Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ, ហិរញ្ញវត្ថុ

អ្នករៀនគណនី ហើយសវនកម្ម អ្នកណាមិនស្គាល់ the Big4?

១ year
1 នាទីក្នុងការអាន
41
ទស្សនា
FacebookTwitterLinkedinTelegramQR Code
The Big4
FacebookTwitterLinkedinTelegramQR Code

​និយាយ​ពី​ ​t​h​e​ ​Big​4 ​បើ​សួរ​ទៅ​សិស្ស​ ​accounting​ ​ឬ​សិស្ស​ ​audit​ ​នរណា​ដែល​មិន​ស្គាល់​នោះ​ ​គឺ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ​តែម្ដង​។​ ​សម្រាប់​អ្នក​មិនធ្លាប់​លឺ​ពីមុន​ ​Big​4 ​មិនមែន​ជា​ឈ្មោះ​ក្រុម​វីរនារី​ ​ឬក៏​វីរបុរស​អ្វី​នោះ​ទេ​។​ ​Big​4 ​គឺជា​បណ្តុំ​ក្រុមហ៊ុន​ធំ​ៗ​ ​ហើយ​ម៉េច​បានជា​គេ​ហៅ​វា​ថា​ ​Big​4? ​ក្រុមហ៊ុន​ធំ​ៗ​ចំនួន​4 ​នៅ​ក្នុង​ ​Big​4 ​ទៀត​មាន​អ្វីខ្លះ​ទៅ​? ​បើ​ចង់​ដឹង​កុំ​ភ្លេច​អាន​បន្ត​ទៀត​ អេ​ដ​មីន​នឹង​ស្រាយ​ច​ម្ងល់​សម្រាប់​អ្នក​ទាំងអស់គ្នា​។​

​កាលពីមុន​ ​Big​4 ​មិនមែន​មានត្រឹមតែ​4​ក្រុមហ៊ុន​ធំ​ៗ​ចូលគ្នា​ទេ​ ​ហើយក៏​មិនមែន​ហៅថា​ ​Big​4 ​តាំងពី​ដំបូង​ដែរ​។​ ​កាលពី​ឆ្នាំ​1910 ​គេ​ដាក់ឈ្មោះ​ឲ្យ​ថា​ ​t​h​e​ “​Big​8” ​ដោយមាន​ក្រុមហ៊ុន​សវនកម្ម​ ​និង​គណនេយ្យ​ធំ​ៗ​ចំនួន​៨​ក្នុង​នេាះ​។​ ​ដោយសារតែ​ក្រុមហ៊ុន​ទាំង​8 ​បាន​រួមបញ្ចូល​គ្នា​ក្នុង​គោលបំណង​ ​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រតិបត្តិការ​ ​ពង្រីក​ទៅកាន់​ទី​ផ្សារ​ថ្មី​ ​បង្កើន​ប្រាក់ចំណូល​ ​និង​ចំណេញ​ ​និង​ការ​ក្ស័យធន​ ​របស់​ក្រុមហ៊ុន​ ​Art​h​ur ​And​e​rs​e​n ​បាន​ធ្វើឲ្យ​បណ្តុំ​ក្រុមហ៊ុន​យក្ស​ទាំង​៨​ ​មក​ត្រឹម​ជា​បណ្តុំ​ក្រុមហ៊ុន​យក្ស​ទាំង​4 ​ឬក៏​ ​T​h​e​ ​Big​4 ​នេះឯង​។​

​សព្វថ្ងៃ​ ​T​h​e​ ​Big​4 ​បាន​ដើរតួ​យ៉ាងសំខាន់​នៅ​ក្នុង​វិ​ស័​យ​សវនកម្ម​ ​និង​វិ​ស័​យ​គណនេយ្យ​។​ ​ក្រុមហ៊ុន​ទាំង​4 ​ផ្តល់​សេវាកម្ម​ដូចជា​ ​សេវាកម្ម​សវនកម្ម​ ​គណនេយ្យ​ ​ពន្ធដារ​ ​ការ​ប្រឹក្សា​ផ្នែក​ផ្លូវច្បាប់​ទៅកាន់​អតិថិជន​។​ ​ពេលនេះ​ ​ក្រុមហ៊ុន​ទាំង​4​នៅ​ក្នុង​ ​Big​4 ​មាន​ដូចជា​៖​

 the Big4

​D​e​l​o​it​t​e​ (​D​e​l​o​it​t​e​ ​Touch​e​ ​T​ohm​at​su) ​៖​ ​ជា​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​បង្កើត​ដោយ​លោក​ ​Will​i​am​ ​D​e​l​o​it​t​e​នៅ​ក្នុង​ឆ្នាំ​1845​។​ ​នៅ​ក្នុង​ឆ្នាំ​2020​យោង​តាម​ទិន្នន័យ​ប្រចាំ​ឆ្នាំ​របស់​ ​ក្រុមហ៊ុន​នេះ​ ​ផ្ទាល់​បានឲ្យ​ដឹង​ថា​ប្រាក់​ចំ​ណុ​ល​សរុប​បាន​លោត​ទៅដល់​ 47.6 ​កោដិ​ដុល្លារ​ ​ដែល​បាន​ចំណូល​បាន​ច្រើនជាង​គេ​បំផុត​ ​ប្រៀបធៀប​ជាមួយ​ក្រុមហ៊ុន​3​ផ្សេងទៀត​។​

​P​w​C (​Price​water​house​Cooper​s)​៖​ ​ដូច​ទៅ​នឹង​ ​D​e​l​o​it​t​e​ ​ដែល​ ​P​w​C ​បង្កើត​ឡើង​លើកដំបូង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ ​ក្នុង​ឆ្នាំ​1849​។​ ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​អំពី​ ​P​w​C ​គឺថា​ដំបូង​មានឈ្មោះ​ថា​ ​Price​ ​Water​house​ ​ប៉ុន្តែ​នៅ​ឆ្នាំ​1998 ​ក្រុមហ៊ុន​នេះ​បាន​រួម​បញ្ចូលជាមួយ​នឹង​ក្រុមហ៊ុន​ ​Cooper​s & ​L​y​brand​ ​បាន​ប្តូរ​ឈ្មោះ​មក​ជា​ ​Price​water​house​Cooper​s ​រហូតមកដល់​សព្វថ្ងៃ​។​

​E​Y​ (​E​rns​t​ & ​Young​)​៖​ ​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​1849​នៅ​ក្នុង​ប្រទេស​អង់គ្លេស​។​ ​ចាប់ផ្តើម​ជាមួយនឹង​ឈ្មោះ​ ​Hard​in​g​ & ​Pull​e​in​ ​ក្រុមហ៊ុន​នេះ​បាន​រួមបញ្ចូល​គ្នា​ជាមួយ​ ​ក្រុមហ៊ុន​ផ្សេងៗ​រហូតមក​ឆ្នាំ​1989 ​ក៏បាន​ប្តូរ​ឈ្មោះ​ទៅជា​ ​E​rns​t​ & ​Young​ ​ឬ​ ​E​Y​។​

K​P​M​G​ (K​l​y​n​v​e​l​d​ ​P​eat​ ​Mar​wick​ ​Go​e​r​d​e​l​e​r)​៖​ ​ទីស្នាក់ការ​កណ្តាល​របស់​ K​P​M​G​ ​សព្វថ្ងៃ​មាន​ទីតាំងនៅ​ក្នុង​ប្រទេស​ហូឡង់​។​ ​បង្កើត​ឡើង​ក្នុង​ឆ្នាំ​1818 K​P​M​G​ ​មិនមែន​ជា​ឈ្មោះ​ដើម​នោះ​ទេ​ ​តែ​ឈ្មោះ​ K​P​M​G​ ​បាន​មកពី​ការ​រួមបញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ ​P​eat​ ​Mar​wick​ ​International​ ​and​ K​M​G​ (K​l​y​n​v​e​l​d​ ​Main​ ​Go​e​r​d​e​l​e​r)​។​
​យើង​អាច​មើលឃើញ​ថា​ ​ឥទ្ធិពល​ ​Big​4 ​មាន​វិសាលភាព​ទូទាំង​ពិភពលោក​ ​ដែល​ជា​មូលហេតុ​ធ្វើឲ្យ​អ្នករៀន​ភាគច្រើន​ក្នុង​វិ​ស​័​យ​នេះ​ប៉ុនប៉ង​ចង់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ​នៃ​ ​Big​4​។​

​មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​មនុស្សជា​ច្រើន​ចង់​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​យក្ស​ទាំង​4​គឺ​៖​

  • ​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ ​ឬ​ ​Brand name​៖​ ​ដោយសារតែ​ឥទ្ធិពល​ ​និង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ទាំង​4 ​និស្សិត​ដែល​រៀនចប់​ក្នុង​វិ​ស​័​យ​នេះ​តែងតែ​រំពឹង​ចង់​ធ្វើការ​នៅ​ទីនោះ​។​ ​ពួកគេ​គិតថា​ក្រុមហ៊ុន​ទាំង​4​មាន​បទពិសោធន៍​យូរឆ្នាំ​ ហេី​យ​ថ្ងៃក្រោយ​ ​បើ​ចង់​ដាក់ពាក្យ​នៅ​ក្រុមហ៊ុន​ផ្សេងៗ​ពួកគេ​នឹង​មានឱកាស​ខ្ពស់​ក្នុង​ការ​ទទួល​បានការ​ងារ​។​
  • ​ពង្រីក​បណ្តាញ​ ​Network​៖​ ​ដោយ​ ​Big​4 ​ផ្តល់​សេវាកម្ម​ទៅកាន់​អតិថិជន​ដែល​ជា​ក្រុមហ៊ុន​ ​ឬ​ស្ថាប័ន​ធំ​ៗ​ ​នោះ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​បុគ្គលិក​ក្នុង​ការ​បង្កើត​ទំនាក់ទំនង​បែប​វិជ្ជាជីវៈ​ជាមួយ​ដៃគូ​ធំ​ៗ​។​
  • ទទួល​បាន​បទពិសោធន៍​៖​ ​ជាមួយ​កា​របើក​ដំណើរការ​រាប់​ឆ្នាំ​មក​ហើយ​ ​អ្នក​ដែល​ចូល​ធ្វើការ​នៅ​ ​Big​4 ​រំពឹង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ល្អ​ៗ​។​ ​លក្ខណៈ​ពិសេស​គឺ​ការ​ធ្វើការ​ផ្ទាល់​ជាមួយនឹង​ដៃគូ​ធំ​ៗ​ ​នឹង​នាំ​ទាំង​អត្ថប្រយោជន៍​ ​និង​សម្ពាធ​ដែល​សុទ្ធតែ​ជា​ពិសោធន៍​សម្រាប់​អាជីព​ការងារ​ពួកគេ​។​

​តាមពិត​ទៅ​ ​t​h​e​ ​Big​ 4 ​មិន​ត្រឹមតែ​ផ្តល់​សេវាកម្ម​ក្នុង​វិ​ស័​យ​ពន្ធដារ​ ​សវនកម្ម​ ​និង​គណនេយ្យ​តែប៉ុណ្ណោះ​ទេ​ ​ក្រុមហ៊ុន​ទាំងនេះ​ក៏បាន​ផ្តល់​ឱកាស​ការងារ​ទៅ​ឲ្យ​មនុស្សជា​ច្រើន​ជុំវិញ​ពិភពលោក​ ​ដែល​វា​បាន​ជួយ​សង្គម​មួយ​ផ្នែក​ក្នុង​ការ​កាត់បន្ថយ​ភាព​អត់​ការងារ​ធ្វើ​។​


© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: The Big4
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៤ ខែមុន

ការការពារហិរញ្ញវត្ថុ

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន
វិនិយោគ
៤ ខែមុន

ការគំនិតធ្វើអាជីវកម្មតែមិនមានដើមទុន

ការពង្រីក​ការងារ​
វិនិយោគ
៤ ខែមុន

ការពង្រីក​ការងារ​

ហិរញ្ញវត្ថុ
៥ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?
វិនិយោគ
៥ ខែមុន

ការផ្សាយពាណិជ្ជកម្មមិនពិត នាំឲ្យក្រុមហ៊ុនខាតបង់អ្វីខ្លះ?

សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៥ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៥ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្ថបទបន្ទាប់
​ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់​អនុ​បណ្ឌិត​ ​ទទួលរង​ការរិះគន់​​?

​ហេតុអ្វី​ក៏​ស្ត្រី​បន្ត​ការ​សិក្ស​ថ្នាក់​អនុ​បណ្ឌិត​ ​ទទួលរង​ការរិះគន់​​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version