Kakcent
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
Kakcent
គ្មានលទ្ធផល
មើលលទ្ធផលទាំងអស់
ប្រភេទ វិនិយោគ

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

៨ ខែមុន
1 នាទីក្នុងការអាន
4
ទស្សនា
FacebookTwitterLinkedinTelegramQR Code
ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​
FacebookTwitterLinkedinTelegramQR Code

​និយាយ​ដល់​ការ​វិនិយោគ​ ​មនុស្ស​ភាគច្រើន​តែង​គិតដល់​ ​ភាគ​ហ៊ុន​ ​ប​ណ្ណ​បំណុល​ ​អចល​ន​ទ្រព្យ​ ​ឬ​គ្រីប​តូ​មុនគេ​។​ ​តើ​អ្នកដឹង​ទេ​ ​យើង​ក៏​អាច​វិនិយោគ​ទៅលើ​វត្ថុធាតុដើម​ ​ដូចជា​ ​មាស​ ​ប្រេង​ ​និង​រ៉ែ​ ​បាន​ផង​ដែរ​?

​ការ​វិនិយោគ​លើ​វត្ថុធាតុដើម​ ​សំដៅ​ដល់​ការ​វិនិយោគ​ទៅលើ​របស់​មួយ​ចំនួន​ដូច​ជាគ្រាប់​ធញ្ញជាតិ​ ​សាច់​សត្វ​ ​ឧស្ម័នធម្មជាតិ​ ​ធ្យូងថ្ម​ ​និង​រ៉ែ​ ​ដែលគេ​តែង​ប្រើប្រាស់​ក្នុង​ផលិតកម្ម​ ​រោងចក្រ​ ​ឬ​សហគ្រាស​ដើម្បី​ផលិត​ ​ទៅជា​ផលិតផល​សម្រេច​ (​Finished goods​)​។​ ​ជាទូទៅ​ ​វត្ថុធាតុដើម​ត្រូវ​បាន​គេ​ចែក​ជា​ ​៤​ប្រភេទ​ដូចជា​ ​លោហៈ​ (​ដែក​ ​ស្ពាន់​) ​ថាមពល​ (​ឧស្ម័នធម្មជាតិ​ ​ប្រេង​) ​បសុសត្វ​(​សត្វ​ចិញ្ចឹម​ ​មាន់​ ​គោ​) ​និង​វត្ថុធាតុដើម​កសិកម្ម​ (​ស្រូវ​ ​កាហ្វេ​) ​ហើយ​ត្រូវ​បាន​គេ​ទិញ​ ​ឬ​លក់​នៅ​ក្នុង​ទី​ផ្សារ​វត្ថុធាតុដើម​ (​Factor​ ​Market​)​។​

➕ ​តើ​យើង​អាច​វិនិយោគ​លើ​វត្ថុធាតុដើម​ដោយ​របៀបណា​ខ្លះ​?

ការវិនិយោគ​ទៅលើ​វត្ថុធាតុដើម​

​បច្ចុប្បន្ននេះ​យើង​អាច​វិនិយោគ​ទៅលើ​វត្ថុធាតុដើម​បាន​ច្រើន​របៀប​ដូចជា​

  •  ​ការ​ទិញ​វត្ថុធាតុដើម​ផ្ទាល់​ពី​អ្នក​ផលិត​ (​ត្រូវការ​ទីតាំង​ស្តុក​ ​ហើយ​ស័ក្ដិសម​សម្រាប់​របរ​កសិកម្ម​)
  •  ​ការ​ទិញ​ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន​ផលិត​វត្ថុធាតុដើម​
  •  ​វិនិយោគ​វត្ថុធាតុដើម​ជា​កិច្ចសន្យា​អនាគត​ (​Future​ ​Contract​s)
  •  ​វិនិយោគ​ភាគ​ហ៊ុន​វត្ថុធាតុដើម​ក្នុង​ទី​ផ្សារ​ ​Exchange​-​Trade​ ​Fund​s (​E​T​F​s) ​ដោយ​មិន​ចាំបាច់​ទិញ​ដោយ​ផ្ទាល់​ ​គឺ​គ្រាន់តែ​ជួញ​ដូរ​លើ​ទូរស័ព្ទ​ដៃ​ដូចជា​ការ​ទិញ​មាស​ ​និង​ប្រេង​ឆៅ​ជាដើម​។​

​សម្រាប់​ការ​វិនិយោគ​បែប​នេះ​ ​អ្នក​វិនិយោគ​នឹង​ទទួល​បាន​នូវ​ការ​ការពារ​ពី​អតិផរណា​ (​Inflation​ ​Hedge​) ​ដែល​មានន័យ​ថា​ ​តម្លៃ​របស់​វត្ថុធាតុដើម​នឹង​កើន​ឡើង​តាម​អតិផរណា​ក្នុង​ប្រទេស​នោះ​។​ ​ជាក់ស្តែង​ ​អំឡុង​ពេល​កូ​វី​ដ​-​១​៩​ ​តម្លៃ​ស្រូវសាលី​កើន​ឡើង​ ​ព្រោះ​មនុស្ស​រាល់គ្នា​សុទ្ធតែ​ចង់​ទិញ​ស្បៀងអាហារ​ទុក​។​ ​បន្ថែម​ពី​នេះ​ ​ក៏​អាច​ជួយ​បង្វែរ​ ​ឬ​បែងចែក​ក​ម្រិ​ត​ហា​និ​ភ័យ​ (​Port​folio​ ​D​i​versification​) ​តាមរយៈ​ការ​វិនិយោគ​លើ​វត្ថុធាតុដើម​ច្រើន​ប្រភេទ​។​

​យ៉ាងណាមិញ​ ​ការ​វិនិយោគ​លើ​វត្ថុធាតុដើម​ចាត់​ចូល​ជា​ការ​វិនិយោគ​ដែល​មានការ​ប្រែប្រួល​ខ្ពស់​គ្រប់ពេល​វេលា​ ​ជាពិសេស​វត្ថុធាតុដើម​ដែល​ចាំបាច់​សម្រាប់​ប្រទេស​ ​ឬ​សេដ្ឋកិច្ច​។​ ​នៅ​ពេល​តម្រូវ​ការ​កាន់តែ​ច្រើន​ ​តម្លៃ​នឹង​កើន​កប់​ពពក​ ​តែ​បើ​លែង​មាន​តម្រូវ​ការ​ ​តម្លៃ​ ​និង​ការ​ផ្គត់ផ្គង់​នឹង​ធ្លាក់ចុះ​ជា​គំហុក​។​ ​អ្នក​អាច​ចាប់ផ្តើម​ការ​ជួញ​ដូរ​ ​ឬ​វិនិយោគ​លើ​វត្ថុធាតុដើម​ (​ដោយ​ការទទួលខុសត្រូវ​ ​ស្រាវជ្រាវ​ ​និង​ពិភាក្សា​ច្បាស់លាស់​) ​ដោយ​បើក​គណនី​ជាមួយ​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទ (​Derivative​s ​Broker​) ​មួយ​ចំនួន​ ​ដែល​មាន​អាជ្ញា​ប​ណ្ណ​ស្រប​ច្បាប់​ពី​និយ័ត​ករ​មូលបត្រ​កម្ពុជា​ ​និង​ទិញ​ភាគ​ហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​ណាមួយ​ដែល​ជា​ជម្រើស​របស់​អ្នក​ ​ឬ​ភាគ​ហ៊ុន​វត្ថុធាតុដើម​ក្នុង​ទី​ផ្សារ​ ​E​T​F​។​

​ការ​វិនិយោគ​លើ​វត្ថុធាតុដើម​ ​គឺជា​ជម្រើស​គួរ​ពិចារណា​ដោយសារតែ​ភាព​ខុសប្លែក​របស់​វា​ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​។​ ​តែ​ទោះជាយ៉ាងណា​ក្តី​ ​ការ​សម្រេច​ចិត្ត​គឺ​ស្ថិតនៅ​លើ​វិនិ​យោគិន​។​ ​ដូច្នេះ​ ​អ្នក​វិនិយោគ​គួរ​ឈ្វេងយល់​ពី​ប្រភេទ​នៃ​វត្ថុធាតុដើម​ដែល​ខ្លួន​ចង់​វិនិយោគ​ ​ក៏ដូចជា​ក​ម្រិ​ត​ហា​និ​ភ័យ​ដែល​ខ្លួន​អាច​ទទួលយក​ ​និង​អាច​គ្រប់គ្រង​ឲ្យបាន​ច្បាស់លាស់​ ​ជៀសវាង​ការ​ខាតបង់​ពេលក្រោយ​៕​


© 2022 – 2023 K​A​K​CENT​ | ​រក្សាសិទ្ធិ​ដោយ​កាក់​សេន

ពាក្យទាក់ទង: វិនិយោគ​​វត្ថុធាតុដើម​
ចែករំលែកTweetចែករំលែកចែករំលែកScan

ចូលរួមជាមួយពួកយើង

Kakcent

Follow us on facebook

Kakcent

Follow us on Linkedin

Kakcent

Follow us on Instragram

Kakcent

Subscribe us on Youtube

កំពុងពេញនិយម

សវនកម្ម (Audit)
ពន្ធនិងច្បាប់ ហិរញ្ញវត្ថុ

សវនកម្ម (Audit)

២ ឆ្នាំមុន
០១
តើធនាគារពាណិជ្ជមានតួនាទីអ្វីខ្លះ?
ហិរញ្ញវត្ថុ

តើ​ធនាគារ​ពាណិជ្ជ​មាន​តួនាទី​អ្វីខ្លះ?

៣ ឆ្នាំមុន
០២
ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​
ចំណូលចំណាយ ហិរញ្ញវត្ថុ

ឋានានុក្រម​នៃ​តម្រូវ​ការ​ទាំង​៥ របស់​មនុស្ស​ម្នាក់ៗតាម​ទ្រឹ​​ស្តី​លោក ​Maslow​

២ ឆ្នាំមុន
០៣
តើភាគហ៊ុនគឺជាអ្វី?
វិនិយោគ

តើភាគហ៊ុន​គឺជា​អ្វី?

៣ ឆ្នាំមុន
០៤

អត្ថបទទាក់ទង

វិនិយោគ
៦ ខែមុន

ធនាគារដែលផ្ដល់ ឥណទានសហគ្រាសខ្នាតតូច និងមធ្យម

វិនិយោគ សន្សំ
៦ ខែមុន

អាជីវកម្មគួរមានលុយសន្សំក្នុងគ​ណនីកាលកំណត់?

វិនិយោគ
៦ ខែមុន

វេ​ប​សាយសម្រាប់​ស្រាវជ្រាវ ពីទីផ្សារភាគ​ហ៊ុន​

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ
វិនិយោគ
៦ ខែមុន

៣យ៉ាង ដែលអ្នកត្រូវដឹងមុនពេលវិនិយោគ

វិនិយោគ
៦ ខែមុន

គន្លឹះជួយឲ្យហាងកាហ្វេឈរជើងបានយូរ

ជីវិតជាមនុស្សធំ
វិនិយោគ
៦ ខែមុន

ជីវិតជាមនុស្សធំ

អាចទុកវិនិយោគលើអចលនទ្រព្យ
វិនិយោគ
៦ ខែមុន

ហេតុផលដែលគួរវិនិយោគអចលនទ្រព្យនៅភាគខាងត្បូងរាជធានីភ្នំពេញ

វិនិយោគ
៧ ខែមុន

ភាគហ៊ុន៤ប្រភេទដែលអ្នកគួរដឹង

អត្ថបទបន្ទាប់
​ភាពយន្ត​និយាយ អំពី​ហិរញ្ញវត្ថុ

​ភាពយន្ត​និយាយ អំពី​ហិរញ្ញវត្ថុ

អំពីយើង

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

ទំនាក់ទំនង

Email: [email protected]
Phone: + 855 77 57 96 69 , + 855 15 97 96 92

  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ
Facebook Instagram Tiktok Linkedin-in Youtube
  • ទំព័រដើម
  • ចំណូលចំណាយ
  • សន្សំ
  • វិនិយោគ
  • ហិរញ្ញវត្ថុ
  • ពន្ធនិងច្បាប់
  • ធានារ៉ាប់រង
  • ម៉ាស៊ីនគិតលេខ

កាក់សេនគឺជាគេហទំព័រផ្សព្វផ្សាយអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអក្ខរកម្មហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា។

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist