Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​

៩ ខែមុន
1 នាទីក្នុងការអាន
60
ទស្សនា
FacebookTwitterLinkedinTelegramQR Code
​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​
FacebookTwitterLinkedinTelegramQR Code

​ពាក្យចាស់​ពោលថា​ “​ការពារ​ប្រសើរ​ជាង​ព្យាបាល​”
​អនាគត​មិន​អាច​ដឹងមុន​បាន​ ​ហើយក៏​មិន​អាច​ផ្លាស់ប្ដូរ​បាន​ដែរ​ ​ប៉ុន្តែ​យើង​អាច​ត្រៀម​ខ្លួន​ទុក​ ​មុន​ពេល​បញ្ហា​កើតឡើង​។​ ​ដោយហេតុ​នេះ​ ​ការ​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ ​ជា​ការ​ត្រៀម​ខ្លួន​ទុកមុន​មួយ​ប្រភេទ​ ​ដែល​អ្នក​គួរ​មាន​ដើម្បី​ការពារ​អ្នក​ពី​វិបត្តិ​ហិរញ្ញវត្ថុ​។​
​អានុភាព​នៃ​ធានា​រ៉ាប់រង​អាយុជីវិត​ ​នឹង​ជួយ​ធានា​ថា​គ្រួសារ​ជា​ទីស្រឡាញ់​លោកអ្នក​នៅតែ​អាច​រស់នៅ​ប្រកបដោយ​សុខដុម​ ​ជាមួយ​ធនធាន​ហិរញ្ញវត្ថុ​គ្រប់គ្រាន់​ ​មិន​ភិតភ័យ​សងបំណុល​ ​ទោះ​អ្នកមាន​បញ្ហា​ ​អាក់ខាន​ចំណូល​ ​ឬ​អវត្តមាន​អ្នក​ក៏ដោយ​។​
តោះ!! ​យើង​មក​មើល​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​ទាំងអស់គ្នា​!

សន្តិភាពផ្លូវចិត្ត

សន្តិភាពផ្លូវចិត្ត

​ការ​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ជួយ​ឱ្យ​អ្នកមាន​សន្តិភាព​ផ្លូវចិត្ត​ ​ព្រោះ​អ្នក​ប្រាកដ​ក្នុង​ចិត្ត​ថា​ ​ពេល​ដែល​អ្នក​ជួប​បញ្ហា​សុខភាព​ ​ឬ​របួស​គ្រោះថ្នាក់​ ​ប៉ះពាល់​កាយសម្បទា​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធភាព​រក​ប្រាក់ចំណូល​ ​នា​ពេល​នោះ​ ​អ្នកទទួល​បាន​ការធានា​ពេញលេញ​ ​ជា​ជំនួយ​ទឹកប្រាក់​ ​ឬ​ជា​ប្រាក់​សំណង់​ ​ដោយ​មិន​ចាំបាច់​បារម្ភ​ត្រូវ​ទៅ​ខ្ចីបុល​គេ​មក​ប្រើប្រាស់​នោះ​ទេ​។​

 មានវិន័យក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុ

 មានវិន័យក្នុងការគ្រប់គ្រង់ហិរញ្ញវត្ថុ

​ការ​មាន​ធានា​រ៉ាប់រង​មានន័យ​ថា​ ​អ្នក​ត្រូវតែ​មាន​ផែនការ​ហិរញ្ញវត្ថុ​របស់​អ្នក​ឱ្យ​បាន​ល្អ​ ​ព្រោះ​អ្នក​ត្រូវការ​លុយ​ដើម្បី​បង់ថ្លៃ​បុព្វលាភ​ ​និង​សម្រាប់​ចំណាយ​លើ​តម្រូវ​ការ​ប្រចាំ​ផ្សេងៗ​។​ ​ដើម្បី​អាច​ធ្វើ​ដូច្នេះ​បាន​ ​លុះត្រាតែ​អ្នក​ ​មាន​វិ​ន័យ​ ​បង្កើត​ទម្លាប់​ ​គ្រប់គ្រង​ប្រាក់ចំណូល​ ​ការ​ចំណាយ​ ​ការ​សន្សំ​ជាដើម​។​

ការពារហិរញ្ញវត្ថុនាពេលអនាគត

ការពារហិរញ្ញវត្ថុនាពេលអនាគត

​នា​ពេល​អនាគត​ ​ពេល​អ្នកមាន​វ័យ​កាន់តែ​ចាស់​ ​អ្នក​អាច​មិន​មានកម្លាំង​គ្រប់គ្រាន់​ដើម្បី​បន្ត​ធ្វើ​ ​ការងារ​រកចំណូល​បាន​ទៀងទាត់​នោះ​ទេ​។​ ​ម៉្យាងទៀត​ ​ពេល​ចាស់​ទៅ​ ​អត្រា​ប្រឈម​ជំងឺ​កាន់តែ​ខ្ពស់​ ​អ្នក​អាច​ត្រូវការ​ថវិកា​ច្រើន​សម្រាប់​ព្យាបាល​ ​ឬ​ស្នាក់​នៅ​ពេទ្យ​។​ ​មួយវិញទៀត​ ​បើ​សិន​អ្នក​ជួប​ឧបទ្ទវហេតុ​នាំ​ឱ្យ​គ្រោះថ្នាក់​ ​ឬ​ពិការ​ ​ធ្វើ​ឱ្យ​យើង​លែង​មានលទ្ធភាព​រកលុយ​ទៀត​ ​ក្រុមហ៊ុន​នឹង​ផ្តល់​ជា​សំណង​នូវ​ចំនួន​ទឹកប្រាក់​តាម​អត្ថប្រយោជន៍​ក្នុង​គម្រោង​ ​ឬ​កញ្ចប់​ដែល​អ្នក​បាន​ទិញ​។​ ​ដូចនេះ​អ្នក​កាន់តែ​គួរ​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ជាពិសេស​មាន​ពី​អាយុ​ក្មេង​ទៅ​ ​ជា​ការ​គាំពារ​ហិរញ្ញវត្ថុ​មួយ​ដ៏​ប្រសើរ​នា​ពេល​អនាគត​។​ ​

ការពារគ្រួសាររបស់អ្នកផ្នែកហិរញ្ញវត្ថុ

ការពារគ្រួសាររបស់អ្នកផ្នែកហិរញ្ញវត្ថុ

​បើ​អ្នកជា​មេ​គ្រួសារ​ ​អ្នក​ត្រូវ​មាន​ទំនួល​ខុសត្រូវ​ផ្គត់ផ្គង់​ការ​ចំណាយ​ក្នុង​គ្រួសារ​ដូចជា​ចំណាយ​ប្រចាំថ្ងៃ​ ​ចំណាយ​លើ​ការសិក្សា​របស់​កូន​ ​ចំណាយ​ថ្លៃ​ពេទ្យ​ពេល​អ្នកមាន​ជំងឺ​ធ្ងន់​ ​។​ល​។​

​បើ​អត់ពី​អ្នក​ទៅ​ ​ឬ​អ្នក​លែង​មានលទ្ធភាព​ក្នុង​ការ​រកចំណូល​គ្រួសារ​ ​តើ​មនុស្សជា​ទី​ស្រលាញ់​របស់​អ្នក​នឹង​រំពឹង​អ្វី​ទៅ​? ​ទាំងនេះ​ហើយដែល​អ្នក​ត្រូវ​មាន​ធានា​រ៉ាប់រង​ ​អាយុជីវិត​ដើម្បី​ការពារ​ហិរញ្ញវត្ថុ​គ្រួសារ​អ្នក​។​ ​ព្រោះ​ពួកគេ​អាច​​​យក​ប្រាក់សំណង​ទៅ​ដោះស្រាយបញ្ហា​ជីរ​ភាព​ប្រចាំ​ ​ឬ​ប្រើប្រាស់​សម្រាប់​បង្កើត​របររកស៊ី​ណាមួយ​ដើម្បី​រកចំណូល​។​ ​

មានប្រយោជន៏ដល់ផែនការចូលនិវត្តន៍

មានប្រយោជន៏ដល់ផែនការចូលនិវត្តន៍

​ការ​មាន​ធានា​រ៉ាប់រង​អាយុជីវិត​ ​អ្នក​មិន​បារម្ភ​ថាត្រូវ​ប៉ះពាល់​ប្រាក់សន្សំ​សម្រាប់​ចូលនិវត្តន៍​ ​ព្រោះ​អ្នកទទួល​បានការ​ការពារ​ហិរញ្ញវត្ថុ​ជាស្រេច​។​ ​បើ​ក្នុង​ករណី​មិន​មាន​ហេតុការណ៍​អ្វី​ធ្ងន់ធ្ងរ​កើតឡើង​ចំពោះ​អ្នក​ ​នៅ​ពេល​គម្រោង​ដល់​កាល​កំណត់​ ​អ្នកទទួល​បាន​ត្រឡប់មកវិញ​នូវ​ទឹក​ប្រាក់សន្សំ​សរុប​ ​១​០​០​% ​បូក​នឹង​ភាគ​លាភ​បង្គរ​។​ ​អ្នក​អាច​បញ្ចូល​ប្រាក់​ទាំងនោះ​ទៅ​ក្នុង​កញ្ចប់​សន្សំ​ចូលនិវត្តន៍​របស់​អ្នក​បាន​៕​

*​មាតិកា​នេះ​នាំមក​ជូន​ប្រិយ​មិត្ត​ដោយ​ ​កាក់​សេន​ ​និង​សហការ​ដោយ​ ​Man​u​life​ ​Cam​bo​d​i​a​


© 2022 - 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ផលិត​ដោយ​កាក់​សេន​

ពាក្យទាក់ទង: ​ធានា​រ៉ាប់រង​ជីវិត​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ ធានារ៉ាប់រង
២ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក
ធានារ៉ាប់រង
៩ ខែមុន

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន
ធានារ៉ាប់រង
៩ ខែមុន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រង
១០ ខែមុន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ផែនការជីវិតទៅតាមវ័យ
ធានារ៉ាប់រង
១០ ខែមុន

ផែនការជីវិតទៅតាមវ័យ

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?
ធានារ៉ាប់រង
១០ ខែមុន

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?

ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?
ធានារ៉ាប់រង
១០ ខែមុន

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?

ធានារ៉ាប់រង
១១ ខែមុន

ឪពុកម្ដាយសម័យថ្មីគួរ ថែទាំបុត្រធីតារបៀបណា?

អត្ថបទបន្ទាប់
សូម្បីតែគេងក៏អាចរកចំណូល

សូម្បីតែគេងក៏អាចរកចំណូលបាន

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist