Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ

១០ ខែមុន
1 នាទីក្នុងការអាន
51
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​កំហុស​ហិរញ្ញវត្ថុ​ទៅតាមវ័យ
FacebookTwitterLinkedinTelegramQR Code

​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ​!
​កំហុស​ហិរញ្ញវត្ថុ​អាច​កើតឡើង​លើ​មនុស្ស​គ្រប់គ្នា​ ​ពេលខ្លះ​ទាំង​មិនដឹងខ្លួន​ទៀត​ផង​ ​ហើយ​មិនកំណត់​ថា​នៅ​អាយុ​ប៉ុន្មាន​នោះ​ទេ​ ​កំហុស​ទាំងនេះ​នៅតែ​អាច​មាន​គ្រាន់តែ​ក្នុង​ទ្រង់ទ្រាយ​ផ្សេងៗ​គ្នា​។​
​បើសិនជា​អ្នក​មិន​ចាប់ផ្តើម​រៀន​ពី​កំហុស​ទាំងនេះ​ទេ​ ​អ្នក​អាច​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ ​ជំពាក់​បំណុល​ ​ឬ​ក្ស័យធន​និង​ពិបាក​រឿង​លុយ​ជារឿយៗ​មិនខាន​។​

​វ័យ​ ​២​០​ឆ្នាំ

​វ័យ​ ​២​០​ឆ្នាំ

​ក្នុង​អាយុ​ ​២​០​ឆ្នាំ​ជាង​ ​បុគ្គល​ភាគច្រើន​នៅ​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ក្នុង​ការ​ផ្គត់ផ្គង់​ជីវភាពរស់នៅ​ ​ការសិក្សា​ ​និង​ការ​ចំណាយ​ដទៃទៀត​។​ ​ក្នុង​វ័យ​នេះ​ដែរ​ ​បុគ្គល​ភាគច្រើន​អាច​នឹង​ចាប់ផ្តើម​រក​សុី ​ឬ​ធ្វើការ​កំឡុង​ពេលរៀន​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ ​និង​ទទួល​បាន​បទពិសោធន៍​ការងារ​។​

​កំហុស​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​តែងតែ​កើតមាន​ក្នុង​វ័យ​ ​២​០​ឆ្នាំ​ ​រួម​មាន​៖​

  • ​ចាយវាយ​តាមទំនើងចិត្ត​ ​ឬ​ហួស​សមត្ថភាព​ដោយចង់​សប្បាយ​មួយ​ពេល​, ​តាម​ការ​ញុះញង់​របស់​មិត្តភក្តិ​ជាដើម​
  • ចាយវាយ​តាម​បែប​សម្ភារៈនិយម​ ​និង​មិនបាន​គិតគូរ​ឲ្យបាន​វែងឆ្ងាយ​មុ​នឹង​ទិញ​ស​ម្ភារៈ​ទំនើប​ៗ​ទាន់សម័យ​
  • ​មិន​តាមដាន​ចំណូល​ចំណាយ​ប​ស់​ខ្លួន​ពី​មួយ​ខែ​ទៅ​មួយ​ខែ​ ​និង​មិន​យល់​ដឹង​អំពី​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​សមស្រប​នឹង​ខ្លួន​
  • ​មិន​គិត​រៀបចំផែនការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​វែងឆ្ងាយ​ ​ដោយ​គិតថា​ខ្លួន​នៅក្មេង​ ​នៅ​មាន​ពេលវេលា​ ​និង​ ​ឱកាស​ច្រើន​នៅ​ថ្ងៃ​អនាគត​

វ័យ ៣០ឆ្នាំ

វ័យ ៣០ឆ្នាំ

​ចាប់ពី​វ័យ​៣​០​ឆ្នាំ​ឡើង​ទៅ​ ​ជាវ័​យ​ដែល​បុគ្គល​ភាគច្រើន​បាន​ទទួល​បទពិសោធន៍​ការងារ​ ​និង​ជីវិត​បាន​ច្រើន​គ្រប់គ្រាន់​ ​រួម​ទាំង​មាន​លំ​ហូរ​ហិរញ្ញវត្ថុ​ឋិតថេរ​ជាង​ក្នុង​វ័យ​២​០​ឆ្នាំ​។​ ​នេះ​ជាវ​័​យ​ដែល​អាច​ចាត់ទុកថា​ជា​មនុស្សចាស់​ទុំ​ហើយ​អាច​ចាប់ផ្តើម​ ​និង​ទទួលបន្ទុក​គ្រួសារ​ខ្លួនឯង​បាន​។​

​មិនថា​បុគ្គល​នោះ​មានគ្រួសារ​ ​ឬនៅ​លីវ​នៅឡើយ​ទេ​ ​កំហុស​ហិរញ្ញវត្ថុ​ដែល​តែង​កើតមានឡើង​ក្នុង​វ័យ​នេះ​មាន​ដូចជា​៖​

  •  ​មិនបាន​វិនិយោគ​ ​ឬ​មាន​ផែនការ​វិ​ន​យោគ​រយៈពេល​វែង​
  • មិនបាន​គិតគូរ​ពី​សារៈសំខាន់​របស់​ធានា​រ៉ាប់រង​, ​និង​មិន​មាន​ផែនការ​សន្សំ​សម្រាប់​គ្រា​មានអាសន្ន​
  • មិនបាន​រៀបចំផែនការ​សម្រាប់​ខ្លួនឯង​, ​គ្រួសារ​ ​និង​កូន​
  • មិនបាន​គិត​ដិតដល់​អំពី​ការ​ចំណាយ​ធំ​ៗ​ ​ដូចជា​ការ​ទិញ​ឡាន​ទំនើប​ ​មុន​ទិញ​ផ្ទះ​ ​ឬ​ទិញ​ដី​មិន​មាន​ប្លង់​រឹង​

វ័យ​ ​៤​០​ឆ្នាំ

វ័យ​ ​៤​០​ឆ្នាំ

​នៅ​ពេល​ឈាន​ដល់​វ័យ​ ​៤​០​ឆ្នាំ​ ​បុគ្គល​ភាគច្រើន​តែង​មាន​ឋានៈ​តួនាទី​ក្នុង​ជួរ​ការងារ​ខ្ពស់​។​ ​ប៉ុន្តែ​ក្នុង​វ័យ​នេះ​ដែរ​ ​ពួកគេ​អាច​នឹង​មាន​បំណុល​ជាប់​ខ្លួន​ ​ព្រោះ​ត្រូវការ​ថវិកា​ដើម្បី​វិនិយោគ​បន្ថែម​ ​ឬ​ដើម្បី​សម្រេច​គោលបំណង​ហិរញ្ញវត្ថុ​ដែល​បាន​ព្រៀ​ង​ទុក​។​

​យ៉ាងណាមិញ​ ​នៅ​ក្នុង​វ័យ​នេះ​ពួកគេ​អាច​ជួប​កំហុស​ហិរញ្ញវត្ថុ​ដូចជា​៖​

  • មិន​ហ៊ាន​ប្រថុយ​លើ​ការ​វិនិយោគ​ ​ហើយ​ខ្លះទៀត​ប្រថុយ​ដោយ​មិនបាន​ពិចារណា​លើ​ការ​វិនិយោគ​នោះ​ច្បាស់លាស់​
  • មិនបាន​ចាប់ផ្តើម​គិតគូរ​សងបំណុល​ដែល​មានស្រាប់​ ​ហើយ​បែរជា​បន្ថែម​បំណុល​ថ្មី​ពីលើ​ដោយ​មិនបាន​ពិចារណា​ឲ្យបាន​លម្អិត​
  • ​មិនបាន​បើក​គណនី​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍​ ​និង​រៀបចំ​ទ្រព្យ​ស​ម្បតិ្ត​ឲ្យបាន​រៀបរយ​តាមច្បាប់​
  • មិន​ស្វះស្វែង​រក​ប្រភព​ចំណូល​បន្ថែម​ ​តែ​បែរជា​ពឹងផ្អែក​លើ​ប្រភព​ចំណូល​តែមួយ

 

តើ​អ្នក​កំពុង​ស្ថិត​ក្នុង​វ័យ​ណា​ ​ហើយ​កំពុង​ធ្វើ​រឿង​ទាំងអស់​នេះ​ឬ​អត់​?
​សូម​កុំ​ភ្លេច​! ​ចូលរួម​ជាមួយ​ ​កាក់​សេន​-K​A​K​CENT​ ​នៅ​លើ​ ​Telegram​ ​ឥឡូវនេះ​!


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
ណាត់ជួបគ្នាអស់ត្រឹម ៧មុឺនរៀល​

Date​ម្ដង​អស់​ម្នាក់​ត្រឹម ៧មុឺនរៀល​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist