Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់

ប្រភព​ចំណូលដែលគួរបង្កើតពេលអាយុ​២​០ ៣០ ៤០

socheath pov ដោយ socheath pov
7 months មុន
ប្រភេទ ចំណូលចំណាយ
ប្រភព​ចំណូលដែលគួរបង្កើតពេលអាយុ​២​០ ៣០ ៤០
89
ទស្សនា

​ចាប់ពី​អាយុ​២​០​ឆ្នាំទៅ​ ​គឺជា​វ័យ​ដែល​មនុស្សម្នាក់​ៗ​ចាប់ផ្តើម​រកចំណូល​សម្រាប់​ខ្លួន​និង​គ្រួសារ​។​ ​ម៉្យាងទៀត​មាន​ដែល​ឆ្ងល់​អត់​ ​ថា​ក្នុង​វ័យ​៣​០​ ​និង​វ័យ​៤​០​ឡើង​ទៅ​ ​យើង​អាច​បង្កើត​ប្រភព​ចំណូល​តាមរយៈ​អ្វីខ្លះ​? ​ប្រភព​ចំណូល​ខាងក្រោម​នេះ​ ​អាច​ផ្តល់​ជា​គំនិត​សម្រាប់​អ្នក​ដែល​ចង់​រកចំណូល​បន្ថែម​ទៀត​។

​ក្នុង​វ័យ​​២​០​ឆ្នាំ

​ក្នុង​វ័យ​​២​០​ឆ្នាំ

​វ័យ​នេះ​អ្នកខ្លះ​ក៏​ធ្វើការ​បណ្តើរ​ ​រៀន​បណ្តើរ​ ​រីឯ​អ្នកខ្លះ​ទៀត​សម្រេច​ចិត្ត​បញ្ឈប់​ការសិក្សា​ពាក់កណ្តាល​ទី​ដើម្បី​ទៅ​រក​សុី​ចិញ្ចឹមជីវិត​។​ ​ចំណែក​ឯ​ខ្លះទៀត​កំពុងតែ​មាន​អារម្មណ៍​ថា​មិន​ដឹង​ធ្វើអ្វី​ជាមួយនឹង​អនាគត​របស់​ខ្លួន​។​

​ក្រៅពី​ធ្វើការ​ឲ្យ​គេ​យក​ប្រាក់ខែ​ ​អ្នក​អា​ចក្រ​លេ​ក​មើល​លើ​ការ​ធ្វើការងារ​ជា​ប្រភេទ​អ្នក​ឯករាជ្យ​ ​ដែល​អាច​ជា​ប្រភព​ចំណូល​ទី​២​។​ ​លើស​ពី​នេះ​ ​អ្នក​ក្នុង​វ័យ​នេះ​ក៏​អាច​ចាប់ផ្ដើម​បណ្ដាក់ទុន​ ​ឬ​វិនិយោគ​លើ​អាជីវកម្ម​នានា​ផង​ដែរ​។​ ​ម៉្យាងទៀត​អ្នក​គួរតែ​គិតដល់​កា​របើក​គណនី​សន្សំ​ក្នុងរយៈពេល​កំណត់​ ​ដោយ​ចប់​កាល​កំណត់​អ្នក​អាច​ចំ​នេ​ញ​នឹង​ការប្រាក់​ដែលគេ​ផ្តល់ឲ្យ​។

ចុចទីនេះ ដើម្បីស្វែងយល់បន្ថែមពី: ហេតុ​អ្វីរកលុយ​ទាន់​ខ្លួន​នៅក្មេង​?


​ក្នុង​វ័យ​​៣​០​ឆ្នាំ

​ក្នុង​វ័យ​​៣​០​ឆ្នាំ

ចូលដល់​វ័យនេះ យើង​នឹង​មានអារម្មណ៍ថា​ខ្លួន​ឯង​ចាស់​ជាងមុន និង​មាន​អារម្មណ៍ថា​ចង់បង្កើត​ប្រភពចំណូល​ផ្សេង​ឲ្យបាន​ច្រើន​ជាមុន។ អេដមីន​សូមផ្តល់​យោបល់ឲ្យ​​អ្នកទាំង​អស់គ្នា​ពីប្រភព​ចំណូល​ដែល​យើង​អាចរកបន្ថែម​មាន​ដូច​ជា រកសុី និង​លក់អនឡាញ​ជាដើម ព្រោះ​ថារបរលក់តាមអនឡាញក្នុងសម័យនេះ​គឺ​មានភាព​ពេញ​និយម មិន​ថា​អ្នក​ណាក៏​ទិញអីវ៉ាន់​អនឡាញ។ ម៉្យាង​វិញ​ទៀត អ្នកក៏​អាច​ទិញលក់​ភាគហ៊ុន ​ឬ crypto ដែលវាអាច​ផ្តល់​ប្រាក់ចំណេញ ប្រសិន​បើវា​ឡើង​ថ្លៃ។


​ក្នុង​វ័យ​​៤​០​ឆ្នាំ

​ក្នុង​វ័យ​​៤​០​ឆ្នាំ

មកដល់វ័យនេះ​ច្បាស់​ណាស់ ថា​មួយ​ចំនួន​ធំសុទ្ធតែ​អ្នក​មាន​គ្រួសារ ចឹង​ហើយ​ចំណាយ​ក៏ត្រូវគុណ​នឹង២ ឬ​គុណ​នឹង៣ ពេល​ដែល​ចំណាយ​កើន ចំណូល​របស់អ្នកក៏​គួរតែ​បង្កើន​តាម​នឹងដែរ។ អ្នក​អាច​ទិញដី​សម្រាប់ទុកលក់ ព្រោះ​បើសិនជា​ដីមាន​ហាងឆេង​ខ្ពស់ នោះអ្នក​នឹង​ត្រូវ​ប៉ាន់។ បន្ថែមពីនេះ​អ្នក​ក៏អាចសង់ផ្ទះ ឬ​ក៏​សង់ឃ្លាំង​សម្រាប់​ជួល ដែលវា​អាច​ផ្តល់នូវ​ចំណូល​ទៀង​ទាត់​សម្រាប់​គ្រួសា​ររបស់អ្នក។ រីឯអ្នក​នៅ​ខេត្ត អ្នកអាច​គិតគូរធ្វើ​កសិកម្ម ​ចិញ្ចឹមមាន់​ទា​ជាដើម ​ដោយ​ក្នុងកម្រិត​ខា្នតតូច​ឬក៏ខ្នាត​ធំអាស្រ័យ​ទៅ​លើហិរញ្ញវត្ថុ​របស់​អ្នក​ផ្ទាល់៕

ពាក្យទាក់ទង: ប្រភព​ចំណូលពេលអាយុ​២​០ ៣០ ៤០

អត្ថបទទាក់ទង

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”
ចំណូលចំណាយ

ធនាគារ អ៊ូរី ត្រូវបានបិទវគ្គបញ្ចប់ដោយជោគជ័យ កម្មវិធី “ការបណ្តុះបណ្តាលពន្លកថ្មី ជំនាន់ទី១”

August 12, 2022
Woori Bank Completed Talent Incubation Program Generation 1
ចំណូលចំណាយ

Woori Bank Completed Talent Incubation Program Generation 1

August 12, 2022
៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់
ចំណូលចំណាយ

៣០០ដុល្លារទៅដេីរលេងនៅកោះត្រល់

August 12, 2022
អត្ថបទបន្ទាប់
វិធីសាស្រ្តជួយឲ្យ​ខ្លួនឯង​រីក​ចម្រើនជាងមុន

វិធីសាស្រ្តជួយឲ្យ​ខ្លួនឯង​រីក​ចម្រើនជាងមុន

អត្ថបទពេញនិយម

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

ដោយ Kimlong Ro
July 22, 2022

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

ដោយ Sovannary Hong
July 22, 2022

តើភាគហ៊ុនគឺជាអ្វី?

តើភាគហ៊ុន​គឺជា​អ្វី?

ដោយ Sovannary Hong
July 23, 2022

ពន្ធ និងអាករ

ពន្ធ និង អាករ

ដោយ Sopheavy Ngoun
July 23, 2022

សវនកម្ម (Audit)

សវនកម្ម (Audit)

ដោយ Pheanuma Ron
July 22, 2022

អំពីយើង
កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

ទំនាក់ទំនង
Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។