Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, សន្សំ, ហិរញ្ញវត្ថុ

​លុយ​ដែល​សល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​“​Discretionary​ ​Income​”​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
428
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​លុយ​ដែល​សល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​“​Discretionary​ ​Income​”​
FacebookTwitterLinkedinTelegramQR Code

​សុំ​សួរ​មួយ​! ​អ្នក​ទាំងអស់គ្នា​ពេល​បើកប្រាក់ខែ​មក​ ​ធ្លាប់​បូក​ដក​គុណ​ចែក​ពី​ចំណាយ​ប្រចាំខែ​ឬ​អត់​?
​នៅ​ពេល​យើង​បូក​ដក​ចុះឡើង​ ​កាត់ក​ង​ថ្លៃ​ទឹក​ ​ភ្លើង​ ​ថ្លៃផ្ទះ​ ​បង់​រំលស់​អីវ៉ាន់​នេះ​ ​សងបំណុល​នោះ​អស់​ទៅ​ ​ហើយ​អាច​នៅសល់​លុយកាក់​ខ្លះ​។​ ​តែ​ធ្លាប់​ឆ្ងល់​ដូច​អេ​ដ​មីន​អត់​ថា​ ​ហេតុ​អី​ចាំបាច់​ត្រូវ​មក​ចំណាយ​ពេល​គិតគូរ​ ​មួយ​ខែ​ៗ​នៅសល់​លុយ​ប៉ុន្មាន​ ​បន្ទាប់ពី​ចំណាយ​ចាំបាច់​ធ្វើ​អី​? ​ចុះ​លុយកាក់​នៅសល់​ទាំងនេះ​ ​អ្នក​ទាំងអស់គ្នា​នឹង​យកទៅ​ធ្វើ​អី​បន្ត​?

​លុយ​ដែល​សល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​នេះ​ ​គេ​ហៅ​វា​ថា​ “​Discretionary​ ​Income​”​។​ ​

ការ​ដឹង​ពី​ ​discretionary​ ​income​ ​អនុញ្ញាត​ឱ្យ​យើង​៖​

1. ​ស្វែងយល់​ពី​ស្ថានភាព​ផ្ទាល់ខ្លួន​

​ស្វែងយល់​ពី​ស្ថានភាព​ផ្ទាល់ខ្លួន

យើង​នឹង​ដឹង​ថា​ ​ក្នុង​មួយ​ខែ​ ​យើង​បាន​ចាយ​លើ​ចំណាយ​ចំ​បាច់​ប៉ុន្មាន​ភាគរយ​នៃ​ប្រាក់ចំណូល​សរុប​ ​ហើយ​យើង​នឹង​អាច​ផ្ទៀងផ្ទាត់​មើល​ថា​ចំណាយ​ចាំបាច់​របស់យើង​សមាមាត្រ​ទៅ​នឹង​ចំណូល​របស់យើង​ឬទេ​។​ ​បើ​ពុំ​ដូច្នោះ​ទេ​ ​យើង​ចាំបាច់​ត្រូវ​គិតគូរ​ថ្លឹងថ្លែង​ចំណូល​ចំណាយ​របស់យើង​សារ​ឡើងវិញ​។​ ​រីឯ​លុយ​សល់​បន្ទាប់ពី​ចាយ​លើ​ចំណាយ​ចាំបាច់​ ​យើង​នឹង​អាច​ត្រៀម​គម្រោង​ប្រើប្រាស់​វា​ឱ្យ​បាន​ប្រសើរ​ជាបន្តបន្ទាប់​ទៀត​។​


2. ​ជ្រើសរើស​វិធី​គ្រប់គ្រង​ចំណូល​ចំណាយ​ឱ្យ​ស័ក្តិសម​ទៅ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

ជ្រើសរើស​វិធី​គ្រប់គ្រង​ចំណូល​ចំណាយ​ឱ្យ​ស័ក្តិសម​ទៅ​ស្ថានភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

ឧទាហរណ៍​ថា​ ​ចំណាយ​ចាំបាច់​របស់​អ្នកមាន​ 60% ​ជាមធ្យម​នៃ​ចំណូល​សរុប​។​ ​អញ្ចឹង​ 40%​ដែល​នៅសល់​ ​អ្នក​អាច​ចាត់ចែង​ប៉ុន្មាន​ភាគរយ​ទៀត​ទុក​សន្សំ​ ​យកទៅ​វិនិយោគ​បង្កើត​ចំណូល​បន្ថែម​ ​ឬ​ទុក​ចាយ​លើ​ការ​ក​ម្សាន្ត​ជាដើម​។​ ​ពោល​ ​គឺ​យើង​អាច​ស្វែងរក​ដំណោះស្រាយ​ឱ្យ​សមស្រប​ទៅតាម​តម្រូវ​ការ​បុគ្គល​។​


3. ​ងាយស្រួល​តាមដាន​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង

ងាយស្រួល​តាមដាន​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង​

​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ​ចំណូល​ចំណាយ​អាច​កើន​ឡើង​ ​ឬ​ថយ​ចុះ​ ​ក៏​អាស្រ័យ​លើ​ ​discretionary​ ​income​ ​នេះ​ដែរ​។​ ​ដូច​បាន​លើកឡើង​មុននេះ​ ​យើង​អាច​រៀបចំផែនការ​ចាយវាយ​ ​បង្កើន​ចំណូល​ ​ឬ​បន្ថយ​ចំណាយ​បាន​ ​លុះត្រាតែ​យើង​ដឹង​ពី​សុខភាព​ហិរញ្ញវត្ថុ​របស់យើង​ដូចគ្នា​។​ ​តួយ៉ាងដូចជា​ “​តើ​មាន​ផ្នែក​ណា​នៃ​ចំណាយ​ចាំបាច់​បាន​ជះ​ឥទ្ធិពល​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​ខ្ញុំ​ដែរ​ឬទេ​?”
“​បំណុល​ទាំងអស់​នេះ​ប៉ះពាល់​ខ្លាំង​ដល់​ ​discretionary​ ​income​ ​របស់​ខ្ញុំ​ពេក​ទេ​ដឹង​?” ​កុំ​ឱ្យ​ដើមខែ​សប្បាយ​ចាយ​ ​តែ​ពាក់កណ្ដាល​ខែ​មិនទាន់​ ​សួររក​ ​«​លុយ​ខ្ញុំ​បាត់​ទៅណា​អស់រលីង​?​»​

​ដើម្បី​អាច​គណនា​ ​លុយ​នៅសល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​ ​ឬ​ ​discretionary​ ​income​ ​អ្នក​ត្រូវ​បូក​ប្រាក់ចំណូល​សរុប​ទាំងអស់​ដែល​អ្នកមាន​ ​ហើយ​ដក​នឹង​ថ្លៃ​ចំណាយ​ចាំបាច់​សរុប​ទាំងអស់​ដែរ​

​ឬ​ ​Discretionary​ ​income​:
​«​លុយ​នៅសល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​ = ​ប្រាក់ចំណូល​សរុប​ – ​ចំណាយ​ចាំបាច់​សរុប​»​
​ដែល​ចំណាយ​ចាំបាច់​សរុប​រួម​មាន​ ​ដូចជា​ ​ថ្លៃ​ទឹក​ភ្លើង​ ​ថ្លៃ​ស្នាក់​នៅ​ ​ថ្លៃ​ហូបចុក​ ​ថ្លៃ​ពន្ធ​ដែល​ត្រូវ​បង់​ប្រចាំខែ​ ​លុយ​ដែល​ត្រូវ​សងបំណុល​ ​លុយ​ដែល​ត្រូវ​បង់​រំលស់​ ​ជាដើម​។​

(*​ចំណាំ​៖​ ​ចំណាយ​ចាំបាច់​គឺ​មាន​ខុសៗគ្នា​ទៅតាម​ភាព​ចាំបាច់​នៃ​បុគ្គល​រៀងៗខ្លួន​។​ ​អ្នក​អាច​ចាត់​វា​ជា​ចំណាយ​ចាំបាច់​បាន​ ឱ្យ​តែ​អ្នក​ដាច់ខាត​នឹង​ត្រូវតែ​ចេញលុយ​ពី​ហោប៉ៅ​របស់​អ្នក​ទៅលើ​វា​។​)

– ​ចុះ​លុយ​ដែល​នៅសល់​បន្ទាប់ពី​ចំណាយ​ចាំបាច់​ទាំងនេះ​ ​គួរ​យកទៅ​ធ្វើអ្វី​ល្អ​??
​ច្បាស់​ណាស់​ ​វា​អាស្រ័យ​ទៅលើ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ផ្ទាល់​។​

​តែ​អេ​ដ​មីន​មានយោបល់​ណែនាំ​ ​និង​ក្រើន​រំលឹក​មួយ​ចំនួន​ ​ដើម្បី​ប្រើ​វា​ឱ្យ​ឆ្លាតវៃ​នោះ​គឺ​ ​អ្នក​គួរ​គិតគូរ​បែងចែក​ប្រើប្រាស់​លុយ​នៅសល់​នេះ​ជា​ផ្នែក​តូច​ៗ​បន្ត​ដោយមាន​គោលដៅ​របស់​វា​រៀងៗខ្លួន​។​ ​ជម្រើស​មួយ​ចំនួន​ដែល​អាច​ជួយ​ជា​ប្រយោជន៍​ដល់​សុខភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់​អ្នកនោះ​គឺ​៖​

  • កសាង​ *​emergency fund​*
  • សន្សំទុក​សម្រាប់​គោលដៅ​ជាក់លាក់​ណាមួយ​ (​sinking fund​)
  • ​យកទៅ​វិនិយោគ​បន្ត​ដើម្បី​បង្កើត​លុយ​បន្ថែម​
  • ​គិតគូរ​ទិញ​សេវា​ធានា​រ៉ាប់រង​ដើម្បី​ការពារ​ខ្លួន​ពី​ហា​និ​ភ័យ​ហិរញ្ញវត្ថុ​
  • ​ត្រៀម​ទុក​សម្រាប់​គម្រោង​កញ្ចប់​ប្រាក់​ចូលនិវត្តន៍​

​អ្នក​ទាំងអស់គ្នា​អាច​ស្វែងយល់​លម្អិត​បន្ថែម​តាមរយៈ​អត្ថបទ​ ​«​លុយ​ដែល​ចាយ​នៅសល់​គួរ​យកទៅ​ធ្វើ​អី​ទើប​ចំណេញ​» បន្ថែមបាន។ បន្ទាប់ពីអានរួច កុំភ្លេចរៀបចំតារាងបូកដករក discretionary income របស់ខ្លួនផងណា៎! ទាន់នៅដើមខែដែរ ក្រែងត្រូវគិតគូរមើលថែកុងធនាគារ 😁

ពាក្យទាក់ទង: ​Discretionary​ ​Income​លុយ​ដែល​សល់​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?
សន្សំ
៦ ខែមុន

មនុស្សឆ្លាតវៃគេសន្សំលុយ​ បែបនេះខ្លះ?

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

អត្ថបទបន្ទាប់
គួរទិញ​ ​franchise​​ ពីគេ ​ឬ​​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង

គួរទិញ​ ​franchise​ ​ឬ​​បង្កើត​ម៉ាក​យីហោ​ខ្លួនឯង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist