Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ

២ ថ្ងៃមុន
1 នាទីក្នុងការអាន
53
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តួនាទី និងប្រភេទនៃឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យ
FacebookTwitterLinkedinTelegramQR Code

កាលពីមុន យើងបានដឹងមកហើយពីឈ្មួញកណ្តាលភាគហ៊ុន។ ថ្ងៃនេះអេដមីននិយាយពីផ្នែកអចលនទ្រព្យវិញម្តង គឺភ្នាក់ងារអចលនទ្រព្យ និងឈ្មួញកណ្តាលអចលនទ្រព្យ។ តស់ មកឈ្វេងយល់ទាំងអស់គ្នា។

  • ភ្នាក់ងារអចលនទ្រព្យ (real estate agent)៖ ជាបុគ្គលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវក្នុងការជួយទិញ និងលក់អចលនទ្រព្យឱ្យអតិថិជន ហើយទទួលកម្រៃតាមរយៈកម្រៃជើងសារ (commission)។ មុននឹងក្លាយជាភ្នាក់ងារអចលនទ្រព្យ ​ពួកគេត្រូវឆ្លងកាត់ការសិក្សា ការហាត់ការ និងការប្រឡងផ្សេងៗដែលអាស្រ័យទៅតាមប្រទេសនីមួយៗ។ បន្ទាប់ពីពួកគេទទួលបានអាជ្ញាប័ណ្ណហើយ ពួកគេត្រូវស្វែងរកការងារតាមក្រុមហ៊ុនទិញ-លក់អចលនទ្រព្យ។ ភ្នាក់ងារអចនទ្រព្យត្រូវបានបែងចែកចេញជា ៤ ផ្នែកគឺ៖
    • ភ្នាក់ងារទិញ (Buyer’s agent)៖ ធ្វើការជាមួយអតិថិជន ដោយរកអចលនទ្រព្យដែលអតិថិជនចង់បាន និងសម្រួលដល់ការទិញ។ ពួកគេនឹងទទួលបានប្រាក់ចំណូលពីកម្រៃជើងសារពាក់កណ្តាលនៃកម្រៃជើងសារដែលពួកគេទទួលបាន បន្ទាប់ពីក្រុមហ៊ុនរបស់ពួកគេបានកាត់កង។
    • ភ្នាក់ងារចុះបញ្ជី (Listing agent)៖ ធ្វើការជាមួយអតិថិជនក្នុងការដាក់លក់អចលនទ្រព្យក្នុងតម្លៃណាមួយ។ ពួកគេទទួលបានកម្រៃជើងសារប្រហាក់ប្រហែលនឹងភ្នាក់ងារទិញផងដែរ បន្ទាប់ពីក្រុមហ៊ុនបានកាត់កង។ 
    • ភ្នាក់ងារទិញ-លក់ (Dual or transactional agent)៖ ជាភ្នាក់ងារទិញ​ផង និងភ្នាក់ងារចុះបញ្ជីផង។ ក្រុមហ៊ុនរបស់ពួកគេនឹងទទួលបានកម្រៃជើងសារ ១០០% នៃកម្រៃជើងសារដែលបានចរចារ ហើយពួកគេនឹងទទួលបានកម្រៃជើងសារអាស្រ័យដោយកិច្ចព្រមព្រៀងដែលបានធ្វើជាមួយក្រុមហ៊ុន។ 
    • ភ្នាក់ងារណែនាំ (Referral agent)៖ ជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអតិថិជន និងភ្នាក់ងារលក់-ទិញអចលនទ្រព្យណាដែលមានអចលនទ្រព្យត្រូវតាមតម្រូវការរបស់អតិថិជន។ ពួកគេទទួលបានមួយផ្នែកនៃកម្រៃជើងសារជាថ្នូលនឹងការណែនាំរបស់ពួកគេ។
  • ឈ្មួញកណ្តាលអចលនទ្រព្យ (real estate brokers)៖ មានការងារដូចភ្នាក់ងារអចលនទ្រព្យដែរ តែពួកគេអាចធ្វើការតែឯង ឬអាចបើកក្រុមហ៊ុនផ្ទាល់ខ្លួន។ ពួកគេរកប្រាក់ពីកម្រៃជើងសារនៃអចលនទ្រព្យដែលទិញ-លក់ដោយផ្ទាល់ និងកម្រៃជើងសាររបស់ភ្នាក់ងារអចលនទ្រព្យដែលពួកគេជួល។ ដើម្បីក្លាយជាឈ្មួញកណ្តាលបាន លុះត្រាតែពួកគេធ្លាប់មានបទពិសោធន៍ជាភ្នាក់ងារអចលនទ្រព្យ ហើយបានបន្តការសិក្សា សម្រាប់ការប្រឡងផ្សេងៗដើម្បីទទួលបានអាជ្ញាប័ណ្ណឈ្មួញកណ្តាលដែលរដ្ឋបានតម្រូវ។ ឈ្មួញកណ្តាលអចនទ្រព្យមានចំណេះដឹងស៊ីជម្រៅជាងភ្នាក់ងារអចលនទ្រព្យ។ ឈ្មួញកណ្តាលអចលនទ្រព្យបែងចែកជា ៣៖
    • Principal broker ៖ ជាតំណាងនៃក្រុមហ៊ុន ហើយពួកគេមើលការខុសត្រូវលើភ្នាក់ងារអចលនទ្រព្យ រៀបចំផែនការលក់ និងកម្រៃជើងសារដែលភ្នាក់ងារអចលនទ្រព្យរកបានជាដើម។ 
    • Managing broker ៖ មើលការខុសត្រូវក្នុងដំណើរការក្រុមហ៊ុន  ធ្វើរបាយការណ៍ឱ្យ principal broker ជ្រើសរើស និង បង្វឹកភ្នាក់ងារអចលនទ្រព្យ រៀបចំកាលវិភាគការងារ និងគ្រប់គ្រងបុគ្គលិករដ្ឋបាល។ 
    • Associate broker ៖ ពួកគេធ្វើការនៅក្រោមការណែនាំរបស់ managing broker តែពួកគេមិនបង្វឹក ឬផ្តល់យោបល់អ្វីដល់ភ្នាក់ងារអចលនទ្រព្យឡើយ។ Associate broker ជាអ្នករៀបចំឯកសារកិច្ចសន្យា ជួយ Principal broker ក្នុងការមើលការខុសត្រូវភ្នាក់ងារអចលនទ្រព្យជាដើម។ 

ទាំងឈ្មួញកណ្តាលអចលនទ្រព្យ និងភ្នាក់ងារអចលនទ្រព្យសុទ្ធតែមានកិច្ចការទិញ-លក់អចលនទ្រព្យណាមួយឱ្យអតិថិជន។ក្នុងការជ្រើសរវាងឈ្មួញកណ្តាល និងភ្នាក់ងារអចលនទ្រព្យ អ្នកគួរតែ៖

  • សួរនាំពីបទពិសោធរបស់ពួកគេ 
  • ស្វែងយល់ពីការធ្វើទីផ្សារទិញ-លក់អចលនទ្រព្យរបស់ពួកគេ
  • សួរពីភាគរយនៃកម្រៃជើងសារដែលពួកគេនឹងយក
  • សួរនាំ និងកំណត់មធ្យោបាយទំនាក់ទំនង ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានទៅវិញទៅមក៕

    ប្រភព៖ VanEd
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ចំណូលចំណាយ សន្សំ
១ month

អ្វីដែលគួរដឹងអំពី Payday Loan

ចំណូលចំណាយ ធានារ៉ាប់រង
២ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

Acleda Cambodia SMEs loan
ចំណូលចំណាយ
៣ ខែមុន

ធនាគារ អេស៊ីលីដា (ACLEDA) គ្រោងផ្តល់ប្រាក់កម្ចី១០០លានដុល្លារដល់អាជីវកម្មធុនតូច និងមធ្យម

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៦ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

សូម្បីតែគេងក៏អាចរកចំណូល
ចំណូលចំណាយ
៩ ខែមុន

សូម្បីតែគេងក៏អាចរកចំណូលបាន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?
ចំណូលចំណាយ
៩ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist