Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

ប្រភេទ​ធា​នា​រ៉ាប់​រង​ដែល​អ្នក​នឹង​ត្រូវ​ការ​នា​ពេល​អនាគត

២ ឆ្នាំមុន
1 នាទីក្នុងការអាន
224
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ប្រភេទធានារ៉ាប់រងដែលអ្នកនឹងត្រូវការនាពេលអនាគត
FacebookTwitterLinkedinTelegramQR Code

​គិត​ត្រឹម​ត្រីមាស​ទី​៣​ ​ឆ្នាំ​ ​២​០​២​០​ ​ទី​ផ្សារ​ធានា​​រ៉ាប់នៅ​កម្ពុជា​នៅតែ​បន្ត​កើន​ឡើងជា​វិជ្ជមាន​ ​ទោះ​ស្ថិត​ក្នុង​បរិ​បទ​ស្ថានភាព​ ​ជំងឺ​កូ​វី​ដ​១​៩​នេះ​ក៏ដោយ​។​ ​បុព្វលាភ​រ៉ាប់​រង​សរុប​របស់​ទី​ផ្សារ​សម្រេច​បាន​ប្រមាណ​ ​២​០​១​,​៧​ ​លាន​ដុល្លារ​អាមេរិក​ ​មានការ​កើន​ឡើង​ ​៨​.​២​ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ​២​០​១​៩​។​

កំណត់ចំណាំ​បន្ថែម​៖​

​បុព្វលាភ​រ៉ាប់រង​គឺជា​ប្រាក់​ដែល​អតិជន​បង់​ជូន​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​។​

​ធានា​រ៉ាប់រង​គេហដ្ឋាន​ | ​Home​ ​Insurance​

​ធានា​រ៉ាប់រង​គេហដ្ឋាន​ | ​Home​ ​Insurance​

​អ្វី​ទៅជា​ធានា​រ៉ាប់រង​គេហដ្ឋាន​?

ធានា​រ៉ាប់រង​គេហដ្ឋាន​ ​គឺជា​ការធានា​លើ​ការ​ខាតបង់​ ​និង​ការខូចខាត​បាក់បែក​ផ្ទះ​ ​និង​ទ្រព្យសម្បត្តិ​ផ្សេងទៀត​ដែល​មាន​នៅក្នុងផ្ទះ​។​

​ហេតុអ្វី​គួរ​មាន​ធានា​រ៉ាប់រង​ផ្ទះ​?

អត្ថ​ប្រ​យោ​ជន៏​ដែល​អ្នកទទួល​បាន​ពី​ធានា​រ៉ាប់រង​ផ្ទះ​ ​មាន​ដូចជា​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​ ​ជួយ​ផ្តល់​នូវ​សុវត្ថិភាព​ហិរញ្ញវត្ថុ​ ​ប្រសិនបើ​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​ ​និង​មួយវិញទៀត​មិនសូវ​ខាតបង់​ច្រើន​ ​ព្រោះ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នឹង​ជួយ​រ៉ាប់រង​ថ្លៃ​ខូចខាត​។​

​តើ​មាន​ការធានា​លើ​ការខូចខាត​បណ្ដាលមកពី​អ្វីខ្លះ​?

  • ​ធានា​រ៉ាប់​រង​ផ្ទះ​ភាគច្រើន​មាន​ទទួលធានា​លើ​ការ​ខូច​ខា​ច​បណ្តាលមកពី​៖​
  • ​អគ្គិភ័យ​
  • ​គ្រោះ​ធម្មជាតិ​ (​រន្ទះបាញ់​ ​ទឹកជំនន់​ ​ខ្យល់ព្យុះ​)
  • ​ចោរកម្ម​
  • ​ហា​និ​ភ័យ​ផ្សេងៗ​ទៀត​
  • ​ធានា​រ៉ាប់រង​ផ្ទះ​ជួយ​រ៉ាប់រង​ការខូចខាត​ ​បែកបាក់​ ​គ្រោះ​ទឹកជំនន់​ ​អគ្គិភ័យ​និង​អាច​ជួយ​ចេញ​បង់ថ្លៃ​ជួសជុល​ ​ផ្ទះ​របស់​អ្នក​ឡើងវិញ​បូករួម​រចនា​ស​ម្ព័ន្ធ​ផ្សេងៗ​ទៀត​។​

​ធានា​រ៉ាប់រង​សុខភាព​ | ​Health Insurance​

​ធានា​រ៉ាប់រង​សុខភាព​ | ​Health Insurance​

​អ្វី​ទៅជា​ធានា​រ៉ាប់រង​សុខភាព​?

​ធានា​សុខភាព​ជា​ធានា​រ៉ាប់រង​លើ​ចំណាយ​វេជ្ជសាស្ត្រ​ដូចជា​ថ្លៃ​ព្យាបាល​ជំងឺ​ ​ថ្លៃ​សម្រាក​នៅ​មន្ទីរពេទ្យ​ ​ថ្លៃ​ថ្នាំ​ ​និង​ថ្លៃ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​។​

​តើ​ពេលណា​ដែល​អ្នក​គួរ​ចាប់ផ្តើម​ទិញ​ធានា​រ៉ាប់រង​សុខភាព​?

​អ្នក​គួរ​ចាប់ផ្តើម​ពិចារណា​ទិញ​ធានា​រ៉ាប់រង​សុខភាព​នៅ​ពេល​អ្នក​នៅ​អាយុ​ចន្លោះ​ពី​២​៥​ ​ទៅ​ ​៣​០​ឆ្នាំ​ (​កាន់តែ​ឆាប់​ ​កាន់តែ​ល្អ​)​។​
​ម្យ៉ាងទៀត​អ្នក​ក៏​គួរ​ពិចារណា​ទិញ​ធានា​រ៉ាប់រង​ក្នុង​ពេល​វ័យ​នៅ​មាន​សុខភាព​មាំមួន​ផង​ដែរ​ដូច ពាក្យស្លោក​ពោលថា​«​ការពារ​ប្រសើរ​ជាង​ព្យាបាល​»​។​

​អត្ថប្រយោជន៍​នៃ​ការ​មាន​ធានា​រ៉ាប់រង​តាំងពី​នៅក្មេង​មាន​ដូចជា​៖​

  • ​ទទួល​បាន​ការធានា​រ៉ាប់រង​ក្នុងរយៈពេល​យូរ​
  • ​បុព្វលាភ​ទាប​ (​បុព្វលាភ​មានន័យ​ថា​ ​តម្លៃ​ត្រូវ​បង់​)
  • ​ជម្រើស​មាន​ច្រើនយ៉ាង​ទូលំទូលាយ​
  • ​បង្កើត​គម្រោង​កញ្ចប់​សាច់ប្រាក់​សម្រាប់​អនាគត​

​ហេតុអ្វី​អ្នក​គួរ​មាន​ធានា​រ៉ាប់​រង​សុខភាព​?

​ការ​មាន​ធានា​រ៉ាប់​រង​សុខភាព​មាន​អត្ថ​ប្រ​យោ​ជន៏​ដូចជា​៖​

  • ​ជួយ​រ៉ាប់រង​លើ​ចំណាយ​ថ្លៃ​មន្ទីរពេទ្យ​/​ថ្លៃ​វេជ្ជ​សា​ស្រ្ត
  • ​ការ​ការពារ​ទូលំទូលាយ​
  • ​អត្ថប្រយោជន៍​ព្យាបាល​ជម្ងឺធ្ងន់​ធ្ង​រ​
  • ​មាន​សុវត្ថិភាព​ហិរញ្ញវត្ថុ​ ​ព្រោះ​មាន​ជំនួយ​សំណង​ពី​ក្រុមហ៊ុន​ធានា​រ៉ាប់រង​
  • ​សុខភាព​ជា​ទ្រព្យ​ដ៏​សំខាន់​ដែល​អ្នក​គួរ​ការពារ​

​ធានា​រ៉ាប់រង​អាយុជីវិត​ | ​Life Insurance​

​ធានា​រ៉ាប់រង​អាយុជីវិត​ | ​Life Insurance​

​តើ​ធានា​រ៉ាប់រង​អាយុជីវិត​ធានា​រ៉ាប់រង​ទៅលើ​អី​ខ្លះ​?

​ធានា​រ៉ាប់រង​សំណង​លើ​ករណី​មរណភាព​និង​ពិការភាព​ទាំងស្រុង​។​

​ហេតុផល​ដែល​អ្នក​គួរ​មាន​ធានា​រ៉ាប់រង​ជីវិត​ ​រួម​ទាំង​អត្ថប្រយោជន៍​របស់​វា​មាន​៖​

​ធានា​សុវត្ថិភាព​ហិរញ្ញវត្ថុ​ដល់​មនុស្សជា​ទី​ស្រលាញ់​​ជួយ​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​គ្រួសារ​របស់​អ្នក​ដែល​ពឹងផ្អែក​លើ​អ្នក​ផ្នែក​ហិរញ្ញវត្ថុ​ ​ដោយ​អ្នកទទួល​អត្ថប្រយោជន៍​អាច​​​យកទៅ​ប្រើប្រាស់​សម្រាប់​៖​

  • ​ជា​ជំនួយ​ហិរញ្ញវត្ថុ​ជំនួស​ប្រាក់ចំណូល​របស់​អ្នក​
  • ​បំណុល​មិនទាន់​ទូទាត់​ដែល​នៅសល់​បន្ទាប់ពី​មរណភាព​
  • ​ថ្លៃ​សិក្សា​សម្រាប់​កូន​ៗ​ ​ឬ​ ​ប្ដី​ឬ​ប្រពន្ធ​របស់​អ្នក​
  • ​ការថែទាំ​កុមារ​ ​ឬ​អ្នកនៅក្នុងបន្ទុក​ដែល​ត្រូវ​ពឹងផ្អែក​លើ​អ្នក​
  • ​ចំណាយ​បុណ្យ​សព​
  • ​ទទួល​បាន​សំណង​ក្នុង​ករណី​មរណភាព​ ​និង​ពិការភាព​ទាំងស្រុង​

​អ្នក​គួរ​ចាប់ផ្តើម​គិត​អំពី​ធានា​រ៉ាប់រង​អាយុជីវិត​កាន់តែ​ឆាប់​ ​កាន់តែ​ល្អ​ ​ដើម្បី​បាន​បុព្វលាភ​ទាប​ ​ព្រោះ​អាយុ​កាន់តែ​ច្រើន​ ​សុខភាព​របស់យើង​មិន​រឹង​មាំ​ដូច​វ័យក្មេង​ ​នោះ​ថ្លៃ​បុព្វលាភ​នឹង​កាន់តែ​ឡើងថ្លៃ​ទៅតាម​ស្ថានភាព​សុខភាព​របស់យើង​ដែរ​

​ជាទូទៅ​បុព្វលាភធានារ៉ាប់រង​ប្រចាំ​ឆ្នាំ​មាន​តម្លៃ​ចាប់ពី​៥​០​០​ ​ដុល្លារ​ទៅ​ ​និង​បុព្វលាភធានារ៉ាប់រង​ចាប់ពី​៨​ដុល្លារ​ ​ឬ​តិច​ជាង​ ​១​៥​០​០​រៀល​ក្នុងមួយថ្ងៃ​។​ ​អ្នក​អាច​ស្ថិត​ក្នុង​ការ​ការពារ​របស់​ធាន​រា៉ប់​រង​នេះ​បាន​ ​ក្នុងរយៈពេល​រហូតដល់​ទៅ​៣​០​ឆ្នាំ​។​


​ធានា​រ៉ាប់រង​លើ​ការធ្វើដំណើរ​ | ​Travel​ ​Insurance​

​ធានា​រ៉ាប់រង​លើ​ការធ្វើដំណើរ​ | ​Travel​ ​Insurance​

​ប្រទេស​មួយ​ចំនួន​ដូចជា​ ​ស្វីស​ ​អាល្លឺម៉ង់​ ​និង​រុស្សី​ទាមទារ​ឱ្យ​អ្នកមាន​ធានា​រ៉ាប់រង​ពេល​ធ្វើដំណើរ​។​ ​ប្រសិនបើ​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​ប្រទេស​ណា​ដែល​ទាមទារ​ឱ្យ​មាន​វី​ហ្សា (​VISA​) ​អ្នក​គួរ​ស្រាវជ្រាវ​ថា​ ​ប្រទេស​នោះ​តម្រូវ​ឱ្យ​មាន​ធានា​រ៉ាប់រង​ ​ឬ​អត់​។​ ​ប្រទេស​ខ្លះ​តម្រូវ​បែប​នេះ​ ​ដើម្បី​កុំ​ឱ្យ​មាន​ភាព​រ​ញ៉េ​រ​ញ៉ៃ​រឿង​ប្រាក់កាស​ ​និង​ការពារ​បញ្ហា​នានា​ ​ជាពិសេស​ ​ក្នុង​ករណី​ដែល​អ្នកដំណើរ​គ្មាន​ប្រាក់​បង់ថ្លៃ​ព្យាបាល​ ​ដែល​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ ​នៅ​ប្រទេស​មួយ​ចំនួន​។​

​បន្ថែម​នឹង​នេះ​ប្រទេស​មួយ​ចំនួន​នោះ​ទាមទារ​ឲ​មាន​ធានា​រ៉ាប់រង​នេះ​ព្រោះ​ប្រទេស​ទាំងនោះ​ធ្លាប់​មាន​បទពិសោធន៍​មិន​ល្អ​មួយ​ចំនួន​ ​ដែល​ជនបរទេស​មិន​បង់ថ្លៃ​សេវា​ពេទ្យ​ ​ទើប​មន្ទីរពេទ្យ​ ​និង​អង្គ​ការថែទាំ​សុខភាព​សម្រេច​តម្រូវ​ឲ្យ​មាន​ការធានា​រ៉ាប់រង​ដើម្បីកុំឲ្យ​មានរឿង​ទាំងនេះ​កើតឡើង​ទៀត​។​

​ប្រភេទ​ធានា​រ៉ាប់រង​លើ​ការធ្វើដំណើរ​ ​ច្រើន​មាន​ធានា​ទូទាត់​សំណង​ ​និង​ជំនួយ​សេវាកម្ម​ដូចជា​៖​

  • ​ការ​បាត់បង់​អីវ៉ាន់​ ​និង​ ​របស់របរ​ផ្ទាល់ខ្លួន​
  • ​សំណង​ករណី​ការធ្វើដំណើរ​ត្រូវ​បាន​លុបចោល​
  • ​ជំនួយ​សង្គ្រោះ​បន្ទាន់​
  • ​ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ធ្វើដំណើរ​
  • ​ចំណាយ​វេជ្ជ​សា​ស្រ្ត​លើ​សេវា​ព្យាបាល​និង​សម្រាក​ព្យាបាល​
  • ​គ្រោះថ្នាក់​ដល់​បាត់បង់ជីវិត​ ​និង​ពិការភាព​

​ធានា​រ៉ាប់រង​លើ​ការធ្វើដំណើរ​មាន​អត្ថ​ប្រ​យោ​ជន៏​ក្នុង​ការ​ជួយ​ឲ​អ្នក​៖​

  • ​ទទួល​បាន​ជំនួយ​ពេល​នៅ​បរទេស​
  • ​ផ្តល់​ឱ្យ​អ្នក​នូវ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​
  • ​ការពារ​ចំពោះ​ការ​រំខាន​ដល់​ដំណើរ​ក​ម្សាន្ត​របស់​អ្នក​
  • ​ទទួល​បាន​សំណង​លើ​ការ​បាត់បង់​របស់​អ្នក​

​ធានា​រ៉ាប់រង​យានយន្ត​ | ​Auto​ ​Insurance​

​ធានា​រ៉ាប់រង​យានយន្ត​ | ​Auto​ ​Insurance​

​ធានា​រ៉ាប់រង​យានយន្ត​ជា​អ្វី​?

​ធានា​រ៉ាប់រង​យានយន្ត​ជា​ធានា​រ៉ាប់រង​លើ​កំហាត​បង់​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​គ្រប់​ករណី​គ្រោះថ្នាក់​ទាក់ទង​នឹង​យានយន្ត​
​ដូចជា​គ្រោះថ្នាក់​ធ្វើ​ឱ្យ​ខូចខាត​យានយន្ត​ ​ឬ​ចោរកម្ម​ ​សំណង​ផ្លូវច្បាប់​ ​ឬ​សំណង​ដល់​ភាគី​ទីបី​
​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ​និង​អ្នក​រួម​ដំណើរ​។​

​ធានា​រ៉ាប់រង​នេះ​មាន​សា​រៈ​ដល់​អ្នក​ដូច​ខាងក្រោម​៖​

  • ​ជួយ​រ៉ាប់រង​លើ​ចំណាយ​ថ្លៃ​ជួសជុល​យានយន្ត​ដោយ​ការ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​
  • ​ទទួល​បាន​សំណង​រ៉ាប់រង​ក្នុង​ករណី​ចោរកម្ម​ ​និង​ ​អគ្គិភ័យ​
  • ​ធានា​សំណង​ផ្លូវច្បាប់​ ​ឬ​សំណង​ដល់​ភាគី​ទីបី​
  • ​ចំណេញពេលវេលា​
ពាក្យទាក់ទង: ប្រភេទធានារ៉ាប់រងពេលអនាគត
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

២ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព
ធានារ៉ាប់រង
៥ ខែមុន

គម្រោងហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហាសុខភាព

ធានារ៉ាប់រង
៥ ខែមុន

ផែនការថែទាំសុខភាព

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?
ធានារ៉ាប់រង
៦ ខែមុន

ត្រូវការ​ធានា​រ៉ាប់រង​អាយុជីវិត​ឬ​អត់?

តើធ្វើដូចម្ដេច​ទៅទើបដឹងថា ក្រុមហ៊ុនធានារ៉ាប់រងមួយគួរឲ្យទុកចិត្ត?
ធានារ៉ាប់រង
៦ ខែមុន

តើ​ធ្វើ​ដូចម្ដេច​ទៅ​ទើប​ដឹង​ថា​ ​ក្រុមហ៊ុន​ធានា​រ៉ាប់រង​មួយ​គួរឲ្យ​ទុកចិត្ត​?

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?
ធានារ៉ាប់រង
៦ ខែមុន

ធ្វើការ​រាល់ថ្ងៃម៉េចបានគួរទិញធានា​រ៉ាប់រង​?

ធានារ៉ាប់រង
៧ ខែមុន

កត្តា​អ្វីខ្លះកំណត់តម្លៃ​បុព្វលាភធានារ៉ាប់រង​អាយុជីវិត​?

ធានារ៉ាប់រង
៧ ខែមុន

ទំនួលខុសត្រូវ​លើ​ជីវិត​ខ្លួនឯង​

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?
ធានារ៉ាប់រង
៩ ខែមុន

ហេតុអ្វីគួរឲ្យកូនរៀនចប់ចុងចប់ដើម?

អត្ថបទបន្ទាប់
ទាល់តែ​រៀប​ការ​ហើយ​ទើប​អាច​សល់​លុយ?

ទាល់តែ​រៀប​ការ​ហើយ​ទើប​អាច​សល់​លុយ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

Go to mobile version