Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

គួរគិតពីអ្វីខ្លះ​ដើម្បី​បើក​ដំណើរ​ការ​អាជីវកម្ម​មួយ​ឱ្យ​ស្រប​ច្បាប់?

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
298
ទស្សនា
FacebookTwitterLinkedinTelegramQR Code
គួរគិតពីអ្វីខ្លះដើម្បីបើកដំណើរការអាជីវកម្មមួយឱ្យស្របច្បាប់?
FacebookTwitterLinkedinTelegramQR Code

​តើ​អ្នក​ធ្លាប់​មាន​ក្ដី​សុបិន​ចង់​ធ្វើជា​ម្ចាស់​អាជីវកម្ម​ផ្ទាល់ខ្លួន​ដែរ​ឬទេ​? ​ដើម្បី​បើក​ដំណើរការ​អាជីវកម្ម​មួយ​ឱ្យ​ស្រប​ច្បាប់​ តេី​អ្នក​គួរ​គិត​ពី​អ្វីខ្លះ​? ​ហើយ​ចំណុច​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ដឹង​? ​ខាងក្រោម​នេះ​ជា​បំណកស្រាយ​ខ្លះ​ៗ​សម្រាប់​មិត្ត​អ្នកអាន​ ​៖​

គួរគិតពីអ្វីខ្លះដើម្បីបើកដំណើរការអាជីវកម្មមួយឱ្យស្របច្បាប់?
១. ស្វែង​យល់​ពី​​ប្រភេទ​នៃ​អាជីវ​កម្ម

​ជំហាន​ដំបូង​ ​អ្នក​ត្រូវ​ស្គាល់​ពី​ប្រភេទ​អាជីវកម្ម​របស់​អ្នកជា​មុន​សិន​ ​ដ្បិត​អាជីវកម្ម​អាច​បែងចែក​ជាច្រើន​ប្រភេទ​ដូចជា​ ​៖​

​ក​. ​អាជីវកម្ម​សេវាកម្ម​ (​Service​ ​Business​) ​៖​ ​ជា​ប្រភេទ​អាជីវកម្ម​ដែល​ប្រើប្រាស់​សេវាកម្ម​ជាគោល​ ​ដូចជា​ ​សេវាកម្ម​ជួសជុល​ ​សេវាកម្ម​រចនា​ ​ឬ​សាងសង់​ជា​ដេី​ម​។​
​ខ​. ​អាជីវកម្ម​បែប​ជំនួញ​ (​Me​rc​hand​i​sing​ ​Business​) ​៖​ ​ជា​អាជីវកម្ម​ដែល​ផ្ដោ​ត​ច្រើន​ទៅលើ​ការ​ “​ទិញ​” ​និង​ ”​លក់​” ​។​
​គ​. ​អាជីវកម្ម​សិប្បកម្ម​ ​ឬ​ឧស្សាហកម្ម​ (​Manufacturing​ ​Business​) ​៖​ ​ជា​អាជីវកម្ម​ “​ផលិត​ ​ដើម្បី​ ​លក់​”​។​
​ឃ​. ​អាជីវកម្ម​កូនកាត់​ (​Hybrid​ ​Business​) ​៖​ ​ជា​ប្រភេទ​អាជីវកម្ម​ចម្រុះ​ ​ដែល​មាន​អាជីវកម្ម​ផ្សេងៗ​រួមបញ្ចូល​គ្នា​ ​ឧទាហរណ៍​ដូចជា​ ​ភោជនីយដ្ឋាន​ (​មាន​ទាំង​ការ​ផលិត​ ​លក់​ ​និង​បម្រើ​សេវាកម្ម​)​។


២. ស្វែង​យល់​ពី​លក្ខណៈ​នៃ​អាជីវកម្ម

ស្វែងយល់ពីលក្ខណៈនៃអាជីវកម្ម

​ការ​ធ្វើអាជីវកម្ម​សំដៅ​ទៅលើ​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ ​ទិញ​លក់​ ​និង​ផ្គត់ផ្គង់​ទំនិញ​ ​ឬ​សេវាកម្ម​ក្នុង​គោលបំណង​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណេញ​ ​ដែល​មាន​ទម្រង់​ដូចតទៅ​ ​៖​

​ក​. ​ឯក​កម្មសិទ្ធិ​ (​Sole Proprietorship​)​៖​ ​គ្រប់គ្រង​ដោយ​បុគ្គល​តែម្នាក់​ ​ដូច្នេះ​រាល់​ការ​ចំណេញ​ ​ឬ​ខាត​ ​គឺ​ត្រូវ​បាន​រ៉ាប់រង​ដោយ​ម្ចាស់​អាជីវកម្ម​តែឯកឯង​។​
​ខ​. ​សហកម្មសិទ្ធិ​ (​Partnership​)​៖​ ​ខុសគ្នា​ពី​ឯក​កម្ម​សិទ្ធ​ត្រង់ថា​ ​អាជីវកម្ម​នេះ​បាន​បង្កើត​ដោយ​បុគ្គល​ចាប់ពី​ ​ពីរនាក់ឡើងទៅ​ ​ដោយ​ម្នាក់ៗ​មាន​សិទ្ធិ​សម្រេច​ស្មើ​ៗ​គ្នា​ ​ហើយ​លទ្ធភាព​ទទួល​បាន​ ​និង​ខាតបង់​ក៏​ស្មើ​ៗ​គ្នា​ផង​ដែរ​។​
​គ​. ​សាជីវកម្ម​ (​Corporation​)​៖​ ​ជា​ប្រភេទ​អង្គភាព​ ​ឬ​សហគ្រាស​ធំ​ៗ​។​ ​លក្ខណៈ​ពិសេស​របស់​អង្គភាព​នេះ​គឺ​ត្រង់ថា​ ​អាច​មាន​សិទ្ធិ​សម្រេច​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​បាន​ ​ជាហេតុ​ធ្វើឲ្យ​មានការ​បណ្ដាក់ទុន​ច្រើន​។​
​ឃ​. ​ក្រុមហ៊ុន​ចំ​កាត់​ (​Limited Liability Company​)​៖​ ​ជា​ការ​បញ្ចូល​គ្នា​រវាង​សាជីវកម្ម​ ​និង​សហកម្មសិទ្ធិ​។


៣. ចុះ​បញ្ជី​ពាណិជ្ជកម្ម

ចុះបញ្ជីពាណិជ្ជកម្ម

​អាជីវកម្ម​ស្រប​ច្បាប់​ ​គឺជា​អាជីវកម្ម​ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ ​ឬ​មានការ​ទទួលស្គាល់​ដោយ​រដ្ឋាភិបាល​។​ ​រីឯ​អត្ថប្រយោជន៍​ដែល​អ្នក​នឹង​ទទួល​បាន​បន្ទាប់ពី​ចុះបញ្ជី​ពាណិជ្ជកម្ម​មាន​ដូចតទៅ​ ​៖​

​អាច​បង្កើត​អត្តសញ្ញាណ​ ​ឬ​ ​Brand​ ​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន​
​ប​ញ្ជៀ​ស​បាន​នូវ​ការ​ផាក​ពិន័យ​ផ្សេងៗ​ ​រួម​ទាំង​ការ​ប្រឈម​នឹង​បិទទ្វារ​អាជីវកម្ម​
​ទទួល​បានការ​គាំពារ​ដោយ​ច្បាប់​
​ទាក់ទាញ​អតិថិជន​ (​មិន​មាន​អ្នកណា​ចង់​រកស៊ី​ជាមួយ​អ្នក​ខុសច្បាប់​នោះ​ឡើយ​)
​បង្កើន​ទំនុក​ចិត្ត​ (​ងាយស្រួល​ទទួល​បាន​ប្រាក់​ក​ម្ចី)
​ន​យោ​ជិ​ក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​បេឡា​ជាតិ​របប​សន្ដិសុខ​សង្គម​ (​ប​.​ស​.​ស​)
​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​ (​ស្ថិត​ក្រោម​ច្បាប់​និង​បញ្ញត្តិ​នៃ​ប្រទេស​កម្ពុជា​)

​បច្ចុប្បន្ននេះ​ ​ម្ចាស់​អាជីវកម្ម​អាច​ចុះបញ្ជី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​បាន​ដោយ​ងាយស្រួល​ផង​ដែរ​ ​តាមរយៈ​គេហទំព័រ​របស់​​​ក្រសួង​ផ្ទាល់ “www.registrationservices.gov.kh”​ឬ​តាម​អាសយដ្ឋាន​៖​ ​ផ្លូវ​លេខ​ ​៩​២​ ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​។​

​យ៉ាងណាមិញ​ ​ដ្បិត​ថា​យើង​ម្នាក់ៗ​មាន​សិទ្ធិ​សេរីភាព​បើក​អាជីវកម្ម​ក៏​ពិតមែន​ ​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​អាជីវកម្ម​អ្នក​ប្រព្រឹត្តទៅ​ស្ថិតនៅ​ក្រោម​ច្បាប់​នៃ​អាជីវកម្ម​ ​និង​មានការ​ចុះបញ្ជី​បាន​ត្រឹមត្រូវ​ផង​៕

Click here to read more about: ផល​ប៉ះពាល់​ដល់​អាជីវកម្ម​ប្រសិនបើ​ផ្ដល់​សេវាកម្ម​មិនបាន​ល្អ

ពាក្យទាក់ទង: ដំណើរការអាជីវកម្មស្របច្បាប់
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ
ពន្ធនិងច្បាប់
៤ ខែមុន

ភាពខុសគ្នារវាង វិក្កយបត្រ និងបង្កាន់ដៃ

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?
ពន្ធនិងច្បាប់
៥ ខែមុន

​ តើ​ពន្ធ​ប្រយោល​ ​ឬ​ពន្ធមិនចំពោះ​ជា​អ្វី​?

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
៦ ខែមុន

ធនាគារ​មាន​សិទ្ធិ​ និង​កាតព្វកិច្ច​អ្វីខ្លះ?

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

តើហាងបញ្ចាំជាប្រភេួទអាជីវកម្មស្របច្បាប់ដែរឬទេ?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

តើ​ហាង​បញ្ចាំ​ជា​ប្រភេទ​​អាជីវកម្ម​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

អត្ថបទបន្ទាប់
ចំណាត់ថ្នាក់អ្នកជាប់ពន្ធ

ចំណាត់​ថ្នាក់​អ្នក​ជាប់ពន្ធ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist