Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

កត្តាដែលបង្កឱ្យទំនិញ​ឡើងថ្លៃ​

២ ឆ្នាំមុន
1 នាទីក្នុងការអាន
392
ទស្សនា
FacebookTwitterLinkedinTelegramQR Code
កត្តាដែលបង្កឱ្យទំនិញ​ឡើងថ្លៃ​
FacebookTwitterLinkedinTelegramQR Code

​ដែល​ឆ្ងល់​អត់​ថា​ ​តើ​ទំនិញ​ឡើងថ្លៃ​អាច​បណ្ដាលមកពី​មូលហេតុ​អី​ខ្លះ​?

កត្តាដែលបង្កឱ្យទំនិញ​ឡើងថ្លៃ​

«​តម្រូវ​ការ​»​

​តម្រូវ​ការ​ផលិតផល​កើន​ឡើង​ទៅតាម​អំណាច​ទិញ​របស់​អ្នកប្រើប្រាស់​ ​ពោល​គឺ​នៅ​ពេល​មនុស្ស​មាន​លុយ​ចាយ​ច្រើនជាង​មុន​។​ ​តែ​ដោយសារ​ការ​ផលិត​មិនទាន់​តាម​តម្រូវ​ការ​ ​បានន័យ​ថា​បរិមាណ​ផលិត​ធ្លាក់ចុះ​។​ ​ជា​លទ្ធផល​ ​ដោយសារ​តម្រូវ​ការ​កើន​ឡើង​ ​តែ​ការ​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​ ​ទើប​បណ្ដាល​ឱ្យ​ទំនិញ​នោះ​ឡើងថ្លៃ​។​ ​បន្ថែម​លើ​នេះ​ដែរ​ ​កត្តា​ដែល​អាច​ធ្វើឲ្យ​មាន​តម្រូវ​ការ​ទំនិញ​កើន​ឡើង​ ​មាន​ដូចជា​ ​ការដំឡើង​ប្រាក់បៀវត្សរ៍​ ​ការ​ឡើងថ្លៃ​ក្នុង​វិ​ស័​យ​អចល​ន​ទ្រព្យ​ ​និង​ការ​ទម្លាក់​តម្លៃ​អត្រា​ប្តូរ​ប្រាក់​។​ ​ក្នុង​ន័យ​សេដ្ឋកិច្ច​ ​ប្រសិន​ទំនិញ​ឡើងថ្លៃ​ដោយសារ​តម្រូវ​ការ​កើន​ឡើង​ ​នោះ​គេ​ហៅ​វា​ថា​ “​Demand-pull inflation​” ​ឬ​ ​តម្រូវ​ការ​បង្ក​អតិផរណា​។​

ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: គន្លឹះ​ទិញ​អីវ៉ាន់​កុំ​ឱ្យ​ចាយ​លើស​ពី​តម្រូវការ


​«​កំណើន​ថ្លៃ​ដើម​»​

​«​កំណើន​ថ្លៃ​ដើម​»​

​បើ​ថ្លៃ​ដើម​នៃ​ផលិតផល​ឬ​ទំនិញ​នោះ​ឡើងថ្លៃ​ ​ប្រាកដ​ណាស់​ថា​តម្លៃ​លក់​នឹង​ឡើង​ឡើងថ្លៃ​ដូចគ្នា​។​ ​ថ្លៃ​ដើម​នៃ​ផលិតផល​មាន​ដូចជា​ ​ថ្លៃ​វត្ថុធាតុដើម​ (​raw material​s) ​និង​ ​ថ្លៃឈ្នួល​កម្លាំង​ពលកម្ម​ជាដើម​ ​ដែល​ជា​ចំណែក​មួយ​ផ្នែក​ធំ​នៃ​ការកំណត់​តម្លៃ​ផលិតផល​។​ ​ករណី​នេះ​ដែរ​ ​បើ​ក្នុង​ន័យ​សេដ្ឋកិច្ច​គេ​ឱ្យ​ឈ្មោះ​វា​ថា​ “​Cost​-​push​ ​inflation​” ​ឬ​ ​អតិផរណា​បង្ក​ដោយ​កំណើន​ថ្លៃ​ដើម​។​ ​យើង​អាច​​​យក​ករណី​វិបត្តិ​ប្រេង​ពិភពលោក​ ​កាល​អំឡុង​ឆ្នាំ​ ​១​៩​៧​៣​ ​ជាឧទាហរណ៍​។​

​ដោយពេល​នោះ​ ​សមាជិក​ក្នុង​អង្គការ​ក្រុម​ប្រទេស​នាំចេញ​ប្រេងកាត​ (O​P​E​C) ​បាន​ត​ម្លើ​ង​ថ្លៃ​ប្រេង​ឆៅ​ឲ្យ​ឡើងថ្លៃ​ជា​គំហុក​ ​ហើយ​ប្រទេស​ជាច្រើន​បាន​រង​ផល​ប៉ះពាល់​ទាំង​ផ្នែក​សេដ្ឋកិច្ច​ ​និង​នយោបាយ​។​ ​តម្លៃ​ប្រេង​ឆៅ​ឡើងថ្លៃ​ ​ធ្វើឲ្យ​តម្លៃ​ប្រេងសាំង​ ​ឬ​ប្រេងឥន្ធនៈ​មានការ​ឡើងថ្លៃ​ដូចគ្នា​។​

​កត្តា​២​ខាងលើ​ជា​កត្តា​គោល​ក្នុង​សេដ្ឋកិច្ច​ដែល​អាចប​ង្កឱ្យ​ទំនិញ​ឡើងថ្លៃ​។​ ​ក្រៅពី​នេះ​ ​ការ​ឡើងថ្លៃ​នៃ​ទំនិញ​ក៏​អាច​បណ្ដាលមកពី​កត្តា​បន្ទាប់បន្សំ​ដទៃទៀត​ដែរ​ ​ដូចជា​ការ​ផ្គត់ផ្គង់​សាច់ប្រាក់​នៅ​ក្នុង​សេដ្ឋកិច្ច​ជាដើម​។​ ​ហេតុការណ៍​នេះ​កើតមានឡើង​នៅ​ពេល​រដ្ឋាភិបាល​ ​ឬ​ធនាគារ​កណ្តាល​បោះពុម្ព​លុយ​ហួស​ក​ម្រិ​ត​។​ ​ជា​លទ្ធផល​ ​ចរាចរណ៍​សាច់ប្រាក់​ក្នុង​សេដ្ឋកិច្ច​កើន​ឡើង​ច្រើនជាង​មុន​ ​តែ​ប្រសិនបើ​បរិមាណ​ទិន្នផល​គ្មាន​ការ​ប្រែប្រួល​ទេ​នោះ​ ​វា​នឹង​នាំ​ឱ្យ​ទំនិញ​ឡើងថ្លៃ​ ​ឬ​ដែល​យើង​ស្គាល់​ថា​ជា​ ​អតិផរណា​៕​


​ឯកសារ​យោង​:

  • Cost​-​Push​ ​Inflation​: ​Definition​, ​Cause​s ​and​ ​Example​s | ​t​h​e​balance​.​co​m​
  • ​Demand-pull inflation​ | ​economics​help​.or​g​
  • ​Economics​ ​Cost​-​Push​ ​Inflation​ ​v​s. ​Demand-Pull Inflation​: ​What​’s ​t​h​e​ ​Difference​? | ​Invest​o​p​e​d​i​a​.​co​m​
  • oil​ ​crisis​ | ​Definition​, ​History​, & ​Fact​s | Br​i​tan​n​i​ca​
  • T​h​e​ ​link​ ​between​ ​Money Supply​ ​and​ ​Inflation​ | ​Economics​ ​Help​ | ​economics​help​.or​g​

© 2021 – 2022 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ពាក្យទាក់ទង: ទំនិញ​ឡើងថ្លៃ​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
CAMINCO (កាមិនកូ)

CAM​INC​O (​កា​មិន​កូ)

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist