Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

មេ​រៀន​ដែល​យើង​រៀន​បាន​ពី​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ​១៩

២ ឆ្នាំមុន
1 នាទីក្នុងការអាន
195
ទស្សនា
FacebookTwitterLinkedinTelegramQR Code
មេ​រៀន​ដែល​យើង​រៀន​បាន​ពី​ជំងឺ​ឆ្លង​រាត​ត្បាត​កូវីដ​១៩
FacebookTwitterLinkedinTelegramQR Code

​ដោយសារ​វិបត្តិ​កូ​វី​ដ​១​៩​ ​យើង​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ ​ដោះស្រាយ​ ​និង​សម្រប​ខ្លួន​តាម​ស្ថានភាព​ ​លំបាក​ជាច្រើន​ ​ទាំង​ផ្លូវ​កាយ​ ​និង​ផ្លូវ​អារម្មណ៍​។​ ​ក្នុងចំណោម​ផ្នែក​ជាច្រើន​នៃ​ជីវិត​រស់នៅ​របស់យើង​ដែល​រង​ផល​ប៉ះពាល់​ ​យើង​សង្កេតឃើញ​ផ្នែក​មួយ​ដែល​មានការ​ប្រែប្រួល​ខ្លាំង​ដែរ​នោះ​គឺ​ ​«​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​»​ ​ក្នុង​របៀបរស់នៅ​ថ្មី​។​

​តើ​វិបត្តិ​កូ​វី​ដ​១​៩​ ​បាន​ញ៉ាំង​ឱ្យ​យើង​រៀន​បាន​អ្វីខ្លះ​ពី​ជំងឺឆ្លង​រាតត្បាត​កូ​វី​ដ​១​៩​ ​នេះ​?

មេរៀនដែលយើងរៀនបានពីជំងឺឆ្លងរាតត្បាតកូវីដ១៩

​១​. ​យល់​ពី​ភាព​ខុសគ្នា​រវាង​តម្រូវ​ការ​ ​និង​ចំណង់​

យល់​ពី​ភាព​ខុសគ្នា​រវាង​តម្រូវ​ការ​ ​និង​ចំណង់​

​ក្នុង​គ្រា​ដ៏​លំបាក​នេះ​ ​ដោយសារ​មានការ​បិទ​ខ្ទប់​នៅ​តាម​តំបន់​ផ្សេងៗ​ ​យើង​ចាប់ផ្ដើម​យល់​កាន់តែ​ច្បាស់​ពី​ភាព​ចាំបាច់​នៃ​តម្រូវ​ការ​មូលដ្ឋាន​ ​ដូចជា​ស្បៀងអាហារ​ ​សេវា​សុខភាព​ ​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ -​ល​- ​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សេវា​ទាំងនេះ​នៅ​ដំណើរការ​។​ ​ខណៈ​អាជីវកម្ម​ផ្សេងទៀត​ ​ដែល​ភាគច្រើន​ជា​ការ​បំ​ពេញចំណង់​របស់​អ្នកប្រើប្រាស់​ ​ដូចជា​ហាង​លក់​ទូរសព្ទ​ ​ស​ម្លៀ​ក​បំពាក់​ ​សេវា​ក​ម្សាន្ត​នានា​ -​ល​- ​ត្រូវ​បាន​ណែនាំ​ឱ្យ​ផ្អាក​ដំណើរការ​មួយ​រយៈ​។​


​២​. ​មាន​វិ​ន័យ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

មាន​វិ​ន័យ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​

​មាន​មនុស្សជា​ច្រើន​ដែល​ប្រាក់ចំណូល​របស់​គាត់​ចាប់ផ្ដើម​ថយ​ ​ឬ​បាត់បង់​ការងារ​។​ ​ដោយ​មូលហេតុ​នេះ​ ​យើង​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​ចាយវាយ​ត្បិតត្បៀត​ ​ដោយ​ផ្ដោ​ត​សំខាន់​ទៅលើ​តម្រូវ​ការ​ចំណាយ​ចាំបាច់​ ​ដូចជា​ស្បៀងអាហារ​ប្រចាំថ្ងៃ​ ហ្គា​ស​សម្រាប់​ច​ម្អិ​ន​ ​សេវា​សុខភាព​ ​ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ថ្លៃ​អ៉ី​ន​ធឺ​ណិ​ត​ ​ថ្លៃ​សិក្សា​របស់​កូន​ៗ​ ​និង​បំណុល​ធនាគារ​ ​ជាដើម​។​

​ចាប់តាំង​ពីមុន​ពេល​បិទ​ខ្ទប់​ ​យើង​ចាប់ផ្ដើម​កាត់បន្ថយ​ចំណាយ​មិនសូវ​ចាំបាច់​ដូចជា​ការ​ក​ម្សាន្ត ​និង​បាយ​ក្រៅ​ជាដើម​។​ ​បន្ថែម​ពី​នេះ​ ​យើង​កាន់តែ​យល់​ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​នៃ​ការ​បង្កើត​ប្រាក់​សម្រាប់​គ្រា​មានអាសន្ន​ ​សម្រាប់​ទប់ទល់​ការចាយវាយ​នៅ​ពេល​យើង​បាត់បង់​ចំណូល​។​


​៣​. ​ចំណេះ​ដឹង​បច្ចេកវិទ្យា​អន​ឡា​ញ​ ​និង​ការអប់រំ​ក្នុង​សម័យ​ឌី​ជី​ថល​ (On​line​/ ​A​p​p​ ​Banking​, ​E​-​Learning​)

​ចំណេះ​ដឹង​បច្ចេកវិទ្យា​អន​ឡា​ញ​ ​និង​ការអប់រំ​ក្នុង​សម័យ​ឌី​ជី​ថល​ (On​line​/ ​A​p​p​ ​Banking​, ​E​-​Learning​)

​ការ​រាំង​ខ្ទប់​ត្រូវ​បាន​អនុវត្ត​ ​សេវាកម្ម​អន​ឡា​ញ​មួយ​ចំនួន​ដូចជា​សេវា​សម្រាប់​កុម្ម៉ង់​ម្ហូបអាហារ​ (​តួយ៉ាង​ ​M​uu​v​e​, ​Food​ ​Panda​, N​ham​24) ​សេវាបញ្ជា​ទិញ​ទំនិញ​អន​ឡា​ញ​ ​និង​សេវា​ប្រតិបត្តិការ​ធនាគារ​តាម​ប្រព័ន្ធ​ឌី​ជី​ថល​ ​ចាប់ផ្ដើម​ទទួល​បាន​ប្រជាប្រិយភាព​កាន់តែ​ខ្លាំង​ ​ខណៈ​ដែល​សេវា​មួយ​ចំនួន​ទៀត​ ​ដូចជា​ការ​បង់ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​និង​ការ​ពិគ្រោះ​ជំងឺ​ ​ក៏​អាច​ធ្វើ​បាន​តាម​អន​ឡា​ញ​ផង​ដែរ​។​

​ក្រៅពី​នេះ​ ​យើង​សង្កេតឃើញ​ថា​វិ​ស​័​យ​ផ្សេងៗ​ទៀត​ដែល​កំពុងតែ​មាន​សកម្មភាព​រស់រវើក​ក្នុង​ប្រព័ន្ធ​ឌី​ជី​ថល​ដែរ​នោះ​ ​គឺ​ការ​ផ្ដល់​សេវា​អប់រំ​អន​ឡា​ញ​ ​ទាំង​គ្រឹះស្ថានសិក្សា​រដ្ឋ​ ​និង​ឯកជន​ ​ដោយសារ​តម្រូវ​ការ​បិទ​សាលារៀន​រយៈពេល​យូរ​។​


​៤​. ​ការរស់នៅ​ ​និង​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​អនាម័យ​

ការរស់នៅ​ ​និង​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​អនាម័យ​

​កា​រស់នៅ​ប្រកបដោយ​ផាសុកភាព​ដោយ​ឧ​ស្សាហ៍​លាងដៃ​នឹង​សាប៊ូ​ ​ឬ​អាល់កុល​ញឹកញាប់​ ​ពាក់​ម៉ាស់​ ​និង​មាន​អនាម័យ​ជាប្រចាំ​ទាំង​ពេល​នៅផ្ទះ​ ​និង​ទៅក្រៅ​ ​បាន​ក្លាយ​ជា​ទម្លាប់​ថ្មី​មួយ​ក្នុង​ការរស់នៅ​របស់យើង​គ្រប់គ្នា​។​ ​យើង​បាន​អនុវត្ត​ការ​សំពះ​ជា​កិច្ច​គួរសម​ជំនួស​ឱ្យ​ការ​ចាប់ដៃ​រាក់ទាក់​បាន​ច្រើនជាង​មុន​ ​ដែល​កិច្ច​គួរសម​ដោយ​ការ​សំពះ​នេះ​គឺជា​វប្បធម៌​ដ៏​ល្អ​ផូរផង់​មួយ​របស់​ប្រជាជន​អាស៊ី​។​


​៥​. ​ទទួលយក​បរិ​បទ​ថ្មី​នៃ​ការ​ធ្វើការ​ពី​ផ្ទះ​ (​Work​ ​From​ ​Home​)

ទទួលយក​បរិ​បទ​ថ្មី​នៃ​ការ​ធ្វើការ​ពី​ផ្ទះ​ (​Work​ ​From​ ​Home​)

​ដោយ​មិន​អាច​ទៅ​កន្លែងធ្វើការ​បាន​ ​តែ​ដើម្បី​បន្ត​ដំណើរ​សកម្មភាព​ការងារ​ ​និង​រក​ប្រាក់ចំណូល​ ​ស្ថាប័ន​ជាច្រើន​បាន​ប្ដូរ​របៀបរបប​ធ្វើការ​ដោយ​អនុញ្ញាត​ឱ្យ​បុគ្គលិក​អាច​ធ្វើការ​ពី​ផ្ទះ​បាន​។​ ​នៅ​ស្រុក​យើង​ ​នេះ​ជា​ទំនោរ​មួយ​ថ្មី​ ​ដែល​ទាមទារ​ឱ្យ​យើង​រៀន​សម្រប​ខ្លួន​តាម​បរិ​បទ​ថ្មីៗ​ ​ទោះបី​ការ​ធ្វើការ​នៅផ្ទះ​អាច​មានផល​រំខាន​ច្រើន​ក៏ដោយ​។​ ​ទោះ​យ៉ាងណា​ ​វា​ក៏បាន​ផ្ដល់​ប្រយោជន៍​ឱ្យ​យើង​ស្រប​ពេលជាមួយ​កាលៈទេសៈ​ដ៏​លំបាក​នេះ​ដែរ​ ​ដោយ​យើង​នៅ​មានឱកាស​អាច​បំ​ពេញការ​ងារ​បាន​ ​អាច​​​រក្សា​ប្រភព​ចំណូល​ ​រួម​ទាំង​អាច​បង្កើន​ទំនាក់ទំនង​គ្រួសារ​បាន​ស្អិតល្មួត​ជាង​មុន​ផង ។​

Click here to read more: ជីវិតពេល Work From Home


​ជា​រួម​ ​ទោះបី​វិបត្តិ​កូ​វី​ដ​១​៩​ ​បាន​ផ្ដល់​បទពិសោធន៍​ជូរចត់​ ​និង​ការលំបាក​ជាច្រើន​ដល់​ប្រជាជន​ពាសពេញ​ពិភពលោក​ ​តែ​ទន្ទឹម​នឹង​នេះ​ ​វា​ក៏បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​មួយ​ចំនួន​ដែល​បាន​ផ្លាស់ប្ដូរ​របៀបរបប​រស់នៅ​ ​របៀប​ធ្វើការ​ ​មធ្យោបាយ​ទំនាក់ទំនង​ ​និង​ជាពិសេស​ ​វា​បាន​ផ្លាស់ប្ដូរ​ផ្នត់គំនិត​ ​និង​វិធី​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​របស់យើង​រៀងខ្លួន​។​ ​គន្លង​ថ្មី​ទាំងនេះ​ ​អាច​នឹង​ត្រូវ​បាន​បន្ត​អនុវត្ត​ ​ទោះបី​វិបត្តិ​នេះ​កន្លង​ផុត​ទៅ​ក៏ដោយ​។​

​ចុះ​ប្រិយ​មិត្ត​ទាំងអស់គ្នា​វិញ​ ​មាន​មេរៀន​អ្វីខ្លះ​ដែល​បាន​រៀន​ពី​ជំងឺរាតត្បាត​នេះ​ ​អាច​ចែករំលែក​ឱ្យអេ​ដ​មីន​ដឹងផង​ ​បានទេ​?

Click here to read more: 8 Lessons We Can Learn From the COVID-19 Pandemic

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
អ្វីទៅជាបំណុលរបស់រដ្ឋ?

អ្វីទៅជាបំណុលរបស់រដ្ឋ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist