Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៧ ខែមុន
1 នាទីក្នុងការអាន
214
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
FacebookTwitterLinkedinTelegramQR Code

​មុននឹង​ចាប់ផ្តើម​ធ្វើជា​ម្ចាស់​ហាង​កាហ្វេ​មួយ​ ​មានរឿង​ច្រើន​ដែល​អ្នក​ត្រូវ​គិតគូរ​ ​ជាពិសេស​ការ​បង្កើត​ផែនការ​ហិរញ្ញវត្ថុ​តែម្តង​។​

​ការ​មាន​គម្រោង​ហិរញ្ញវត្ថុ​មុន​ពេល​បើក​ហាង​មាន​សារ​:​សំខាន់​ណាស់​សម្រាប់​ជួយ​ឲ្យ​យើង​ដឹង​លទ្ធភាព​ជាក់ស្តែង​របស់​អាជីវកម្ម​ណាមួយ​។​ ​វា​នឹង​ជួយ​ដល់​ការ​សម្រេច​ចិត្ត​ ​និង​ការ​ទុកដាក់​ហិរញ្ញវត្ថុ​ ​ដើម្បីឲ្យ​បាន​មកវិញ​នូវ​ផល​ចំណេញ​ដូចដែល​យើង​គ្រោងទុក​។​ ​ថែម​ពី​នេះ​ទៀត​ ​បើ​អ្នកមាន​គម្រោង​ត្រឹមត្រូវ​ ​វា​ជា​កត្តា​ទាក់ទាញ​ទុន​ពី​អ្នកផ្ដល់​ក​ម្ចីឱ្យ​យើង​រកស៊ី​ផង​ដែរ​។​
​ក្នុង​ផែនការ​ហិរញ្ញវត្ថុ​នោះ​ ​គួរគប្បី​មាន​៖​

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

​១​. ​ដើមទុន​ (​Start​up​ ​Cost​)

​គេ​ពុំដែល​ចោល​ឡើយ​នូវ​ការ​គណនា​ដើមទុន​ដំបូង​ពេល​ចាប់ផ្ដើម​របររកស៊ី​។​ ​សម្រាប់​អាជីវកម្ម​កាហ្វេ​ខ្នាត​តូច​ ​ថ្លៃ​ដែល​គួរ​រាប់បញ្ចូល​ក្នុង​ដើមទុន​ ​រួម​មាន​ ​សម្ភារ​: ​និង​ម៉ាស៊ីន​ឆុងកាហ្វេ​ ​គ្រឿង​តុបតែង​ ​តុ​ ​កៅអី​ ​តូប​/​ទូកញ្ចក់​/​រទេះ​ ​ថ្លៃ​គ្រឿងផ្សំ​ ​ថ្លៃ​ជួល​ទីតាំង​ ​ឬ​ថ្លៃ​បុគ្គលិក​ផ្សេងៗ​។​ ​សូម្បីតែ​ការ​ធ្វើ​ទី​ផ្សារ​ ​ផ្សព្វផ្សាយ​យីហោ​ ​ក៏​ត្រូវ​រៀបចំ​គណនា​ឲ្យបាន​ក្បោះក្បាយ​ដែរ​។​

​២​. ​ប្រភព​ទុន​

​ពេល​ដឹង​ថាត្រូវ​ចំណាយ​ដើមទុន​អស់​ប៉ុន្មាន​ហើយ​ ​បន្ទាប់​គឺ​ត្រូវ​ដឹង​គួរ​រក​ទុន​មកពីណា?​ ​ជម្រើស​ខ្លះ​ៗ​មាន​ដូចជា​ ​ពី​គ្រួសារ​ ​មិត្តភក្តិ​ ​ធនាគារ​ ​ឬ​ប្រាក់សន្សំ​ខ្លូ​ន​ឯង​ជាដើម​។​ ​ជាពិសេស​ ​អ្នក​គួរតែ​ច្បាស់​ថា​អ្នកខ្ចី​មិនហួសពី​សមត្ថភាព​ ​ហើយ​គម្រោង​អាជីវកម្ម​អាច​ទប់ទល់​​​នឹង​បំណុល​នេះ​បាន​នៅ​ថ្ងៃមុខ​។​

​៣​. ​ផែនការ​ចំណាយ​សម្រាប់​ឆ្នាំ​ដំបូង​

ផែនការ​ចំណាយ​សម្រាប់​ឆ្នាំ​ដំបូង​

-​ចំណាយ​ថេរ​ (​Fixed​ ​Expenses​)

ចំណាយ​ថេរ​មាន​ដូចជា​ ​ទឹក​ ​ភ្លើង​ ​W​iF​i​ ​ប្រាក់ខែ​បុគ្គលិក​ ​ឬ​ថ្លៃ​ជួល​ផ្សេងៗ​ដែល​ត្រូវ​បង់​ប្រចាំខែ​។​ ​ដូច្នេះ​ ​អ្នក​គួរ​រៀបចំ​នូវ​កញ្ចប់​ចំណាយ​ថេរ​ពី​ខែ​ទី​១​ ​ដល់​ខែ​ទី​១​២​ដំបូង​សិន​ ​ឲ្យបាន​លម្អិត​ ​ហើយ​ទុក​ដោយឡែក​ពី​ថវិកា​ផ្សេង​។​

-ចំណាយ​ប្រែប្រួល​ (​Variable​ ​Expenses​)

​ចំណាយ​ប្រែប្រួល​មាន​ ​វត្ថុធាតុដើម​ ​និង​គ្រឿងផ្សំ​ដូចជា​ទឹកកក​ ​ទឹកដោះគោ​ ទុ​យោ​ ​កែវ​ ​ក្រដាស​ជូ​តមាត់​ ​ដែល​ភាគច្រើន​អាស្រ័យ​លើ​ទំហំ​លក់​។​ ​ការរៀបចំ​ទុកដាក់​ចំណាយ​ប្រែប្រួល​ ​អាច​ឱ្យ​យើង​កំណត់​ថ្លៃ​លក់​ក្នុង​មួយ​កែវ​ផង​ដែរ​ ​ដើម្បី​ឱ្យ​តម្លៃ​លក់​មិន​ខ្ពស់​ពេក​ ​មិន​ចូល​ដើម​ ​និង​ចំណេញ​។​

​៤​. ​ព្យាករណ៍​ចំណូល​ពី​កា​រលក់​ (​Project​e​d​ ​Sales​ ​Revenue​)

ព្យាករណ៍​ចំណូល​ពី​កា​រលក់​ (​Project​e​d​ ​Sales​ ​Revenue​)

​បន្ទាប់ពី​មាន​ផែនការ​ចំណាយ​ ​យើង​ក៏​ត្រូវប៉ាន់​ស្មាន​ពី​ចំណូល​នៃ​កា​រលក់​ដូចគ្នា​។​ ​របៀប​គណនា​ ​យើង​ត្រូវ​មាន​:

– ចំនួន​លក់​ដែល​បាន​គ្រោងទុក​ (​Project​e​d​ ​Unit​ ​Sales​)

​ជា​ចំនួន​ឯកតា​ (​កែវ​) ​ដែល​ម្ចាស់​អាជីវកម្ម​អាច​ប៉ាន់ស្មាន​ជាមធ្យម​ក្នុង​មួយ​ខែ​ៗ​។​
​ឧទាហរណ៍​ ​ក្នុង​ខែ​ទី​១​ ​ដល់​ខែ​ទី​៥​ ​លក់​បាន​ជាមធ្យម​ ​១​៥​០​០​កែវ​/​១​ខែ​, ​ក្នុង​ខែ​ទី​៦​ ​ដល់​ខែ​ទី​៨​ ​លក់​បាន​ជាមធ្យម​ ​២​០​០​០​កែវ​/​១​ខែ​, ​ក្នុង​ខែ​ទី​៩​ ​ដល់​ខែ​ទី​១​២​ ​លក់​បាន​ជាមធ្យម​ ​២​៥​០​០​/​១​ខែ​។​

– ​តម្លៃ​មធ្យម​ក្នុង​មួយ​ឯកតា​ (​Average​ ​Price​ ​Per​ ​Unit​)

ឧទាហរណ៍​ ​១​.​៥​$ ​ក្នុង​មួយ​កែវ​ ​យើង​នឹង​អាច​គណនា​ឃើញ​ចំណូល​ពី​កា​រលក់​ដែល​បាន​គ្រោងទុក​ (​ប្រចាំខែ​ ​និង​ឆ្នាំ​) ​ដោយ​យក​ចំនួន​លក់​ដែល​បាន​គ្រោង​ ​គុណ​នឹង​តម្លៃ​មធ្យម​ក្នុង​មួយ​ឯកតា​។​ ​ឧទាហរណ៍​ខែ​ទី​១​ ​ចំណូល​ទទួល​បាន​គឺ​ ​២​២​៥​០​ដុល្លារ​ ​ដោយ​យក​ ​១​៥​០​០​កែវ​ ​គុណ​ ​១​.​៥​ដុល្លារ​។​

​៥​. ​ព្យាករណ៍​ចំណេញ​ខាត​ (​Profit​/​Loss​)

​ព្យាករណ៍​ចំណេញ​ខាត​ (​Profit​/​Loss​)

​ដើម្បី​ដឹង​ថា​កា​រលក់​របស់យើង​នឹង​ខាត​ ​ឬ​ចំណេញ​
​អាជីវករ​អាច​​​យក​ចំណូល​ដែល​បាន​គ្រោងទុក​ ​ដក​នឹង​ចំណាយ​ថេរ​ ​និង​ចំណាយ​ប្រែប្រួល​បូក​បញ្ចូល​គ្នា​ ​នោះ​លទ្ធផល​ដែល​ទទួល​បាន​នឹង​បង្ហាញ​ពី​ចំណេញ​ ​ឬ​ខាត​ក្នុង​មួយ​ខែ​ ​ក៏​ដូច​ជាប្រចាំ​ឆ្នាំ​។​ ​ក្នុង​ប៉ុន្មាន​ខែ​ដំបូង​ៗ​ ​អាជីវករ​មិនគួរ​រំពឹង​ចំណេញ​ច្រើន​ទេ​ ​ព្រោះ​អតិថិជន​មិនទាន់​ស្គាល់​ច្រើន​ ​ណាមួយ​បើ​សិន​ការ​គ្រប់គ្រង​ចំណាយ​នៅ​មាន​ក​ម្រិ​ត​។​

​៦​. ​ចំណុច​រួច​ដើម​ (​Break-Even Point​)

​ដើម្បី​ដឹង​ថា​ ​កា​រលក់​របស់យើង​អាច​រួច​ដើម​ឬ​អត់​ ​អាច​ប្រើ​រូបមន្ត​ ​ចំណាយ​ថេរ​ ​ចែក​ឱ្យ (​ថ្លៃ​លក់​ក្នុង​មួយ​កែវ​ ​ដក​ឱ្យ​ចំណាយ​ប្រែប្រួល​ក្នុង​មួយ​កែវ​) ​នោះ​លទ្ធផល​នឹង​បង្ហាញ​ថា​យើង​ត្រូវ​លក់​ប៉ុណ្ណឹង​កែវ​ក្ន​ង​មួយ​ខែ​ ​ទើប​អាច​រួច​ដើម​។​
​បញ្ជាក់​៖​ ​ខាងលើ​គឺជា​ផែនការ​មួយ​ដែល​ប្រិយ​មិត្ត​អាច​អនុវត្ត​បាន​ ​ប៉ុន្តែ​វា​ពុំមែន​ជា​រូបមន្ត​ជាក់លាក់​មួយ​ឡើយ​។​ ​សូម​មេត្តា​អនុវត្ត​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ក្រៅពី​ចំណុច​ទាំង​៦​ដែល​បាន​រៀបរាប់​ខាងលើ​ ​ក៏​នៅ​ចំណុច​ផ្សេងៗ​ទៀត​ដែល​ម្ចាស់​អាជីវកម្ម​ត្រូវ​គិតគូរ​ដូចជា​ ​សមត្ថភាព​ទប់ទល់​​​នឹង​ការ​លក់ខាត​ ​បង្កើត​គណនី​ស​ម្រា​ប​អាជីវកម្ម​ដាច់ដោយឡែក​ ​និង​ស្វែងរក​ដៃគូ​ប្រឹក្សា​អាជីវកម្ម​ជំនាញ​ ​ដើម្បី​ជំនួយ​ក្នុង​ការ​រៀបចំផែនការ​ហិរញ្ញវត្ថុ​ ​ព្យាករណ៍​ចំណូល​ចំណាយ​ ​និង​កំណត់​តម្លៃ​ផ្សេងៗ​៕​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​G​BS – ​Gourmet​ ​Beverage​ ​Solution​s


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ហាងកាហ្វេខ្នាតតូច
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អត្ថបទបន្ទាប់
TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist