Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

យល់​ពីការ​​​រំលស់សង​ក​ម្ចី​​យានយន្ត​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
108
ទស្សនា
FacebookTwitterLinkedinTelegramQR Code
យល់​ពីការ​​​រំលស់សង​ក​ម្ចី​​យានយន្ត​ ​
FacebookTwitterLinkedinTelegramQR Code

​គ្រប់​រាល់​ឥណទាន​តែង​មានការ​ព្រមព្រៀង​ទៅលើ​លក្ខខណ្ឌ​នៃ​ក​ម្ចី ​រួម​មាន​ថិរវេលា​កំណត់​សង​ ​ការប្រាក់​និង​អត្រា​ការប្រាក់​ ​ចំនួន​និង​របៀប​នៃ​ការ​ទូទាត់​សង​ទៅលើ​ឥណទាន​មួយ​នោះ​។​

​ដោយឡែក​ ​របៀប​ទូទាត់​សង​ឥណទាន​មាន​ច្រើន​ទម្រង់​។​ ​ក​ម្ចី​ខ្លះ​តម្រូវ​ឱ្យ​បង់​សង​តែ​ការប្រាក់​ក្នុង​កំឡុង​អាយុកាល​ទូទាត់​ ​តែ​ត្រូវ​បង់​ផ្ដាច់​ប្រាក់ដើម​ទាំងមូល​នៅ​ចុង​បញ្ចប់​នៃ​ថិរវេលា​កំណត់​សង​។​ ​ឯក​ម្ចី​ខ្លះទៀត​តម្រូវ​ឱ្យ​បង់​សង​បណ្ដាក់​ ​លក្ខណៈ​បង់​រំលស់​ជា​ដំណាក់កាល​ ​ក្នុង​ចំនួន​ថេរ​ជាប្រចាំ​ ​ហើយ​ច្រើនតែ​ជា​ក​ម្ចី​ដែល​អត្រា​ការប្រាក់​គ្មាន​ការ​ប្រែប្រួល​។​

​ក្នុង​អត្ថបទ​នេះ​ ​យើង​នឹង​មក​ស្វែងយល់​ពី​ការ​ទូទាត់​សង​ក​ម្ចី​មួយ​ប្រភេទ​បែប​រំលស់​ថេរ​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ “​Loan​ ​Amortization​”​។​ ​ការ​សង​ក​ម្ចី​បែប​រំលស់​ថេរ​នេះ​ត្រូវ​បាន​គេ​អង្កេត​ឃើញ​មាន​អនុវត្ត​លើ​ឥណទាន​មួយ​ចំនួន​រួម​មាន​ឥណទាន​យានយន្ត​ ​ឥណទាន​គេហដ្ឋាន​ ​ក​ម្ចី​អចល​ន​ទ្រព្យ​ ​ក​ម្ចី​ផ្ទាល់ខ្លួន​ ​។​ល​។​

​ដើម្បី​ងាយ​យល់​ពី​ដំណើរការ​រំលស់​សង​ថេរ​នេះ​ ​គេ​ពិនិត្យមើល​តាម​តារាង​កាលវិភាគ​បង់​រំលស់​ (​ឬ​ ​loan​ ​amortization​ ​table​) ​ដូច​ក្នុង​រូប​។​ ​តារាង​នេះ​អាច​បង្កើត​ឡើង​បាន​តាម​កម្មវិធី​គណនា​ការ​រំលស់​ក​ម្ចី (​Loan​ ​Amortization​ ​Calculator​) ​ក្នុង​កុំព្យូទ័រ​ ​ទូរសព្ទ​ ​គេហទំព័រ​នានា​ ​ឬ​ ​spread​sheet​ ​ជាដើម​ ​ឬ​អាច​គណនា​ដោយខ្លួនឯង​ក៏បាន​ ​ដោយ​គ្រាន់តែ​ដឹង​នូវ​ចំនួន​ក​ម្ចី ថិ​រ​រ​វេលា​បង់​សង​ ​និង​អត្រា​ការប្រាក់​ប៉ុណ្ណោះ​។​
​តារាង​ក្នុង​រូប​ខាងក្រោម​គឺ​ជាឧទាហរណ៍​បង្ហាញ​ពី​ពង្រាង​កាលវិភាគ​សង​បែប​បង់​រំលស់​ថេរ​លើក​ម្ចី​យានយន្ត​មួយ​។​ ​យោង​តាម​ឧទាហរណ៍​ ​បើ​មួយ​ខែ​អ្នក​ត្រូវ​បង់​ $856 ​គឺ​ $856 ​រហូតដល់​ខែ​ចុងក្រោយ​។​ ​រីឯ​ប្រាក់​ដែល​ត្រូវ​បង់​រៀងរាល់​ខែ​នេះ​ ​ត្រូវ​បាន​បូក​បញ្ចូល​នូវ​ថ្លៃ​ការប្រាក់​មួយ​ចំណែក​ ​និង​ប្រាក់ដើម​មួយ​ចំណែក​។​

យល់​ពីការ​​​រំលស់សង​ក​ម្ចី​​យានយន្ត​ ​

​នៅ​ក្នុង​តារាង​ខាងក្រោម​ត្រូវ​បាន​បែងចែក​ជា​ ​៥​ ​ជួរ​ឈរ​។​

​»​ ​ជួរ​ឈរ​ទី​១​ ​គឺជា​ចំនួន​ដង​ដែល​ត្រូវ​ទូទាត់​សង​ជាប្រចាំ​ខែ​ (​ការ​ទូទាត់​សង​ក៏​អាច​ជាប្រចាំ​ត្រីមាស​ ​ឬ​ឆមាស​ -​ល​- ​អាស្រ័យ​តាម​លក្ខខណ្ឌ​ក​ម្ចី)
​»​ ​ជួរ​ឈរ​ទី​២​ ​គឺ​ចំនួន​ប្រាក់​ត្រូវ​បង់​ប្រចាំខែ​
​»​ ​ជួរ​ឈរ​ទី​៣​ ​គឺ​ចំណែក​ប្រាក់ដើម​នៃ​ការ​ទូទាត់​សង​ម្ដង​
​»​ ​ជួរ​ឈរ​ទី​៤​ ​គឺ​ចំណែក​ការប្រាក់​នៃ​ការ​ទូទាត់​សង​ម្ដង​
​»​ ​ជួរ​ឈរ​ទី​៥​ ​គឺ​សមតុល្យ​ប្រាក់ដើម​ដែល​នៅសល់​បន្ទាប់ពី​បង់​សង​រាល់​ខែ​ជាបន្តបន្ទាប់​។​

​ឧទាហរណ៍​ក​ម្ចី​យានយន្ត​ខាងក្រោម​មាន​លក្ខខណ្ឌ​ដូចតទៅ​៖​

• ​ទំហំ​ក​ម្ចី: $10,000
• ​ថិរវេលា​បង់​សង​: 1​ឆ្នាំ​ ​ឬ​ 12​ខែ​
• ​អត្រា​ការប្រាក់​ក្នុង​មួយ​ឆ្នាំ​: 5%

→ ​ដើម្បី​គណនា​ប្រាក់ទូទាត់​សង​ថេរ​ជាប្រចាំ​ ​គេ​ត្រូវ​ប្រើ​រូបមន្ត​គណនា​ (​សូម​​​មើល​នៅ​ក្នុង​ប្រអប់​ ​comment​ ​ខាងក្រោម​)
→ ​ដើម្បី​គណនា​ចំណែក​ការប្រាក់​ក្នុង​ការ​បង់​សង​នីមួយៗ​ ​គេ​យក​ទំហំ​ក​ម្ចី ​គុណ​អត្រា​ការប្រាក់​ប្រចាំ​ឆ្នាំ​ រួ​ចចែក​នឹង​ 12​ខែ​។​ ​បើ​តាម​ឧទាហរណ៍​គឺ​ $10,000 x 5% រួ​ចចែក​នឹង​12 ​ខែ​ ​ស្មើនឹង​ $41.66 ​ឬ​ $42 (​បង្គត់​ឡើង​) ​ដែល​ $42 ​នេះ​ ​ជា​ចំនួន​ការប្រាក់​ត្រូវ​បង់​ក្នុង​ប្រាក់​សង​ខែ​ដំបូង​។​ ​រីឯ​ចំណែក​ប្រាក់ដើម​ក្នុង​ការ​ទូទាត់​សង​នីមួយៗ​គ្រាន់តែ​ដក​ចំណែក​ការប្រាក់​ចេញពី​ប្រាក់ទូទាត់​ប្រចាំខែ​ជាការស្រេច​។​
​ដល់​ខែ​ទី​បន្តបន្ទាប់​ ​យើង​យក​ប្រាក់​ដែល​នៅសល់​ ​បន្ទាប់ពី​សង​ខែ​ទី​១​រួច​ ​មក​គុណ​នឹង​ 5% ​ហើយ​ចែក​នឹង​ 12 ​ដដែល​ ​ធ្វើ​ដូចនេះ​រហូតដល់​គ្រប់​ចំនួន​ខែ​ដែល​យើង​ត្រូវ​បង់​សង​ក​ម្ចី​នេះ​រួចរាល់​។​


​ចំណុច​គួរ​កត់​សម្គាល់​នៃ​ក​ម្ចី​ទូទាត់​សង​តាម​ដំណាក់កាល​នេះ​គឺ​

• ​ប្រាក់​ត្រូវ​បង់​សង​ជាប្រចាំ​ជា​ចំនួន​ថេរ​ ​ងាយ​ចំណាំ​ ​មិន​ស្មុគ​ស្មាញ​
• ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ​ចំណែក​នៃ​ការប្រាក់​ដែល​អ្នក​ត្រូវ​បង់​នឹង​ថយ​ចុះ​ជាលំដាប់​រហូតដល់​ខែ​ចុងក្រោយ​
• ​កូនបំណុល​ងាយស្រួល​តាមដាន​ចំណែក​ប្រាក់ដើម​ ​និង​ការប្រាក់​សរុប​ ​ដែល​ខ្លួន​បាន​សង​ទៅ​ឱ្យ​ម្ចាស់បំណុល​
​ជាមួយ​តារាង​សង​រំលស់​ក​ម្ចី​បែប​នេះ​ ​អ្នក​ដែល​ចង់​ខ្ចី​ឥណទាន​ងាយ​នឹង​ថ្លឹងថ្លែង​បាន​មុន​សម្រេច​ចិត្ត​ថា​ ​គួរ​ជ្រើសរើស​ក​ម្ចី​រំលស់​មួយ​ណា​ ​ជាមួយ​លក្ខខណ្ឌ​ដូចម្ដេច​ ​ទើប​សមស្រប​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​
​យ៉ាងណាមិញ​ ​មុខនឹង​សម្រេច​ចិត្ត​ជ្រើសរើស​ក​ម្ចី​ប្រភេទ​ណាមួយ​ ​អ្នក​គួរ​សាកសួរ​និង​ពិភាក្សា​ឲ្យបាន​ច្បាស់លាស់​ជាមួយ​ម្ចាស់​ក​ម្ចី​អំពី​រយៈពេល​បង់​សង​ ​រូបមន្ត​ចង​ការប្រាក់​ ​របៀប​បង់​រំលស់​នានា​ ​ពិសេស​ពិនិត្យ​ទៅលើ​តារាង​សង​រំលស់​ ​ដើម្បី​វិភាគ​មើល​និង​អាច​សម្រេច​ចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​ឆ្លាត​វ័យ​។​

អេ​ដ​មីន​សង្ឃឹម​ថា​អត្ថបទ​មួយ​នេះ​ ​និង​តារាង​ឧទាហរណ៍​ខាងក្រោម​នឹង​អាច​ជួយ​ណែនាំ​អ្នក​ទាំងអស់គ្នា​ដែល​នឹង​ត្រូវ​សម្រេច​ចិត្ត​ស្នើ​ក​ម្ចី​ណាមួយ​នា​ថ្ងៃ​អនាគត​។​


​ឯកសារ​ស្រាវ​ជ្រោ​វ​ ​និង​ដកស្រង់​ចេញពី​៖​

១​. ​គណនា​ប្រាក់​ត្រូវ​បង់​ប្រចាំខែ​នៃ​ក​ម្ចី​បង់​រំលស់​ ​និង​បង្កើត​តារាង​បង់​រំលស់​ | (ku​m​n​it​.​co​m​)
​២​. ​How​ ​I​s ​a​ ​Loan​ ​Amortization​ ​Schedule​ ​Calculate​d​? | (​fool​.​co​m​/​t​h​e​-​ascent​/​personal​-​finance​/)
​៣​. ​What​ ​I​s ​Loan​ ​Amortization​? | (​for​be​s.​co​m​)
​៤​. ​How​ ​Loan​ ​Amortization​ ​Works​ | (​advice​.​me​t​rocu.or​g​/)
​៥​. ​What​ ​I​s ​Amortization​? | (​t​h​e​balance​.​co​m​)
​៦​. ​Amortization​ ​Schedule​ ​Calculator​ | ​Bank​rate​ (​h​t​t​p​s://​w​w​w​.​bank​rate​.​co​m​/…/​amortization​-​calculator​.​asp​x)​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
វិធីជួយ​ង្កើ​ន​ឱកាស​រក​ការងារ​បាន​កាន់តែ​ច្រើន

វិធីជួយ​ង្កើ​ន​ឱកាស​រក​ការងារ​បាន​កាន់តែ​ច្រើន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist