Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

ធំ​ៗហើយគួរ​ចេះចាត់ចែងលុយកាក់ទាំងនេះ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
418
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធំ​ៗហើយគួរ​ចេះចាត់ចែងលុយកាក់ទាំងនេះ
FacebookTwitterLinkedinTelegramQR Code

​អ្នកណា​ខ្លះ​គិតថា​ខ្លួនឯង​ធំ​ហើយ​ ​ចូល​ ​comment​ ​នៅ​ខាងក្រោម​តិច​មក​ អេ​ដ​មីន​សូម​ស្គាល់​មុខ​តិច​

​ចូល​ដល់​វ័យ​ខ្ទង់​ ​២​០​ ​អី​ហើយ​អាច​ចាត់​ទុក​បាន​ថា​មិន​ក្មេង​ពេក​ ​ហើយក៏​មិនទាន់​ចាស់​ណាស់ណា​នោះ​ដែរ​។​ ​ទោះ​ជា​ដំណើរ​ជីវិត​នៅ​មាន​លើស​កន្លះ​ជីវិត​ទៀត​ឯណោះ​ក្ដី​ ​នៅ​វ័យ​នេះ​ ​អ្នក​គួរតែ​បាន​ស្គាល់​រសជាតិ​ជីវិត​គួរសម​ហើយ​ ​គិត​ទាំង​ពី​វ័យ​កុមារភាព​ ​វ័យ​សិក្សា​ ​និង​ ​ជីវិត​ស្នេហា​ (​តែ​អេ​ដ​មីន​អត់​ ​recommend​ ​ទេ​) ​រហូត​ពេលនេះ​អ្នក​អាច​នឹង​កំពុង​ប្រឡូក​ក្នុង​វិ​ស័​យ​ការងារ​រួច​ទៅ​ហើយ​។​ ​ប៉ុន្តែ​ចំណែក​មួយទៀត​ដ៏​សំខាន់​ដែល​អ្នក​មិន​អាច​ខ្វះ​បាន​នោះ​គឺ​ ​ចំណេះ​ចាត់ចែង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​។​

ធំ​ៗហើយគួរ​ចេះចាត់ចែងលុយកាក់ទាំងនេះ

​ខាងក្រោម​នេះ​ជា​ចំណេះ​ជំនាញ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល​មនុស្ស​វ័យ​ខ្ទង់​ ​២​០​ ​គួរតែ​ចេះ​ ​សម្រាប់​យកទៅ​ប្រើប្រាស់​ក្នុង​កា​រស់នៅ​របស់​ខ្លួន​។​

​សមត្ថភាព​គ្រប់គ្រង​ ​និង​ ​រៀបចំផែនការ​ផែនការ​ហិរញ្ញវត្ថុ​

​ខណៈ​ដែល​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ជា​ចំណែក​មួយ​យ៉ាងសំខាន់​ក្នុង​ជីវិត​មនុស្ស​គ្រប់​វ័យ​ ​តែ​វា​រឹត​តែ​សំខាន់​ថែមទៀត​សម្រាប់​មនុស្ស​ចាប់ផ្ដើម​ចូល​វ័យ​ខ្ទង់​ ​២​០​។​ ​ដោយហេតុថា​ ​ក្នុង​ជីវិត​ពិត​មិន​មាន​អ្នកចាំ​នាំ​ផ្លូវ​ដូច​កាល​នៅ​វ័យ​សិក្សា​មាន​គ្រូបា​អាចារ្យ​នោះ​ទេ​។​ ​ពេលនេះ​ ​យើង​ត្រូវ​ចេះ​ឈរ​ដោយខ្លួនឯង​ ​និង​នាំ​ផ្លូវ​ដោយខ្លួនឯង​។​ ​ហេតុនេះ​ហើយ​ទើប​ ​យើង​ត្រូវ​រៀនសូត្រ​និង​ហ្វឹកហាត់​ជំនាញ​គ្រប់គ្រង​ ​និង​រៀបចំផែនការ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ឲ្យបាន​ល្អ​ ​ឬ​យ៉ាងហោចណាស់​ឱ្យ​សក្តិ​សម​ជាមួយ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង​។​ ​

អ្នក​គួរតែ​ចាប់ផ្ដើម​រៀន​រៀប​ចំទាំង​ផែនការ​រយៈពេល​ខ្លី​ (​ត្រឹម​ ​២​-​៣​ ​ឆ្នាំខាងមុខ​) ​និង​ផែនការ​យៈ​ពេលវែង​ (​តួយ៉ាង​សម្រាប់​ពេល​ចូលនិវត្តន៍​ ​ឬ​ចាស់ជរា​)​។​ ​ដ្បិត​ថា​ចំណេះ​ជំនាញ​មួយ​នេះ​មិន​អាច​​​រក​បាន​នៅ​សាលា​នោះ​ទេ​ ​តែ​ទាមទារ​ឱ្យ​អ្នក​ហ្វឹកហាត់​ ​ដើម្បី​ពង្រឹង​សមត្ថភាព​លើ​វា​ដោយខ្លួនឯង​។​


លទ្ធភាព​កសាង​ប្រាក់ចំណូល​បន្ថែម​

លទ្ធភាព​កសាង​ប្រាក់ចំណូល​បន្ថែម​

​នេះ​ជាវ័​យ​ដែល​អ្នក​ពោរពេញ​ទៅ​ដោយ​កម្លាំង​កាយ​ ​និង​ប្រាជ្ញា​។​ ​ហេតុនេះ​ ​អ្នក​គួរ​ខិតខំ​បំ​ពេញការ​ងារ​ ​និង​ប្រកបរបរ​ ​ដើម្បី​រកចំណូល​ឲ្យបាន​ច្រើន​ទៅតាម​លទ្ធភាព​ទាន់​ខ្លួន​នៅ​មានកម្លាំង​មាំមួន​។​ ​ក្រៅពី​ប្រើប្រាស់​ជំនាញ​វិជ្ជាជីវៈ​ទៅ​រកចំណូល​បាន​មក​ហើយ​ ​យើង​ក៏​អាច​បង្កើត​ឱកាស​រកចំណូល​បន្ថែម​ដោយខ្លួនឯង​ដែរ​តាមរយៈ​ការ​ធ្វើការងារ​ឯករាជ្យ​ជា​ ​free​lancer​ ​ឬ​ ​ការងារ​ ​part​-​time​ ​ជាមួយនឹង​សមត្ថភាព​ ​ឬ​ ​h​obb​i​e​s ​ដទៃទៀត​ ​មួយ​ចំនួន​ដែល​យើង​មាន​ស្រេច​និង​ដែល​អាច​​​រកចំណូល​បាន​។

​ ​តែ​សូម​បញ្ជាក់​ដែរ​ថា​ ​ក្នុង​វ័យ​នេះ​ ​បទពិសោធន៍​របស់យើង​អាច​នៅ​មាន​ក​ម្រិ​ត​នៅឡើយ​។​ ​ដូចនេះ​ ​ក្នុង​កាលៈទេសៈ​មួយ​ចំនួន​ ​យើង​ក៏​ត្រូវ​គិតគូរ​ដល់​ការរៀនសូត្រ​បន្ថែម​ពី​ការងារ​ទាំងនោះ​ផង​ ​ដោយ​មិន​ផ្ដោ​ត​មើលតែ​លើ​ប្រាក់ចំណូល​មួយ​ជ្រុង​ប៉ុណ្ណោះ​ទេ​។​ ​មួយវិញទៀត​ ​បើ​អ្នក​ចង់​ប្រកប​អាជីវកម្ម​ ​អ្នក​ក៏​គួរតែ​សិក្សា​ពី​វា​ឲ្យបាន​ច្បាស់ជា​មុន​ ​ឬ​ចាប់ផ្ដើម​ពីតូច​សិន​ទើប​ជា​ការ​ប្រសើរ​ ​ដើម្បី​កាត់បន្ថយ​ហា​និ​ភ័យ​ពី​កំហាត​បង់​។​


​មូលដ្ឋាន​គ្រឹះ​នៃ​ការ​វិនិយោគ​

​មូលដ្ឋាន​គ្រឹះ​នៃ​ការ​វិនិយោគ​

​មធ្យោបាយ​វិនិយោគ​មាន​ច្រើន​ប្រភេទ​ណាស់​។​ ​ពិចារណា​លើ​បទពិសោធន៍​ ​និង​ការយល់​ដឹង​ដែល​អ្នកទទួល​បាន​ក្នុង​វ័យ​នេះ​ ​អ្នក​គប្បី​កុំ​ព្យាយាម​បង្ខំខ្លួន​ហក់លោត​ក្នុង​វិ​ស​័​យ​នេះ​លឿន​ពេក​អី​។​ ​ផ្ទុយទៅវិញ​ ​អ្នក​គួរ​ចំណាយ​ពេល​សិក្សា​ស្វែងយល់​ពី​វា​ ​ឬ​អាច​ចាប់ផ្ដើម​ប្រឡូក​ពី​ត្រឹម​ក​ម្រិ​ត​មូលដ្ឋាន​សិន​ ​ដោយ​ចាប់ផ្ដើម​ពី​ប្រភេទ​នៃ​ការ​វិនិយោគ​ដែល​មាន​ហា​និ​ភ័យ​ទាប​ជាមុន​។​ ​ទាក់ទង​នឹង​ការ​វិនិយោគ​ ​អ្នក​អាច​សិក្សា​បាន​តាម​មុខវិជ្ជា​ដែល​ផ្ដល់​ឱ្យ​ក្នុង​មុខជំនាញ​ចំនួន​ ​និង​ក្រេប​យកចំណេះ​ដឹង​បន្ថែម​ពី​ការស្រាវជ្រាវ​ដោយខ្លួនឯង​ ​រួម​ទាំង​តាម​គេហទំព័រ​ឬ​ប្រភព​ចែករំលែក​ចំណេះ​ដឹង​ទាក់ទង​ការ​វិនិយោគ​មួយ​ចំនួន​ទៀត​។​


​បំណុល​

​ដូច​យើង​ដឹង​ហើយ​ថា​ ​បំណុល​មាន​២​ប្រភេទ​គឺ​បំណុល​ល្អ​ ​និង​បំណុល​អាក្រក់​។​ ​អ៊ីចឹង​ហើយ​ ​ការយល់​ដឹង​ពី​បំណុល​នឹង​ជួយ​យើង​ឱ្យ​ចេះ​ប្រើប្រាស់​ក​ម្ចីឱ្យ​ត្រឹមត្រូវ​ ​និង​ឱ្យ​ចេះ​ចៀស​ពី​ការ​ធ្លាក់ខ្លួន​ជាប់​បំណុល​អាក្រក់​ដូចគ្នា​។​ ​ខាងក្រោម​នេះ​ជា​ចំណុច​មួយ​ចំនួន​អំពី​បំណុល​ដែល​អ្នក​ក្នុង​វ័យ​ខ្ទង់​ ​២​០​ ​គួរ​យល់​ដឹង​៖​

​ក​. ​ចេះ​បែងចែក​រវាង​បំណុល​ល្អ​ ​និង​បំណុល​អាក្រក់​ ​និង​ការប្រើប្រាស់​វា​ឱ្យ​បាន​ត្រឹមត្រូវ​
​ខ​. ​ចេះ​គ្រប់គ្រង​ចំណាយ​ទៅតាម​តម្រូវ​ការ​ផ្ទាល់ខ្លួន​ ​ដើម្បី​ចៀសវាង​ការខ្ចី​បុល​បន្ថែម​មក​ប្រើប្រាស់​លើ​ចំណាយ​ខុស​តម្រូវ​ការ​
​គ​. ​អាច​អនុវត្ត​វិធីសាស្ត្រ​ណាមួយ​ឬ​ចេះ​ដោះស្រាយ​បំណុល​ប្រកបដោយ​ប្រសិទ្ធិភាព​
​ឃ​. ​អាច​វិភាគ​មើល​រវាង​ជម្រើស​ឥណទាន​ផ្សេងៗ​ ​ដើម្បី​សម្រេច​ចិត្តបាន​ល្អ​ប្រសើរ​ ​។​

​ចំណេះ​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ទាំងប៉ុន្មាន​ខាងលើ​នេះ​ ​ពិតជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ដែល​ឈាន​ចូល​វ័យ​ខ្ទង់​ ​២​០​ ​ឆ្នាំ​។​ ​វា​នឹង​ដើរតួ​ជា​ជំនួយ​ដល់​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅមុខ​ ​បូករួម​ទាំង​ការប្រើប្រាស់​ថវិកា​បាន​ត្រឹមត្រូវ​ ​ការ​សម្រេច​បាន​គោលដៅ​និង​ផែនការ​អនាគត​ ​ការ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​បន្ទាន់​នានា​ ​ជាពិសេស​វា​អាច​ជួយ​យើង​ឱ្យ​ជៀស​ផុត​ពី​ហា​និ​ភ័យ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ទៀត​ផង​៕​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។​

ពាក្យទាក់ទង: ចាត់ចែងលុយកាក់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ហិរញ្ញវត្ថុ
៦ ខែមុន

ភាពខុសគ្នារវាង អ្នកមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងអ្នកមិនមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ហិរញ្ញវត្ថុ
៦ ខែមុន

ធ្វើម៉េចទើបដឹងថាបានត្រៀមខ្លួនរួចរាល់ក្នុងការក្លាយជាមេគ្រួសារ?

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អត្ថបទបន្ទាប់
តម្លៃ​នៃ​ការរស់នៅ​

តម្លៃ​នៃ​ការរស់នៅ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist