប់គ្រាន់​ ​លើស​ពី​សេចក្ដីត្រូវ​ការ​របស់​គាត់​កំពុង​មាន​ ​ដោយ​គាត់​ផ្ទះ​គាត់​ចង់បាន​នោះ​ ​ជា​ប្រភេទ​វី​ឡា​ប្រណិត​ស្កឹមស្កៃ​ ​អាច​គ្របគ្រង​ដោយ​បច្ចេកវិទ្យា​ជឿនលឿន​ ​ដោយ​គ្រាន់តែ​ហៅ​ ​Ale​x​a​ ​Sir​i​ ​ឬ​ ​Y​e​oun​g​-S​i​l​ ​A​h​។​


​ជាក់ស្ដែង​ទៅ​ ​Need​ ​និង​ ​Demand​ ​អាច​​​យកទៅ​ប្រើប្រាស់​ទៅតាម​ស្ថានភាព​ហិរញ្ញវត្ថុ​បុគ្គល​ផ្សេងៗ​គ្នា​។​ ​ដោយឡែក​ ​អ្នក​អាច​​​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​វិ​ស័​យ​លក់ដូរ​ទំនិញ​ ​ឬ​សេវាកម្ម​បាន​ដូចគ្នា​ ​ដ្បិត​ថា​ ​ទំនិញ​ឬ​សេវាកម្ម​ខ្លះ​ ​អតិថិជន​របស់​អ្នក​អាច​មាន​ ​«​តម្រូវ​ការ​»​ ​ផ្សេងៗ​គ្នា​ ​ជាហេតុ​អ្នក​គួរ​ផ្ដល់​ជម្រើស​ច្រើន​ដល់​អ្នកទិញ​។​

​យ៉ាងណាក៏ដោយ​ ​មិនមែន​រាល់​ ​Need​ ​ទាំងអស់​សុទ្ធតែ​អាច​ក្លាយ​ជា​ ​Demand​ ​បាន​នោះ​ទេ​ ​វា​គឺ​អាស្រ័យ​ទៅលើ​លទ្ធភាព​របស់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​បំពេញ​ ​Need​ ​របស់​ខ្លួន​។​ ​ដូចនេះ​ ​នៅ​ពេល​អ្នកមាន​តម្រូវ​ការ​ (​Need​) ​ហើយ​ចង់​បំពេញ​វា​ឱ្យ​បាន​ ​នោះ​អ្នក​គប្បី​មើលទៅ​លើ​លទ្ធភាព​ដែល​ខ្លួន​មាន​ ​ថា​តើ​អ្នក​អាច​បំពេញ​តម្រូវ​ការ​ (​Need​) ​របស់​ខ្លួន​នៅ​ក្នុង​ក​ម្រិ​ត​ណាមួយ​ដែល​អ្នក​គិតថា​សមរម្យ​ ​ដើម្បី​អាច​ឱ្យ ​Need​ ​របស់​អ្នក​ប្រែក្លាយ​ទៅជា​ ​Demand​ ​បាន​៕​

ពាក្យទាក់ទង: DemandNeedខុសគ្នា
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ថ្ងៃមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៧ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

អត្ថបទបន្ទាប់
ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​ដោយ​សារ​អី្វ?

ធ្លាក់ខ្លួន​ជាប់​បំណុល​វ័ណ្ឌក​ដោយ​សារ​អី្វ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist