Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​បរិបទជំងឺ​កូ​វី​ដ​ ​១​៩​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
248
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​បរិបទជំងឺ​កូ​វី​ដ​ ​១​៩​
FacebookTwitterLinkedinTelegramQR Code

​អ្វី​ទៅជា​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ ​ឬ​ ​«​Financial​ ​Liter​a​c​y​»​? ​មុន​កូ​វី​ដ​ ​វា​សំខាន់​រួច​ទៅ​ហើយ​! ​ចុះ​ទម្រាំ​អំឡុង​ពេល​មាន​កូ​វី​ដ​នេះ​ ​វា​មាន​សារៈសំខាន់​ដល់ក​ម្រិ​ត​ណា​ទៅ​?

​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​គឺជា​ចំណេះ​ដឹង​ ​ជំនាញ​ ​សមត្ថភាព​គ្រប់គ្រង​លុយកាក់​ ​និង​ការ​សម្រេច​ចិត្ត​ថា​ត្រូវធ្វើ​ដូចម្ដេច​ជាមួយ​លុយកាក់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​។​ ​អ្នក​ដែល​មានចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ស៊ី​ជម្រៅ​ ​គឺ​ពួកគាត់​អាច​ចេះ​ចាត់ចែង​លុយកាក់​ទាំង​អម្បាលម៉ាន​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​បានន័យ​ថា​ ​បើ​ទោះបី​មានរឿង​អ្វី​ក៏ដោយ​ ​ក៏​បញ្ហា​ទាំងនោះ​មិន​ប៉ះពាល់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​គាត់​ដែរ​។​

​ខាងក្រោម​នេះ​ ​ជា​បទពិសោធន៍​ ​និង​មេរៀន​ដ៏​សំខាន់​ធ្វើ​ឱ្យ​យើង​ដឹង​ថា​ ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​មាន​សារៈសំខាន់​ប៉ុនណា​ ​ជាពិសេស​ក្នុង​អំឡុង​ពេល​រីក​រាល​ត្បា​ត​នៃ​ជំងឺ​កូ​វី​ដ​ ​១​៩​។​

ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក្នុង​បរិបទជំងឺ​កូ​វី​ដ​ ​១​៩​

➊.​ចៀស​ផុត​ពី​ការ​ធ្លាក់ខ្លួន​ទៅ​ក្នុង​បំណុល​

​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញវត្ថុ​បាន​បំភ្លឺ​ឲ្យ​យើង​ឃើញ​ថា​ ​យើង​មិន​អា​ចចាយ​លើស​ពី​អ្វី​ដែល​រក​បានទេ​ ​ហើយ​យើង​ក៏​មិនគួរ​រ​បង្កើត​បំណុល​អាក្រក់​ (​ខ្ចី​លុយ​ទៅ​ទិញ​សម្ភារ​ដែល​មិន​ផ្ដល់​ផល​ចំណេញ​) ​និង​មិន​ត្រូវ​ផ្ដល់​អាទិភាព​លើ​ចំណង់​ ​ធំ​ជាង​តម្រូវ​ការ​ដែរ​ ​ព្រោះ​ទាំងអស់​នេះ​ជា​មាគ៌ា​នាំទៅ​រក​បំណុល​។​

​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​បាន​បង្រៀន​ឱ្យ​យើង​ម្នាក់ៗ​ស្គាល់​ពី​ ​emergency fund​ ​និង​ ​sinking fund​ ​ជាដើម​។​ ​ជាក់ស្ដែង​ ​កាលពី​រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បិទ​ខ្ទប់​ ​យើង​មិនបាន​ដឹង​ទុកមុន​ថា​មាន​ ​lock​down​ ​ឬ​ការ​បិទ​ខ្ទប់​មាន​រយៈពេល​យូរ​ប៉ុនណា​នោះ​ទេ​។​ ​ដូចនេះ​ ​បើ​សិន​យើង​បាន​ត្រៀម​ទុក​ ​emergency fund​ ​យើង​អាច​​​យក​វា​មក​ទ្រទ្រង់​ចំណាយ​ចាំបាច់​ផ្សេងៗ​ដូចជា​ចំណាយ​ទៅលើ​ម្ហូបអាហារ​ ​ទឹក​ភ្លើង​ ​ថ្លៃ​បន្ទប់​ជួល​ ​ថ្នាំសង្កូវ​ ​ជាដើម​។​


➋. ​បង្កើន​ការប្រុងប្រយ័ត្ន​ជាមួយ​ការចាយវាយ​

​ក្នុង​អំឡុង​ពេល​ការ​រីក​រាតត្បាត​ជំងឺ​កូ​វី​ដ​ ​ចំណូល​របស់​បុគ្គល​ចំនួន​អាច​នឹង​ត្រូវ​បាន​កាត់បន្ថយ​ ​ឬ​បាត់បង់​ចំណូល​ទាំងស្រុង​។​ ​នេះ​ហើយ​ជា​ចំណុច​ផ្ដើម​នៃ​អស្ថិរភាព​នៃ​ចរន្ត​ចំណូល​។​ ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ពាក់ព័ន្ធ​នឹង​ចំណាយ​សំខាន់​ណាស់​ ​ព្រោះ​វា​ត្រួសត្រាយ​ពី​វិធីសាស្ត្រ​ ​គន្លឹះ​កាត់បន្ថយចំណាយ​ ​ចំណាយ​ដោយមាន​ផែនការ​ច្បាស់លាស់​ (​budget​in​g​) ​ការចាយវាយ​ឲ្យ​មាន​ខ្ទង់​ ​ឬ​ចាយ​តែ​ទៅលើ​អ្វី​ដែល​ចាំបាច់​ជាដើម​។​

​គ្រប់​សម័យកាល​ទាំងអស់​ ​មិនថា​មុន​កូ​វី​ដ​ក្ដី​ ​អំឡុង​ពេល​កូ​វី​ដ​ក្ដី​ ​ឬ​ក្រោយពេល​កូ​វី​ដ​ចប់​ទៅ​ក្ដី​ ​ចំណេះ​ដឹង​ទាក់ទង​ការចាយវាយ​ពិតជា​សំខាន់​ ​ជាពិសេស​រដូវ​កាល​កូ​វី​ដ​នេះ​តែម្ដង​។​ ​យើង​ម្នាក់ៗ​ត្រូវ​តឹងរឹង​ជាមួយ​វិ​ន័យ​ចាយ​លុយ​ ​តែ​ហ៊ាន​ចាយ​ខុស​បន្តិច​ ​នឹង​កើតមាន​ភាព​ស្ដាយក្រោយ​ជាមិនខាន​។​ ​អ្នក​កុំ​មើលស្រាល​ចំណាយ​តូច​ៗ​ ​ដែល​អ្នក​គិតថា​កំប៉ិកកំប៉ុក​ (​ប្រហោង​ធ្លាយ​តូច​មួយ​អាច​ធ្វើឲ្យ​សំពៅ​ទាំងមូល​លិច​បាន​)​។​


➌. ​ផ្លាស់ប្ដូរ​ទម្លាប់​ចាយវាយ​តាម​ស្ថានការណ៍​

​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​នឹង​ផ្ដល់​ភាព​បត់បែន​ដល់​បុគ្គល​ម្នាក់ៗ​ក្នុង​ការ​គ្រប់គ្រង​លុយកាក់​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ស្របតាម​កាលៈទេសៈ​។​ ​ឧទាហរណ៍​ថា​ ​យើង​ធ្លាប់តែ​មាន​ទម្លាប់​ចាយវាយ​លុយកាក់​តាម​រូបមន្ត​ 50/30/20​។​ ​ប៉ុន្តែ​ក្នុង​ស្ថានភាព​បិទ​ខ្ទប់​ ​ទម្លាប់​ដែល​ថ្លា​ប់​តែ​ចាយ​ 30% ​លើ​ការ​ក​ម្សាន្ត ​និង​ 20% ​សន្សំ​ ​អាច​នឹង​ត្រូវ​ប្ដូរ​មក​ជា​ការចាយវាយ​ 50/50 ​គឺ​សម្រាប់​ចំណាយ​ចាំបាច់​ 50% ​និង​ 50%​ទៀត​ទុក​សន្សំ​ ​ឬ​បន្ថែម​ទៅ​ក្នុង​កញ្ចប់​ប្រាក់​ ​emergency fund​ ​របស់យើង​។​

​ដោយឡែក​ ​ក្រៅពី​ចេះ​ចាយវាយ​ ​និង​សន្សំ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ក៏បាន​បង្រៀន​យើង​ឱ្យ​ចេះ​បែងចែក​លុយកាក់​ ​ចេះ​វិនិយោគ​ ​និង​ព្យាយាម​បង្កើន​ចំណូល​បន្ថែម​តាមមធ្យោបាយ​ផ្សេងៗ​ទៀត​។​


ចំណេះ​ដឹង​ហិរញ្ញវត្ថុ​មានន័យ​ទូលំទូលាយ​ណាស់​ ​តែ​អេ​ដ​មីន​គ្រាន់​សុំ​រៀបរាប់​ត្រួសៗ​ពី​សារៈសំខាន់​ក្នុង​អំឡុង​ពេល​កូ​វី​ដ​សិន​។​ ​យើង​នឹង​លើកឡើង​បន្ថែម​បន្តបន្ទាប់​ទៀត​ ​នៅ​អត្ថបទ​ក្រោយៗ​ណា៎​!!!! ​កុំ​ភ្លេច​រង់ចាំ​តាមដាន​ត​ទៀត​ 😊

ពាក្យទាក់ទង: ចំណេះ​ដឹង​ហិរញ្ញវត្ថុ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
ចំណុច​គួរ​ពិចារណាមុន​សម្រេច​ចិត្ត​ខ្ចីប្រាក់​ពី​ធនាគារ

ចំណុច​គួរ​ពិចារណាមុន​សម្រេច​ចិត្ត​ខ្ចីប្រាក់​ពី​ធនាគារ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist