Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់, ហិរញ្ញវត្ថុ

ពន្ធលើចំណេញមូលធន និងរបៀបគណនា

២ ខែមុន
1 នាទីក្នុងការអាន
234
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពន្ធលើចំណេញមូលធន និងរបៀបគណនា
FacebookTwitterLinkedinTelegramQR Code
ប្រភព៖ Investopedia

កាលពីអត្ថបទមុន យើងបានដឹងហើយពីនិយមន័យនៃ “មូលធន”។​ ក្នុងអត្ថបទនេះ​ យើងនឹងដឹងបន្ថែមទៅលើ ពន្ធលើចំណេញមូលធន។ អ្វីទៅជាពន្ធលើចំណេញមូលធន?

នៅក្នុងប្រទេសកម្ពុជា ការកំណត់ពន្ធទៅលើចំណេញមូលធនត្រូវបានកំណត់តាមអត្រាថេរ ២០%។ ម្ចាស់មូលធនត្រូវបង់ពន្ធលើចំណេញមូលធន​ជូនរដ្ឋ បន្ទាប់ពីទទួលផលចំណេញក្រោយពីការលក់ ឬជួញដូរទ្រព្យមូលធនណាមួយ។ ពន្ធលើចំណេញមូលធន គិតលើតែប្រាក់ចំណេញនៃប្រាក់សរុបទាំងអស់បានពីការលក់មូលធនតែប៉ុណ្ណោះ។

 ទ្រព្យមូលធនមានដូចជា អចលនទ្រព្យ ភាគហ៊ុន និងកម្មសិទ្ធិបញ្ញាផ្សេងៗជាដើម។

តើពន្ធលើចំណេញមូលធន គេគណនាយ៉ាងដូចម្តេច?

ពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ​ ២០%

ក្នុងគណនាចំណេញមូលធនដែលជាអចលនទ្រព្យ យើងអាចប្រើវិធាននៃការកាត់កងចំណាយបានពីរបែប គឺ វិធីកាត់កងចំណាយតាមការកំណត់ និងវិធីកាត់កងតាមចំណាយជាក់ស្តែង។ 

១. វិធីកាត់កងចំណាយតាមការកំណត់ 

ក្នុងករណីម្ចាស់ទ្រព្យមិនរក្សាទុកឯកសារចំណាយពាក់ព័ន្ធនឹងទ្រព្យ រដ្ឋាភិបាលអនុញ្ញាតឲ្យកាត់កងចំណាយតាមការកំណត់ ៨០% នៃប្រាក់ចំណូលពីការលក់ ឬផ្ទេរទ្រព្យ។

ចំណាយតាមកាលកំណត់ = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ x ៨០%

ចំណេញមូលធន = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ - ​ចំណាយតាមកាលកំណត់

២. វិធីកាត់កងតាមចំណាយជាក់ស្តែង 

ចំណាយជាក់ស្តែង ជាការបូកសរុបនូវថ្លៃជួសជុល ឬកែលម្អទ្រព្យ ដែលបានកត់ត្រាទុកក្នុងឯកសារពាក់ពន្ធនឹងទ្រព្យ។

ចំណេញមូលធន = ចំណូលពីការលក់ ឬផ្ទេរទ្រព្យ - ​ ចំណាយជាក់ស្តែង

ក្នុងនោះក៏មានមូលធនមួយចំនួនត្រូវបានលើកលែងពន្ធផងដែរ ដូចជា៖

  •       ទ្រព្យដែលជាកម្មសិទ្ធិរបស់ស្ថាប័នរដ្ឋ បេសកកម្មទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ។
  •       ទីលំនៅដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិចប្រាំឆ្នាំ មុនពេលលក់ ឬផ្ទេរ។ ក្នុងករណីអ្នកជាប់ពន្ធមានលំនៅដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធ និងដៃគូមានលំនៅដ្ឋានផ្សេងពីគ្នា លំនៅដ្ឋានតែមួយប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតជាលំនៅដ្ឋានជាគោលដើម។
  •       អចនលទ្រព្យក្នុងរង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលទ្រព្យក្នុងចង្កោមគ្រួសារ។
  •       ទ្រព្យដែលត្រូវបានលក់ ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។

ចំណែកឯ មូលធនដទៃទៀត រដ្ឋាភិបាលអនុញ្ញាតឲ្យកាត់កងចំណាយ តាមតែវិធីកាត់កងតាមចំណាយជាក់ស្តែងប៉ុណ្ណោះ៕

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
១ week

តួនាទីសំខាន់ៗទាំង ៣​ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund មានអ្វីខ្លះ?

ហិរញ្ញវត្ថុ
១ week

គោលការណ៍ជោគជ័យទាំង ១០ ពីម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) លោក Elon Musk

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៣ សប្តាហ៍មុន

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

ពន្ធនិងច្បាប់ សន្សំ
២ ខែមុន

ប្រាក់សោធននិវត្តន៍ ឬ ប្រាក់រឺត្រែត ធ្វើម៉េចអាចទទួលបានវា?

អត្ថបទបន្ទាប់
អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

អ្នកដឹកនាំធនាគារជាតិជំនាន់ថ្មីជាស្ត្រីដំបូងគេបង្អស់

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist