Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

៦ ខែមុន
1 នាទីក្នុងការអាន
17
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?
FacebookTwitterLinkedinTelegramQR Code

​អ្នកមាន​ភាគច្រើន​ប្រើប្រាស់​កាត​ក្រេ​ឌីត​ក្នុង​ការ​ទូទាត់​ ​ទាំង​ដែល​ពួកគេ​មានលទ្ធភាព​បង់​ជា​លុយ​សុទ្ធ​ភ្លាម​ៗ​យ៉ាង​ងាយស្រួល​។​ ​តើ​មានហេតុ​ផល​អ្វីខ្លះ​នៅ​ពីក្រោយ​និន្នាការ​នេះ​?
​

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

​១​. ​បង្កើត​ពិន្ទុ​ឥណទាន​ល្អ​​

ការ​សាង​ប្រវត្តិ​ឥណទាន​ឲ្យ​ល្អ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​សម្រាប់​ពួកគេ​ ​ព្រោះ​បើ​សិន​ពួកគេ​មាន​ភាព​ទៀងទាត់​នៃ​ការ​បង់​ប្រាក់​សងវិញ​ទាន់ពេល​វេលា​ ​នោះ​ពួកគេ​អាច​ប្រើប្រាស់​ពិន្ទុ​ឥណទាន​នេះ​ក្នុង​ការ​ស្នើសុំ​ក​ម្ចី​ពី​ធនាគារ​ ​ឬ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​ជាមួយ​អត្រា​ការប្រាក់​ពិសេស​ ​និង​ទទួល​បានការ​អនុម័ត​ឆាប់រហ័ស​ទៀត​ផង​។​ ​ការប្រើប្រាស់​កាត​ក្រេ​ឌីត​ជា​យុទ្ធ​សា​ស្រ្ត​ប្រសើរ​មួយ​ក្នុង​ការ​សាង​ប្រវត្តិ​ឥណទាន​។​

​២​. ​កាត​ក្រេ​ឌីត​ផ្តល់​ពេល​ក្នុង​ការ​សង​ត្រលប់​

​ការ​ចំណាយ​ដោយ​ប្រើ​កាត​ក្រេ​ឌីត​ ​លុយ​នោះ​មិន​ត្រូវ​បាន​កាត់ចេញ​សមតុល្យ​គណនី​ភ្លាម​ៗ​នោះ​ទេ​។​ ​កាត​ឥណទាន​ផ្តល់​ពេល​យ៉ាងហោចណាស់​ ​២​០​ថ្ងៃ​ទៅ​៣​០​ថ្ងៃ​ ​ដើម្បី​ចំណាយ​ដោយ​មិន​តម្រូវ​ឱ្យ​មាន​លុយ​ក្នុង​កុង​ដូច​កាត​ឥណពន្ធ​ ​ធ្វើឲ្យ​ទឹកប្រាក់​ក្នុង​គណនី​សន្សំ​ ​ឬ​បញ្ញើ​ផ្សេងទៀត​ដែល​មិន​យក​ចាយវាយ​ ​មិន​ត្រូវ​បាន​ប៉ះពាល់​ ​និង​ទទួល​បាន​ការប្រាក់​ទៀត​ផង​។​ ​អ្នកមាន​ចាត់​ទុក​ការប្រើប្រាស់​កាត​ក្រេ​ឌីត​ ​ជា​វិធី​មួយ​សម្រាប់​គ្រប់គ្រង​លុយ​ ​ព្រោះ​ប្រាក់​របស់​ពួកគេ​ភាគច្រើន​យកទៅ​វិនិយោគ​ ​បង្វិល​ទៅ​នី​ទៅ​នោះ​ជានិច្ច​ ​ដើម្បី​រក​ប្រាក់​បន្ថែម​។​

​៣​. ​ផ្តល់​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​

​មួយ​វិញ​ដោយសារ​បញ្ហា​សុវត្ថិភាព​ ​អ្នកមាន​មួយ​ចំនួន​មិន​និយម​ដាក់​ប្រាក់​តាម​ខ្លួន​សន្ធឹក​នោះ​ទេ​ ​អាច​នាំ​នូវ​ហា​និ​ភ័យ​ដូចជា​ជ្រុះ​បាត់​ ​ចោរលួច​ ​ឬ​ចោរប្លន់​ជាដើម​។​ ​កាត​ក្រេ​ឌីត​មាន​ហា​និ​ភ័យ​នៃ​ការ​ឆបោក​ ​និង​ក្លែង​បន្លំ​ (​Fraud​) ​ច្រើនជាង​កាត​ឥ​ណ្ណ​ពន្ធ​ ​ជាពិសេស​សម្រាប់​ការ​ទូទាត់​តាម​អន​ឡា​ញ​។​ ​ដោយសារ​ទឹកប្រាក់​មិន​ត្រូវ​បាន​កាត់ចេញ​ពី​គណនី​ភ្លាម​ៗ​ ​ពួកគេ​មាន​ពេលវេលា​ក្នុង​ការ​ជូនដំណឹង​ទៅកាន់​ក្រុមហ៊ុន​ប័ណ្ណ​ឥណទាន​អំពី​ការ​ក្លែង​បន្លំ​នោះ​ ​ដើម្បីឲ្យ​ក្រុមហ៊ុន​រក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រតិបត្តិការ​ដែល​ពួកគេ​មិនបាន​ធ្វើ​។​

​៤​. ​ទទួល​បានការ​បញ្ចុះតម្លៃ​ ​និង​រង្វាន់​ផ្សេងៗ​

​ទៅតាម​ហាង​លក់ទំនិញ​ ​ឬ​ផ្សារ​ទំនើប​មួយ​ចំនួន​ ​មានការ​បញ្ចុះតម្លៃ​ ​ឬ​សន្សំ​ពិន្ទុ​ប្ដូរ​យក​រង្វាន់​រាល់​ពេល​អ្នក​ទូទាត់​ចំណាយ​តាមរយៈ​កាត​ក្រេ​ឌីត​។​ ​ដោយសារ​ការ​ចំណាយ​ប្រចាំខែ​របស់​ពួកគេ​លើ​ប័ណ្ណ​ឥណទាន​របស់​ពួកគេ​មាន​ចំនួន​ច្រើន​ ​ពួកគេ​មានឱកាស​ច្រើន​ទទួល​បាន​ពិន្ទុ​រង្វាន់​ធំ​ ​និង​ការបាន​លុយ​ត្រលប់​មកវិញ​ (​Cash​ ​Back​)​។​

​បញ្ជាក់​៖​ ​អត្ថបទ​ខាងលើ​នេះ​ ​មិន​មាន​ការលំអៀង​ ​ឬ​សំដៅ​ទៅ​ភាគី​ម្ខាង​ណាមួយ​ឡើយ​ ​គ្រាន់តែ​ជា​ការ​បង្ហាញ​ពី​ការ​ពេញ​និយម​នៃ​ទម្លាប់​ចាយវាយ​របស់​អ្នកមាន​មួយ​ចំនួន​។​ ​សូម​សង្កត់ធ្ងន់​ផង​ដែរ​ថា​ ​កាត​ក្រេ​ឌីត​អាច​ប្រើ​បាន​សម្រាប់​មនុស្ស​គ្រប់គ្នា​ជា​នីតិជន​ ​ដែល​មាន​ចំណូល​ស្ថិរភាព​ ​និង​សមរម្យ​អាច​ទូទាត់​សង​បាន​ទាន់ពេល​វេលា​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​

ពាក្យទាក់ទង: កាតក្រេឌីត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ
ចំណូលចំណាយ ហិរញ្ញវត្ថុ
៦ ខែមុន

គួរធ្វើម៉េច បើមិនចង់ឲ្យអាជីវកម្មស្ទះលុយ

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?
ចំណូលចំណាយ
៦ ខែមុន

ចាយតាម ​កាត​ឥណពន្ធ​ ឬ​ ​កាត​ឥណទាន​?

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៦ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៧ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

អត្ថបទបន្ទាប់
វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist