Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

៤ សប្តាហ៍មុន
1 នាទីក្នុងការអាន
200
ទស្សនា
FacebookTwitterLinkedinTelegramQR Code
វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad
FacebookTwitterLinkedinTelegramQR Code

លោក Robert Kiyosaki ដែលជាអ្នកនិពន្ធសៀវភៅដ៏ល្បីមួយ “Rich Dad Poor Dad” ត្រូវបានបោះពុម្ពក្នុងឆ្នាំ​ ១៩៩៧ និងបានដាក់លក់ជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ  លោកក៏ជាអ្នកជំនួញដ៏ជោគជ័យម្នាក់ដោយការវិនិយោគ ហើយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់មានជាង ១០០លាន​ដុល្លារ។

មុនគាត់ទទួលបានជោគជ័យ គាត់ធ្លាប់បរាជ័យក្នុងការរកស៊ីពីរដងរួចមកហើយកាលពីឆ្នាំ ១៩៧០ និង​១៩៧៧។ ក្រោយមកក្នុងឆ្នាំ ១៩៨៥ គាត់បានបើកក្រុមហ៊ុន Excellerated Learning Institute ហើយទទួលបានជោគជ័យធ្វើឲ្យមានឱកាសចាប់ផ្តើមវិនិយោគក្នុងវិស័យអចលនទ្រព្យ។ ប៉ុន្តែគាត់បានលក់ក្រុមហ៊ុននេះក្នុងឆ្នាំ ១៩៩៤ និងបើកក្រុមហ៊ុនមួយទៀតគឺ Cashflow Technologies, Inc. ក្នុងឆ្នាំ ១៩៩៧ ដែលផ្តល់សេវាកម្មពិគ្រោះយោបល់អំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន។ ក្រៅពីការធ្វើជំនួញ លោក Robert ក៏បានចំណាយទ្រព្យសម្បត្តិមួយចំនួនធំបន្ថែមទៀតទៅវិនិយោគលើវិស័យអចលនទ្រព្យ។ មកទល់សព្វថ្ងៃ គាត់ក្លាយជាម្ចាស់នៃអចលនទ្រព្យចំនួនជាង ៧០០០កន្លែង ដែលបង្កើតជាប្រាក់ចំណូលអកម្មយ៉ាងច្រើនសម្រាប់គាត់ជារៀងរាល់ខែ។ 

ថ្ងៃនេះ អេដមីនចង់ចែករំលែកពីវិធីសាស្ត្រនៃការវិនិយោគលើវិស័យអចលនទ្រព្យរបស់គាត់ឱ្យប្រិយមិត្តបានដឹង។ 

ក្នុងការវិនិយោគអចលនទ្រព្យ គាត់ផ្តោតលើទស្សនៈការបង្កើតលំហូរសាច់ប្រាក់តាមរយៈប្រាក់ចំណូលអកម្ម ដោយប្រើប្រាស់វិធីសាស្ត្រមួយហៅថា BRRRR ដែលពាក្យពេញគឺ Buy, Rehab, Rent, Refinance, Repeat មានន័យថា៖ 

  • ទិញ (Buy)៖ ទិញផ្ទះនៅពេលដែលវាមានតម្លៃទាបដោយប្រាក់ផ្ទាល់ខ្លួន ឬប្រាក់កម្ចី 
  • ជួសជុល (Rehab)៖ ជួសជុលវាឱ្យបានស្អាតសម្រាប់ការរស់នៅ
  • ជួល (Rent)៖ ដាក់ជួលដើម្បីយកប្រាក់ចំណូលប្រចាំខែ
  • ប្រើប្រាស់ហិរញ្ញវត្ថុជាថ្មី (Refinance)៖ យកប្រាក់ចំណូលពីការជួលនោះទៅសងបំណុលថ្លៃផ្ទះ ឬរកស៊ីផ្សេងៗ នៅពេលតម្លៃផ្ទះឡើងថ្លៃ ដាក់ផ្ទះបញ្ចាំយកប្រាក់កម្ចីមកបន្ថែមទុនរកស៊ី ឬសងបំណុលចាស់ ឬវិនិយោគលើផ្ទះថ្មី
  • ធ្វើម្តងទៀត (Repeat)៖ អនុវត្តជំហានបួនខាងលើម្តងហើយម្តងទៀត

វិធីសាស្ត្រនេះត្រូវបានប្រើប្រាស់ដោយអ្នកវិនិយោគជាច្រើនក្នុងការកសាងចំណូលរបស់ពួកគេក្នុងពេលបច្ចុប្បន្ន។

ក្រៅពីការវិនិយោគលើវិស័យអចលនទ្រព្យ គាត់បានផ្តល់យោបល់ក្នុងការវិនិយោគលើ មាស ប្រាក់ និងកាក់ Bitcoin ផងដែរ ដែលគាត់ហៅថាលុយពិត (Real Money) ក្នុងគោលបំណងបង្ការពីការធ្លាក់ថ្លៃនៃតម្លៃលុយដុល្លារនៅពេលមានអតិផរណាកើតឡើង។ 

តាមរយៈការវិនិយោគរបស់លោក Robert Kiyosaki បានបង្រៀនយើង ដូចជា៖ 

  • ការវិនិយោគមិនមែនធ្វើតាមអារម្មណ៍ តែត្រូវមានផែនការច្បាស់លាស់
  • ប្រើប្រាស់លុយទៅលើទ្រព្យសកម្មណា(Asset) ដែលបង្កើតប្រាក់ចំណូល ជាជាងរបស់ដែលឆាប់ធ្លាក់ថ្លៃ(Liability)
  • ប្រភពចំណូលត្រូវមានលើសពី១
  • ចេះវិភាគពីសក្តានុពលនៃអចលនទ្រព្យដែលអ្នកនឹងវិនិយោគ ជៀសវាងការខាតបង់
  • ខ្ចីបំណុលមកបង្កើតទ្រព្យ មិនមែនយកមកចាយ

“បើអ្នកបរាជ័យមានន័យថាអ្នកកំពុងតែធ្វើអ្វីមួយ ប្រសិនបើអ្នកកំពុងធ្វើអ្វីមួយ អ្នកនឹងអាចមានឱកាស” - Robert Kiyosaki

ប្រភព៖ vikas joshi
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៣ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
៣ សប្តាហ៍មុន

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

លោកជំទាវ ជា សិរី បកស្រាយនូវការភ័ន្តច្រឡំចំពោះការទូទាត់ រវាងលុយរៀល និងលុយយ៉ន់ តាមប្រព័ន្ធអេឡិចត្រូនិច

វិនិយោគ
២ ខែមុន

ក្រុមហ៊ុនវិនិយោគចំនួន១១៣ នឹងផ្តល់ឱកាសការងារចំនួន១២២,០០០កន្លែងសម្រាប់ប្រជាជនកម្ពុជា

អត្ថបទបន្ទាប់
ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

ការរីកចម្រើននៃការទូទាត់ប្រាក់តាម QR មានភាពងាយស្រួលហើយ ថែមទាំងលើកកម្ពស់សេដ្ឋកិច្ចថែមទៀត

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist