Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

បំណុល​មិន​ល្អ​ ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដូចម្ដេច​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
157
ទស្សនា
FacebookTwitterLinkedinTelegramQR Code
បំណុល​មិន​ល្អ​ ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដូចម្ដេច​?
FacebookTwitterLinkedinTelegramQR Code

​«​បំណុល​មិន​ល្អ​»​ ​សំដៅ​ទៅដល់​បំណុល​ ​ឬ​ក​ម្ចី​ឥណទាន​ទាំងឡាយ​ណា​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ​ចំណាយ​ទៅលើ​ស​ម្ភារៈ ​ភាព​សប្បាយរីករាយ​ ​និង​មិន​អាច​បង្កើត​ផល​ចំណេញ​ត្រឡប់មកវិញ​បាន​។​ ​បំណុល​មិន​ល្អ​អាច​មាន​ដូចជា​ ​យក​លុយ​ទៅ​លេងល្បែងស៊ីសង​ ​បង់​រំលស់​ស​ម្ភារៈ​ដែល​មិនមែន​ជា​តម្រូវ​ការ​ជាក់ស្ដែង​ (​ឧទាហរណ៍​ ​ទិញ​ទូរសព្ទ​ ​ម៉ូតូ​ឡាន​ទំនើប​ៗ​ជាដើម​) ​ខណៈ​ដែល​ទំនិញ​ទាំងនេះ​ទៀតសោត​ ​អាច​នឹង​ធ្លាក់​តម្លៃ​ក្នុង​ពេល​អនាគត​ថែមទៀត​។​

​អ្នក​ទាំងអស់គ្នា​មាន​ដឹង​ឬទេ​ថា​ ​ប្រសិនបើ​បំណុល​ដែល​អ្នក​កំពុង​មាន​ជា​បំណុល​មិន​ល្អ​ ​ហើយ​វា​លើស​ពី​សមត្ថភាព​អ្នក​អាច​ដោះស្រាយ​បាន​ ​វា​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព​ហិរញ្ញវត្ថុ​របស់​អ្នកជា​ច្រើនយ៉ាង​ ​ហើយ​ថែមទាំង​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ទៀត​ផង​។​

​តើ​បំណុល​មិន​ល្អ​ ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដូចម្ដេច​ខ្លះ​? ​ហើយ​គួរ​ដោះស្រាយបញ្ហា​ទាំងនោះ​ដោយ​របៀបណា​?

បំណុល​មិន​ល្អ​ ​ប៉ះពាល់​ដល់​សុខភាព​ផ្លូវចិត្ត​ដូចម្ដេច​?

ធុញថប់​ ​និង​បាក់ទឹកចិត្ត​៖​ ​

បញ្ហា​ដែល​កើតឡើង​ពី​បំណុល​អាក្រក់​អាចប​ង្ក​ឲ្យ​យើង​អស់កម្លាំង​កាយ​ ​កម្លាំងចិត្ត​តស៊ូ​ដោះស្រាយបញ្ហា​ ​មាន​អារម្មណ៍​ធុញថប់​ ​មិន​ចង់​ជួប​ជាមួយ​អ្នកណា​ ​មិន​ចង់និយាយ​ជាមួយ​អ្នកដទៃ​សូម្បីតែ​គ្រួសារ​ខ្លួន​ ​ហើយ​ចង់​នៅតែ​ក្នុង​បន្ទប់​ ​ឬ​កន្លែង​ស្ងាត់​ម្នាក់ឯង​។​ ​បន្ថែម​ពី​នេះ​ ​បញ្ហា​ទាំងនោះ​នឹង​តាម​ជាប់​យើង​ប្រៀប​បាន​នឹង​ស្រមោល​របស់យើង​ផង​ដែរ​។​

​ងាយ​ខឹង​ ​និង​អាក់អន់ស្រពន់ចិត្ត​៖​

​ពិបាក​គ្រប់គ្រង​អារម្មណ៍​ ​ឲ្យតែ​ពេល​និយាយ​ជាមួយ​អ្នកដទៃ​ចេះតែ​មាន​អារម្មណ៍​ថា​ ​គេ​មិន​យល់​ពី​ស្ថានភាព​របស់យើង​ ​ស្ដាប់​ទៅ​ចេះតែ​មិន​ចូល​ត្រចៀក​។​ ​សម្ដី​ ​និង​កាយវិការ​ធ្លាប់​ប្រើ​ជាមួយគ្នា​ពីមុន​មិន​អី​ផង​ ​តែ​ពេលនេះ​បែរជា​ធ្វើឲ្យ​យើង​ខឹង​ទៅវិញ​។​

​មាន​ភាព​តានតឹង​ ​និង​គិត​ច្រើន​៖​ ​

អ្នក​ជួប​បញ្ហា​បែប​នេះ​មិនសូវ​ជា​មាន​សេរីភាព​ផ្លូវចិត្ត​ ​និង​សប្បាយរីករាយ​ប៉ុន្មាន​នោះ​ទេ​ ​ពួកគេ​តែងតែ​មាន​អារម្មណ៍​ភ័យខ្លាច​ ​ជាពិសេស​ពេល​ជិតដល់​ថ្ងៃ​សងបំណុល​ ​តែ​មិន​មាន​ប្រាក់​គ្រប់គ្រាន់​។​ ​មួយថ្ងៃ​ៗ​ចេះតែ​គិត​ពី​វី​ធី​រក​ប្រាក់​មក​សងបំណុល​មិន​ចេះ​ឈប់​ ​ពេលខ្លះ​គិត​ច្រើន​រហូត​មិនបាន​គេង​គ្រប់គ្រាន់​ ​និង​ប៉ះពាល់​ដល់​សុខភាព​ផ្ទាល់ខ្លួន​ក៏មាន​។​

មាន​អារម្មណ៍​ថា​ស្តាយក្រោយ​៖​ ​

ពេល​ធ្លាក់ខ្លួន​ចូល​ជ្រៅ​ក្នុង​បញ្ហា​បែប​នេះ​ ​ជាទូទៅ​អ្នក​ជួប​បញ្ហា​ទាំងនោះ​តែងតែ​ស្ដីបន្ទោស​ខ្លួនឯង​ ​មិនគួរ​បណ្ដោយ​ខ្លួន​ឲ្យ​ជាប់​បំណុល​បែប​នេះ​សោះ​ ​ហើយ​នឹក​ស្ដាយ​ដល់​ការ​សម្រេច​ចិត្ត​ពីមុន​។​ ​មិនគួរ​ណា​គិតតែ​មួយ​ជ្រុង​ ​មិន​គិត​ឲ្យបាន​វែងឆ្ងាយ​ពី​បញ្ហា​ប្រឈម​ ​និង​តែងតែ​ស្រមៃ​ចង់ឲ្យ​អ្វីៗ​ត្រឡប់ទៅ​ដូច​គ្រា​មុន​ ​ដើម្បីឲ្យ​ពួកគេ​អាច​សម្រេច​ចិត្ត​សាជាថ្មី​។​


«​នរណា​ក៏​ធ្លាប់​បង្កើត​កំហុស​!​»​ ​កំហុស​ដែល​កន្លង​ហួស​ចូរ​កត់ត្រា​ទុកជា​មេរៀន​ដើម្បី​ជៀសវាង​ជាន់​ដាន​ចាស់​ម្ដងទៀត​ ​ហើយ​យក​ពេលវេលា​ដែល​គិត​ពី​វា​ ​មក​ស្វែងរក​វិធីសាស្ត្រ​ដោះស្រាយបញ្ហា​ជំនួស​វិញ​។​

​បំណុល​មិន​ល្អ​នឹង​នាំមក​នូវ​បញ្ហា​ជាច្រើន​ ​ទាំង​សុខភាព​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​និង​សុខភាព​ផ្លូវចិត្ត​របស់យើង​។​ ​ដូច្នេះ​ហើយ​ ​យើង​គួរតែ​ចៀសវាង​បង្កើត​បំណុល​មួយ​នេះ​ ​ដោយ​ថ្លឹងថ្លែង​ពី​ផល​ចំណេញ​ ​និង​កំហាត​នៃ​បំណុល​ប្រភេទ​នេះ​ ​ទាំង​ក្នុង​បច្ចុប្បន្ន​ ​និង​អនាគត​ ​មុននឹង​សម្រេច​ចិត្ត​ផ្ដិតមេដៃ​ទទួលយក​បំណុល​ថ្មី​ក្រោយៗ​ទៀត​។​

ពាក្យទាក់ទង: បំណុល​មិន​ល្អ​ ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់
វិនិយោគ ហិរញ្ញវត្ថុ
៧ ខែមុន

បើអាជីវកម្មមានលុយសល់មិនប្រើប្រាស់

អត្ថបទបន្ទាប់
បើ​គ្រប់​គ្នា​បាន​ចាក់រ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩ តើសេដ្ឋកិច្ច​និងទៅជាយ៉ាងណា?

បើ​គ្រប់​គ្នា​បាន​ចាក់រ​វ៉ាក់សាំង​កូ​វី​ដ​-​១​៩ តើសេដ្ឋកិច្ច​និងទៅជាយ៉ាងណា?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist