Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

២ ឆ្នាំមុន
1 នាទីក្នុងការអាន
221
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
FacebookTwitterLinkedinTelegramQR Code

​ទ្វីបអាស៊ី​ ​ជា​ទ្វីប​មួយ​ដែល​ធំ​ជាងគេ​ ​និង​មាន​ប្រជាជន​រស់នៅ​ច្រើនជាង​គេ​នៅ​លើ​ពិភពលោក​។​ ​យ៉ាងណាក៏ដោយ​ ​បើ​យោងទៅតាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (​A​D​B) ​បាន​ឱ្យ​ដឹង​ ​ប្រជាជន​ប្រហែល​ ​២​៦​៣​លាន​នាក់​ ​មាន​ប្រភព​ប្រាក់ចំណូល​ក្រោម​ $1.90 ​នៅឡើយ​ ​ដ្បិត​ថា​ទ្វីបអាស៊ី​ទទួល​ល​រង​ឥទ្ធិពល​ជាច្រើន​ពី​បណ្តា​ប្រទេស​ខ្លាំង​ៗ​ ​នៅ​សម័យ​ស​ង្រ្គា​ម​។​

​មូលហេតុ​ទាំងនេះ​ហើយ​ទើប​ ​ធនាគារ​អភិវឌ្ឍន៍​អា​សុី (​A​D​B) ​ក៏បាន​លេច​រូបរាង​ឡើង​ក្នុង​ឆ្នាំ​១​៩​៦​៦​ ​ដែល​រួមគ្នា​ដំបូង​ផ្តោត​ជា​ចម្បង​ទៅលើ​ជំនួយ​ផ្នែក​កសិកម្ម​ ​ផលិតផល​ស្បៀង​ ​និង​ការ​អភិវឌ្ឍ​ជនបទ​។​ ​មួយវិញទៀត​ ​ការ​អំណោយ​ទាន​ខាង​ផ្នែក​កសិកម្ម​នៅ​តំបន់​អាស៊ី​ ​ជា​ផ្លូវ​ដែល​នាំទៅ​រកការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​និង​ប្រជាជន​ក្នុង​តំបន់​ ​ដែល​ ​A​D​B ​យល់ថា​វា​ងាយស្រួល​ក្នុង​ការ​អភិវឌ្ឍ​ ​ទើប​ចាប់ផ្តើម​ពី​វិ​ស័​យ​នេះ​មុនគេ​។​

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កើត​ឡើង​ដំបូង​ ​ដោយមាន​ការចូលរួម​ពី​សមាជិក​ចំនួន​ ​៣​១​ប្រទេស​ ​រួម​មាន​កម្ពុជា​ផង​ ​ហើយ​នា​ពេល​បច្ចុប្បន្ននេះ​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​មាន​សមាជិក​ចំនួន​សរុប​ចំនួន​ ​៦​៨​ប្រទេស​ ​ដែល​ក្នុង​នោះ​ ​៤​៩​ ​ប្រទេស​ស្ថិត​ក្នុង​អាស៊ី​ ​និង​ប៉ាស៊ី​ហ្វិ​ច​ ​និង​ ​១​៩​ ​ប្រទេស​ទៀត​ស្ថិតនៅ​ក្រៅ​តំបន់​។​

​ទស្សនវិស័យ​របស់​ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ​គឺ​ធ្វើ​យ៉ាងណា​សម្រេច​បាន​នូវ​ភាព​រីក​ដុះដាល​ ​ប្រកបដោយ​និរន្តរភាព​ទូទាំង​តំបន់​អាស៊ី​ ​និង​ប៉ាស៊ីហ្វិក​ ​ព្រមទាំង​លុបបំបាត់​នូវ​ភាព​ក្រីក្រ​ក្នុង​តំបន់​ ​ដោយ​ផ្អែក​ទៅលើ​គម្រោង​សកម្មភាព​ផ្សេងៗ​រួម​មាន​ ​ការ​ផ្តល់​ជា​ក​ម្ចី​ដល់​ប្រទេស​ដែល​មាន​កង្វះខាត​ ​ផ្តល់​ជា​ជំនួយ​ខាង​ផ្នែក​បច្ចេកទេស​ ​ការ​ផ្តល់​អំណោយ​ ​ឬ​ ​ការ​វិនិយោគ​មូលធន​ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍ​សង្គម​ ​និង​សេដ្ឋកិច្ច​។​

​ជាក់ស្តែង​ ​ធនាគារ​A​D​B ​បាន​ត្រៀម​កញ្ចប់​ទឹកប្រាក់​ចំនួន​ ​២​០​,​០​០​០​លាន​ដុល្លា ​សម្រាប់​ជា​ជំនួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ដល់​ជន​ក្រីក្រ​ ​និង​ជន​ងាយ​រងគ្រោះ​ក្នុង​រដូវ​កាល​កូ​វី​ដ​១​៩​នេះ​ជាពិសេស​។​ ​ដោយ​ក្នុង​នោះ​កម្ពុជា​ក៏បាន​ទទួល​ក​ម្ចី ​២​៥​០​លាន​ដុល្លារ​ ​សម្រាប់​តម្រូវ​ការ​ក្នុង​កិច្ចការពារ​សង្គម​ ​និង​ ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​សុខាភិបាល​ ​ព្រមទាំង​ជួយ​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ផង​ដែរ​។​

​ក្រៅពី​ជំនួយ​ហិរញ្ញវត្ថុ​ ​ធនាគារ​A​D​B​ក៏​គាំទ្រ​ដល់​ការ​បង្កើត​គម្រោង​នានា​បំផុស​ឡើង​ទាំង​រយៈ​វិ​ស័​យ​រដ្ឋ​និង​ឯកជន​ ​ដែល​ផ្តល់​ផល​វិជ្ជមាន​ដល់​សេដ្ឋកិច្ច​ ​និង​ដំណើរការ​របស់​ប្រទេស​ ​ដូចជា​ការ​គាំទ្រ​និង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​វិ​ស​័​យ​ឌី​ជី​ថល​ដល់​រដ្ឋាភិបាល​កម្ពុជា​លើ​ប្រព័ន្ធ​បោះ​អត្តសញ្ញាណ​ប​ណ្ណ​ជាតិ​ជាដើម​។​

​លើស​ពី​នេះ​ ​មាន​វិ​ស័​យ​ជាច្រើន​ទៀត​ដែល​ ​ធនាគារ​អភិវឌ្ឍន៍​អា​សុី ​បាន​យកចិត្តទុកដាក់​ចូលរួម​ដូចជា​ វិ​ស័​យ​កសិកម្ម​ ​ហិរញ្ញវត្ថុ​ ​សុខាភិបាល​ ​ទេសចរណ៍​ ​អប់រំ​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ក្នុង​តំបន់​ ​ក្នុង​គោលបំណង​រួម​តែមួយ​ ​គឺ​លុបបំបាត់​ភាព​ក្រីក្រ​ ​និង​ភាព​អត់ឃ្លាន​ ​ដើម្បី​ជា​ភាព​ងាយស្រួល​ដល់​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ ឱ្យ​បាន​ទាំង​តំបន់​ទីក្រុង​ ​និង​ជនបទ​៕

ពាក្យទាក់ទង: ADBធនាគារអភិវឌ្ឍន៍អាស៊ី
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត
ហិរញ្ញវត្ថុ
៤ ខែមុន

វិធី៣ យ៉ាងការពារហិរញ្ញវត្ថុនាពេលអនាគត

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ
ហិរញ្ញវត្ថុ
៤ ខែមុន

កុំទាន់សងបំណុលផ្តាច់ បើអ្នកមិនទាន់គិតពីចំណុចទាំង ៣ នេះ

ហិរញ្ញវត្ថុ
៤ ខែមុន

ប្រភេទក្រដាស់ប្រាក់រៀលដែលកំពុងដាក់ចរាចរ

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ
ហិរញ្ញវត្ថុ
៥ ខែមុន

៦ ជំហានដើម្បីផែនការហិរញ្ញវត្ថុដ៏ល្អមួយ

សេរីភាពហិរញ្ញវត្ថុ
ហិរញ្ញវត្ថុ
៥ ខែមុន

សេរីភាពហិរញ្ញវត្ថុ

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន
ហិរញ្ញវត្ថុ
៥ ខែមុន

TED Talks 5 និយាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ
ហិរញ្ញវត្ថុ
៥ ខែមុន

ហេតុអ្វីបានជាធនាគារបិទលឿនជាងអាជីវកម្មផ្សេងៗ?

អត្ថបទបន្ទាប់
គុណភាពនៃជីវិត

គុណភាពនៃជីវិត

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist