Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ហេតុអ្វីត្រូវគាំទ្រប្រាក់រៀល​?

២ ឆ្នាំមុន
1 នាទីក្នុងការអាន
211
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ហេតុអ្វីត្រូវគាំទ្រប្រាក់រៀល​?
FacebookTwitterLinkedinTelegramQR Code

​ប្រាក់​រៀល​ ​គឺជា​រូបិយ​ប​ណ្ណ​ផ្លូវការ​របស់​ព្រះរាជាណាចក្រកម្ពុជា​ ​និង​ត្រូវ​បាន​ដាក់​ចរាចរណ៍​នៅ​ចុង​ឆ្នាំ​១​៩​៥​៥​ ​ដោយ​ធនាគារជាតិនៃកម្ពុជា​។​ ​វត្តមាន​របស់​ប្រាក់​រៀល​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​យើង​។

ហេតុអ្វីត្រូវគាំទ្រប្រាក់រៀល​?

​នូវ​រាល់​ការ​ចរាចរ​ប្រាក់​រៀល​ម្ដងៗ​សុទ្ធសឹងតែ​ជា​ផ្នែក​នៃ​ការ​ជំរុញ​សេដ្ឋកិច្ច​ដែល​ក្នុង​នោះ​រួម​មាន​ ​ទី​ផ្សារ​ដោះ​ដូរ​ទំនិញ​ ​បញ្ញើ​និង​ក​ម្ចី​ប្រាក់​ពី​ធនាគារ​ ​ការ​វិនិយោគ​និង​បង្កើត​ការងារ​ ​ការប្រើប្រាស់​ប្រាក់​រៀល​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​លើ​វិ​ស​័​យ​ជំនួញ​ ​និង​ទេសចរណ៍​ ​និង​ពាណិជ្ជកម្ម​ជាដើម​។​ ​វា​ជា​ចរន្ត​សាច់ប្រាក់​មួយ​ដែល​ជា​កត្តា​នាំ​ឱ្យ​សេដ្ឋកិច្ច​មានការ​រីក​ចម្រើន​កាន់តែ​ខ្លាំង​ ​ប្រសិនបើ​សន្ទស្សន៍​តួលេខ​នៃ​ផ្នែក​នីមួយៗ​មាន​ចំនួន​កើន​ឡើង​។​

​តាមច្បាប់​តម្រូវ​ការ​និង​ការ​ផ្គត់ផ្គង់​ ​នៅ​ពេលណា​ដែល​រូបិយ​ប​ណ្ណ​មួយ​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​ទី​ផ្សារ​ ​រូបិយ​ប​ណ្ណ​នោះ​នឹង​ឡើងថ្លៃ​ធៀប​នឹង​រូបិយ​ប​ណ្ណ​ដទៃ​។​ ​ជាឧទាហរណ៍​ ​អ្នក​ដែល​ចាប់អារម្មណ៍​ទេ​ថា​ ​ពេល​ដែល​មានបុណ្យ​ទាន​ម្តងៗ​ ​តម្លៃ​ប្រាក់​រៀល​កើន​ឡើង​ ​នោះ​ក៏​ព្រោះតែ​តម្រូវ​ការ​លុយ​ខ្មែរ​នៅ​លើ​ទី​ផ្សារ​អំឡុង​ពេល​នោះ​មាន​ច្រើន​ ​ស្រប​ពេល​ដែល​អ្នកប្រើប្រាស់​ច្រើន​ទៅ​ទិញ​ទំនិញ​នៅ​តាម​ផ្សារ​ធម្មតា​ ​ដែលគេ​ទូទាត់​ជា​លុយ​ខ្មែរ​ចៀស​ជាង​លុយ​ដុល្លារ​។​

​ម្យ៉ាង​វិញ​មួយទៀត​ ​ការ​ជួយ​គាំទ្រ​ប្រាក់​រៀល​ក៏បាន​ចូល​រួមចំណែក​ដល់​ការ​កាត់បន្ថយ​អត្រា​អតិផរណា​ ​ដោយសារ​តម្លៃ​នៃ​ទំនិញ​នាំចូល​ ​វារ​ង​ឥទ្ធិពល​ពី​អត្រា​ប្ដូរ​ប្រាក់​ពី​រូបិយ​ប​ណ្ណ​ជាតិ​។​ ​អញ្ចឹង​! ​វា​ជួយ​កាត់បន្ថយ​ហា​និ​ភ័យ​នៃ​ការ​ឡើងចុះ​លឿន​លើសលប់​ដែល​នឹង​មានផល​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាជន​ ​ជាពិសេស​អ្នកមាន​ចំណូល​ទាប​។​

​លើស​ពី​នេះ​ ​វា​ក៏បាន​ជួយ​សម្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ក្នុង​ប្រទេស​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​នៅ​ពេលណា​ដែល​ប្រជាជន​នាំគ្នា​ចាយ​លុយ​រៀល​ច្រើនជាង​លុយ​ដុល្លារ​ ​នោះ​លុយ​ដុល្លារ​នឹង​មិន​អាច​មាន​ឥទ្ធិពល​មក​លើ​តម្លៃ​លុយ​ខ្មែរ​តាមរយៈ​ ​ការនាំចូល​ ​ឬ​ ​កា​រហូរ​ចូល​នៃ​វិនិយោគ​អន្តរជាតិ​ខ្លាំង​នោះ​ទេ​ ​ពោល​គឺ​ ​រដ្ឋាភិបាល​អាច​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ដោយ​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ​ ​នៅ​ក្នុង​ប្រទេស​បាន​ទាន់ពេល​វេលា​។​

​ដូច្នេះ​ហើយ​ ​ក្នុងនាម​យើង​ជា​ប្រជាជន​ខ្មែរ​ ​គួរ​មាន​ភាព​សុទិដ្ឋិនិយម​លើ​ការចាយវាយ​ប្រាក់​រៀល​ ​ព្រោះ​វាក​៏​ដើរតួ​ជា​វត្ថុ​បញ្ចា​ក់​ពី​អត្តសញ្ញាណ​ជាតិ​មួយ​ ​ដែល​បង្ហាញ​ថា​ប្រទេស​យើង​មិន​ពឹងផ្អែក​លើ​រូបិយ​ប​ណ្ណ​បរទេស​ ​និង​មិន​រង​ឥទ្ធិពល​ទាំងស្រុង​ពី​ស្ថានភាព​សេដ្ឋកិច្ច​និង​នយោបាយ​របស់​ប្រទេស​ណាមួយ​ឡើយ​។​

​គួរ​បញ្ជាក់​ដែរ​ថា​ ​ដោយសារតែ​ស​ង្រ្គា​ម​ស៊ីវិល​ ​ប្រាក់​រៀល​ត្រូវ​បាន​លុបបំបាត់​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ជា​ខ្លាំង​ ​ព្រមទាំង​បង្ក​ឲ្យ​មាន​ភាព​ទុគ៌ត​ថែមទៀត​ផង​។​ ​បន្ទាប់ពី​ស​ង្រ្គា​ម​ ​ប្រាក់​រៀល​ត្រូវ​រង​ការ​អន់ថយ​នូវ​តម្លៃ​ ​ដោយសារតែ​កា​រហូរ​ចូល​នៃ​ប្រាក់ដុល្លារ​អាមេរិក​ ​ក្នុង​សម័យ​អុ​ន​តាក់​ ​ព្រោះតែ​ប្រជាជន​ខ្មែរ​មាន​ភាព​ជឿជាក់​ក្នុង​ការប្រើប្រាស់​ប្រាក់ដុល្លារ​ចៀស​ជាង​ជាង​ប្រាក់​រៀល​ ​និង​ជាហេតុ​នាំឲ្យ​តម្រូវ​ការប្រាក់​រៀល​មានការ​ថយ​ចុះ​។​ ​បច្ចុប្បន្ននេះ​ ​ប្រាក់​រៀល​បាន​រក្សា​នូវ​តម្លៃ​របស់​ខ្លួន​បាន​ល្អ​ ​ក៏ដោយសារតែ​ស្ថេរ​ភាព​សង្គម​ ​និង​ការ​ជឿ​ទុកចិត្ត​ពី​ប្រជាជន​ខ្មែរលើ​ការចាយវាយ​ប្រចាំថ្ងៃ​ផង​ដែរ​៕

ពាក្យទាក់ទង: គាំទ្រប្រាក់រៀល​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
តើ​រតនាគារជាតិ​មាន​តួនាទី​ជា​អ្វី?

តើ​រតនាគារជាតិ​មាន​តួនាទី​ជា​អ្វី?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist