Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”

៣ សប្តាហ៍មុន
1 នាទីក្នុងការអាន
76
ទស្សនា
FacebookTwitterLinkedinTelegramQR Code
តួនាទីរបស់ឈ្មួញកណ្តាលភាគហ៊ុន ឬ “Stockbrokers”
FacebookTwitterLinkedinTelegramQR Code

ឈ្មួញកណ្តាលភាគហ៊ុន គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលជួយទិញ និងលក់ភាគហ៊ុនឱ្យអតិថិជនក្នុងទីផ្សារមូលបត្រ ហើយទទួលកម្រៃតាមរយៈកម្រៃជើងសារ។​​ ឈ្មួញកណ្តាលភាគហ៊ុនក៏អាចចាត់ទុកជាទីប្រឹក្សាខាងផ្នែកវិនិយោគបានដែរ។

ឈ្មួញកណ្តាលភាគហ៊ុនមានតួនាទីជាអ្នកចុះឈ្មោះឱ្យអតិថិជនដែលចង់វិនិយោគក្នុងផ្សារមូលបត្រ ជាអ្នកផ្តល់ដំបូន្មានក្នុងការវិនិយោគ និងជាអ្នកភ្ជាប់ទំនាក់ទំនងរវាងអ្នកវិនិយោគ និងក្រុមហ៊ុនដែលអ្នកវិនិយោគចង់ទិញភាគហ៊ុន។ ឈ្មួញកណ្តាលភាគហ៊ុនអាចផ្តល់សេវាកម្មជាលក្ខណៈឯករាជ្យ ឬធ្វើការឱ្យក្រុមហ៊ុនណាមួយ។

ឈ្មួញកណ្តាលភាគហ៊ុនបែងចែកជាពីរប្រភេទ៖

  • Full service brokers ៖ ពួកគេផ្តល់សេវាកម្មជាច្រើនក្នុងការវិនិយោគដូចជា ផ្តល់ដំបូន្មាន ដោះស្រាយបញ្ហាពន្ធ ស្រាវជ្រាវ និងវិភាគទីផ្សារភាគហ៊ុនសម្រាប់អ្នកវិនិយោគ។ សេវាកម្មរបស់ពួកគេអាចមានតម្លៃខ្ពស់ ប៉ុន្តែឈ្មួញកណ្ដាលប្រភេទនេះជាជម្រើសល្អសម្រាប់អ្នកដែលទើបតែចាប់ផ្តើម ឬមិនសូវយល់ច្បាស់ពីបម្រែបម្រួលទីផ្សារភាគហ៊ុន។
  • Discount brokers ៖ ជាឈ្មួញកណ្តាលដែលផ្តល់សេវាកម្មទិញ និងលក់ភាគហ៊ុនតែប៉ុណ្ណោះ។ ឈ្មួញកណ្តាលប្រភេទនេះមានតម្លៃសេវាធូរជាង Full service brokers តែពួកគេមិនផ្តល់យោបល់ ស្រាវជ្រាវ និងវិភាគទីផ្សារឱ្យអតិថិជននោះទេ។ ដូច្នេះ សម្រាប់អ្នកដែលមិនចង់ចំណាយច្រើនលើឈ្មួញកណ្ដាល ឬថវិកាមិនគ្រប់គ្រាន់ អាចជ្រើសរើសឈ្មួញកណ្ដាលប្រភេទនេះបាន។ ប៉ុន្តែអ្នកវិនិយោគត្រូវមានចំណេះដឹងលើការវិនិយោគ និងធ្លាប់មានបទពិសោធវិនិយោគពីមុនមក។ 

ក្រៅពីជួយក្នុងការវិនិយោគក្នុងស្រុក ឈ្មួញកណ្តាលភាគហ៊ុនក៏អាចជួយវិនិយោគក្នុងទីផ្សារបរទេសផងដែរ។ តែមុនដំបូង អ្នកត្រូវបង្កើតគណនីវិនិយោគបរទេសសិនតាមរយៈឈ្មួញកណ្តាលណាមួយដែលផ្តល់សេវាកម្មហ្នឹង។ បន្ទាប់មកអ្នកអាចវិនិយោគដោយខ្លួនឯងបានតាម​ online brokerage បរទេសផ្សេងៗ។ នៅពេលចង់ដកលុយ អ្នកគ្រាន់តែទាក់ទងទៅឈ្មួញកណ្តាលដែលអ្នកបានបើកគណនីជាមួយ ហើយពួកគេនឹងរៀបចំផ្ទេរប្រាក់ចូលគណនីរបស់អ្នក។

អ្វីដែលអ្នកគួរដឹងក្នុងការជ្រើសរើសឈ្មួញកណ្តាល៖ 

-ស្រាវជ្រាវពីព័ត៌មាន និងកេរ្តិ៍ឈ្មោះរបស់ឈ្មួញកណ្តាល

-ស៊ើបសួរបទពិសោធពីអតិថិជនដែលធ្លាប់ប្រើសេវាកម្ម

-ប្រៀបធៀបតម្លៃសេវារវាងឈ្មួញកណ្តាលផ្សេងៗ

-ត្រូវប្រាកដថាពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ

-ស្វែងយល់ពីដំណើរការនៃការដាក់ និងដកប្រាក់៕ 

ប្រភព៖ Master of Finance Degrees
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ ហិរញ្ញវត្ថុ
២ សប្តាហ៍មុន

មកដឹងពីមូលហេតុថា ហេតុអ្វីបានជាតម្លៃភាគហ៊ុនឡើងចុះ?

វិនិយោគ
៣ សប្តាហ៍មុន

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

វិនិយោគ
៤ សប្តាហ៍មុន

វិធីសាស្ត្រវិនិយោគលើអចលនទ្រព្យរបស់អ្នកនិពន្ធសៀវភៅ Rich Dad Poor Dad

ចំណូលចំណាយ វិនិយោគ ហិរញ្ញវត្ថុ
១ month

លោក Warren Buffett ពីឈ្មួញកណ្តាលម្នាក់ក្លាយជាអ្នកវិនិយោគដ៏ជោគជ័យ និងមានក្រុមហ៊ុនតម្លៃវាល់លាន

ពន្ធនិងច្បាប់ វិនិយោគ ហិរញ្ញវត្ថុ
១ month

អ្នកដែលប្រុងនឹងទិញដីគួរតែប្រុងប្រយ័ត្នចំពោះករណី “ដីឡូតិ៍ខ្យល់”

វិនិយោគ សន្សំ ហិរញ្ញវត្ថុ
២ ខែមុន

និយមន័យ និងសារៈសំខាន់នៃមូលធន

វិនិយោគ ហិរញ្ញវត្ថុ
២ ខែមុន

លោកជំទាវ ជា សិរី បកស្រាយនូវការភ័ន្តច្រឡំចំពោះការទូទាត់ រវាងលុយរៀល និងលុយយ៉ន់ តាមប្រព័ន្ធអេឡិចត្រូនិច

វិនិយោគ
២ ខែមុន

ក្រុមហ៊ុនវិនិយោគចំនួន១១៣ នឹងផ្តល់ឱកាសការងារចំនួន១២២,០០០កន្លែងសម្រាប់ប្រជាជនកម្ពុជា

អត្ថបទបន្ទាប់
ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

ប្រវត្តិ និងប្រភពចំណូលរបស់ក្រុមហ៊ុនកូកាកូឡា

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist