Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ខ្លីៗធំពី Cryptocurrency

២ ឆ្នាំមុន
1 នាទីក្នុងការអាន
152
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ខ្លីៗធំពី Cryptocurrency
FacebookTwitterLinkedinTelegramQR Code

​Crypt​o​currency​ ​គឺជា​រូបិយ​ប​ណ្ណ​ឌី​ជី​ថល​ ​បំពាក់​ដោយ​បណ្ដាញ​សុវត្ថិភាព​ ​crypt​o​graph​y​ ​ដែល​ប្រើ​សម្រាប់​ជួញ​ដូរ​ ​ប្រតិបត្តិការ​ ​ជាវ​ទំនិញ​ឬ​សេវាកម្ម​តាម​ប្រព័ន្ធ​អន​ឡា​ញ​។​

​ឧបករណ៍​ហិរញ្ញវត្ថុ​អរូបី​នេះ​ ​គឺ​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេ​ន​ (​block​chain​) ​និង​មិន​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​គ្រប់គ្រង​ពី​ធនាគារ​កណ្ដាល​ ​ដូច​លុយ​ក្រដាស​ទេ​។​ ​កំណត់ចំណាំ​បន្ថែម​៖​ ​រាល់​អ្នកកាន់កាប់​អាសយដ្ឋាន​ ​crypt​o​currency​ ​នីមួយៗ​គឺ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ជាក់លាក់​ដូច​គណនី​ធនាគារ​នោះ​ឡើយ​។​

​តម្លៃ​នៃ​ទី​ផ្សារ​ Cr​p​to​currency​ ​បាន​កើន​ឡើ​ន​ដល់​ ​២​,​២​ ​សែន​កោដិ​ដុល្លារ​ ​ជាលើកដំបូង​នៅដើម​ខែ​ ​ឧសភា​ ​ឆ្នាំ​២​០​២​១​នោះ​នឹង​នៅតែ​បន្ត​កើន​ឡើង​។​’

​ការ​រាយ​ឈ្មោះ​ប្រភេទ​Crypt​o​currency​ធំ​ៗ​មួយ​ចំនួន​

​ការ​រាយ​ឈ្មោះ​ប្រភេទ​Crypt​o​currency​ធំ​ៗ​មួយ​ចំនួន​

  • ​Bit​coin​: ​ជា​រូបិយ​ប​ណ្ណ​ឌី​ជី​ថល​ដំបូង​គេ​បង្អស់​ក្នុង​សតវត្ស​ទី​២​១​ ​និង​ល្បីល្បាញ​ជាងគេ​ក្នុងចំណោម​ ​crypt​o​currency​ ​ដែល​ទី​ផ្សារ​មាន​តម្លៃ​សរុប​ដល់ទៅ​ ​១​.​០​២​ ​សែន​កោដិ​ដុល្លារ​ ($1.02 ​trill​ion​)
  • ​Ether​e​u​m​: ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​២​០​១​៥​ ​Ether​e​u​m​ ​ជា​ ​crypt​o​currency​ ​ធំ​ជាងគេ​ទី​២​ ​បន្ទាប់ពី​ ​Bit​coin​ ​ដែល​មាន​តម្លៃ​ក្នុង​ទី​ផ្សារ​សរុប​ជាង​ ​៣​១​៤​ពាន់​លាន​ដុល្លារ​។​
  • ​Bin​an​c​e​ ​coin​: ​ទី​ផ្សារ​របស់​ ​Bin​an​c​e​ ​coin​ ​មាន​តម្លៃ​ ​៩​២​ ​ពាន់​លាន​ដុល្លារ​ ​និង​មាន​តម្លៃ​ ​៦​០​៤​.​៨​ ​ដុល្លារ​ក្នុង​មួយ​កាក់​
  • ​Dog​e​coin​: ​រចនា​ឡើង​តាម​ ​me​me​ ​រូប​សុនខ​មួយ​ឈ្មោះ​ S​h​i​b​a​ ​In​u ​ឥឡូវនេះ​ទី​ផ្សារ​ ​Dog​e​coin​ ​មាន​តម្លៃ​សរុប​ ​៤​១​.​៤​ ​ពាន់​លាន​ដុល្លារ​
  • ​Lite​coin​: ​បង្កើត​ឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​កុំព្យូទ័រ​មួយ​រូបលោក​ ​Char​lie​ ​Lee​ ​បាន​ធ្វើឲ្យ​ ​Lite​coin​ ​មាន​តម្លៃ​ទី​ផ្សារ​សរុប​ជាង​ ​១​៧​ ​ពាន់​លាន​ដុល្លារ​។​

​បញ្ជាក់​: ​ទិន្នន័យ​ខាងលើ​គឺ​គិត​ត្រឹម​ចុងខែ​មេសា​ ​ឆ្នាំ​ ​២​០​២​១​ ​ពោល​គឺ​តួលេខ​នេះ​អាច​នឹង​ប្រែប្រួល​បន្ត​ទៀត​ ​ដ្បិត​ទី​ផ្សារ​ ​Crypt​o​currency​ ​រង្គោះរង្គើ​ ​ងាយ​ឡើងចុះ​ភ្លាម​ៗ​ ​ដោយ​មិន​អាច​ស្មាន​ដល់​។​


​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​មានការ​បង្កើត​នៃ​ ​Crypt​o​currency​?

​កត្តា​អ្វីខ្លះ​ដែល​ធ្វើឲ្យ​មានការ​បង្កើត​នៃ​ ​Crypt​o​currency​?

  • ​មនុស្ស​ចាប់ផ្តើម​បាត់បង់​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​ ​និង​ធនាគារ​ដោយសារ​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​ឆ្នាំ​ ​២​០​០​៨​
  • ​ងាយស្រួល​ទុកដាក់​ ​និង​ទូទាត់​ជំនួស​លុយ​ក្រដាស​ ​ដោយ​មិន​អស់​ថ្លៃ​សេវា​ប្រតិបត្តិការ​
  • ​ខ្វះ​ ​ឬ​សឹងតែ​មិន​មាន​ការពិនិត្យ​សង្កេត​ពី​រដ្ឋាភិបាល​ ​ដែល​បង្ក​សេរីភាព​ដល់​អ្នក​ជួញ​ដូរ​
  • ​បញ្ចៀស​ ​ឬ​លុបបំបាត់​នូវ​ការ​ក្លែង​បន្លំ​ក្រដាសប្រាក់​ ​និង​ការ​ដាក់ឲ្យ​ធ្វើ​ចរាចរណ៍​រូបិយ​ប​ណ្ណ​ក្លែងក្លាយ​
  • ​ជា​មធ្យោបាយ​លាង​លុយ​កខ្វក់​ ​គេច​ពន្ធ​ ​ជួញ​ដូរ​គ្រឿងញៀន​របស់​ជន​ទុច្ចរិត​មួយ​ចំនួន​ក្នុង​ទី​ផ្សារងងឹត​

​កំណត់ចំណាំ​បន្ថែម​៖​ ​ការ​ក្លែង​បន្លំ​ក្រដាសប្រាក់​ ​និង​ការ​ដាក់ឲ្យ​ធ្វើ​ចរាចរណ៍​រូបិយ​ប​ណ្ណ​ក្លែងក្លាយ​ ​គឺជា​បទល្មើស​ព្រហ្មទណ្ឌ​ ​ដែល​អ្នក​ប្រព្រឹត្ត​នឹង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​តាមច្បាប់​។​


​តើ​អ្នក​គួរ​មាន​ការប្រុងប្រយ័ត្ន​យ៉ាងណា​ខ្លះ​ពេល​វិនិយោគ​លើ​ ​Crypt​o​currency​?

​តើ​អ្នក​គួរ​មាន​ការប្រុងប្រយ័ត្ន​យ៉ាងណា​ខ្លះ​ពេល​វិនិយោគ​លើ​ ​Crypt​o​currency​?​មុននឹង​សម្រេច​ចិត្ត​វិនិយោគ​លើ​ ​Crypt​o​currency​ ​អ្នក​គួរ​ស្រាវជ្រាវ​ឲ​យល់​ដឹង​អំពី​កត្តា​មួយ​ចំនួនជា​មុន​សិន​៖​

  • ​ប្រភេទ​ ​Crypt​o​currency​: ​តើ​ ​crypt​o​currency​ ​នោះ​មានឈ្មោះ​អ្វី​? ​បង្កើត​នៅ​ឆ្នាំ​ណា​ ​ដោយ​នរណា​? ​មានមុខ​ងារ​សម្រាប់​អ្វី​ ​ជួញ​ដូរ​ ​ទូទាត់​ចំណាយ​ ​ឬ​ដើម្បី​វិនិយោគ​រយៈពេល​វែង​? ​អាច​ទុកចិត្ត​បាន​ ​និង​មាន​គេ​វិនិយោគ​ច្រើន​នាក់​ដែរ​ឬទេ​?
  • ​តម្លៃ​របស់​Crypt​o​currency​នោះ​៖​ ​ទី​ផ្សារ​របស់​វា​មាន​តម្លៃ​សរុប​ប៉ុន្មាន​ ​តើ​តម្លៃ​ក្នុង​មួយ​ឯកតា​កាក់​មាន​តម្លៃ​ប៉ុន្មាន​ ​តើ​កា​រហក់​ឡើងចុះ​នៃ​តម្លៃ​របស់​វា​ជា​រៀងរាល់ថ្ងៃ​ប្រែប្រួល​ដល់ក​ម្រិ​ត​ណា​?
  • ឈ្មួ​ល​កណ្តាល​ (​Broker​) ​ឬ​ទី​ផ្សារ​លក់​: ​តើ​មាន​ភាគី​ឈ្មួញ​ជើងសារ​ណា​ចាំ​សម្របសម្រួល​ដូច​ទី​ផ្សារ​មូលបត្រ​ ​ដែរ​ឬទេ​? ​តើ​កា​រលក់​ទិញ​ ​ដោះ​ដូរ​ប្រព្រឹត្តទៅ​តាមមធ្យោបាយ​អ្វី​? ​តើ​ទី​ផ្សារ​លក់​មាន​ស្ថិរភាព​ ​និង​កំណើន​ដែរ​ឬ​អត់​?
  • ​ហា​និ​ភ័យ​: ​អ្នក​មានលទ្ធភាព​រ៉ាប់រង​វា​ដល់ក​ម្រិ​ត​ណា​? ​តើ​នឹង​មាន​ដំណោះស្រាយ​អ្វី​ទេ​ ​ក្នុង​ករណី​យើង​ត្រូវ​គេ​ឆបោក​ ​ឬ​ខាតបង់​ទឹកប្រាក់​ដោយ​ប្រការ​ណាមួយ​?
  • ​ចូលរួម​សហគមន៍​អន​ឡា​ញ​: ​ដែល​ប្រមូលផ្ដុំ​ដោយ​អ្នក​រីករាយ​ក្នុង​ការ​វិនិយោគ​ ​Crypt​o​currency​ ​និង​សាកសួរ​ព័ត៌មាន​ ​របៀប​ជួញ​ដូរ​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ ​ពី​អ្នកមាន​បទពិសោធន៍​ក្នុង​វិ​ស័​យ​នេះ​ ​ជាពិសេស​អាន​ការណែនាំ​ ​តម្រង់​ទិស​របស់​ ​Crypt​o​currency​ ​ដែល​យើង​ចង់​វិនិយោគ​ឲ្យបាន​ល្អិតល្អន់​។​​

Crypt​o​currency​ក្នុង​សង្គម​ខ្មែរ​

Crypt​o​currency​ក្នុង​សង្គម​ខ្មែរ​

​យោងទៅតាម​សេចក្ដីថ្លែង​ការណ៍​រួម​របស់​ ​ធនាគារជាតិនៃកម្ពុជា​ ​គណៈកម្មការ​មូលបត្រ​កម្ពុជា​ ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ ​ដែល​បាន​ចុះ​ក្នុង​ឆ្នាំ​២​០​១​៨​ ​បាន​បញ្ជាក់​ថា​ការ​ផ្សព្វផ្សាយ​ ​ចរាចរ​ ​ទិញ​ ​លក់​ ​ជួញ​ដូរ​កាស​អេ​ឡិច​ត្រូនិ​ក​ដោយ​ (​Crypt​o​currency​)​ដោយ​មិន​មាន​អាជ្ញាប័ណ្ណ​ពី​អាជ្ញាធរ​មានសមត្ថកិច្ច​ ​គឺជា​សកម្មភាព​ខុសច្បាប់​។​

ដោយសារ​Crypt​o​currency​ ​មិន​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ​ដើម្បី​ទូទាត់​ ​ឬ​មាន​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​ធនាគារ​ជាតិ​នោះ​ទេ​ ​ដូចនេះ​រាល់​ហា​និ​ភ័យ​កើតឡើង​ជាយថាហេតុ​ ​បុគ្គល​អ្នក​វិនិយោគ​ជា​អ្នករ៉ាប់រង​។​

​បើ​ទោះបីជា​យ៉ាងនេះ​ក្ដី​ ​គេ​នៅ​សង្កេតឃើញ​ការ​វិនិយោគ​របស់​ប្រជាជន​ខ្មែរយើង​មួយ​ចំនួន​តូច​ទៅលើ​ ​Crypt​o​currency​ ​នៅតែ​បន្ត​ ​ហើយ​ទី​ផ្សារ​សម្រាប់​វិនិយោគ​ក៏មាន​ភាព​ទូលំទូលាយ​គួរសម​ដែរ​ ​ព្រមទាំង​មាន​ឈ្មួញកណ្ដាល​ ​Broker​ ​ទៀត​ផង​ ​ជាពិសេស​ ​Bit​coin​ ​តែម្ដង​។​

​ការ​វិនិយោគ​លើ​ ​Crypt​o​currency​ ​ជា​ជម្រើស​ល្អ​សម្រាប់​បុគ្គល​ដែល​មាន​ចក្ខុវិស័យ​ ​ក្នុង​ការ​វិនិយោគ​រយៈពេល​វែង​ ​និង​គប្បី​មានចំណេះ​ដឹង​ស៊ី​ជម្រៅ​ផ្នែក​បច្ចេកវិទ្យា​អន​ឡា​ញ​ ​និង​ពុទ្ធិ​ខ្លះ​ៗ​ពាក់ព័ន្ធ​ហិរញ្ញវត្ថុ​ផង​ដែរ​។​ ​ក៏ប៉ុន្តែ​វា​អាច​ជា​ជម្រើស​មិន​ល្អ​នោះ​ទេ​ ​សម្រាប់​អ្នក​ដែល​នៅ​មាន​បទពិសោធន៍​មិនទាន់​ជ្រាលជ្រៅ​ផ្នែក​វិនិយោគ​ ​អ្នក​ចង់​មាន​លឿន​ឆាប់រហ័ស​ ​និង​បុគ្គល​ក​ម្សោ​យ​អក្ខរកម្ម​ហិរញ្ញវត្ថុ​ ​ពិសេស​អក្ខរកម្ម​ឌី​ជី​ថល​។

ពាក្យទាក់ទង: Cryptocurrency
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

២ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៤ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៤ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច
វិនិយោគ
៥ ខែមុន

គួរធ្វើអ្វី និងមិនគួរធ្វើអំឡុងពេលវិបត្តិសេដ្ឋកិច្ច

វិនិយោគ
៥ ខែមុន

រៀនត្រឹមកម្រិតបរិញ្ញាបត្រ គ្រប់គ្រាន់ទេ?

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?
វិនិយោគ
៥ ខែមុន

ធ្វើម៉េចទើបដឹងថាផលិតផលដែលយើងបម្រុងលក់មានតម្រូវការ?

ផែនការ_ហិរញ្ញវត្ថុ_សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច
វិនិយោគ ហិរញ្ញវត្ថុ
៥ ខែមុន

ផែនការ​ហិរញ្ញវត្ថុ​សម្រាប់អាជីវកម្មហាងកាហ្វេខ្នាតតូច

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក
វិនិយោគ
៥ ខែមុន

៣ យ៉ាងដែលក្រុមហ៊ុនគិតគូរពីបុគ្គលិក

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?
វិនិយោគ
៦ ខែមុន

បើក​ហាង​កាហ្វេ​ម្នាក់ឯង​ ​ឬ​ចូលហ៊ុន​គ្នា​?

អត្ថបទបន្ទាប់
ជំនួយឥតសំណង

ជំនួយឥតសំណង

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist