Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ សន្សំ, ហិរញ្ញវត្ថុ

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

៩ ខែមុន
1 នាទីក្នុងការអាន
37
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ
FacebookTwitterLinkedinTelegramQR Code

​បើ​និយាយ​ពី​ផែនការ​ហិរញ្ញវត្ថុ​ ​ឬ​ផែនការ​សន្សំ​លុយ​ ​ជឿ​ថា​គ្រប់គ្នា​ដឹង​តែ​មាន​គម្រោង​ ​តែ​មាន​ប៉ុន្មាន​នាក់​ដែល​ធ្វើឲ្យ​ផែនការ​នោះ​បាន​សម្រេច​ខ្លះ​?
​ចុះ​ពេល​បរាជ័យ​មាន​ដែល​ចាប់អារម្មណ៍​ ​ឬ​ស្វែងរក​ដើមហេតុ​ថា​មកពី​អ្វី​អត់​?
តោះ​ឥឡូវ​ អេ​ដ​មីន​មក​ប្រាប់​ពី​ទម្លាប់​អាក្រក់​មួយ​ចំនួន​ដែល​ធ្វើឲ្យ​ផែនការ​ហិរញ្ញវត្ថុ​បរាជ័យ​។​

ទម្លាប់អាក្រក់មួយចំនួនដែលធ្វើឲ្យផែនការហិរញ្ញវត្ថុបរាជ័យ

​កំណត់​គោលដៅ​មិន​ជាក់លាក់​

​មនុស្ស​ភាគច្រើន​ចូលចិត្ត​កំណត់​ផែនការ​ ​ឬ​គោលដៅ​ខ្ពស់​ ​ដោយ​គិតថា​អាច​ជា​កម្លាំងចិត្ត​ជ​ម្រុ​ញ​ឲ្យ​មានការ​ខំ​ប្រឹងប្រែង​កាន់តែ​ខ្លាំង​។​ ​ប៉ុន្តែ​នៅ​ពេល​គោលដៅ​ខ្ពស់​ពេក​ ​អាច​ធ្វើឲ្យ​គោលដៅ​មិន​សម​មាត្រ​ទៅតាម​សមត្ថភាព​ជាក់ស្ដែង​ ​មាន​ភាព​មិន​ច្បាស់លាស់​ ​និង​ពេលវេលា​មិន​គ្រប់គ្រាន់​សម្រាប់​អនុវត្ត​ ​ដែល​នាំឲ្យ​ផែនការ​ហិរញ្ញវត្ថុ​ទទួល​បានការ​បរាជ័យ​ទៅវិញ​។​

​ទម្លាប់​ចាយវាយ​ខ្ជះខ្ជាយ​

​ទម្លាប់​ចាយវាយ​ជា​កត្តា​សំខាន់​នៃ​ផែនការ​សន្សំ​។​ ​បើ​បាន​រៀបចំផែនការ​ហិរញ្ញវត្ថុ​ដ៏​ល្អឥតខ្ចោះ​មួយ​ហើយ​តែ​ទម្លាប់​ចាយវាយ​នៅតែ​ខ្ជះខ្ជាយ​ ​មិនកំណត់​ការ​ចំណាយ​ឲ្យបាន​ត្រឹម​យ​ត្រូវ​ ​ចាយ​លើសលប់​លើ​តម្រូវ​ការ​មិន​ចាំបាច់​ ​នោះ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផែនការ​សន្សំ​ជាមិនខាន​។​

ខ្វះ​ការ​អត់ធ្មត់​

​ភាព​ជោគជ័យ​ត្រូវការ​ពេលវេលា​ ​មិនថា​ជា​ផែនការ​ហិរញ្ញវត្ថុ​ ​ឬ​ផែនការ​សម្រាប់​អនាគត​។​ ​យើង​មិន​អាច​រៀបចំ​គម្រោង​ថ្ងៃនេះ​ ​ហើយ​រំពឹង​ទទួល​បានផល​សម្រេច​នៅ​ថ្ងៃស្អែក​ទេ​។​
​ចង់​សម្រេចការ​ងារ​ ​ឬ​ផែនការ​ណាមួយ​ត្រូវ​មាន​ចិត្តអំណត់​ ​និង​ភាព​អត់​ធ្នត់​ខ្ពស់​ព្រោះ​ភាព​ជោគជ័យ​មិន​អាច​បាន​មក​ដោយ​ទទេ​ៗ​ ​ត្រូវ​ច្បាស់​ការ​ ​និង​ជម្នះ​ចិត្ត​ខ្លួន​ឲ្យបាន​សិន​។​

 វិ​ន័យ​គ្រប់គ្រង​លុយ​មិន​ត្រឹមត្រូវ​

​ផែនការ​សន្សំ​មិនថា​តិច​ ​ឬ​ច្រើន​ ​បើ​មិន​មាន​វិ​ន័យ​ក្នុង​ការ​គ្រប់គ្រង​ឲ្យបាន​ល្អ​ទេ​ ​ផែនការ​នោះ​នឹង​មិនបាន​សម្រេច​ឡើយ​។​ ​ពេល​ដែល​គ្មាន​វិ​ន័យ​ត្រឹមត្រូវ​ ​យើង​នឹង​ចាយវាយ​ទៅ​តាមចិត្ត​ចង់​ ​ចំណាយ​ទៅលើ​សម្ភារ​ ​ឬ​ចំណង់​ដែល​មិន​ចាំបាច់​នាំឲ្យ​មាន​ការផ្លាស់ប្ដូរ​ចុះឡើង​ ​ផ្ដល់​ប៉ះពាល់​ដល់​ផែនការ​សន្សំ​។​

​ចូលចិត្ត​ព​ន្យា​ពេល​

​ពាក្យ​ថា​ចាំ​ស្អែក​ ​ចាំ​ថ្ងៃនេះ​ ​ថ្ងៃ​នោះ​ ​តែងតែ​មាន​ជានិច្ច​ ​ជាពិសេស​ពេល​រៀបចំផែនការ​ ​ឬ​គម្រោង​កា​រហើយ​មិន​អនុវត្ត​ភ្លាម​ៗ​។​ ​ព​ន្យា​ពេល​មួយថ្ងៃ​ដោយ​គិតថា​មិន​អី​ ​ចាំ​ចាប់ផ្ដើម​ស្អែក​ក៏បាន​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​នឹង​បង្កើត​ជា​ទម្លាប់​មិន​ល្អ​ ​ដែល​អាច​បណ្ដាលឲ្យ​ផែនការ​ហិរញ្ញវត្ថុ​ត្រូវ​បរាជ័យ​ទាំង​ដែល​មិនទាន់​បាន​ចាប់ផ្ដើម​ផង​។​ ​មិនថា​ផែនការ​អី​ក៏ដោយ​ ​បើ​បាន​រៀប​គម្រោង​រួចរាល់​ ​មានការ​តាំងចិត្ត​ហើយ​ ​ចាប់ផ្ដើម​កាន់តែ​ឆាប់​ ​កាន់តែ​ល្អ​។​

​ទម្លាប់​អាក្រក់​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​ ​ភាគច្រើន​កើតមាន​ជាក់ស្ដែង​ដែល​ជា​កត្តា​សំខាន់​ៗ​នាំ​ផែនការ​ហិរញ្ញវត្ថុ​ឈាន​ទៅ​រក​ភាព​បរាជ័យ​។​ ​ដើម្បីឲ្យ​ផែនការ​ហិរញ្ញវត្ថុ​ទទួល​បាន​ជោគជ័យ​ដូច​បំណង​ ​គួរតែ​ព្យាយាម​កែ​ទម្លាប់​មិន​ល្អ​កំពុង​មាន​រាល់ថ្ងៃ​ ​ហើយ​ចាប់ផ្ដើម​អនុវត្ត​លើ​ផែនការ​ដែល​បាន​រៀបចំ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន​
​សូម​ទាក់ទង​មក​ពួកយើង​ ​ប្រសិនបើ​អ្នក​ចង់​យក​មាតិកា​យើង​ទៅ​ប្រើប្រាស់​បន្ត​។

ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ការការពារហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៦ ខែមុន

ការការពារហិរញ្ញវត្ថុ

ហិរញ្ញវត្ថុ
៦ ខែមុន

ទាល់តែ​ជូនលុយ​​​ ​ទើប​ចាត់ទុកជា​ការតបស្នងគុណអ្នកមានគុណមែនទេ?

សន្សំ ហិរញ្ញវត្ថុ
៦ ខែមុន

​ពេលនៅឆ្ងាយពីគ្រួសារ

៣_ _ល្បិច_ដើម្បី_សល់_លុយ_ចុងខែ_
ចំណូលចំណាយ សន្សំ
៦ ខែមុន

៣​ ​ល្បិច​ដើម្បី​សល់​លុយ​ចុងខែ​

ចំណុចគួរដឹងមុនដកកម្ចី
ហិរញ្ញវត្ថុ
៦ ខែមុន

ចំណុចគួរដឹងមុនដកកម្ចី

ហិរញ្ញវត្ថុ
៦ ខែមុន

ការវិវត្តនៃរូបិយវត្ថុ

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?
ហិរញ្ញវត្ថុ
៧ ខែមុន

អត្រាប្តូរប្រាក់ប្រែប្រួលបណ្តាលមកពីកត្តាអ្វីខ្លះ?

ហិរញ្ញវត្ថុ
៧ ខែមុន

ឲ្យលុយបងប្អូន ឬមិត្តភក្ដិខ្ចី គួរធ្វើកិច្ចសន្យាទេ?

អត្ថបទបន្ទាប់
តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?

តើ​អាជីវកម្ម​ត្រូវធ្វើ​ដូចម្ដេច​ ​បើ​ចង់​ផ្តល់​សេវា​អតិថិជន​ឲ្យបាន​ល្អ​?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist