Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ការការពារហិរញ្ញវត្ថុ

៦ ខែមុន
1 នាទីក្នុងការអាន
73
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការការពារហិរញ្ញវត្ថុ
FacebookTwitterLinkedinTelegramQR Code

​ការពារ​ដាច់​លុយ​ចុងខែ​ធ្លាប់​ហើយ​ ​ការពារ​កុំ​ឱ្យ​ត្រូវមាត់​មេក៏​ធ្លាប់​ ​ចុះ​បានការ​ពារ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ឬនៅ​?
​ដើម្បី​កសាង​ស្ថិរភាព​ហិរញ្ញវត្ថុ​មួយ​ឱ្យ​រឹង​មាំ​ ​គេ​ត្រូវការ​កិច្ចការពារ​ហិរញ្ញវត្ថុ​នេះ​ហើយ​ ​ជា​រនាំង​ទប់ទល់​​​នឹង​ហា​និ​ភ័យ​នានា​។​ ​អ្នក​ដែល​មាន​ផែនការ​ហិរញ្ញវត្ថុ​ត្រឹមត្រូវ​ ​គឺ​ពួកគេ​បារម្ភ​ពី​អនាគត​ខ្លួនឯង​ ​និង​គ្រួសារ​ ​ហើយ​តែងតែ​ពិចារណា​លើ​ការ​ការពារ​ហិរញ្ញវត្ថុ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ ​រួម​មាន​ធានា​រ៉ាប់រង​ទៅតាម​តម្រូវ​ការ​ ​និង​លទ្ធភាព​របស់​ពួកគេ​ជាដើម​។​

​តើ​ការ​ការពារ​ហិរញ្ញវត្ថុ​ស្ដែង​តាម​រូបភាព​អ្វីខ្លះទៀត​? តោះ! ​មក​តាមដាន​បន្ត​។​

ការការពារហិរញ្ញវត្ថុ

ការពារពេលបាត់បង់ចំណូល

ការពារពេលបាត់បង់ចំណូល

​យើង​ខំប្រឹង​រាល់ថ្ងៃ​ក៏​ដោយសារ​ត្រូវការ​ចំណូល​ ​មក​ទប់ទល់​ចំណាយ​។​ ​ម្ល៉ោះ​ហើយ​ ​យើង​ត្រូវ​រិះរក​គន្លឹះ​នានា​ ​ដើម្បី​ធានា​ថា​ ​ទោះបី​ថ្ងៃមួយ​ស្រាប់តែ​ត្រូវ​បាត់បង់​ចំណូល​ ​ក៏​យើង​មិន​រង​ភាព​រង្គោះរង្គើ​ឬ​បញ្ហា​ចោទ​ដល់​ស្ថិរភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​នោះ​ទេ​។​

​អ្នក​គួរតែ​មាន​មធ្យោបាយ​ការពារ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ក្នុង​ករណី​ប្រសិនបើ​អ្នក​ត្រូវ​បាត់បង់​ចំណូល​ ​ដោយ​៖​

  • ​មាន​ប្រាក់​បម្រុង​សម្រាប់​គ្រាអាសន្ន​ (​emergency fund​) ​ដែល​គួរតែ​អាច​ទប់ទល់​ចំណាយ​ចាំបាច់​សម្រាប់​រយៈពេល​ពី​៣​ខែ​ទៅ​៦​ខែ​ ​ទម្រាំ​ដល់ពេល​ដែល​អ្នករក​ការងារ​ថ្មី​បាន​។​
  • ​បង្កើត​ប្រភព​ចំណូល​អកម្ម​ ​និង​សកម្ម​បន្ថែម​ ​ដូចជា​មានការងារ​ក្រៅ​ម៉ោង​ ​ចំណូល​ពី​កា​រជួល​អចល​ន​ទ្រព្យ​ ​ឬ​ចូលហ៊ុន​រកស៊ី​ជាដើម​។​ ​ដូច្នេះ​ ​ទោះបី​អ្នក​បាត់បង់​ប្រាក់ចំណូល​សកម្ម​រាល់ថ្ងៃ​ ​ឬ​ចំណូល​មួយ​ប្រភព​ ​ក៏​នៅសល់​ប្រភព​ចំណូល​ផ្សេងៗ​ទៀត​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​ដែរ​។​
  • ក្នុង​ករណី​អ្នក​ខកខាន​ការងារ​ ​ឬ​របររកស៊ី​ជា​បណ្ដោះអាសន្ន​ ​ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ​អ្នក​គប្បី​មាន​កញ្ចប់​ធានា​រ៉ាប់រង​ដែល​អាច​ផ្តល់​អត្ថប្រយោជន៍​ជា​កញ្ចប់​សាច់ប្រាក់​ ​ក្នុង​រូបភាព​ប៉ះប៉ូវ​ប្រាក់ចំណូល​ដើម​ជូន​អ្នក​វិញ​។​ ​ឧទាហរណ៍​ដូចជា​ ​មេ​នូ​ឡាយ​ហ្វ៍ ​មេ​ឌី​ខា​ស​ ​ដែល​មាន​អត្ថប្រយោជន៍​បន្ថែម​ជា​ជំនួយ​ទឹកប្រាក់​ពេល​លោក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ ​Medic​ash​ ​និង​ទទួលការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​៖​ ​h​t​t​p​s://​w​w​w​.​man​u​life​.​co​m​.k​h​/…/​man​u​life​-​medic​ash​.​h​t​m​l


ត្រៀមលុយទុកព្យាបាលជំងឺធ្ងន់ធ្ងរ

ត្រៀមលុយទុកព្យាបាលជំងឺធ្ងន់ធ្ងរ

​ពាក្យចាស់​លោក​ពោលថា​ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​”​។​ ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ទាមទារ​ការ​ចំណាយ​ច្រើន​ ​ប្រសិនបើ​មិនបាន​ត្រៀម​លុយ​ទុក​ ​ពេល​បន្ទុក​ចំណាយ​កាន់តែ​ធ្ងន់​ក​ ​អ្នក​អាច​នឹង​ជួប​ការលំបាក​ច្រើន​ ​។​

​ជា​ដំបូន្មាន​ ​អ្នក​គួរតែ​៖​

  • ​មាន​លុយ​បម្រុង​ ​ជា​ប្រាក់សន្សំ​ ​សម្រាប់​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​
  • ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ដែល​មាន​ផ្តល់​អត្ថប្រយោជន៍​រ៉ាប់រង​ការ​ចំណាយ​លើ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ច្រើន​ស្ថានភាព​ជំងឺ​ ​ឬ​ទៅតាម​គម្រោង​ដែល​មាន​ផ្ដល់​ជូន​។​

​ការ​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​មាន​សារ​:​សំខាន់​ត្រង់ថា​អាច​នឹង​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ព្យាបាល​ជំងឺ​ ​និង​ថ្លៃ​ចំណាយ​ផ្សេងៗ​ ​ព្រមទាំង​ដោះបន្ទុក​ហិរញ្ញវត្ថុ​មួយ​ចំណែក​ធំ​របស់​ក្រុម​គ្រួសារ​ទៀត​ផង​។​

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​ ​Man​u​life​ ​បរិបូរណ៍​ ​និង​ទទួលការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​៖​ ​h​t​t​p​s://​w​w​w​.​man​u​life​.​co​m​.k​h​/…/​life​/​man​u​life​-bo​rib​o.​h​t​m​l​


ការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ

ការពារសុវត្ថិភាពហិរញ្ញវត្ថុគ្រួសារ

​ការពារ​សុវត្ថិភាព​ហិរញ្ញវត្ថុ​គ្រួសារ​របស់​អ្នក​ដោយ​ទិញ​ធានា​រ៉ាប់រង​អាយុជីវិត​ដល់​ខ្លួនឯង​ ​ព្រោះ​វា​អាច​ជួយការ​ពារ​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​អ្នក​ទាំងមូល​ក្នុងរយៈពេល​កំណត់​មួយ​ ​ករណី​អ្នកមាន​ជំងឺ​ធ្ងន់ធ្ងរ​ ​គ្រោះថ្នាក់​រហូត​ពិការភាព​ទាំងស្រុង​ ​ឬ​មរណភាព​ជាដើម​។​

​ធានា​រ៉ាប់រង​អាយុជីវិត​ ​ធានា​ដល់​ផ្នែក​ហិរញ្ញវត្ថុ​របស់​បុគ្គល​ ​និង​គ្រួសារ​។​ ​មានន័យ​ថា​ ​បើ​សិន​អ្នកជា​ជំហរ​ផ្គត់ផ្គង់​គ្រួសារ​ ​នោះ​គ្រួសារ​អ្នក​នឹង​មិន​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ឡើយ​ ​ទោះបីជា​អវត្តមាន​អ្នក​ក៏ដោយ​។​

​ស្រប​ពេល​ដែល​យើង​បារម្ភ​ ​និង​ថែរក្សា​សុខភាព​ ​អាយុជីវិត​ ​យើង​ក៏​មិនគួរ​មើល​រំលង​ការ​ការពារ​ហិរញ្ញវត្ថុ​ផង​ដែរ​ ​ដើម្បី​សុខុមាលភាព​ផ្លូវ​កាយ​និង​ ​ផ្លូវចិត្ត​របស់​ខ្លួនឯង​ ​ព្រមទាំង​មនុស្សជា​ទីស្រឡាញ់​៕​ 💚

​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​គម្រោង​អនាគត​គ្រួសារ​ខ្ញុំ​ ​និង​ទទួលការ​ប្រឹក្សា​ដោយ​ឥត​គិតថ្លៃ​៖​ ​h​t​t​p​s://​w​w​w​.​man​u​life​.​co​m​.k​h​/…/​man​u​life​-​family​-​protector​…​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន

ពាក្យទាក់ទង: ការពារ​សុវត្ថិភាព​ហិរញ្ញ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist