Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

សូម្បីតែគេងក៏អាចរកចំណូលបាន

៩ ខែមុន
1 នាទីក្នុងការអាន
106
ទស្សនា
FacebookTwitterLinkedinTelegramQR Code
សូម្បីតែគេងក៏អាចរកចំណូល
FacebookTwitterLinkedinTelegramQR Code

​អ្នក​ទាំងអស់គ្នា​ដែល​លឺ​អត់​ថា​ ​អ្នកខ្លះ​សូម្បីតែ​គេងលក់​សោះ​ក៏​លុយ​ហូរ​ចូល​ដែរ​?
​ថ្ងៃនេះ​កាក់​សេន​នឹង​ណែនាំ​អ្នក​ទាំងអស់គ្នា​ឲ្យ​ស្គាល់​ប្រភព​ចំណូល​ទាំង​៥​ ​ដែល​អ្នក​អាច​​​រក​ក​ម្រៃ​បន្ថែម​បាន​ក្នុង​រយ​:​ពេលវែង​ ​និង​អាច​ចាត់ទុកជា​ចំណូល​អកម្ម​បាន​។​

ផ្តល់កម្ចីយកការប្រាក់

ផ្តល់កម្ចីយកការប្រាក់

​បើសិនជា​អ្នកមាន​លុយ​ខ្លះ​នៅសល់​ ​អ្នក​អាច​គិតគូរ​ពី​ការ​ផ្តល់​ក​ម្ចី​យកការប្រាក់​ ​ដល់​អ្នក​ជុំវិញ​ខ្លួន​ ​ឬ​ ​អាជីវកម្ម​តូច​ផ្សេងៗ​បាន​។​
​វា​អាច​មាន​ហា​និ​ភ័យ​ទាប​ ​បើ​សិន​អ្នកឲ្យ​មនុស្ស​ពីរ​ ​ឬ​បី​អ្នកខ្ចី​ម្តង​បន្តិចៗ​ ​ជៀស​ជាង​ឲ្យ​មនុស្ស​តែម្នាក់​ខ្ចី​ម្តង​រាប់​រយ​រាប់ពាន់​ជាដើម​ ​ដូច្នេះ​ហើយ​ទោះបី​មានរឿង​អ្វី​ក៏ដោយ​ ​អ្នក​មិនសូវ​ខាតបង់​ធ្ងន់ធ្ងរ​នោះ​ទេ​។​

​បញ្ជាក់​៖​ ​រាល់​ការ​ផ្ដល់​ក​ម្ចី ​ក្នុងនាម​ជា​ម្ចាស់បំណុល​ត្រូវ​មាន​លិខិត​កិច្ចសន្យា​ច្បាស់លាស់​។​


ជួលចលនទ្រព្យ ឬអចលនទ្រព្យ

ជួលចលនទ្រព្យ ឬអចលនទ្រព្យ

​ពេល​នៅក្មេង​មាន​ដែល​ឆ្ងល់​ថា​ ​ហេតុអ្វី​ចាស់ៗ​ចូលចិត្ត​ទិញ​ដី​ទិញ​ផ្ទះ​ទុក​ដែរ​ទេ​? ​នោះ​គឺ​ដោយសារ​ ​វិធី​រកចំណូល​មួយ​នេះ​មាន​ភាព​ពេញ​និយម​ណាស់​ ​ហើយ​ទី​ផ្សារ​ក៏​មានការ​រីក​ចម្រើន​ទៀត​។​

​កា​រជួល​ចលន​ទ្រព្យ​ ​ឬ​អចល​ន​ទ្រព្យ​ ​ដូចជា​ ​ការ​ជួលផ្ទះ​ ​ដី​ ​បន្ទប់​ ​ហាង​ ​ឡាន​ ​ម៉ូតូ​ ​ឬ​កង់​ដូច​នៅ​តាម​កន្លែង​ទេសចរណ៍​ផ្សេងៗ​ ​អាចឲ្យ​អ្នក​ចំណេញ​ប្រាក់​ពី​ថ្លៃ​ជួល​ទាំង​ដែល​អ្នក​មិន​ចាំបាច់​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​។​ ​ក៏ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ចំណាយ​ពេលវេលា​ខ្លះ​ ​ដើម្បី​ថែ​រក្សាទ្រព្យ​ទាំងនោះ​ដូចជា​ ​ការ​លាង​ស​ម្អា​ត​ ​ជួសជុល​ ​ឬ​ទៅ​បង់ពន្ធ​ ​ជាដើម​។


ផលិតវីដេអូ និងសរសេរមាតិកា

ផលិតវីដេអូ និងសរសេរមាតិកា

​សម័យ​អុី​ន​ធឺ​ណែ​ត​បាន​បង្កើត​ជា​ប្រភព​ចំណូល​ ​និង​ការងារ​ច្រើន​ណាស់​សម្រាប់​មនុស្ស​គ្រប់​វ័យ​។​ ​ឥឡូវនេះ​ ​អ្នក​អាច​​​រកចំណូល​បាន​តាម​រយ​:​ការ​ផលិត​វីដេអូ​ ​និង​សរសេរ​មាតិកា​អំពី​ ​ប្រធាន​បទ​ពេញ​និយម​ផ្សេងៗ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​ ​អ្នក​ក៏​ត្រូវ​ចំណាយ​ពេលវេលា​ ​និង​កម្លាំង​ច្រើន​ពេល​ដំបូង​ដើម្បី​ផលិត​ស្នាដៃ​ ​និង​បង្កើន​ប្រជាប្រិយភាព​សម្រាប់​ថ្ងៃ​អនាគត​ផង​ដែរ​។​ ​ហើយ​ស្នាដៃ​ ​និង​មាតិកា​ដែល​បង្កើត​ហើយ​នោះ​ ​គឺ​នឹង​ត្រូវ​មាន​វត្តមាន​លើ​បណ្តាញ​សង្គម​ ​ឬ​ ​គេហទំព័រ​ជា​រៀង​រហូត​ដែល​អាច​ជា​ឱកាស​រកចំណូល​ឲ្យ​អ្នក​បាន​ ​ទាំង​ពេល​គេង​ ​យល់​សុបិន្​ត​។​


និពន្ធសៀវភៅលក់

និពន្ធសៀវភៅលក់

​បើសិនជា​អ្នកមាន​ទេពកោសល្យ​សរសេរ​ ​ឬ​មានរឿង​ផ្សេងៗ​ផ្ទាល់ខ្លួន​ដែល​អ្នក​ចង់​បញ្ចេញ​ទៅក្រៅ​ ​អ្នក​អាច​ពិចារណា​ពី​ការ​សរសេរ​ជា​សៀវភៅ​ក្រដាស​ ​ឬ​អន​ឡា​ញ​ផង​ដែរ​។​

​អ្នក​ប្រាកដជា​ត្រូវ​ចំណាយ​ពេលវេលា​ ​និង​កម្លាំង​ច្រើន​ក្នុង​ការ​សរសេរ​ ​និង​ផ្សព្វផ្សាយ​ ​ក៏ប៉ុន្តែ​បន្ទាប់ពីនេះ​ ​អ្នក​មិនសូវ​ចាំបាច់​ធ្វើអ្វី​ច្រើន​ទេ​ ​គឺ​ចាំតែ​មាន​គេ​ទិញ​ ​ឬ​អាន​សៀវភៅ​របស់​អ្នក​ ​ហើយ​ចំណូល​ហូរ​ចូល​តាមពេលវេលា​នោះ​ឯង​ ​ដូចជា​អ្នកនិពន្ធ​ល្បី​ៗ​មួយ​ចំនួន​ដែល​ទោះបីជា​គាត់​លា​ចាកលោក​ទៅ​ក៏​នៅតែ​រកចំណូល​បានឲ្យ​គ្រួសារ​បន្ត​ជំនាន់​ផង​ដែរ​។​


លក់ស្នាដៃ​ ​(រូបភាព ឬគំនូរ)

លក់ស្នាដៃ​ ​(រូបភាព ឬគំនូរ)

​តាំងពី​រូបភាព​ដែលគេ​ហៅថា​ (​Stock​ ​Image​) ​គំនូរ​ ​ឬ​ស្នាដៃ​ឌី​ជី​ថល​ផ្សេងៗ​ ​សុទ្ធតែ​អាច​ដាក់​លក់​ដើម្បី​ទទួល​បាន​ចំណូល​ជាប្រចាំ​ផង​ដែរ​។​

​មាន​ក្រុមហ៊ុន​ ​និង​មនុស្ស​ច្រើន​ណាស់​ដែល​ត្រូវការ​ផលិតផល​បែប​នេះ​ដើម្បី​បំពេញ​តម្រូវ​ការ​ការងារ​របស់​ពួកគេ​ ​ហើយក៏​មាន​កន្លែង​ ​ឬ​គេហទំព័រ​ជាច្រើន​សម្រាប់​ឲ្យ​យើង​បង្ហាញ​ ​និង​លក់​ស្នាដៃ​ផង​ដែរ​។​ ​នេះ​គឺជា​វិធី​រកចំណូល​ដ៏​ល្អ​សម្រាប់​អ្នក​ចង់បាន​ចំណូល​ក្រៅ​បន្ថែម​ពី​ជំនាញ​ ​និង​ទេពកោសល្យ​របស់​ខ្លួន​ដែល​មិន​ចាំបាច់​ធ្វើការ​គ្រប់ពេល​ ​ក៏​ទទួល​បាន​ក​ម្រៃ​។​

​បញ្ជាក់​៖​ ​សូម​អនុវត្ត​វិធី​ទាំងអស់​នេះ​ដោយ​ទំនួល​ខុសត្រូវ​ ​ទាំង​ផ្លូវ​សីលធម៌​ ​ផ្លូវច្បាប់​ ​និង​ស្ថិត​ក្នុង​ហា​និ​ភ័យ​ដែល​អ្នក​អាច​គ្រប់គ្រង​បាន​។​


© 2023 - 2024 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​
​

ពាក្យទាក់ទង: គេងរកចំណូល
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ
២ ថ្ងៃមុន

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
១ month

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
២ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?
ចំណូលចំណាយ
៩ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

អត្ថបទបន្ទាប់
_អ្នកធ្វើការគួរត្រៀមបែបណាបើមានវិបត្តិសេដ្ឋកិច្ច

អ្នកធ្វើការគួរត្រៀមបែបណាបើមានវិបត្តិសេដ្ឋកិច្ច

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist