Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ធានារ៉ាប់រង

ពេល​មានកូន​​​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
78
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ពេល​មានកូន​​​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?
FacebookTwitterLinkedinTelegramQR Code

​ក្នុង​គ្រួសារ​មួយ​ ​បើ​មាន​ក្មេង​តូច​នៅក្នុងផ្ទះ​ ​បរិយាកាស​មើលទៅ​អ៊ូអរ​សប្បាយរីករាយ​ណាស់​។​ ​មើលតែ​រូបភាព​កូន​ៗ​ដែល​ឪពុក​ម្ដាយ​តុប​តែងខ្លួន​ស្អាត​ៗ​ ឃ្យូ​ត​ៗ​ ​តាម​ ​Face​book In​stag​ram​ ​ក៏​គួរ​ឱ្យ​ស្រលាញ់​ណាស់​ដែរ​។​ ​ប៉ុន្តែ​ម្ដងម្កាល​ក៏​ឮ​ពី​មិត្ត​ភក្ដិ​ ​ឬ​អ្នកជិតខាង​រអ៊ូ​ថា​រវល់​ណាស់​ ​ជួនកាល​យំ​លួង​មិន​បាត់​ ​ជួនកាល​កូន​ក្ដៅខ្លួន​ ​ត្រូវ​យក​ទៅពេទ្យ​ទាំងយប់​ ​ហើយ​មិនដែល​បាន​គេង​ឆ្អែត​ទេ​។​ ​និយាយទៅ​ ​មានកូន​ហើយ​ ​មាន​ទាំង​សប្បាយ​ ​មាន​ទាំង​ហត់​។​
​ឥឡូវ​យើង​មក​ពិភាក្សាគ្នា​តិច​មើល​ថា​ ​តើ​ពេល​មានកូន​ហើយ​ ​ឪពុក​ម្ដាយ​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?

ពេល​មានកូន​​​ត្រូវ​ទទួលរ៉ាប់រង​អ្វី​ថ្មី​ខ្លះ​?

​ចំណាយ​ថ្មីៗ​ទាំង​លើ​ការ​ចិញ្ចឹម​បីបាច់​ ​ថែទាំ​ ​និង​ការអប់រំ​

​ឪពុក​ម្ដាយ​មាន​តួនាទី​ចិញ្ចឹម​បីបាច់​កូន​ឱ្យ​ធំធាត់​ ​មាន​សុខភាព​ល្អ​។​ ​ពេល​កូន​នៅ​តូច​ ​ត្រូវ​ត្រៀម​ចំណាយ​ទៅលើ​ថ្លៃ​ទឹកដោះគោ​ (​ករណី​បំបៅ​ទឹកដោះគោ​បន្ថែម​) ​និង​សម្ភារ​ទារក​ផ្សេងទៀត​។​ ​ពេល​កូន​ធំដឹងក្ដី​បន្តិច​ម្ដងៗ​ ​នៅតែ​ត្រូវ​បន្ត​ផ្គត់ផ្គង់​ចំណីអាហារ​ ​ការ​ហូបចុក​ ​ស​ម្លៀ​ក​បំពាក់​ ​របស់របរ​លេង​។​ ​ពេល​កូន​ឈឺ​ត្រូវ​ចំណាយ​ទៅលើ​ការ​ព្យាបាល​ថែទាំ​កូន​ឱ្យ​ជាសះស្បើយ​។​ ​លុះ​ពេល​កូន​ធំ​ដល់​វ័យ​ចូលរៀន​ ​ការ​ចំណាយ​ក៏​នឹង​កើន​ឡើង​ទៅតាម​ក​ម្រិ​ត​សិក្សា​ ​និង​ជម្រើស​នៃ​ស្ថាប័ន​អប់រំ​។​


​ផ្ដល់​ជំនួយ​បន្ថែម​ដល់​ការអប់រំ​

​ផ្ដល់​ជំនួយ​បន្ថែម​ដល់​ការអប់រំ​

​ចំពោះ​ការអប់រំ​ ​កូន​តូច​ៗ​តែង​ត្រូវការ​ជំនួយ​និង​ការណែនាំ​បន្ថែម​ពី​អាណាព្យាបាល​ផង​ដែរ​ ​ក្នុង​ការ​ហ្វឹកហាត់​បន្ថែម​នៅ​តាម​ផ្ទះ​ ​ឬ​ការ​ធ្វើ​កិច្ចការ​ផ្ទះ​ដែល​គ្រូបា​ន​ដាក់​ឱ្យ -​ល​- ​ជាពិសេស​ក្នុង​បរិ​បទ​កូ​វី​ដ​នេះ​តែម្ដង​។​ ​តួយ៉ាង​ក្នុង​អំឡុង​វិបត្តិ​កូ​វី​ដដែល​ស្ថាប័ន​អប់រំ​ត្រូវ​ផ្អាក​ដំណើរការ​រយៈពេល​យូរ​ ​ហើយ​ផ្លាស់ប្ដូរ​ប្រតិបត្តិការ​មក​តាម​ប្រព័ន្ធ​អន​ឡា​ញ​ទៀតសោត​ ​កូន​ៗ​ត្រូវការ​ជំនួយ​ពី​ឪពុក​ម្ដាយ​ ​ឬ​អាណាព្យាបាល​កាន់តែ​ច្រើនជាង​មុន​ ​ដើម្បី​ជួយ​សម្របសម្រួល​ការសិក្សា​ពី​ចម្ងាយ​របស់​គាត់​។​


​ចំណាយ​ពេលជាមួយ​កូន​ៗ​ ​កំដរ​កូន​លេងកំសាន្ដ​

​ចំណាយ​ពេលជាមួយ​កូន​ៗ​ ​កំដរ​កូន​លេងកំសាន្ដ​

​ការ​លេងកំសាន្ដ​ជួយ​ឱ្យ​កូន​រីក​ចម្រើន​ទាំង​កាយសម្បទា​ ​និង​សតិបញ្ញា​។​ ​បើ​យោង​តាម​សង្ខេប​បទ​ដោយ​ ​Education​ ​Sector​ ​នៃ​ការិយាល័យ​កណ្តាល​របស់​អង្គការ​ U​NICE​F​ ​ចាប់ពី​ពេល​កើត​រហូតដល់​អាយុ​ ​២​ឆ្នាំ​ ​ការ​មើល​ថែ​ប្រកបដោយ​ក្ដី​ស្រលាញ់​ ​និង​ការ​ប្រឡែង​លេង​ជាមួយ​ទារក​ ​ជួយ​ឱ្យ​ទំនាក់ទំនង​នៅ​ក្នុង​កោសិកា​ប្រសាទ​នៃ​ខួរក្បាល​កុមារ​ដំណើរការ​បាន​ល្អ​។​ ​ចាប់ពី​អាយុ​ ​៣​ឆ្នាំ​ ​ទៅ​ ​៥​ឆ្នាំ​ ​កុមារ​ចាប់ផ្ដើម​រីក​ចម្រើន​ផ្នែក​ភាសា​ ​អារម្មណ៍​ ​ទំនាក់ទំនង​សង្គម​ ​និង​បំណិន​ទទួល​បាន​ចំណេះ​ដឹង​។​ ​

ក្នុង​ដំណាក់កាល​នេះ​ ​ឪពុក​ម្ដាយ​គួរ​ចំណាយ​ពេ​លលេង​ជាមួយ​កូន​ ​នាំ​កូន​ៗ​ច្រៀង​លេង​ ​គូរ​គំនូរ​ ​និង​ហាត់ប្រាណ​ស្រាល​ៗ​ជាដើម​ ​ដើម្បី​ជួយ​ជំរុញ​ដល់​ការលូតលាស់​របស់​ពួកគេ​ ​និង​ពុំគួរ​ឱ្យ​គាត់​មើលតែ​ចម្រៀង​កុមារ​ក្នុង​ទូរស័ព្ទ​ច្រើនពេក​នោះ​ទេ​។​ ​ម្យ៉ាងទៀត​ ​ទោះបី​កូន​ធំដឹងក្ដី​ក៏ដោយ​ ​ឪពុក​ម្ដាយ​ក៏​នៅតែ​អាច​ធ្វើជា​ដៃគូ​ពិភាក្សា​ ​ផ្ដល់​ដំបូន្មាន​ ​និង​ស្ដាប់​រឿងរ៉ាវ​ក្នុង​ចិត្ត​របស់​កូន​ៗ​ដែរ​។​


​ពេលវេលា​ឯកជន​ ​និង​ពេលវេលា​រ៉ូ​មែន​ទិច​នឹង​ត្រូវ​កាត់បន្ថយ​

ពេលវេលា​ឯកជន​ ​និង​ពេលវេលា​រ៉ូ​មែន​ទិច​នឹង​ត្រូវ​កាត់បន្ថយ​

​ពេល​មិនទាន់​មានកូន​ ​អាច​មាន​ពេល​ញ៊ាំ​អាហារ​ពេលល្ងាច​ដ៏​រ៉ូ​មែន​ទិច​តែ​២​នាក់​ ​ទៅមើលកុន​ ​ទៅ​នេះ​ទៅ​នោះ​ ​d​a​tin​g​ ​បាន​ដោយសេរី​។​ ​ប៉ុន្តែ​ពេល​មានកូន​ហើយ​ ​ស្ថានភាព​មិន​ដូច​ពីមុន​ទេ​ ​ព្រោះ​ត្រូវ​លៃ​ពេល​មួយ​ចំណែក​ធំ​ដើម្បី​មើល​ថែ​ ​និង​កំដរ​កូន​ៗ​។​ ​ទោះបី​ដើរលេង​ ​ក៏​ត្រូវ​រៀបចំ​ទំនុក​បម្រុង​អីវ៉ែអីវ៉ាន់​កូន​ជាច្រើន​ ​ហើយក៏​មិនសូវ​បាន​សង់​ទី​ម៉ង់​ដូចមុន​ ​ព្រោះ​មាន​សមាជិក​បន្ថែម​នៅ​ជាមួយ​។​


​គិតគូរ​ពី​អនាគត​កូន​

​គិតគូរ​ពី​អនាគត​កូន​
​

ជា​ឪពុក​ម្ដាយ​ចៀស​មិន​ផុត​ពី​ការ​ព្រួយបារម្ភ​ ​តែង​នឹកគិត​ពី​កូន​ ​ទាំង​រឿង​ដែល​មិនទាន់​កើតឡើង​ក៏ដោយ​។​ ​ពេល​កូន​នៅក្នុងបន្ទុក​ក៏​គិត​រឿង​ចិញ្ចឹម​បីបាច់​ទាំង​កាយសម្បទា​ ​ទាំង​សតិបញ្ញា​និង​ស្មារតី​ ​និង​ការអប់រំ​ដូច​បាន​លើកឡើង​ខាងលើ​។​ ​ដល់​កូន​ធំ​ពេញវ័យ​ក៏​ចាប់ផ្ដើម​គិតគូរ​រឿង​កូន​មានគូស្រករ​ ​និង​ការបែងចែក​ទ្រព្យសម្បត្តិ​ទុក​ឱ្យ​កូន​ជាដើម​។​
​ពេល​កូន​មានគូស្រករ​ហើយ​ ​គ្រួសារ​ថ្មី​របស់​គេ​ហើយក៏​នៅតែ​នឹកគិត​ដល់​ក្ដី​សុខ​ ​សុភមង្គល​កូន​ទៀត​។​

​នេះ​គ្រាន់តែ​ជា​ការ​សង្ខេបត្រួសៗ​ពី​ភារៈ​ដែល​ឪពុក​ម្ដាយ​គ្រប់រូប​នឹង​ត្រូវ​ទទួលរ៉ាប់រង​ប៉ុណ្ណោះ​ ​ដ្បិតអី​តួនាទី​ឪពុក​ម្ដាយ​ចំពោះ​កូន​ធំធេង​ណាស់​ ​មិន​អាច​​​យក​អត្ថបទ​មួយ​មក​រៀបរាប់​អស់នោះ​ទេ​។​ ​យ៉ាងណា​ អេ​ដ​មីន​សង្ឃឹម​ថា​ ​អ្នក​នឹង​មិន​ភ័យខ្លាច​ដោយសារតែ​តួនាទី​ទាំងអស់​នេះ​ទេ​។​ ​ទោះ​មាន​បន្ទុក​ច្រើន​ក្ដី​ ​តែ​ឪពុក​ម្ដាយ​យើង​អាច​ចិញ្ចឹម​បីបាច់​ថែរក្សា​យើង​ឱ្យ​ធំដឹងក្ដី​ ​មានគូស្រករ​ ​ហើយ​ដើរមក​ដល់​ចំណុច​ដែល​ត្រូវ​ពិចារណា​ពី​ការ​មានកូន​។​ ​ហេតុនេះ​ ​អ្នក​ក៏​អាច​រៀនសូត្រ​តាម​គំរូ​ដ៏​ល្អ​របស់​ឪពុក​ម្ដាយ​អ្នក​ទៅ​ចិញ្ចឹម​មើល​ថែ​កូន​បាន​ដូចគ្នា​៕​


​ប្រភព​សិក្សា​:

  • តួនាទី​មាតាបិតា​ ​៥​ ​សិក្ខាបទ​ | 5000-​year​s.or​g​
  • បទ​យកការណ៍​ស្ដីពី​ ​តួនាទី​ឪពុក​ម្ដាយ​ក្នុង​ការ​ជួយ​បង្ហាត់បង្ហាញ​កូន​នៅផ្ទះ​ ​ក្នុង​បរិ​បទ​កូ​វី​ដ​-​១​៩​ | ​ក្រសួង​ព័ត៌មាន​ | ​information​.​go​v​.k​h​
  • ​Learning​ ​through​ ​play​ | u​nice​f​.or​g​

© 2021 - 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ​ទទួលរ៉ាប់រងពេល​មានកូន
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

៣ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

៣ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ចំណូលចំណាយ ធានារ៉ាប់រង
៣ ខែមុន

រដ្ឋផ្តល់ប័ណ្ណ ប.ស.ស. ដល់និយោជិតជាង៦ម៉ឺននាក់ក្នុងឆមាសទី១ ឆ្នាំ២០២៣

​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​
ធានារ៉ាប់រង
៩ ខែមុន

​សារៈសំខាន់​នៃ​ការ​មាន​ធានា​រ៉ាប់រង​ជីវិត​

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក
ធានារ៉ាប់រង
១០ ខែមុន

គម្រោងធានារ៉ាប់រងស័ក្ដិសមនឹងអ្នក

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន
ធានារ៉ាប់រង
១០ ខែមុន

ពេលចាស់ទៅមិនភ័យ ក្លាយជាជាបន្ទុកកូន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត
ធានារ៉ាប់រង
១០ ខែមុន

ទើបអាយុ ២០ ហេតុអ្វីចាំបាច់មានធានារ៉ាប់រងអាយុជីវិត

ផែនការជីវិតទៅតាមវ័យ
ធានារ៉ាប់រង
១០ ខែមុន

ផែនការជីវិតទៅតាមវ័យ

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?
ធានារ៉ាប់រង
១០ ខែមុន

ហេតុអ្វីយើងគួរមានធានារ៉ាប់រងអាយុជីវិត នៅក្នុងអាយុ៣០ឆ្នាំ?

ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?
ធានារ៉ាប់រង
១១ ខែមុន

​ហេតុអ្វីអ្នកមិនគួរឈប់បង់ធានា​រ៉ាប់រង​អាយុជីវិត​​ពាក់កណ្ដាល​ទី?

អត្ថបទបន្ទាប់
កត្តាដែលបង្កឱ្យទំនិញ​ឡើងថ្លៃ​

កត្តាដែលបង្កឱ្យទំនិញ​ឡើងថ្លៃ​

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist