Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ចំណូលចំណាយ, វិនិយោគ

លេង TikTok អាចរកលុយបានមែនអត់?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
635
ទស្សនា
FacebookTwitterLinkedinTelegramQR Code
លេង TikTok អាចរកលុយបានមែនអត់?
FacebookTwitterLinkedinTelegramQR Code

​យើង​ធ្លាប់​បាន​លើកឡើង​ម្ដង​រួចមក​ហើយពី​ ​T​i​k​To​k ​ដែល​អាច​នឹង​គ្រង​តំណែង​ជា​បណ្ដាញ​សង្គម​ធំ​នា​ពេល​អ​នាគ​ ​ដោយសារតែ​សន្ទុះ​នៃ​ការ​គាំទ្រ​ ​និង​ការ​កើន​ឡើង​នៃ​តម្លៃ​ក្រុមហ៊ុន​លោត​ឡើង​ខ្ពស់​ត្រឹមតែ​រយៈពេល​ ​២​-​៣​ឆ្នាំ​ ​ចុងក្រោយ​នេះ​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អ្នកជា​អ្នក​និយម​លេង​ ​T​i​k​ To​k ​ឬ​ធ្លាប់​ឮ​ពី​កម្មវិធី​នេះ​ពីមុន​មក​ ​តើ​អ្នក​ទាំងអស់គ្នា​មាន​ដឹង​ឬទេ​ថា​ ​T​i​k​To​k ​ក៏​ជា​កម្មវិធី​ដែល​អាច​ផ្ដល់​ប្រាក់ចំណូល​ដល់​អ្នក​បាន​ដូចគ្នា​។​

​៥​ ​វិធី​ខាងក្រោម​នេះ​ ​ជា​របៀប​រកលុយ​បាន​តាមរយៈ​ការ​លេង​ ​T​i​k​To​k​៖​

​១​. ​បង្កើត​អាជីវកម្ម​អន​ឡា​ញ​

បង្កើត​អាជីវកម្ម​អន​ឡា​ញ​

​ដូចគ្នា​ទៅ​នឹង​ ​Face​book​ ​ឬ​ ​Y​ou​tube​ ​ដែរ​ ​អ្នក​អាច​បង្កើត​អាជីវកម្ម​ដើម្បី​លក់​ផលិតផល​ ​ឬ​សេវាកម្ម​របស់​អ្នក​ក្នុង​កម្មវិធី​នេះ​បាន​ ​ដែល​អាជីវកម្ម​តាម​អេឡិ​ក​ត្រូនិ​ក​ (​E​-​commerce​) ​ហាក់​កំពុង​ពេញ​និយម​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​ទី​ក​តុ​ក​ (​T​i​k​To​k) ​នេះ​។​ ​អាជីវករ​តាម​អន​ឡា​ញ​អាច​ផ្សព្វផ្សាយ​ ​លក់​ម្ហូបអាហារ​ ​ស​ម្លៀ​ក​បំពាក់​ ​ភេសជ្ជៈ​ ​គ្រឿងសំអាង​ជាដើម​ ​ក្រោម​ស្លាកយីហោ​ផ្ទាល់ខ្លួន​ ​ព្រមទាំង​អាច​កៀរគរ​អតិថិជន​មក​ទិញ​ដល់​ហាង​ផ្ទាល់​ក៏មាន​ ​បើសិនជា​មាន​អ្នកលេង​ទី​ក​តុ​ក​ផ្សេងទៀត​ ​បង្ហោះ​វីដេអូ​សរសើរ​ពី​គុណភាព​នៃ​ផលិតផល​ ​ឬ​សេវាកម្ម​ដែល​អ្នក​កំពុង​ជួញ​ដូរ​។​


​២​. ​ធ្វើខ្លួន​ឱ្យ​ក្លាយ​ជា​អ្នកមាន​ឥទ្ធិ​ល​ពល​ក្នុង​បណ្ដាញ​សង្គម​ (​Influence​r)

ធ្វើខ្លួន​ឱ្យ​ក្លាយ​ជា​អ្នកមាន​ឥទ្ធិ​ល​ពល​ក្នុង​បណ្ដាញ​សង្គម​ (​Influence​r)

​អ្នកលេង​ត្រូវ​មាន​គំនិតច្នៃប្រឌិត​ក្នុង​ការ​ផលិត​មាតិកា​ (​Good​ ​Contents​) ​ដែល​វីដេអូ​ទាំងនោះ​ត្រូវ​កំណត់​គោលដៅ​ច្បាស់​ថា​ថា​ ​ជា​ប្រភេទ​មាតិកា​ដើម្បី​អប់រំ​ ​កំប្លែង​ ​ឬ​គ្រាន់តែ​ក​ម្សាន្ត​សប្បាយ​។​ ​នៅពេលដែល​ប្រជាប្រិយភាព​របស់​អ្នក​ពង្រីក​វិសាលភាព​ធំ​ទៅ​ៗ​ ​វា​ជា​ចំណុចវិជ្ជមាន​មួយ​ ​ដែល​អ្នក​អាច​នឹង​មាន​ក្រុមហ៊ុន​ ​ឬ​អាជីវកម្ម​ណាមួយ​ ​ត្រូវការ​បុគ្គល​ដែល​មាន​អ្នកគាំទ្រ​ច្រើន​ក្នុង​បណ្ដាញ​សង្គម​ ​T​i​k​To​k ​មក​ផ្សព្វផ្សាយ​ពី​ផលិតផល​ ​ឬ​សេវាកម្ម​ដែល​កំពុង​ដំណើរការ​លក់​ក្នុង​អាជីវកម្ម​ពួកគេ​។​


​៣​. ​ទាញ​យក​អត្ថប្រយោជន៍​ពី​ចំនួន​អ្នកគាំទ្រ​

ទាញ​យក​អត្ថប្រយោជន៍​ពី​ចំនួន​អ្នកគាំទ្រ​

​ដោយសារ​បច្ចុប្បន្ន​យើង​ឃើញ​ថា​ ​អ្នកលេង​ទី​ក​តុ​ក​ ​ពុំទាន់​អាច​​​រក​ប្រាក់ចំណូល​ពី​ការ​ផុស​វីដេអូ​ដូច​ ​Y​ou​tube​, ​Face​book​ ​ឬ​ ​Twitch​ ​នោះ​ឡើយ​។​ ​ដូចនេះ​ ​ក្រៅពី​ផ្សព្វផ្សាយ​ផលិតផល​ ​ពួកគេ​ក៏​អាច​លើកទឹកចិត្ត​ ​បញ្ចុះបញ្ចូល​ហ្វេ​ន​ពួកគេ​ឲ្យទៅ​ជួយ​ ​Sub​crib​e​ ​y​ou​tube​ ​channel​, ​ទំព័រ​ ​Face​book​ ​ឬ​ ​ចូល​ទៅ​ ​follow​ ​អា​ខោ​ន​ ​Inst​a​gram​ ​ជាដើម​ ​ដ្បិត​ថា​បណ្ដាញ​សង្គម​ទាំងនោះ​ ​អាច​ផ្ដល់​ប្រាក់ចំណូល​ដល់​ពួកគេ​ក្នុង​ពេល​បច្ចុប្បន្ន​។​ ​

យ៉ាងណាមិញ​ ​ក្រុមហ៊ុន​ ​T​i​k​To​k ​កំពុងតែ​រៀប​គម្រោង​បន្ថែម​រយៈពេល​វីដេអូ​ដល់ទៅ​ ​៣​នាទី​ក្នុង​មួយ​ឃ្លីប​ ​ហើយក៏​កំពុង​ត្រៀម​គម្រោង​កញ្ចប់​ប្រាក់​សម្រាប់​អ្នក​ផលិត​វីដេអូ​ល្អ​ៗ​ ​និង​មាន​ ​follower​ ​ច្រើន​ ​ដើម្បី​ឱ្យ​ពួកគេ​អាច​បង្កើន​ប្រាក់ចំណូល​បន្ថែម​ដូចគ្នា​ទៅ​នឹង​ ​Face​book​ ​Y​ou​tube​ ​ឬ​ ​Twitch​ ​ដែរ​។​


​៤​. ​បង្កើន​ប្រាក់ចំណូល​តាមរយៈ​ ​Gift​in​g​

​T​i​k​To​k ​បាន​ផ្ដល់​ជូន​នូវ​មុខងារ​ ​Live​ ​Stream​ ​មួយ​ដែល​អ្នកគាំទ្រ​អាច​ទិញ​នូវ​ ​Gift​ ​រួច​ផ្ញើ​ទៅកាន់​បុគ្គល​ណា​ម្នាក់​ដែល​ពួកគេ​ពេញចិត្ត​។​ ​កា​ដូរ​ (​Gift​) ​ទាំងនោះ​នឹង​ក្លាយ​ជា​ទៅ​ពេជ្រ​ក្នុង​កម្មវិធី​ ​T​i​k​To​k ​ដែល​ពេជ្រ​ទាំងនេះ​ហើយ​ ​ដែល​អ្នកទទួល​បាន​អាច​ប្ដូរ​ទៅជា​សាច់ប្រាក់​តាមរយៈ​ ​Pay​pal​ ​ឬ​តាមរយៈ​ការ​ទូទាត់ប្រាក់​ផ្សេងៗ​ទៀត​។​ ​

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​មុខងារ​ ​Live​ ​Stream​ ​មិនមែន​នរណា​ក៏​អាច​ ​Live​ ​បាន​នោះ​ឡើយ​ ​ដោយ​ ​T​i​k​To​k ​បាន​កំណត់​លក្ខខណ្ឌ​ទាំង​ចំនួន​វីដេអូ​ ​ចំនួន​អ្នកគាំទ្រ​ (​Follower​s) ​ក៏ដូចជា​ចំនួន​អ្នក​ឱ្យ​បេះដូង​ ​ចែករំលែក​មតិ​ប​ល់ ​និង​ចំនួន​អ្នក​ចុច​ ​Share​ វីដេអូ​របស់​អ្នក​។​


​៥​. ​បង្កើន​ប្រាក់ចំណូល​ក្នុងនាម​ជា​អ្នកជំនាញ​

 

បង្កើន​ប្រាក់ចំណូល​ក្នុងនាម​ជា​អ្នកជំនាញ​​ក្រៅពី​ចំណុច​ដែល​បាន​រៀបរាប់​ខាងលើ​ ​ប្រសិនបើ​អ្នកជា​យល់​ដឹង​ស៊ី​ជម្រៅ​ ​និង​ជំនាញ​អ្វី​គ្រប់យ៉ាង​លើ​ ​T​i​k​To​k ​នោះ​មនុស្សជា​ច្រើន​កំពុង​ត្រូវការ​ជំនួយ​ពី​អ្នក​។​ ​អ្នក​អាច​ក្លាយទៅជា​អ្នក​ទីប្រឹក្សា​យោបល់​ដល់​ម្ចាស់​អាជីវកម្ម​ ​ក្រុមហ៊ុន​ ​បុគ្គល​ល្បី​ៗ​ដែល​ចង់​បង្កើន​ចំនួន​អ្នកគាំទ្រ​កាន់តែ​ច្រើន​ក្នុង​បណ្ដាញ​សង្គម​មួយ​នេះ​។​
​ក្រៅពី​ដើរតួ​ជា​អ្នកជំនាញ​ផ្ដល់​ការ​ប្រឹក្សា​យោបល់​ ​ប្រសិនបើ​អ្នកមាន​ជំនាញ​បង្កើត​គណនី​ដែល​អាច​មាន​ចំនួន​អ្នកគាំទ្រ​ច្រើន​បាន​នោះ​ ​អ្នក​អាច​លក់​គណនី​ទាំងនោះ​ទៅ​ឱ្យ​ម្ចាស់​អាជីវកម្ម​ ​ឬ​ក្រុមហ៊ុន​ណាមួយ​ ​ដោយ​ពួកគេ​ហ៊ាន​ចំណាយ​លុយ​ដើម្បី​ទិញ​គណនី​ ​ដែល​មាន​អ្នកតា​ម​ដាន​ច្រើន​ ​ដ្បិត​ថា​ម្ចាស់​អាជីវកម្ម​ខ្លះ​ ​មិន​ចង់​ចាយ​ពេលវេលា​ច្រើន​ក្នុង​ការ​កសាង​អា​ខោ​ន​ ​T​i​k​To​k ​ពី​ចំណុច​សូន្យ​នោះ​ទេ​។​

​


ដូច្នេះ​ ​បើសិនជា​អ្នក​ដាក់ចិត្ត​ ​ដាក់​កាយ​លេង​ ​T​i​k​To​k ​ចូរ​កុំ​ឱ្យ​មាន​ពាក្យ​តិះដៀល​រិះគន់​ថា​ “​លេង​ ​T​i​k​To​k ​គ្មាន​បានការ​ ​បាន​ប្រយោជន៍​អីសោះ​”​។​ ​T​i​k​To​k ​គឺជា​ប្រភព​ចំណូល​អកម្ម​ ​គួរឲ្យ​នឹកស្មាន​មិនដល់​ ​ដើម្បី​បង្កើន​ប្រាក់ចំណូល​ ​បើសិនជា​យើង​មាន​ភាព​វ័យ​ឆ្លាត​ក្នុង​ការប្រើប្រាស់​វា​។​ ​បណ្ដាញ​សង្គម​ជា​បច្ចេកវិទ្យា​មុខ​ពីរ​ជានិច្ច​ ​បើ​ប្រើ​វា​ត្រឹមត្រូវ​ ​បាន​ទាំង​លុយ​ ​ទាំង​ចំណេះ​ ​បើ​ប្រើ​ខុស​ ​វេទនា​ដល់​ប្រាណ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​៕

Click here to read more: How Much do TikTokers Make?

ពាក្យទាក់ទង: featuredលេង TikTok អាចរកលុយ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ
ចំណូលចំណាយ
២ សប្តាហ៍មុន

ការតាំងពិព័រណ៍ ស្តីពីវេទិកាជំរុញការលក់ និងការធ្វើទីផ្សារ

ចំណូលចំណាយ
៣ សប្តាហ៍មុន

<<វេទិកា និងពិព័រណ៍ប្រចាំឆ្នាំ ស្តីពីការជំរុញដល់ការលក់ និងការធ្វើទីផ្សាររបស់ SME ដែលនឹងរៀបចំឡើង២ថ្ងៃពេញ ក្នុងដើមខែមិថុនានេះ>>

Amret remains a leading financial institution in promoting and supporting women in Cambodian business
ចំណូលចំណាយ
៣ ខែមុន

អម្រឹតនៅតែជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេក្នុងការលើកកម្ពស់ និងគាំទ្រស្ត្រីក្នុងអាជីវកម្មកម្ពុជា

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

ចំណូលចំណាយ
៦ ខែមុន

រៀនជំនាញដែលមានតម្រូវការច្រើន ឬជំនាញដែលខ្លួនស្រលាញ់ ?

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

ចំណូលចំណាយ
៦ ខែមុន

ហេតុអ្វី អ្នកមានភាគច្រើនប្រើប្រាស់កាតក្រេឌីត?

អត្ថបទបន្ទាប់
ប្រាក់ខែ និងប្រាក់ចំណូលខុសគ្នាដូចម្ដេច

ប្រាក់ខែ និងប្រាក់ចំណូលខុសគ្នាដូចម្ដេច

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist