Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ពន្ធនិងច្បាប់

ការគេច​ពន្ធនិង​ការ​ជៀសពន្ធ

៣ ឆ្នាំមុន
1 នាទីក្នុងការអាន
600
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការគេច​ពន្ធនិង​ការ​ជៀសពន្ធ
FacebookTwitterLinkedinTelegramQR Code

​យើង​ដឹង​ហើយ​ថា​ ​ការ​បង់ពន្ធ​គឺជា​កាតព្វកិច្ច​មួយ​ដ៏​ចាំបាច់​របស់​អ្នកជាប់ពន្ធ​។​ ​រីឯ​ពន្ធ​ក៏មាន​ច្រើន​ប្រភេទ​ខុសៗគ្នា​ ​អត្រា​ក៏​ខុសគ្នា​ ​ហើយ​វា​អាច​នឹង​មាន​ការពិបាក​និង​ភាព​ស្មុគ​ស្មាញ​ដល់​អ្នកជាប់ពន្ធ​ក្នុង​ការ​អនុវត្ត​បង់ពន្ធ​។​ ​យ៉ាងណាមិញ​ ​អ្នកជាប់ពន្ធ​ច្រើនតែ​ចង់​កាត់បន្ថយ​ពន្ធ​ដែល​ពួកគេ​ត្រូវ​បង់​ជូន​រដ្ឋ​ហើយ​ ​ដោយ​តាមរយៈ​នីតិវិធី​ឬ​វិធី​ស្រប​ច្បាប់​ផ្សេងៗ​ ​ឬ​គេ​ហៅថា​ការ​ជៀស​ពន្ធ​។​ ​តែ​បើ​មាន​ការប្រព្រឹត្ត​នូវ​មធ្យោបាយ​ខុសឆ្គង​ដើម្បី​កាត់បន្ថយ​ប្រាក់​ពន្ធ​នោះ​ ​វា​នឹង​ក្លាយទៅជា​ការ​គេច​ពន្ធ​ ​ហើយ​វា​ជា​អំពើ​ខុសច្បាប់​ ​បើ​យោង​ទៅ​តាមច្បាប់​ស្ដីពី​សារពើពន្ធ​។

ការគេចពន្ធនិងការជៀសពន្ធ

​ដូចនេះ​ ​យើង​នឹង​មើល​លម្អិត​បន្ថែម​ទៀត​ថា​ការ​គេច​ពន្ធ​ ​និង​ ​ការ​ជៀស​ពន្ធ​ ​ខុសគ្នា​ក​ម្រិ​ត​ណា​ ​ហើយ​វិធី​ទាំងពីរ​ត្រឹមត្រូវ​និង​ខុសឆ្គង​ដោយ​របៀបណា​ខ្លះ​ទៅតាម​នីតិវិធី​ ​ក្នុង​ការ​កាត់បន្ថយ​ប្រាក់​ពន្ធ​។

“ការគេចវេសពន្ធ” :

​កាលណា​អ្នកជាប់ពន្ធ​ប្រព្រឹត្ត​នូវ​មធ្យោបាយ​ខុសច្បាប់​ដោយចេតនា​ ​ដើម្បី​គេច​ពី​ការ​បង់ពន្ធ​។​ ​សកម្មភាព​នៃ​ការ​គេច​ពន្ធ​មាន​ដូចជា​ ​ការ​ក្លែង​សំណៅ​ឯកសារ​ផ្សេងៗ​ ​ការ​បន្លំ​តួលេខ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​ ​និង​ការ​ក្លែង​បន្លំ​ឬ​ខុប​ខិត​ផ្សេងៗ​ដើម្បី​បំ​បាត់ប្រាក់​ពន្ធ​ ​ឬ​បង់ពន្ធ​ខុស​ពី​ការកំណត់​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​ ​ការ​គេច​វេ​ស​ពន្ធ​ ​ជា​បទល្មើស​ដោយចេតនា​ទៅលើ​បទ​ប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​ ​ហើយ​ជនល្មើស​នឹង​ទទួលការ​ពិន័យ​ ​ការ​ជាប់ទោស​ទណ្ឌ​ផ្នែក​រដ្ឋបាល​ ​និង​ផ្នែក​ព្រហ្មទណ្ឌ​លើ​បទ​ប្បញ្ញត្តិ​ស្ដីពី​ពន្ធដារ​។​

“ការជៀសវាងពន្ធ” :

​កាលណា​អ្នកជាប់ពន្ធ​ប្រើ​វិធី​ស្រប​ច្បាប់​ក្នុង​ការ​កាត់បន្ថយ​ប្រាក់​ត្រូវ​បង់ពន្ធ​។​ ​ដើម្បី​អនុវត្ត​ការ​ជៀស​ពន្ធ​ឱ្យ​ត្រឹមត្រូវ​និង​ស្រប​ទៅ​តាមច្បាប់​ ​អ្នកជាប់ពន្ធ​ត្រូវ​យល់​ដឹង​ពី​ប្រភេទ​ពន្ធ​ ​អត្រា​កំណត់​ពន្ធ​និង​បញ្ញត្តិ​ពាក់ព័ន្ធ​ផ្សេងៗ​ឱ្យ​បាន​ច្បាស់លាស់​ ​ពីព្រោះ​ប្រភេទ​ពន្ធ​ខ្លះ​មាន​ការលើកលែង​ពន្ធ​ ​និង​ការ​អនុគ្រោះ​ពន្ធ​ ​ដែល​អាចឲ្យ​អ្នកជាប់ពន្ធ​ ​មិន​ត្រូវ​បង់​ ​ឬ​អាច​កាត់ក​ង​ឬ​បង់ពន្ធ​តិច​ជាង​មុន​តាម​អត្រា​ណាមួយ​។​

​ឧទាហរណ៍​: ​សម្រាប់​ពន្ធ​ប្រថាប់ត្រា​ ​មាន​ករណី​លើកលែង​ដូចជា​ចំពោះ​៖​
→ ​ការ​ទទួល​សិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​ដី​ក្នុង​លក្ខណៈ​សម្បទាន​ពី​រដ្ឋាភិបាល​ ​សម្រាប់​ជា​ប្រយោជន៍​សេដ្ឋកិច្ច​ ​ឬ​សង្គមកិច្ច​
→ ​ការ​ទទួល​សិទ្ធិ​ ​ឬ​សិទ្ធិ​កាន់កាប់​ក្នុងរង្វង់​ញាតិ​ (​រួម​មាន​យាយ​តា​បង្កើត​ ​ឪពុក​ម្ដាយបង្កើត​ ​កូនចៅ​បង្កើត​ ​ប្ដី​ប្រពន្ធ​) ​ដែល​មាន​ពីរ​ប្រភេទ​ ​គឺ​
+ ​ការផ្ទេរ​សិទ្ធិ​ជា​កេរមរតក​ពី​មនុស្ស​ស្លាប់​ ​និង​
+ ​ការផ្ទេរ​សិទ្ធិ​ដោយ​មិន​គិតថ្លៃ​ពី​មនុស្ស​រស់​ ​ត្រូវ​បាន​លើកលែង​ពន្ធ​សម្រាប់​លើក​ទី​១​
​តែ​បើ​លើក​ទី​ ​២​ ​នឹង​ត្រូវ​បាន​អនុគ្រោះ​ឲ្យ​ដក​មូលដ្ឋាន​គិត​ពន្ធ​ចំនួន​ ​១​០​០​លាន​រៀល​។​
→ ​ការផ្ទេរ​សិទ្ធិ​អចល​ន​ទ្រព្យ​តម្លៃ​ក្រោម​៧​ម៉ឺន​ដុល្លារ​ ​ត្រូវ​បាន​លើកលែង​ពន្ធ​ប្រថាប់ត្រា​។​
*​ការលើកលែង​និង​អនុគ្រោះ​ពន្ធ​មាន​ច្រើន​ផ្សេងទៀត​ ​ទៅតាម​ប្រភេទ​ពន្ធ​។


ដើម្បី​កាត់បន្ថយ​ប្រាក់​ពន្ធ​ ​អ្នកជាប់ពន្ធ​គួរ​រៀបចំផែនការ​បង់ពន្ធ​ ​និង​វេលា​ប្រកាស​ពន្ធ​ ​ឲ្យបាន​ម៉ត់ចត់​ ​និង​ត្រឹមត្រូវ​ ​ជៀសវាង​ការភាន់ច្រឡំ​ ​ដែល​អាច​នាំឲ្យ​បង់ពន្ធ​ខុស​ ​បង់ពន្ធ​ត្រួត​ ​ឬ​បង់​យឺតយ៉ាវ​ ​ធ្វើឲ្យ​ទទួលការ​ផាក​ពិន័យ​ពី​អង្គភាព​ពន្ធដារ​។​
​អ្នកជាប់ពន្ធ​ក៏​អាច​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្នែក​ពន្ធ​ ​អំពី​ការ​បង់ពន្ធ​ឲ្យបាន​ត្រឹមត្រូវ​ ​និង​ការ​កាត់បន្ថយ​ពន្ធ​ទៅតាម​និតី​វិធី​៕

Click here to read more about: Tax Evasion vs. Tax Avoidance

ពាក្យទាក់ទង: ការគេចពន្ធការជៀសពន្ធ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

"ក្ស័យធន" អ្វីដែលអ្នកគួរដឹងលើសពីនិយមន័យ
ពន្ធនិងច្បាប់ វិនិយោគ
២ ឆ្នាំមុន

“ក្ស័យធន”​ អ្វី​ដែល​អ្នក​គួរ​ដឹង​លើស​ពី​និយម​ន័យ

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ
២ ឆ្នាំមុន

សវនកម្ម (Audit)

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ទីផ្សារងងឹត និង​ទី​ផ្សារ​ប្រផេះ​ខុសគ្នា​ដូច​ម្តេច?

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ចំណូលរដ្ឋមានប្រភពមកពីណាខ្លះ?

តើហាងបញ្ចាំជាប្រភេួទអាជីវកម្មស្របច្បាប់ដែរឬទេ?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

តើ​ហាង​បញ្ចាំ​ជា​ប្រភេទ​​អាជីវកម្ម​ស្រប​ច្បាប់​ដែរ​ឬ​ទេ?

ពន្ធ និងអាករ
ពន្ធនិងច្បាប់
២ ឆ្នាំមុន

ពន្ធ និង អាករ

ពន្ធនិងច្បាប់
២ ឆ្នាំមុន

ពន្ធ​លើ​អត្ថ​ប្រយោជន៍​បន្ថែម

ប្រាក់ខែត្រូវកាត់ពន្ធរបៀបណា?
ពន្ធនិងច្បាប់
២ ឆ្នាំមុន

ប្រាក់​ខែ​ត្រូវ​កាត់​ពន្ធរ​បៀប​ណា?

អត្ថបទបន្ទាប់
តើ​សេវាកម្មបង់​រម្លស់​មានផល​ចំណេញ​ឬ​កំហាត​យ៉ាង​ណាខ្លះ?

តើ​សេវាកម្មបង់​រម្លស់​មានផល​ចំណេញ​ឬ​កំហាត​យ៉ាង​ណាខ្លះ?

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist