Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

តើ​រតនាគារជាតិ​មាន​តួនាទី​ជា​អ្វី?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
4k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តើ​រតនាគារជាតិ​មាន​តួនាទី​ជា​អ្វី?
FacebookTwitterLinkedinTelegramQR Code

​រតនាគារ​ជាតិ(Cambodia General Department of National Treasury)​គឺជា​នាយកដ្ឋាន​មួយ​ស្ថិតនៅ​ក្រោម​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ ​ឆ្នាំ​១​៩​៩​០​ ​ដែល​បច្ចុប្បន្ន​ ​រតនាគារ​ជាតិ​ត្រូវ​បាន​រាជរដ្ឋាភិបាល​តំ​ឡើង​ឋានៈ​ទៅជា​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​។​ ​អគ្គនាយកដ្ឋាន​រតនាគារ​ជាតិ​នៃ​កម្ពុជា​ដើរតួ​ជា​ ​បេឡាករ​ ​និង​ជា​គណនេយ្យករ​សាធារណៈ​តែមួយ​គត់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។

តើរតនាគារជាតិមានតួនាទីជាអ្វី?

​ក្រៅពី​នេះ​អគ្គនាយកដ្ឋាន​នេះ​ក៏មាន​ភារកិច្ច​ផ្សេងៗ​ជាច្រើន​ទាក់ទង​ទៅ​នឹង​ការ​គ្រប់គ្រង​គណនេយ្យ​របស់​រដ្ឋ​ ​ប្រដូច​ទៅ​នឹង​ផ្នែក​គណនេយ្យ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ដូច្នោះ​ដែរ​។​ ​ដូច្នេះ​ការ​គ្រប់គ្រង​ចំណូល​ចំណាយ​ថវិកាជាតិ​ ​ក៏ដូចជា​ការ​ផ្តល់​សេវា​ដល់​គ្រប់​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​លើ​ការ​ទូទាត់​ការ​ចំណាយ​ផ្សេងៗ​ ​កា​របើក​ប្រាក់បៀវត្សរ៍​ ​ព្រមទាំង​ការ​ធ្វើ​តុល្យភាព​សាច់ប្រាក់​ក៏​ជា​ផ្នែក​មួយ​ដែល​ទទួលខុសត្រូវ​ដោយ​អគ្គនាយកដ្ឋាន​នេះ​ផង​ដែរ​។​

​រតនាគារ​ជាតិ​ក៏​ប្រៀប​បាន​ដូចជា​ ​អ្នកគ្រប់គ្រង​ ​ទ្រព្យ​ ​បំណុល​ ​និង​មូលធន​ផ្សេងៗ​ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ ​រួម​មានការ​គ្រប់គ្រង​គណនី​របស់​​​ក្រសួង​ស្ថាប័ន​ថ្នាក់​ជាតិ​ ​ថ្នាក់ក្រោម​ជាតិ​ ​គណនី​ប្រាក់​បញ្ញើ​ឯកជន​ ​គណនី​ក្រៅ​ថវិកា​ ​និង​គណនី​ពិសេស​របស់​រតនាគារ​ ​ការ​គ្រប់គ្រង​ប្រាក់កាស​របស់​រដ្ឋ​ ​មូល​ប័ត្រ​រដ្ឋ​ ​និង​សញ្ញាប័ណ្ណ​រដ្ឋ​។​

​ដូចគ្នា​នេះ​ដែរ​ ​រតនាគារ​ជាតិ​ក៏មាន​ភារកិច្ច​ក្នុង​ការ​រួមចំណែក​ក្នុង​ការ​តម្រង់​ទិស​ក្នុង​ការ​អនុវត្តន៍​គោល​នយោបាយ​រូបិយវត្ថុ​និង​បំណុល​សាធារណៈ​ ​ដោយ​សហការ​យ៉ាង​មោះមុត​ជាមួយនឹង​ធនាគារជាតិនៃកម្ពុជា​។​

​ជាង​នេះ​ទៅទៀត​ ​ជា​រៀងរាល់​ឆ្នាំ​ ​ស្ថាប័ន​នេះ​ ​ជា​អ្នក​រៀបចំ​គម្រោង​ថវិកាជាតិ​ប្រចាំ​ឆ្នាំ​ ​ដើម្បី​បញ្ចូល​ទៅ​ក្នុង​សេចក្តីព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំ​ឆ្នាំ​ ​និង​ ​រៀបចំ​គោលការណ៍​ ​និង​បិទ​បញ្ជី​គណនេយ្យ​សាធារណៈ​ ​ដែល​ចាំបាច់​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ ​និង​ ​ពន្លឿន​ការ​អនុម័ត​គម្រោង​តូច​ ​ធំ​ ​របស់​រាជរដ្ឋាភិបាល​គ្រប់ជាន់ថ្នាក់​ដែល​បាន​ដាក់​ស្នើ​ផង​ដែរ​៕

ពាក្យទាក់ទង: តួនាទីរតនាគារជាតិ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៧ ថ្ងៃមុន

កុំខ្ចីកម្ចី ៤ នេះឲ្យសោះ!

ហិរញ្ញវត្ថុ
១ week

រក្សាទំនុកចិត្ត និងការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ជាមួយ ABA

ហិរញ្ញវត្ថុ
១ month

មេរៀនហិរញ្ញវត្ថុទាំង ៥ របស់លោក Donald Trump​

ហិរញ្ញវត្ថុ
២ ខែមុន

ទំនាក់ទំនងរវាងម៉ាក្រូសេដ្ឋកិច្ច​ និងមីក្រូសេដ្ឋកិច្ច

ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារសំខាន់នៃ​ ផលិតផលក្នុងស្រុកសរុប (GDP) និង​ ផលិតផលជាតិសរុប (GNP)

ហិរញ្ញវត្ថុ
៣ ខែមុន

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
៣ ខែមុន

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
៣ ខែមុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

អត្ថបទបន្ទាប់
ជំនាញពីរប្រភេទដែលអ្នកគួមានពេលធ្វើការនិងរកសុី

ជំនាញពីរប្រភេទដែលអ្នកគួរមានពេលធ្វើការនិងរកសុី

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist