Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ ហិរញ្ញវត្ថុ

ប្រភេទផ្សេងៗ​នៃហិរញ្ញវត្ថុ

២ ឆ្នាំមុន
1 នាទីក្នុងការអាន
462
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ប្រភេទផ្សេងៗនៃហិរញ្ញវត្ថុ
FacebookTwitterLinkedinTelegramQR Code

​នៅ​ពេល​គេ​និយាយ​ពី​ ​ហិរញ្ញវត្ថុ​ ​គេ​រមែង​សំដៅ​ទៅលើ​ការ​គ្រប់គ្រង​លុយកាក់​ ​ដែល​វា​អាច​មាន​ដូចជា​ ​ការ​វិនិយោគ​ ​ការចាយវាយ​ ​ការ​ខ្ចីប្រាក់​ ​ក​ម្ចី​ឥណទាន​ ​ការ​សន្សំ​ ​និង​ការរៀបចំ​ទុកដាក់​លុយកាក់​សម្រាប់​ពេល​អនាគត​នេះឯង​។​ ​ជាទូទៅ​ ​ហិរញ្ញវត្ថុ​មាន​ ​៣​ ​ប្រភេទ​គឺ​៖​ ​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ ​ហិរញ្ញវត្ថុ​សារ​ជីវកម្ម​ ​ហិរញ្ញវត្ថុ​រដ្ឋាភិបាល​ឬ​ហិរញ្ញវត្ថុ​សាធារណៈ​ ​។​

ប្រភេទផ្សេងៗនៃហិរញ្ញវត្ថុ

ក. ហិរញ្ញវត្ថុ​ផ្ទាល់​ខ្លួន ​(Personal Finance)

ហិរញ្ញវត្ថុផ្ទាល់ខ្លួន (Personal Finance)

​សំដៅ​ដល់​សកម្មភាព​ឬ​ការ​សម្រេច​ចិត្ត​ទាំងឡាយ​ ​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទុកដាក់​ ​ឬ​គ្រប់គ្រង​លុយកាក់​ផ្ទាល់ខ្លួន​ ​ដែល​រួម​មាន​ទាំង​លុយ​ចាយ​ ​លុយ​សន្សំ​ ​លុយ​វិនិយោគ​ ​និង​លុយ​សម្រាប់​ប្រើប្រាស់​ដទៃទៀត​។​

​ឧទាហរណ៍​ដូចជា​ ​ការ​សន្សំ​លុយ​ដេីម្បី​ទិញ​ផ្ទះ​ ​រៀបចំ​ការចាយវាយ​ប្រចាំថ្ងៃ​ រឺ ​ប​ង្កេី​ត​គោលដៅ​សន្សំ​ ​សម្រាប់​ទុក​វិនិយោគ​លេី​អាជីវកម្ម​ណាមួយ​ដែល​ខ្លួន​ស្រឡាញ់​។


ខ. ហិរញ្ញវត្ថុ​សាជីវកម្ម (Corporate Finance)

ហិរញ្ញវត្ថុសាជីវកម្ម (Corporate Finance)

ហិរញ្ញវត្ថុ​សាជីវកម្ម​ ​សំ​ទៅ​ទៅលើ​ការ​គ្រប់គ្រង​លុយកាក់​ ​ការ​ផ្គត់ផ្គង់​ ​ការរៀបចំ​ប្រាក់ដើម​ទុន​ ​និង​តាមដាន​សកម្មភាព​ទាំងឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ក្នុង​ក្រុមហ៊ុន​ ​ឬ​សាជីវកម្ម​ណាមួយ​។​

​ហិរញ្ញវត្ថុ​សាជីវកម្ម​រួម​មាន​៖​
​១​. ​ការរៀបចំ​ដើមទុន​
​២​. ​ការ​ទិញ​-​លក់​ ​និង​វិនិយោគ​លើ​ភាគ​ហ៊ុន​ ​ឬ​ទ្រព្យសម្បត្តិ​ផ្សេងៗ​
​៣​. ​ការកំណត់​ប្រភព​ថវិកា​ ​ដែល​អាច​ជា​មូលនិធិ​ពី​ម្ចាស់​ភាគ​ហ៊ុន​ ​ឬ​ក​ម្ចី​ឥណទាន​
​៤​. ​ការកំណត់​ឱកាស​ប្រាក់ចំណេញ​នា​ពេល​អនាគត​
​៥​. ​គ្រប់គ្រង​ហា​និ​ភ័យ​ ​និង​ការ​បង់ពន្ធ​

​ឧទាហរណ៍​ថា​ ​ម្ចាស់ក្រុមហ៊ុន​ ​ឬ​សាជីវកម្ម​ណាមួយ​ ​អាច​នឹង​សម្រេច​ចិត្ត​ស្វែងរក​ដើមទុន​បន្ថែម​។​ ​អញ្ចឹង​! ​គេ​អាច​នឹង​ពិចារណា​ថា​ ​តើ​គួរ​ស្វែងរក​ដើមទុន​បន្ថែម​ដោយ​ស្នើ​ទុន​បន្ថែម​ពី​ម្ចាស់​ដើមទុន​ ​ឬ​គួរ​ស្នើ​ឥណទាន​ពី​ធនាគារ​ ​ជាដើម​។


គ. ហិរញ្ញវត្ថុសាធារណៈ (Public Finance)

ហិរញ្ញវត្ថុសាធារណៈ (Public Finance)

​សំដៅ​ទៅលើ​ការ​គ្រប់គ្រង​ប្រាក់ចំណូល​ ​និង​ចំណាយ​របស់​មូលនិធិ​ ​និង​ការ​គ្រប់គ្រង​ប្រាក់​ហិរញ្ញប្បទាន​។​ ​គោលដៅ​ចម្បង​គឺ​ការ​គ្រប់​គ្រង់​ប្រភព​ប្រាក់​ទាំងនោះ​ឱ្យ​ច្បាស់លាស់​ ​បន្ទាប់មក​បែក​ចែង​ប្រាក់​ទាំងនោះ​ទៅតាម​វិ​ស​័​យ​សំខាន់​ៗ​របស់​រាជរដ្ឋាភិបាល​។​

​ហិរញ្ញវត្ថុ​សាធារណៈ​រួម​មាន​៖​
​១​. ​ការចាត់ចែង​លើ​ការ​ចំណាយ​ទៅលើ​សម្បត្តិ​រដ្ឋ​ ​និង​សេវាកម្ម​សាធារណៈ​
​២​. ​ការចាត់ចែង​កញ្ចប់​ប្រាក់​ជាតិ​ ​និង​ប្រភព​ប្រាក់​
​៣​. ​ការចាត់ចែង​លើ​ប្រាក់​ហិរញ្ញប្បទាន​
​៤​. ​ការ​គ្រប់គ្រង​ពន្ធ​

​ជាក់ស្ដែង​ ​ដូច​ថ្មីៗ​នេះ​ ​ប្រទេស​កម្ពុជា​កំពុង​ជួបនឹង​គ្រោះ​ធម្មជាតិ​ទឹកជំនន់​។​ ​ដូចនេះ​ ​រាជរដ្ឋាភិបាល​នឹង​រៀបចំ​គម្រោង​កញ្ចប់​សាច់ប្រាក់​ខ្លះ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​តាមរយៈ​ការ​ផ្គត់ផ្គង់​ចំណីអាហារ​ ​ទីកន្លែង​ស្នាក់​នៅ​ ​និង​ត្រៀម​កញ្ចប់​ប្រាក់​សម្រាប់​ការ​ជួសជុល​ពី​ការ​រង​ខូចខាត​ដោយសារ​គ្រោះ​ទឹកជំនន់​នេះ​។​

​អញ្ចឹង​យើង​អាច​ដឹង​ហើយ​ថា​ ​ផ្នែក​នីមួយៗ​នៃ​ហិរញ្ញវត្ថុ​ ​គឺ​សុទ្ធ​ត្រូវការ​ការ​គ្រប់គ្រង​ ​និង​ចេះ​បែកចែក​កញ្ចប់​ប្រាក់​យកទៅ​ប្រើប្រាស់​តាម​តម្រូវ​ការ​ឱ្យ​បាន​ត្រឹមត្រូវ​។​ ​ការ​គ្រប់គ្រង​លុយកាក់​ពុំមែន​ជា​រឿង​ងាយស្រួល​នោះ​ឡើយ​ ​ប៉ុន្តែ​បើ​យើង​មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់​ ​យើង​ក៏​នឹង​ឆាប់​សម្រេច​បាន​គោលដៅ​ហិរញ្ញវត្ថុ​ក្នុងរយៈពេល​មួយ​លឿន​ដូចគ្នា​ដែរ​៕

ពាក្យទាក់ទង: ប្រភេទផ្សេងៗនៃហិរញ្ញវត្ថុ
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

ហិរញ្ញវត្ថុ
៥ ខែមុន

៣ សំណួរ​អំពីរលុយ

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន
សន្សំ ហិរញ្ញវត្ថុ
៥ ខែមុន

ទម្លាប់​គ្រប់គ្រង​លុយកាក់​ទាំង​៥​ដែល​មនុស្ស​វ័យ​៣​០​គួរតែ​មាន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ
ហិរញ្ញវត្ថុ
៥ ខែមុន

​អត្រា​អតិផរណា​ធ្លាក់​ក្រោមសូន្យ​ភាគរយ

ចំណូលចំណាយ ហិរញ្ញវត្ថុ
៥ ខែមុន

អ្នករកសុីគួរចាត់ចែង​ហិរញ្ញវត្ថុអាជីវកម្មរបៀបណា?

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong
ហិរញ្ញវត្ថុ
៥ ខែមុន

​កាក់​អាមេរិក​ដែល​មាន​​​រូប​លោកស្រី​ ​Anna May Wong

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?
ហិរញ្ញវត្ថុ
៥ ខែមុន

សង្គម​លែង​ប្រើ​សាច់​ប្រាក់ទៅជាយ៉ាងណា?

ហិរញ្ញវត្ថុ
៥ ខែមុន

ព្រឹត្តិការណ៍​វិបត្តិហិរញ្ញវត្ថុចំនួន ៤ ក្នុងប្រវត្តិសាស្ត្រ

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?
ហិរញ្ញវត្ថុ
៥ ខែមុន

​តើកា​រ​សន្ទនីយភាព​ជា​អ្វី​?

អត្ថបទបន្ទាប់
សម្រាប់អាជីវកម្មខ្នាតតូច​ តើគួរគ្រប់គ្រងលុយកាក់ដោយប្រៀបណា?

សម្រាប់​អាជីវកម្ម​ខ្នាតតូច​ 

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist