Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

១ week
1 នាទីក្នុងការអាន
76
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk
FacebookTwitterLinkedinTelegramQR Code

អ្នកទាំងអស់គ្នាធ្លាប់ស្គាល់ម្ចាស់ក្រុមហ៊ុន Tesla លោក Elon Musk បច្ចុប្បន្ន គាត់ជាមហាសេដ្ឋីលំដាប់ទី ១ លើពិភពលោកដែលមានទ្រព្យសម្បត្តិជាង ២៤៨.៨ ប៊ីលានដុល្លារ។ គាត់មិនមែនមានក្រុមហ៊ុនតែមួយហ្នឹងទេ គាត់ក៏ជាម្ចាស់ក្រុមហ៊ុនធំៗដទៃទៀតដូចជាក្រុមហ៊ុន SpaceX, Twitter និង SolarCity ជាដើម។

ក្នុងដំណើរទៅកាន់ភាពជោគជ័យ Elon Musk បានប្រើគោលការណ៍ ១០ ដែលថ្ងៃនេះអេដមីននឹងលើកយកមកបកស្រាយ។

  1. ស្រលាញ់អ្វីដែលអ្នកធ្វើ៖ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការធ្វើអ្វីមួយដែលអ្នកស្រលាញ់ ព្រោះវាធ្វើឱ្យអ្នកមានភាពច្នៃប្រឌិត និងមានកម្លាំងចិត្ត​ធ្វើវា។ លោក​ Elon Musk មានចំណូលចិត្តខាងផ្នែកបច្ចេកវិទ្យា។ ដូច្នេះ គាត់ព្យាយាមអភិវឌ្ឍអ្វីដែលទាក់ទងនឹងបច្ចេកវិទ្យា ដូចជាការបង្កើតនូវក្រុមហ៊ុន Tesla និងSpaceX ជាដើម។
  2. ផ្តោតលើរឿងតែមួយ៖ ពេលបំពេញកិច្ចការ​ កុំព្យាយាមធ្វើការច្រើនក្នុងពេលតែមួយ។ គួរផ្តោតលើការងារតែមួយ ធ្វើដល់ចប់ ចាំចូលមួយទៀត។ បើធ្វើរឿងច្រើនពេកក្នុងពេលតែមួយ អ្នកអាចមិនសម្រេចកិច្ចការទាន់ពេល ហើយលទ្ធផលការងារមិនសូវល្អទៀត។ 
  3. ធ្វើអ្វីដែលផ្តល់ជាប្រយោជន៍បានច្រើន៖ បើរឿងនោះ ឬការងារមួយមានសារៈសំខាន់សម្រាប់អ្នក ហើយផ្ដល់ប្រយោជន៍រួមដល់សង្គម យើងគួរសាកល្បងធ្វើវាសិន។ បើទោះជាមិនមានផលអ្វីជាដុំកំភួនភ្លាមៗក្តី អ្នកនឹងទទួលបានការគាំទ្រជាបន្តបន្ទាប់តាមក្រោយ។ Elon បង្កើតក្រុមហ៊ុនឡានអគ្គិសនី Tesla ក្នុងគោលបំណងបញ្ឈប់ការប្រើប្រាស់ប្រេង និងថែរក្សាបរិស្ថាន។
  4. ធ្វើការឱ្យអស់ពីសមត្ថភាព៖ ការងារអ្វីក៏ដោយគួរធ្វើឱ្យអស់ពីសមត្ថភាព មិនគួរមានលេស ឬធ្វើឱ្យតែរួចពីដៃ។ ការខិតខំប្រឹងប្រែងនឹងធ្វើឱ្យអ្នកឆាប់ទទួលបានជោគជ័យ។ Elon musk បាននិយាយថា បើអ្នកដទៃធ្វើការ ៤០ម៉ោង ហើយអ្នកធ្វើការ ១០០ម៉ោងទៅលើរឿងដូចគ្នា នោះអ្នកនឹងសម្រេចវាក្នុងរយៈពេល ៤ខែ ខណៈពេលអ្នកដទៃប្រើពេល ១ឆ្នាំ។
  5. កុំបោះបង់៖ ផ្លូវទៅភាពជោគជ័យមិនស្រួលទេ។ បើជួបបញ្ហាតិចតួច ឆាប់បោះបង់ នោះអ្នកគ្មានថ្ងៃទទួលបានជោគជ័យទេ។ សូម្បីតែ Elon musk ក៏ធ្លាប់ជួបភាពបរាជ័យ និងបញ្ហាក្ស័យធនដែរ។ ប៉ុន្តែគាត់មិនបោះបង់ ខិតខំធ្វើបន្ត ដល់ជោគជ័យដូចសព្វថ្ងៃ។ 
  6. ហ៊ានប្រឈមមុខនឹងបញ្ហា៖  ការប្រឈមមុខនឹងបញ្ហានឹងធ្វើឱ្យអ្នកកាន់តែរឹងមាំជាងមុន រីកចម្រើនជាងមុន។ ទំហំនៃបញ្ហាគឺជាអ្វីដែលកំណត់ភាពជោគជ័យរបស់អ្នកនៅពេលអនាគត។ ជាជាងការបោះបង់ចោល គួរតែខិតខំស្វែងរកដំណោះស្រាយ ប្រែពីបញ្ហាទៅជាឱកាស។
  7. កុំសូវខ្វល់ពីសំដីអ្នកដទៃ៖ នៅពេលដែលអ្នកចាប់ផ្តើមធ្វើអ្វីមួយ អ្នកនឹងទទួលមតិពីមនុស្សជុំវិញខ្លួន មានទាំងវិជ្ជមាន និងអវិជ្ជមាន។ អ្នកអាចគិតពិចារណាពីមតិទាំងនោះ តែអ្វីដែលសំខាន់គឺខ្លួនយើង។ Elon Musk បាននិយាយថា នៅពេលដែលគាត់ចាប់ផ្តើមក្រុមហ៊ុន SpaceX មានមិត្តភក្តិម្នាក់បានប្រមូលផ្តុំវីដេអីនៃការផ្ទុះរបស់យាន្តអាវកាសឱ្យគាត់មើល ក្នុងគោលបំណងមិនចង់ឱ្យ Elon ខាតលុយ។ តែទោះយ៉ាងណា គាត់នៅតែបន្តធ្វើអ្វីដែលគាត់ចង់ធ្វើ។
  8. ប្រមូលផ្តុំមនុស្សដែលមានសមត្ថភាព៖ គ្មានអ្នកណាទទួលបានជោគជ័យតែម្នាក់ឯងនោះទេ។ ក្នុងក្រុមគួរតែមានអ្នកពូកែ អាចធ្វើការបាន ទើបការងារអាចសម្រេចតាមការគ្រោងទុក។ Elon Musk ជាអ្នកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់ ព្រោះគាត់ត្រូវការមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីសម្រេចទស្សនៈវិស័យរបស់គាត់។
  9. មានចក្ខុវិស័យ និងគោលដៅច្បាស់លាស់៖ ការដែលមានចក្ខុវិស័យច្បាស់លាស់ និងគោលដៅជាក់លាក់នឹងធ្វើឱ្យអ្នកដឹងថា ខ្លួនឯងគួរធ្វើអ្វីដើម្បីសម្រេចគោលដៅទាំងនោះ។ Elon Musk ជាមនុស្សដែលមានមហិច្ចតា និងមានគោលដៅវែងឆ្ងាយ ដូចជាការបង្កើតឡានអគ្គិសនីសម្រាប់អនាគត និងគម្រោងនាំមនុស្សទៅភពព្រះចន្ទ។ 
  10. បន្តក្រេបយកចំណេះដឹង៖ ការបន្តសិក្សារៀនសូត្រធ្វើឱ្យអ្នកបន្តទទួលយកចំណេះដឹងថ្មីជាប្រចាំ។ ប្រសិនអ្នកគិតថាខ្លួនចេះអស់ហើយ មិនត្រូវការរៀនអ្វីថ្មី នោះអ្នកនឹងស្ថិតនៅកន្លែងដដែល គ្មានការរីកចម្រើនបន្ថែម។ Elon Musk បានចំណាយពេលក្នុងការសិក្សាពីគោលការណ៍ផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យា បញ្ញាសប្បនិម្មិត និងរូបវិទ្យាជាដើម។ គាត់បាននិយាយថាគាត់ធ្លាប់អានសៀវភៅ ៥០០ទំព័រក្នុងមួយថ្ងៃ។

ត្រូវចាំថា បើចង់ជោគជ័យអ្នកគួរតែមានវិន័យច្បាស់លាស់ មានការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ ព្រោះថាគ្មានភាគជោគជ័យណាកើតឡើងដោយគ្មានការលះបង់នោះទេ៕

ប្រភព៖ ABC27
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

ហិរញ្ញវត្ថុ
២ ខែមុន

អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

ពន្ធលើចំណេញមូលធន និងរបៀបគណនា

អត្ថបទបន្ទាប់
តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ  ឬ International Monetary Fund មានអ្វីខ្លះ?

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist