ប័ណ្ណឥណទាន (Credit Card) និង ឥណទានបុគ្គល (Personal Loan) ជាសេវាកម្មផ្ដល់ប្រាក់កម្ចីពីខាងធនាគារដូចគ្នា គ្រាន់តែគោលបំណងនៃការផ្ដល់កម្ចី លក្ខខណ្ឌ និងកិច្ចព្រមព្រៀង ក៏ដូចជាអត្រាការប្រាក់ មានលក្ខណៈខុសៗគ្នា។
លក្ខណៈខុសគ្នារវាងប័ណ្ណឥណទាន និង ឥណទានបុគ្គល
ភាពខុសគ្នារវាងឥណទានបុគ្គល និងប័ណ្ណទានត្រង់ ប័ណ្ណឥណទានផ្ដល់ជូននូវប្រាក់ឥណទាន (កម្ចី) ដើម្បីទូទាត់ថ្លៃទំនិញ និងសេវាកម្មក្នុងដែនកំណត់ឥណទាន ហើយទូទាត់សងប្រាក់ទៅធនាគារវិញតាមរយៈរបាយការណ៍ចាយវាយក្នុងគណនីរបស់អ្នក ខណៈពេលដែលអត្រាការប្រាក់ វាអាស្រ័យទៅតាមស្ថាប័ន ដោយស្ថាប័នធនាគារខ្លះ ពុំគិតការប្រាក់នោះទេក្នុងរយៈពេល៤៥ថ្ងៃ ប្រសិនបើលោកអ្នកទូទាត់សងប្រាក់ដែលជំពាក់មុនកាលបរិច្ឆេទ។
រីឯឥណទានបុគ្គលផ្ដល់ជូននូវប្រាក់កម្ចីជាលុយដុលជាមួយការអត្រាប្រាក់ចន្លោះពី 8% ទៅ 16% ក្នុងមួយឆ្នាំ (អាស្រ័យលើប្រភេទកម្ចី និងធនាគារ)។ កម្ចីនេះអ្នកត្រូវទូទាត់សងប្រាក់ជាដំណាក់កាល ក្នុងរយៈពេលកំណត់ណាមួយដែលធនាគារផ្ដល់ជូន។
លក្ខខណ្ឌមួយចំនួនមុនធនាគារផ្ដល់ជូនកម្ចី
ប័ណ្ណឥណទានផ្ដល់ជូននូវឥណទាន (កម្ចី) ដោយអាស្រ័យដោយទ្រព្យធនាមានដូចជា ប័ណ្ណឥណពន្ធ ដីធ្លី អគារ រីឯឥណទានបុគ្គល អ្នកត្រូវមានទ្រព្យធនាដូចជាប្លឹងផ្ទះ ដីធ្លី ឬលិខិតបញ្ជាក់ពីអាជីវកម្មណាមួយដែលអ្នកកាន់កាប់។
*គួរចំណាំថា Credit Scoring ដើរតួយ៉ាងសំខាន់មួយក្នុងការអនុម័តលក្ខខណ្ឌសម្រាប់ឥណទាន បុគ្គល និងកម្ចីក្រេឌីត។
*Credit Scores គឺផ្អែកលើប្រវត្តិឥណទានពីមុនរបស់អ្នក ដែលរួមមានការកំណត់ឥណទាន ការស៊ើបឣង្កេត គណនី និងសមតុល្យឆ្នើម។
ពេលណាគួរប្រើប័ណ្ណឥណទាន និងឥណទានបុគ្គល?
ប័ណ្ណឥណទានស័ក្តិសមប្រើសម្រាប់ចំណាយទិញអីវ៉ាន់អនឡាញ ទូទាត់ថ្លៃសេវាកម្ម ដើរផ្សារ(shopping) ដែលវាផ្ដល់ភាពស្រួលដល់អ្នកប្រើប្រាស់ រីឯឥណទានបុគ្គលស័ក្តិសមប្រើនៅពេល អ្នកចង់ចំណាយសម្រាប់ការទិញទំនិញធំៗដូចជាទិញឡាន ទិញផ្ទះ សម្រាប់ចំណាយការរៀបការ និងយកទៅសងបំណុលណាមួយដែលមានការប្រាក់ខ្ពស់ជាងឥណទានបុគ្គល។
យ៉ាងណាមិញ សម្រាប់អ្នកដែលមានបំណងស្នើសុំកម្ចីណាមួយខាងលើ អ្នកគួរគិតពិចារណាលើចំណាយទាំងនោះ និងគួរពិភាក្សាជាមួយមិត្តភក្តិ សមាជិកគ្រួសារ ឬអាចប្រឹក្សាយោបល់ ជាមួយអ្នកជំនាញមុនសម្រេចចិត្តទទួលយកឥណទានទាំងពីរនេះ៕
Click here to: Understanding why Business Recovery Guarantee Scheme is important