Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ

រក​លុយមិនងាយទេ

១ year
1 នាទីក្នុងការអាន
84
ទស្សនា
FacebookTwitterLinkedinTelegramQR Code
រក​លុយមិនងាយទេ
FacebookTwitterLinkedinTelegramQR Code

​«​លុយ​មិន​សំខាន់​ ​តែ​សំខាន់​គឺ​អត់​លុយ​!​»​ ​មិន​ពិត​ទេ​! ​លុយ​ពិតជា​សំខាន់​។​ ​តែ​បើ​អត់​លុយ​ ​កាន់តែ​សំខាន់​ទៅទៀត​!
​លុយ​ពិត​ជាចាំបាច់​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​។​ ​យើង​ត្រូវ​ចំណាយ​លើ​សព្វ​បែបយ៉ាង​រាប់​ចាប់ពី​ថ្លៃ​អាហារ​ ​កន្លែង​ស្នាក់​នៅ​ ​ទឹក​ភ្លើង​ អុី​ន​ធើ​ណែ​ត​ ​ថ្នាំសង្កូវ​ ​និង​ ​ការកំសាន្ត​ផ្សេងៗ​ជាដើម​។​ ​កាលនៅតូច​ ​យើង​មិនទាន់​ដឹង​ថា​លុយ​

Making money is not easy

​វា​ពិបាក​រក​ប៉ុណ្ណា​ទេ​។​ ​លុះ​ពេល​ធំដឹងក្តី​ឡើង​ ​ទោះបី​ឧ​ស្សាហ៍​លឺ​ម៉ាក់ប៉ា​និយាយ​ថា​លុយ​ពិបាក​រក​ ​ចាយ​ត្រូវ​ចេះ​សន្សំសំចៃ​ ​តែ​ក៏​មិនបាន​យល់​ពី​សម្តី​ពួកគាត់​ ​១​០​០​%​ដែរ​។​ ​ទាល់តែ​ពេល​ចេញ​រកលុយ​ខ្លួនឯង​ទើប​យល់ច្បាស់​តែម្តង​។​ ​លុយ​មិនមែន​បាន​មក​ដោយ​ងាយស្រួល​នោះ​ទេ​ ​គឺ​វា​បាន​ពី​ការ​ប្រឹងប្រែង​របស់យើង​។​ ​មិនថា​ធ្វើការ​ឬ​រកស៊ី​សុទ្ធតែ​ត្រូវ​ចំណាយ​ពេលវេលា​ ​និង​ ​ថាមពល​ទាំង​កម្លាំង​កាយ​ ​កម្លាំងចិត្ត​។​
​អ៊ីចឹង​ ​យើង​ងាក​មក​មើល​ថា​ធ្វើការ​និង​រកស៊ី​ពិបាក​យ៉ាងម៉េច​ខ្លះ​?

​ចំពោះ​អ្នកធ្វើការ​

​ចំពោះ​អ្នកធ្វើការ​

​ពេលធ្វើការ​ ​យើង​លក់​ពេលវេលា​ ​ជំនាញ​ ​បញ្ញា​ ​និង​ ​កម្លាំង​ពលកម្ម​ប្តូរ​នឹង​ប្រាក់ខែ​។​ ​ការងារ​មាន​ច្រើន​ប្រភេទ​ណាស់​។​ ​ការងារ​មួយ​ចំនួន​តម្រូវ​ឲ្យ​ឆ្លងកាត់​ការសិក្សា​ ​ឬ​ហ្វឹកហាត់​រយៈពេល​យូរ​។​ ​បើ​ចំពោះ​ការងារ​ក្នុង​ការិយាល័យ​ច្រើនតែ​តម្រូវ​ឲ្យ​អ្នកធ្វើការ​មួយថ្ងៃ​ ​៨​ម៉ោង​។​ ​ដូច្នេះ​ ​ក្រៅពី​ពេលវេលា​សម្រាក​ញុាំ​អាហារ​ ​យើង​ចំណាយ​ពេលវេលា​ស្ទើរ​មួយថ្ងៃ​ពេញ​សម្រាប់​ការងារ​ទៅ​ហើយ​។​ ​នៅ​កន្លែងធ្វើការ​ ​ម្នាក់ៗ​សុទ្ធតែ​មានការងារ​រៀងៗខ្លួន​ ​ពេលខ្លះ​បើសិនជា​មានការ​ខ្វែងគំនិត​ជាមួយ​មិត្ត​រួមការ​ងារ​អី​ ​ឬក៏​បរិយាកាស​ការងារ​ពោរពេញ​ដោយ​ការប្រកួតប្រជែង​ ​ស្ថានភាព​ក៏​តានតឹង​ទៅតាម​នឹង​។​ ​មិនតែប៉ុណ្ណោះ​ ​យើង​ត្រូវ​បន្ត​អភិវឌ្ឍ​ខ្លួនឯង​ដោយ​ព្យាយាម​រៀនសូត្រ​ពី​ការងារ​នោះ​ ​រៀន​ជំនាញ​ផ្សេងៗ​បន្ថែម​ ​ឬ​ ​រៀន​បន្ត​ដើម្បី​ទទួល​បាន​តំណែង​ ​និង​ ​ប្រាក់ខែ​ខ្ពស់​ជាង​មុន​។​ ​អ៊ីចឹង​ហើយ​ទើប​គេ​និយាយ​ថា​ ​ធ្វើការ​អ្វី​ក៏ដោយ​តែង​មាន​ការលំបាក​ ​ចៀស​មិន​ផុត​ ​ទាមទារ​ការ​អត់ធ្មត់​ខិតខំ​ប្រឹងប្រែង​ ​និង​ពេលវេលា​។​

 ​ចំពោះ​អ្នករក​សុី

 ​ចំពោះ​អ្នករក​សុី

​បើ​មើល​ពី​ខាងក្រៅ​ ​មើលទៅ​ការ​រក​សុី​ហាក់ដូចជា​ងាយស្រួល​ ​ពីព្រោះ​ជា​ថៅ​កែខ្លួន​ឯង​ ​មិន​ធ្វើការ​ក្រោម​អ្នកណា​ ​មាន​សេរីភាព​ក្នុង​ការ​សម្រេច​ចិត្ត​ ​ឬ​ ​ថ្ងៃឈប់​សម្រាក​របស់​ខ្លួនឯង​។​ ​តែ​ការពិត​ទៅ​ ​ធ្វើជំនួញ​ត្រូវការ​ថាមពល​ ​និង​ ​ពេលវេលា​មិន​តិច​ជាង​អ្នកធ្វើការ​ទេ​។​ ​ទោះបី​មិន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់អ្នកណា​ ​តែ​ការ​សម្រេច​ចិត្ត​ ​និង​ទំនួល​ខុសត្រូវ​ផ្សេងៗ​ស្ថិតនៅ​លើ​យើង​ជា​ម្ចាស់​អាជីវកម្ម​មួយ​ទាំងមូល​ ​ទាំង​ទំនួល​ខុសត្រូវ​លើ​ហិរញ្ញវត្ថុ​ ​និង​ទំនួល​ខុសត្រូវ​លើ​បុគ្គលិក​។​ ​ហេតុនេះ​ហើយ​ ​ទោះបី​ការ​រក​សុី​អាច​ផ្ដល់​ផល​តបស្នង​ខ្ពស់​ ​តែ​ការ​ប្រឈម​នឹង​បរាជ័យ​ក៏​ខ្ពស់​ដែរ​។​

​ប្រាក់ចំណេញ​របស់យើង​ជា​ការ​ចំណាយ​របស់​អ្នកដទៃ​។​ ​វា​មិន​ងាយស្រួល​នោះ​ទេ​ដើម្បីឲ្យ​ ​អតិថិជន​ជ្រើសរើស​សេវាកម្ម​ ​ឬ​ ​ផលិតផល​របស់យើង​នៅ​ក្នុង​ទី​ផ្សារ​សេរី​ដែល​មាន​អ្នក​ប្រកួតប្រជែង​រាប់ពាន់​រាប់​ម៉ឺន​។​ ​ម្ចាស់​អាជីវកម្ម​ម្នាក់ៗ​ត្រូវ​ចំណាយ​ថវិកា​ ​ថាមពល​ ​និង​ ​ពេលវេលា​លើសលប់​ ​ធ្វើ​យ៉ាងណា​ឲ្យ​អាជីវកម្ម​របស់​ខ្លួន​លេចធ្លោ​ជាងគេ​។​ ​ម្យ៉ាង​វិញទៀត​ ​ការ​បង្កើត​អាជីវកម្ម​ត្រូវការ​ភាព​ក្លាហាន​ ​ការ​ហ៊ាន​ប្រថុយប្រថាន​ ​ហើយនិង​ក្តី​ស្រលាញ់​ដើម្បី​គ្រប់គ្រង​ ​និង​ ​ធ្វើឲ្យ​អាជីវកម្ម​នោះ​លូតលាស់​ទៅមុខ​យូរអង្វែង​។​

​ចំពោះ​អ្នក​ដែល​បាន​ឆ្លងកាត់​ប្រាកដជា​យល់ច្បាស់​ហើយ​ថា​ ​លុយ​ពិតជា​មិន​ងាយស្រួល​រក​នោះ​ទេ​។​ ​ការ​រកលុយ​បែប​ណា​ក៏​ត្រូវ​ឆ្លងកាត់​ភាព​លំបាក​រៀងខ្លួន​។​ ​ដូច្នេះ​ ​ពេល​មាន​លុយ​ហើយ​ ​គួរ​រៀបចំផែនការ​ហរិ​ញ្ញ​វត្ថុ​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ប្រើប្រាស់​វា​ដោយ​យកចិត្តទុកដាក់​ផង​។​ ​កុំ​ភ្លេច​ថា​ពេល​រកម​ក​វា​ពិបាក​ប៉ុនណា​។​ ​បន្ថែម​ពី​នេះ​ ​កុំ​ភ្លេច​សាក​ថ្ម​ជីវិត​ ​ផ្ដល់​ភាព​សប្បាយរីករាយ​ដល់​ខ្លួនឯង​ ​និង​មនុស្សជា​ទី​ស្រលាញ់​ផង​ណា៎​ អេ​ដ​មីន​បារម្ភ​ 😉

​Reference​s:
1. ​Money​ ​Does​n’​t​ ​Grow On​ ​Tree​s: ​Financial​ ​Basic​s ​For​ ​Your​ ​Kid​s
2. ​Why​ ​I​s ​It​ ​So​ ​Hard​ ​To​ ​Make​ ​Money​?


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: រក​លុយមិនងាយទេ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
២ សប្តាហ៍មុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?
ចំណូលចំណាយ
៤ ខែមុន

ប្រទេសកាតាចំណាយលើព្រឹតិ្តការណ៍FIFA World Cup ប៉ុន្មាន?

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២
ចំណូលចំណាយ
៥ ខែមុន

កំពូលអ្នកចាយលុយប្រចាំឆ្នាំ២០២២

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?
ចំណូលចំណាយ
៥ ខែមុន

ពេល​បច្ចុប្បន្នគួរ​ពង្រីកចំណូលឲ្យបានច្រើនទេ?

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

ចំណូលចំណាយ
៦ ខែមុន

អាជីវកម្មអនឡាញ និងអាជីរកម្មហាងផ្ទាល់

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook
ចំណូលចំណាយ
៦ ខែមុន

Scam ៣ យ៉ាងដែលគួរប្រយ័ត្នលើបណ្តាញ Facebook

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៧ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

អត្ថបទបន្ទាប់
ប្រភព​ចំណូលដែលគួរបង្កើតពេលអាយុ​២​០ ៣០ ៤០

ប្រភព​ចំណូលដែលគួរបង្កើតពេលអាយុ​២​០ ៣០ ៤០

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist