Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

ការរស់នៅ​បែប​សាមញ្ញរបស់​ប្រជាជនជប៉ុន​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
94
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការរស់នៅ​បែប​សាមញ្ញរបស់​ប្រជាជនជប៉ុន​
FacebookTwitterLinkedinTelegramQR Code

​ប្រទេស​ជប៉ុន​ល្បីល្បាញ​ដោយសារ​ភាព​មាន​វិ​ន័យ​ ​ការគោរព​ពេលវេលា​ ​និង​ការ​ឧ​ស្សាហ៍​ព្យាយាម​ក្នុង​ការ​បំ​ពេញការ​ងារ​។​ ​ទន្ទឹម​នឹង​នេះ​ ​ជប៉ុន​ក៏​ទទួល​បាន​ការចាប់អារម្មណ៍​ខ្លាំង​ដោយសារ​បែបបទ​រស់នៅ​បែប​សាមញ្ញ​ៗ​ផង​ដែរ​។​ ​ប្រជាជន​ជប៉ុន​និយម​ការ​ជិះកង់​ជា​មធ្យោបាយ​ធ្វើដំណើរ​ជិត​ៗ​ ​គេង​ផ្ទាល់​នឹង​ឥដ្ឋ​ដោយ​ប្រើ​ពូក​ស្ដើង​ ​រក្សាទុក​ ​និង​ប្រើប្រាស់​តែ​សម្ភារ​ដែល​ចាំបាច់​ ​រីករាយ​ជាមួយ​ធម្មជាតិ​ទៅតាម​រដូវ​កាល​ ​និង​មាន​ផ្សេងៗ​ជាច្រើន​ទៀត​។​

ការរស់នៅ​បែប​សាមញ្ញរបស់​ប្រជាជនជប៉ុន​

​ឥឡូវ​ ​យើង​មក​ស្វែងយល់​ជាមួយគ្នា​ពី​ផ្នែក​មួយ​ចំនួន​នៃ​ជីវភាពរស់នៅ​របស់​ប្រជាជន​ជប៉ុន​ដែល​យើង​ ​យល់ថា​សាមញ្ញ​ ​ព្រមទាំង​សិក្សា​ពី​មូលហេតុ​ ​និង​អត្ថប្រយោជន៍​នៃ​បែបបទ​រស់នៅ​បែប​នេះ​។​

​១​. ​ការ​តុបតែង​ផ្ទះ​ ​និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​

ការ​តុបតែង​ផ្ទះ​ ​និង​សម្ភារ​ប្រើប្រាស់​ក្នុង​ផ្ទះ​

​ជនជាតិ​ជប៉ុន​និយម​ការរស់នៅ​ដោយ​រក្សាទុក​តែ​សម្ភារ​ប្រើប្រាស់​ដែល​ចាំបាច់​បំផុត​ប៉ុណ្ណោះ​ ​ហើយ​ព្យាយាម​បោះបង់​ចោល​សម្ភារ​ដែលគេ​យល់ថា​មិនសូវ​ចាំបាច់​។​ ​គេ​យល់ថា​ ​ការ​ធ្វើ​បែប​នេះ​ ​បាន​ជួយ​សន្សំសំចៃ​ទីកន្លែង​សម្រាប់​ទុកដាក់​អីវ៉ាន់​ ​ធ្វើ​ឱ្យ​ផ្ទះ​មើលទៅ​ស្រឡះ​ ​និង​ទូលាយ​ ​មិន​រ​ញ៉េ​រ​ញ៉ៃ ​សន្សំសំចៃ​ពេលវេលា​ជ្រើសរើស​របស់​ប្រើប្រាស់​ ​ពេលវេលា​ថែទាំ​ ​ជួសជុល​។​ល​។​ ​

របៀបរៀបចំ​ផ្ទះ​បែប​សាមញ្ញ​របស់​ជប៉ុន​ ​បាន​បង្កើត​ជា​រចនា​បទ​មួយ​ដែល​ត្រូវ​បាន​គេ​យក​គំរូ​តាម​ ​មានឈ្មោះ​ថា​រចនា​បទ​បែប​ ​Japan​d​i​ ​ដែល​ផ្ដោ​ត​សំខាន់​លើ​ភាព​សាមញ្ញ​ដូចជា​ ​ការ​ប្រើស​ង្ហា​រឹម​តិច​បំផុត​ ​ប្រើ​ចន្លោះ​ទំនេរ​ច្រើន​ ​ប្រើ​សម្ភារ​ធម្មជាតិ​ ​ជម្រើស​ពណ៌​ជាក់លាក់​។​ ​រចនា​បទ​មួយ​នេះ​។​


​២​. ​មិនសូវ​ផ្ដោ​ត​សំខាន់​លើ​ការ​បង្អួត​សម្ភារ​

មិនសូវ​ផ្ដោ​ត​សំខាន់​លើ​ការ​បង្អួត​សម្ភារ​

​ជនជាតិ​ជប៉ុន​មិនបាន​ផ្តោត​ធ្ងន់ទៅលើ​ការ​បង្អួត​សម្ភារ​ឡូយ​ឆាយ​ ​ដូចជា​រថយន្ដ​ទំនើប​ ​ផ្ទះ​វី​ឡា​ធំស្កឹមស្កៃ​នោះ​ទេ​។​ ​ផ្ទុយទៅវិញ​ ​ពួកគេ​រស់នៅ​តាម​បែប​សាមញ្ញ​ៗ​ ​ដូចជា​ការធ្វើដំណើរ​ដោយ​ថ្មើរជើង​ ​ឬ​ជិះកង់​ទៅ​ធ្វើការ​ (​ករណី​កន្លែងធ្វើការ​មិនសូវ​ឆ្ងាយ​) ​ដែល​ល្អ​ ​ទាំង​សម្រាប់​សុខភាព​ ​និង​ហិរញ្ញវត្ថុ​ ​ឬ​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​ (​ដ្បិត​វា​អាច​ដោយសារ​ជប៉ុន​មាន​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ​សម្បូរ​បែប​ផង​ដែរ​)​។​ ​ក្រៅពី​នេះ​ ​គេ​រស់​នៅផ្ទះ​ដែល​មាន​ទំហំ​សម​ល្មម​គ្រប់គ្រាន់​ ​ទោះ​ជា​មានលទ្ធភាព​ហិរញ្ញវត្ថុ​អាច​ជ្រើស​យក​ទីលំនៅ​បែប​ធំ​ទូលាយ​ ​ឬ​ទំនើប​ជាង​នោះ​ក៏ដោយ​ ​។​ល​។​


​៣​. ​បើ​រស់នៅ​សាមញ្ញ​យ៉ាងនេះ​ ​តើ​ទុក​លុយ​ទៅ​ចំណាយ​លើ​អ្វី​វិញ​?

​តាមរយៈ​ការស្ទង់មតិ​របស់​គេហទំព័រ​ស្រាវជ្រាវ​ S​t​at​i​s​t​a​ (2019) ​អំពី​ប្រភេទ​ ​នៃ​ការ​ចំណាយ​របស់​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​រស់នៅ​ម្នាក់ឯង​ ​គាត់​ចំណាយ​ប្រចាំខែ​ទៅលើ​ម្ហូបអាហារ​ច្រើន​បំផុត​ 40,330យ៉េ​ន​ ​ជាមធ្យម​ (​ប្រហែល​ 367 ​ដុល្លារ​អា​មេ​រិ​ច​) ​និង​ចំណាយ​ត្រឹមតែ​ 5,720យ៉េ​ន​ ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ​ (​ប្រហែល​ 52​ដុល្លារ​អា​មេ​រិ​ច​) ​ទៅលើ​ស​ម្លៀ​ក​បំពាក់​ ​និង​ស្បែកជើង​។​ ​បើ​យោងទៅតាម​ទិន្នន័យ​នេះ​ ​យើង​អាច​សន្និដ្ឋាន​បាន​ថា​ ​ជនជាតិ​ជប៉ុន​ផ្ដោ​ត​លើ​ចំណាយ​ចម្បង​ច្រើនជាង​ចំណាយ​លើ​ចំណង់​ ​រស់នៅ​បែប​សាមញ្ញ​ទាំង​ការ​តុបតែង​តែង​ផ្ទះ​ ​និង​ជីវិត​ប្រចាំថ្ងៃ​ (​ធ្វើដំណើរ​) ​ជាដើម​។​

​ការ​មិន​ដេញ​តាម​ភាព​ឡូយ​ឆាយ​នៃ​សម្ភារ​ ​និង​ផ្ដោ​ត​ទៅលើ​ការប្រើប្រាស់​ដែល​ចាំបាច់​ ​ជា​សេចក្ដី​សុខ​ផ្លូវចិត្ត​មួយ​បែប​ដែល​មិន​ញ៉ាំង​ឱ្យ​មនុស្សម្នាក់​ៗ​ត្រូវ​នឿយហត់​ជ្រុល​ហួសហេតុ​ពេក​នោះ​ទេ​។​ ​និយាយ​នេះ​ ​មិនមែន​មានន័យ​ថា​ ​មនុស្ស​មិន​ត្រូវ​ប្រឹងប្រែង​ធ្វើការ​រកលុយ​នោះ​ទេ​ ​ប៉ុន្តែ​ក្នុង​ន័យ​សំដៅ​ដល់​ការចាយវាយ​លើ​គោលដៅ​ត្រឹមត្រូវ​។​ ​ទោះបី​ជនជាតិ​ជប៉ុន​ក៏មាន​ចំណាយ​លើ​សម្ភារ​ប្រណិត​ក៏​ពិតមែន​ ​តែ​មូលហេតុ​ចម្បង​នៃ​ការ​ជាវ​សម្ភារ​មួយ​នោះ​គឺ​ផ្ដោ​ត​លើ​គុណភាព​និង​តម្រូវ​ការ​ ​តែ​មិនមែន​ដើម្បី​មុខមាត់​ឡើយ​៕​


​ឯកសារ​យោង​៖​
​១​. ​T​h​e​ ​Art​ o​f​ ​Less​ ​i​s ​More​: ​Japanese​ ​Minimal​i​s​m​ ​and​ ​its​ ​influence​ on ​Western​ ​Design​ ​Aesthetics​ | ​Sap​p​oro ​T​e​p​pan​y​a​k​i​
​២​. ​h​t​t​p​s://​in​do​japan​pulse​.​co​m​/2020/01/​japanese​-​simple​-​life​style​
​៣​. • ​Japan​: ​single​ ​household​ ​monthly​ ​spending​ ​by​ ​category​ | S​t​at​i​s​t​a​
​៤​. ​What​ ​i​s ​Japan​d​i​ ​Style​ ​and​ ​How​ ​Can​ ​Y​ou ​Create​ ​It​ ​At Home​ (​barb​u​l​i​an​no​design​.​co​m​)
​៥​. ​Japanese​ ​aesthetics​: ​minimal​i​s​t​ ​simple​ ​living​ ​concept​s ​for ever​yon​e​ (​minimal​i​s​m​.​co​)
​៦​. ​Inside​ ​Japan​’s ​Extremely​ ​Minimal​i​s​t​ ​Home​s (​inside​r.​co​m​)

ពាក្យទាក់ទង: ប្រជាជនជប៉ុន​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
១ day

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ABA Introduces Junior Accounts to Provide Advanced Finance to Children and teenager
ចំណូលចំណាយ
៦ ខែមុន

ABA បានណែនាំគណនី Junior ដើម្បីផ្តល់នូវហិរញ្ញវត្ថុបែបទំនើបដល់កុមារ និងក្មេងជំទង់

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប
ចំណូលចំណាយ
៧ ខែមុន

នៅពេលបច្ចេកវិទ្យាកាន់តែទំនើប

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី
ចំណូលចំណាយ
៧ ខែមុន

ពត៏មានវិនិយោគ និងទឹកប្រាក់ជំនួយ រាប់សិបលានដុល្លាលើវិស័យកសិកម្ម មានក្នុងកម្មវិធី

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ
ចំណូលចំណាយ
៧ ខែមុន

គន្លឹះដើម្បីសុំតម្លើងប្រាក់ខែ

អត្ថបទបន្ទាប់
វីធីដោះ​បំណុល​​ច្រើន​

វីធីដោះ​បំណុល​​ច្រើន​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist