Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ការងារ​សម្រាប់​អ្នករៀន​ចប់​ជំនាញ​គណនេយ្យ​និងហិរញ្ញវត្ថុ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
1.5k
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការងារ​សម្រាប់​អ្នករៀន​ចប់​ជំនាញ​គណនេយ្យ​និងហិរញ្ញវត្ថុ
FacebookTwitterLinkedinTelegramQR Code

គ្រប់និស្សិតទាំងអស់ដែលបញ្ចប់ជំនាញគណនេយ្យនិងហិរញ្ញវត្ថុ សុទ្ធតែធ្វើការងារជា គណនេយ្យករ? មិនមែនទេ! តាមពិតទៅ ឱកាសការងារពីជំនាញនេះ គឺមានច្រើន ដែលជំនាញនីមួយៗសុទ្ធសឹងតែជំនាញដែលមិនខ្វះបាន មិនថាក្នុងស្ថាប័នការងារ ឬអាជីវកម្មនោះឡើយ។

មន្រ្តីពន្ធដារ

មន្រ្តីពន្ធដារ

អ្នកសិក្សាជំនាញគណនេយ្យនិងហិរញ្ញវត្ថុអាចក្លាយទៅជាមន្រ្តីពន្ធដារ ឬភ្នាក់ងារពន្ធដារឯកជន។​ ភាគច្រើន គេអាចបន្ថែមចំណេះដឹងខាងផ្នែកនេះឲ្យកាន់តែស៊ីជម្រៅ ដោយចុះឈ្មោះសិក្សាយកភ្នាក់ងារ​ពន្ធដារ (Tax Agent) នៅសាលាជាតិពន្ធដារ។


អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)

អ្នកវិភាគហិរញ្ញវត្ថុ (Financial Analyst)

អ្នកបញ្ចប់ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុ អាចធ្វើការក្នុងក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនឯកជនធំៗ ជាច្រើនទាក់ទងនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ដ្បិតថា ក្រុមហ៊ុនទាំងនោះត្រូវការជាចាំបាច់ជាមួយអ្នកមានជំនាញច្បាស់លាស់ក្នុងការវិភាគដិតដល់នៅក្នុងគម្រោងថា តើគួរវិនិយោគលើគំរោងដែលដាក់ស្នើរឬទេ។ ការងារនេះអាចជាលំបាកបន្តិចមែន ប៉ុន្តែប្រាក់ចំណូលក៏ខ្ពស់គួរសមផងដែរ។


សវនករ (Auditor)

សវនករ (Auditor)

សវនករ​មាន២ប្រភេទ គឺសវនករផ្ទៃក្នុង (Internal Auditor) ដែលជាបុគ្គលិកក្រុមហ៊ុនត្រូវធ្វើសវនកម្ម មានតួនាទីផ្តល់ជាយោបល់អំពីការអនុវត្តនិងហានិភ័យនៃដំណើរការរបស់ក្រុមហ៊ុនទៅកាន់អ្នកគ្រប់គ្រងឬក្រុមប្រឹក្សាភិបាល។

រីឯសវនករឯករាជ្យ (External Auditor) គឺសំដៅលើសវនករដែលជាបុគ្គលិករបស់ក្រុមហ៊ុនសវនកម្មឯកជន ដោយគ្មានពាក់ព័ន្ធនឹងក្រុមហ៊ុនដែលបានសវនករនោះទេ។ សវនករឯករាជ្យត្រូវរាយការណ៍ទៅម្ចាស់ភាគហ៊ុនអំពីស្ថានភាពហិរញ្ញវត្ថុ ជាពិសេស ត្រូវតែជាអ្នកដែលមានជំនាញ និងមានការទទួលស្គាល់ត្រឹមត្រូវ​។


ឈ្មួញកណ្តាលក្នុងក្រុមហ៊ុនមូលប័ត្រ (Underwriter/Broker)

ឈ្មួញកណ្តាលក្នុងក្រុមហ៊ុនមូលប័ត្រ (Underwriter/Broker)

ជាឈ្មួញកណ្តាល(Broker) ត្រូវការចាំបាច់នូវការយល់ច្បាស់ និងចេះវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ព្រមទាំងវាស់ស្ទង់ស្ថានភាពសេដ្ឋកិច្ច និងកត្តាជាប់ពាក់ព័ន្ធផ្សេងៗ។ ចំណុចមួយទៀត ក្រៅពីចូលចិត្តវិភាគ អ្នកដែលចង់ប្រឡូកក្នុងការងារនេះ ក៏ត្រូវការចេះជំនាញលក់ ដែលប្រើប្រាស់វោហារស័ព្ទក្នុងការទាក់ទងជាមួយអតិថិជនដូចគ្នា។


អ្នកធនាគារផ្នែកផ្តល់កម្ចីឥណទាន(Loan Officer)

Loan Officer

សម្រាប់អ្នកជំនាញផ្នែកនេះ មានតួនាទីសំខាន់ពិនិត្យមើលលទ្ធភាពសងរបស់អ្នកកម្ចីប្រាក់ធនាគារ និងការគ្រប់គ្រង ចៀសវាងកុំឲ្យមានបំណុលអាក្រក់ច្រើនពេកនៅក្នុងធនាគារ។ វាក៏ជាការងារមួយដែលអ្នកគណនេយ្យធ្វើបានយ៉ាងពិតប្រាកដ ដោយហេតុថា វាក៏ផ្អែកលើការចេះមើលបញ្ជីគណនេយ្យ និងគិតពីកម្រិតហានិភ័យហិរញ្ញវត្ថុដែលនឹងជួបប្រទះមានពេលកំពុងខ្ចី ព្រមទាំងកំណត់វាយតម្លៃថា លើប្រភេទបុគ្គលដែលធនាគារនឹងផ្ដល់ឱ្យ ឬគួរផ្ដល់កម្ចីក្នុងកម្រិតណាមួយ។


ជំនាញទាំងអស់នេះសុទ្ធសឹងជាជំនាញដែលមានទីផ្សារខ្ពស់ក្នុងប្រទេសកម្ពុជាយើង។ ដោយឡែកក្រៅពីជំនាញដែលបានរៀបរាប់ខាងលើ នៅមានជំនាញជាច្រើនទៀតដែលនិសិ្សតគណនេយ្យនិងហិរញ្ញវត្ថុអាចធ្វើបាន អាស្រ័យលើសមត្ថភាព និង កម្រិតចេះដឹងពិតប្រាកដដែលបានសិក្សាពីសាលាមក៕

ពាក្យទាក់ទង: ការងារជំនាញគណនេយ្យហិរញ្ញវត្ថុអ្នករៀនចប់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
១ day

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៦ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៧ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

អត្ថបទបន្ទាប់
ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទិញ​​ធានារ៉ាប់រង

ហេតុផល​មួយ​ចំនួន​ដែល​អ្នក​គួរ​ទិញ​​ធានារ៉ាប់រង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist